វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.2K videos
63 files
7.08K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
រយៈពេលពីរឆ្នាំមកហើយ ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) នៅបន្តធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុន ដើម្បីស្វែងរកដំណោះស្រាយវិវាទការងារ ដោះលែងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ និងទទួលពួកគេចូលធ្វើការវិញ។ ប៉ុន្តែ មកទល់ពេលនេះ នាយករដ្ឋមន្ត្រីឪពុកនិងកូន គឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនត្រឹមតែមិនជួយរកដំណោះស្រាយនោះទេ និងថែមទាំងការពារថៅកែ ហើយចោទកម្មករជាក្រុមបដិវត្តពណ៌ថែមទៀត។

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណជា ៣០ នាក់ បានពីពិធីរំឭកខួប២ឆ្នាំនៃការចាប់ផ្តើមចេញតវ៉ា កាលពីរសៀលថ្ងៃទី ១៨ ខែធ្នូ ដោយមានស្លៀកសម្លៀកបំពាក់អាវសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) កាត់ក្រដាសជារូបរាងនំខួបដោយសរសេរជាអក្សរថា «ទំលាក់បទចោទ ទទួលយកធ្វើការវិញ និងបញ្ឈប់ការរើសអើង» ព្រមទាំងកាន់រូបមេដឹកនាំសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ដោយមានដៃជាប់ខ្នោះផង។

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ និង​សកម្មជន​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​​ប្រមាណ១រយ​នាក់​​​ កាលពី​ថ្ងៃ​ ​១៧ ធ្នូ ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​វីរក្សត្រ​ និង​ដូនតា​ជាតិ​ខ្មែរ​​ព្រម​ទាំង​សម្ដេច ​សឺន សាន និង​ស្វែង​យល់​ពី​​​ការ​លះបង់​កម្លាំង​កាយ​ចិត្ត​​របស់​បុព្វបុរស​ដែល​បាន​កសាង​ និង​ការពារ​​ប្រទេស​កម្ពុជា​មក​ដល់​បច្ចុប្បន្ន។ ពលរដ្ឋ​ និង​សកម្មជន​​ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ​​​គឺ​មុន​ពីរ​ថ្ងៃ​នៃ​គម្រប​ខួប ​២៣ ​ឆ្នាំ​របស់​ ​​សម្ដេច ​សឺន សាន​ ដែល​មរណភាព​កាលនៅ​ថ្ងៃ​ទី១៩ ​ខែ​ធ្នូ​ ​ឆ្នាំ២០០០​ ខណៈ​ដែល​​​ទី​កន្លែង​ចេតិយ​តម្កល់​អដ្ឋិធាតុ​សម្ដេច​បវរសេដ្ឋាធិបតី ​សឺន សាន​ ដែល​ស្ថិត​ក្នុង​ភូមិស្រែអំពិល ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
#RFAKhmer #Cambodia #SonSann #SonSoubert #SrunSrorn #ParisPeaceAgreements #PPA #32ndPPA #October1991 #PrayingCeremony #KhmerHeroes

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា ការអនុវត្តច្បាប់ធូរលុង និងអំពើពុករលួយ ជំរុញឱ្យមានការជួញដូរមនុស្ស
២. អង្គការសង់ត្រាល់ រកឃើញថា ពលករជាច្រើននាក់កំពុងជំពាក់បំណុលធនាគារ
៣. ពលរដ្ឋប្រមាណ២០០នាក់នៅខេត្តកំពង់ស្ពឺ តវ៉ារឿងម្ចាស់គម្រោងដីឡូត៍ មិនគោរពកិច្ចសន្យា
៤. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថាតើពុទ្ធសាសនិកត្រូវធ្វើបែបណាដើម្បីកុំឱ្យងាយជឿលើជំនឿផ្តេសផ្តាសបាន
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #Corruption #HumanTrafficking #MigrantWorkers #Superstition #CENTRAL #ButhBuntenh #LuonSovath #ChunChanboth #RFACallinShow#CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/fQpr-vpBnMs
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​សហគមន៍​ដីធ្លី​បឹងតាមោក​ ប៉ះទង្គិចជាមួយអាជ្ញាធរពេលចុះរើរុះផ្ទះពួកគេ
---
ប្រជាពលរដ្ឋរស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានប៉ះទង្គិច​គ្នាដោយ​ហិង្សា ជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ បណ្តាល​ឱ្យពលរដ្ឋមួយចំនួនរងរបួសស្រាល ក្នុងពេលក្រុមអជ្ញាធរជាច្រើននាក់ បាន​ចុះទៅរុះរើផ្ទះ និងតូប​លក់ដូរ​របស់របរតិចតួចតាម​ចិញ្ចើមថ្នល់ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ពលរដ្ឋ​សហគមន៍​ដីធ្លី​បឹងតាមោក​ ប៉ះទង្គិចជាមួយអាជ្ញាធរពេលចុះរើរុះផ្ទះពួកគេ
---
ប្រជាពលរដ្ឋរស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានប៉ះទង្គិច​គ្នាដោយ​ហិង្សា ជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ បណ្តាល​ឱ្យពលរដ្ឋមួយចំនួនរងរបួសស្រាល ក្នុងពេលក្រុមអជ្ញាធរជាច្រើននាក់ បាន​ចុះទៅរុះរើផ្ទះ និងតូប​លក់ដូរ​របស់របរតិចតួចតាម​ចិញ្ចើមថ្នល់ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​វាគ្មិន​នៃ​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​ព្រះ​តេជ​ព្រះ​គុណ​ ​ប៊ុត ប៊ុនតិញ​និង​ព្រះ​តេជ​ព្រះ​គុណ​ ​លួន សុវ៉ាត​ ​លើក​ឡើង​ស្រដៀង​គ្នា​ថា​​មាន​ការ​បង្កើត​ ​រៀបចំ​ព្រឹត្តិការណ៍​និង​កេង​ចំណេញ​នយោបាយ​នៅ​ពី​ក្រោយ​ភាព​ល្បី​ល្បាញ​របស់​បុគ្គល​ សុន ចាន់វីរៈ​ ​ឬ​ចន្ទ មុនី ​ដែល​អះអាង​ថា​ជា​ព្រះ​សង្ឃ​មាន​ឫទ្ធ​បារមី​ខ្ពស់។​ ​ការ​រៀបចំ​ហេតុ​ការណ៍​នេះ​គឺ​ដើម្បី​ពង្វាង​បញ្ហា​ជាច្រើន​ដែល​កំពុង​កើត​មាន​ក្នុង​សង្គម​ខ្មែរ៕​
​​​#RFAKhmer #Cambodia #ButhBuntenh #LuonSovath #Buddhist #Superstition
​​​​​#RFACallShow#CallinShow​ ​#KeyQuote #SonChanvirak
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១៩ ខែធ្នូ ឆ្នាំ២០២៣៖

1. សមត្ថកិច្ចស្រាវជ្រាវដើម្បីឃាត់ខ្លួនជនសង្ស័យជាកូនប្រុសមេធាវីម្នាក់ ដែលប្រណាំងឡានបុកមនុស្សម្នាក់ឱ្យស្លាប់
2. ពលរដ្ឋជាង២រយនាក់នៅខេត្តកំពង់ស្ពឺតវ៉ារឿងម្ចាស់គម្រោងដីឡូត៍មិនគោរពកិច្ចសន្យា
2. ជនជាតិដើមភាគតិចព្នងចោទក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជានៅខេត្តមណ្ឌលគីរី ថាលួចធ្វើប្លង់រំលោភយកដីព្រៃបម្រុងទុកជាច្រើនហិកតារ
2. គ្រួសារអ្នកទោសនយោបាយសង្ឃឹមថារដ្ឋាភិបាលមិនដោះលែងសាច់ញាតិក្នុងឆ្នាំថ្មីនេះទេ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!!
#RFAKhmer #Cambodia #HunManet #RoadTrafficAccident #TrafficSign #Protest #EconomicCrisis #RealEstate #KampongSpeu #Indigenous #Phnorng #CPP #Environment #Logging #Deforestation
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/WNm8t6jif_w
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣៖

១. សង្គមស៊ីវិល សោកស្តាយដែលលោក ហ៊ុន ម៉ាណែត មិនបានស្នើឱ្យធនាគារដោះស្រាយបញ្ហាបំណុលពលរដ្ឋ
២. អាណាព្យាបាលកុមាររងគ្រោះដោយសារទឹកដោះគោនូទ្រីលែត (Nutrilatt) ស្នើឱ្យតុលាការកំពូលផ្តល់យុត្តិធម៌ដើម្បីបញ្ចប់រឿងក្តី
៣. ពលរដ្ឋនៅបឹងតាមោក ចោទអាជ្ញាធរខណ្ឌព្រែកព្នៅថា ប្រើហិង្សាវាយដំ និងបំផ្លាញតូបលក់ត្រីរបស់ពួកគាត់
៤. ជនជាតិថៃ៩នាក់ ដុតអាគារកាស៊ីណូនៅក្រុងប៉ោយប៉ែតដើម្បីរត់គេចខ្លួនពីករណីឃាតកម្ម … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #Poipet #HunManet #HunSen #OverIndebtedness #PrivateDebts #Nutrilatt #BoeungTamok #TamokLake #PuLiCasino #Aranyaprathet
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/l12VOn-yZSo
Media is too big
VIEW IN TELEGRAM
កម្ពុជា-ជប៉ុន បង្កើន​កិច្ច​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ​ចំ​ពេល​នាវា​ចំបាំង​ចិន​ចូល​ចត​នៅ​រាម
---
កម្ពុជា និង​ជប៉ុន ប្តេជ្ញា​បង្កើន​កិច្ច​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ​ នៅ​ចំ​ពេល​នាវា​ចំបាំង​ពីរ​គ្រឿង​របស់​ចិន​ចូលចត​នៅ​កំពង់ផែ​រាម​ក្រោមហេតុផល​ ដើម្បី ​«ហ្វឹកហ្វឺន»​ ដល់​កងនាវិក​កម្ពុជា៕
#RFAKhmer #Cambodia #Japan #China #HunSen #HunManet #ReamNavalBase

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ ២០២៣៖

១. ជនរងគ្រោះជនជាតិថៃ៩នាក់ ដុតបន្ទប់គេងនៃអាគារកាស៊ីណូដើម្បីគេចខ្លួន ពីការឃុំរបស់ក្រុមឆបោកអនឡាញ
២. មន្ត្រីសង្គមស៊ីវិលថា កម្សោយការអនុវត្តច្បាប់និងអំពើពុករលួយ ជំរុញឲ្យការជួញដូរមនុស្ស និងឆបោកកើនឡើង
៣. សង្គមស៊ីវិល សោកស្តាយដែលលោក ហ៊ុន ម៉ាណែត មិនបានស្នើឱ្យធនាគារដោះស្រាយបញ្ហាបំណុលពលរដ្ឋ
៤. អ្នកឃ្លាំមើលនយោបាយចង់ឃើញមេដឹកនាំគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិមានភាពចាស់ទំជាងនេះ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #Poipet #HunManet #HunSen #OverIndebtedness #PrivateDebts #PuLiCasino #Aranyaprathet #HunManet #HumanTrafficking #CyberScams #Scamdemic #CandlelightParty #NationPowerParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/yKBcAsQfVIo
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣៖

១.លោក ហ៊ុន ម៉ាណែត បញ្ជាឲ្យអាជ្ញាធរឲ្យទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព
២.អាណាព្យាបាលក្មេងរងគ្រោះដោយសារទឹកដោះគោនូទ្រីលែតខកចិត្តនឹងប្រព័ន្ធយុត្តិធម៌
៣.លោក ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាប់ជនសង្ស័យដែលបើកឡានបុកកីឡាករវាយសីម្នាក់ស្លាប់
៤.លោក ថេង សាវឿន រក្សាជំហរចូលខ្លួនបំភ្លឺនៅតុលាការក្នុងសំណុំរឿងក្បត់ជាតិ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #Poipet #HunManet #HunSen #EangSophalleth #ThengSavoeun #Environment #Environment #Logging #Deforestation #Nutrilatt #CCFCCambodia
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/mq8IIQORPjo
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅបឹងតាមោកចោទប្រកាន់អាជ្ញាធរខណ្ឌព្រែកព្នៅប្រើហិង្សា និងបំផ្លាញតូបពួកគាត់
---
ពលរដ្ឋនៅបឹងតាមោកអះអាងថា អាជ្ញាធរខណ្ឌព្រែកព្នៅប្រើហិង្សាមកលើពួកគាត់ ដែលហ៊ានចេញមុខតវ៉ាមិនឱ្យអាជ្ញាធររុះរើតូបលក់ឥវ៉ាន់។ មន្ត្រីសង្គមស៊ីវិលថា សកម្មភាពរបស់អាជ្ញាធរដែលបានបំផ្លាញតូប និងបានប្រើអំពើហិង្សាលើពលរដ្ឋគឺជាការរំលោភសិទ្ធិជាមូលដ្ឋាន។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #TamokLake #Development #CorruptionKH #Court

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុម​ល្បាត​ព្រៃ​នៃ​បណ្ដាញ​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ​រក​ឃើញ​ថា​បទ​ល្មើស​កាប់​ទន្រ្ទាន​ដី​អភិរក្ស​នៅ​តំបន់​ព្រៃ​ឡង់​ ​និង​ដី​ព្រៃ​សហគមន៍​ចំនួន២​ក្នុង​ស្រុក​សណ្ដាន់​ដោយ​គ្មាន​ការ​ទប់ស្កាត់។ ដីព្រៃជាច្រើនហិកតារនៅតំបន់ទាំងនោះ កំពុង​រង​ការ​កាប់​ទន្រ្ទាន​យក​ធ្វើ​ជា​ដី​កម្មសិទ្ធិ​ឯកជន​ដោយ​គ្មាន​ការ​ចុះ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ។​

​លោក​ ​នៅ វណ្ណារិន​ ​រាយការណ៍​ព័ត៌មាន​នេះ​ជា​វីដេអូ​៕

#RFAKhmer #Cambodia #HunManet#HunSen#Environment #Environment #Logging #Deforestation #Environment #Preylang#Kampongthomprovince
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣៖

១.អ្នកវិភាគ បារម្ភថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យកម្ពុជាជំពាក់បំណុលចិនថែមទៀត
២. តុលាការកំពូល តម្កល់សំណុំរឿង លោក ថាច់ សេដ្ឋា ឱ្យបន្តជាប់ពន្ធនាគារ
៣.ពលរដ្ឋក្រីក្រនៅភ្នំពេញប្រឈមនឹងបញ្ហាសុខភាពដោយសារបញ្ហាសំរាមនិងទឹកកខ្វក់
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងមានកិច្ចពិភាក្សាមួយ ពិនិត្យមើលឡើងវិញ ថាតើលោក ហ៊ុន សែន បានរៀបចំចាត់ចែងបែបណាក្នុងឆ្នាំ២០២៣នេះ មុននឹងផ្ទេរតំណែងអោយកូនរបស់ខ្លួន? តើនៅឆ្នាំ២០២៤ ខាងមុខនេះ លោក ហ៊ុន សែន អាចនឹងដកខ្លួនចេញពីការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ឬក៏លោកនៅតែក្ដោបក្ដាប់អំណាចនៅពីក្រោយដដែល?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #ThachSetha #PoliticsKH #EconomyKH #TechoCanal #PoliticsKH #CandlelightParty #PoliticalPrisoners #Environment #Garbage #Environment #MinistryofEnvironment #Garbage #Rubbish #Health #RFACallinShow #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/AyEqiKauzQU
Media is too big
VIEW IN TELEGRAM
សាច់ញាតិនិងមេធាវីខកចិត្តនឹងតុលាការកំពូលដែលបន្តឃុំខ្លួនលោក ថាច់ សេដ្ឋា ទាំងកំពុងឈឺធ្ងន់
---
សាច់ញាតិ និងមេធាវី ខកចិត្តតុលាការកំពូល ដែលបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ទោះលោកកំពុងឈឺធ្ងន់និងត្រូវការព្យាបាលជាចាំបាច់យ៉ាងណាក្ដី។ ប្រធានអង្គជំនុំជម្រះនៃតុលាការកំពូលលោក និល ណុន នៅព្រឹកថ្ងៃទី២២ ធ្នូ សម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ហើយអះអាងថា ការសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿងជារឿងត្រឹមត្រូវ។
#RFAKhmer #Cambodia #ThachSetha #CandleLightParty #PoliticsKH #HunManet

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សម្រែកក្រុមបាតុករខ្មែរកក្រើកក្រុងតូក្យូខណៈ ហ៊ុន ម៉ាណែត ខ្លាច«ខ្មាសគេ»
---
សម្រែកក្រុមបាតុករខ្មែររាប់រយនាក់ប្រឆាំងនឹងវត្តមានលោក ហ៊ុន ម៉ាណែត បានលាន់ឮកក្រើកក្រុងតូក្យូដែលជាបេះដូងរបស់ប្រទេសជប៉ុន។ ពួកគេមិនទទួលស្គាល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីស្របច្បាប់របស់កម្ពុជាឡើយ ដោយហេតុថាលោក ហ៊ុន ម៉ាណែត បានតំណែងនេះពីការផ្ទេរអំណាចពីឪពុកតាមរយៈការបោះឆ្នោត«ក្លែងក្លាយ»៕
#RFAKhmer #Cambodia #Japan #HunSen #HunManet #AntiHunManetProtest

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH