វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.86K videos
91 files
7.78K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កម្មករ​ណាហ្គាវើលដ៍ «​មិន​មែន​ទាសករ​ថៅកែ​បរទេស​ទេ និង​ចង់​បាន​សិទ្ធិ​ពេញលេញ​»
---
ក្រុម​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ ណាហ្គាវើលដ៍ (​NagaWorld​) ប្រមាណ​៣០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា បន្ត​ជួបជុំ​គ្នា​ជា​ថ្មី​ទៀត ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ ដែល​អូស​បន្លាយ​រយៈ​ពេល​ជាង​៣​ឆ្នាំ​មក​នេះ គ្មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន និង​ក្រសួង​ការងារ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ថៅកែ​ណាហ្គាវើលដ៍​«​ព្យាយាម​ទិញ​ទឹក​ចិត្ត​កម្មករ​» ខណៈ​កញ្ញា ឈឹម ស៊ីថរ នឹង​មាន​សេរីភាព​នៅ​ខែ​ក្រោយ
---
ក្រុម​កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ ណាហ្គាវើលដ៍ (​NagaWorld​) ប្រមាណ​៣០​នាក់ នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា បន្ត​ជួបជុំ​គ្នា​ជា​ថ្មី​ទៀត ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​។ នៅ​ក្នុង​ការ​តវ៉ា​នេះ កូដករ​លើក​ឡើង​ថា ថៅកែ​ណាហ្គាវើលដ៍​បាន​បើក​ប្រាក់​ខែ​បន្ថែម និង​ប្រាក់​ខែ​ទី​១៣ លឿន​ខុស​ប្លែក​ពី​ធម្មតា​ដល់​កម្មករ ដែល​ហាក់​ដូច​ជា​ការ​ព្យាយាម​ទិញ​ទឹក​ចិត្ត​កម្មករ កុំ​ឱ្យ​ចូលរួម​តវ៉ា​ជាមួយ​កញ្ញា ឈឹម ស៊ីថរ ខណៈ​កញ្ញា​នឹង​មាន​សេរីភាព​ឡើង​វិញ​នៅ​ខែ​ក្រោយ បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​គ្រប់​ចំនួន​នៅ​ពន្ធនាគារ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ អាច​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន
---
ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិ​ការងារ​ពី​ប្រទេស​ស៊ុយអែត និង​ជា​មេ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ អាច​នឹង​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​២​ឆ្នាំ។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​លើក​ទី​២ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​​បទ​​«​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម»។ ប៉ុន្តែ​ការ​ចោទ​នេះ ​ត្រូវ​​សហគមន៍​អន្តរជាតិ​​ថ្កោលទោស និង​​ចាត់ទុក​​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #MLVT #HengSour #LaborRights #ChenLipKeong #ChenYiyFon #ChhimSithar #LRSU #NagaWorld #Strikers #LaborDispute #VerticalVideo #Trending #Reels #Shorts