វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អាជ្ញាធរ​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​យក​ជនជាតិ​វៀតណាម ដែល​មក​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា ឱ្យទៅ​រស់នៅ​ប្រទេស​វៀតណាម​។ ការ​ស្នើ​នេះ ក្រោយ​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​អនុវត្ត​វិធានការ​រុះរើ ជម្រក​បណ្តែត​ទឹក ទូក​នេសាទ​តូច​ធំ បែ​ចិញ្ចឹម​ត្រី និង​សំណង់​អនាធិបតេយ្យ ឋិត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ដែល​ភាគច្រើន​សំបូរ​ជនជាតិ​វៀតណាម​រស់នៅ​ទៅនោះ​ជា​យូរ​ឆ្នាំ​មក​ហើយ។អានព័ត៌មាន​ពេញ ចូលក្នុងក្រុម 👉 RFA Khmer
សមត្ថកិច្ច​បាន​បញ្ជូន​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ហើយ នៅ​​ព្រឹក​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ប៉ុន្តែ​តុលាការ​ បានឃុំ​ខ្លួន​ពួកគេ​ក្នុង​បន្ទប់រង់ចាំ​ពេញ​មួយ​ព្រឹក​ដោយ​មិន​ទាន់​បាន​សាកសួរ​នៅ​ឡើយ។ សកម្មជន​បរិស្ថាន​វ័យក្មេង​ទាំង​៣​នាក់នេះ ​រួម​មាន ​កញ្ញា ស៊ុន រដ្ឋា ​លោក លី ចាន់ដារ៉ាវុធ និង​លោក យីម លាងហ៊ី។អានព័ត៌មានពេញ
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៤៧១ នាក់ ទៀតគិតត្រឹម ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា នេះ។ តួលេខអ្នកឆ្លង សរុបពេលនេះ ៤២.០៥២ នាក់។ ចំណែកអ្នក ជាសះស្បើយវិញ មានចំនួនសរុប ៣៦.៨៦៨ នាក់ ស្លាប់កើន ៤១៤នាក់ និង ១.៦៦២ នាក់ ជាករណី នាំចូលពីក្រៅប្រទេស។
ការផ្សាយផ្ទាល់កម្មវិធីអាស៊ីសេរី សម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១
https://youtu.be/8h7yCWVlF-k / https://fb.watch/6easdiietp/
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៤០ គីឡូហឺត្ស ស្មើនឹង កម្ពស់ ៣០ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹង កម្ពស់ ២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៧រយ គីឡូហឺត្ស ស្មើនឹងកម្ពស់៣១ម៉ែត្រ និង ១ម៉ឺន ២ពាន់ ១រយ ៤០គីឡូហឺត្ស ស្មើនឹងកម្ពស់​២៥ម៉ែត្រ៕
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
#RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា
ប្រជា​ពលរដ្ឋ​មួយចំនួន​រិះគន់​បេក្ខជន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ប្រាជ្ញ ច័ន្ទ ដែល​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​បិទ​ពិសោធន៍​ជុំវិញ​កិច្ចការ​បោះឆ្នោត ហើយ​បេក្ខជន​រូប​នេះ​មិនអាច​ដើរតួ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ក្រោយ​ការបោះឆ្នោត​បាន​ឡើយ​។ ពួកគាត់​ក៏​ស្នើ​ឱ្យ​សមាជិកសភា​ឯក​បក្ស​ពិចារណា​ចំពោះ​បុគ្គល​ដែល​មាន​ប្រវត្តិ​ដឹកនាំ​មិនល្អ។ អាន​ព័ត៌មានពេញ
ក្រសួង សុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៦៥៩ នាក់ ទៀតគិតត្រឹម ថ្ងៃ អាទិត្យ ទី២០ ខែ មិថុនា នេះ។ តួលេខអ្នក ឆ្លង សរុប ពេល នេះ ៤២.៧១១ នាក់។ ចំណែកអ្នកជា សះស្បើយ វិញ មាន ចំនួន សរុប ៣៧.៤៨៩នាក់ ស្លាប់ កើន ៤៣១នាក់ និង ១.៧១៤នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
ពលករ​និង​សង្គម​ស៊ីវិល ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ថៃ (Thailand) អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​បន្ត​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ក្នុង​ពេល​ជំងឺ​កូ​វីដ​-១៩ កំពុង​រាតត្បាត​ខ្លាំង​ក្នុង​ប្រទេស​នេះ​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​បាន​បន្ត​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ ហើយ​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ប្រទេស​ទាំងពីរ ចាប់​បាន​ជា​រៀងរាល់ថ្ងៃ។អានព័ត៌មានពេញ
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/1012095989607434

https://www.youtube.com/watch?v=S1uOAK-G_dQ
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១៖
៚ តុលាការ សម្រេចចោទសកម្មជនបរិស្ថាន ៤នាក់ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់
៚ មន្ត្រីបក្សប្រឆាំង ថារដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតព្រឹត្តិការណ៍ពង្វក់ខ្មែរឲ្យដឹង គុណវៀតណាមមិនចេះចប់
៚សាច់ញាតិបុរសម្នាក់ដែលស្លាប់ពេល ជាប់ឃុំនៅខេត្តបាត់ដំបង ថាការសម្រេច របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជារឿងអយុត្តិធម៌
៚ អង្គការ យូនីសេហ្វ (Unicef) ថាការបើក សាលារៀនឡើងវិញ មិនអាចពន្យាពេល បន្តទៀតឡើយ តែរដ្ឋត្រូវមាន វិធានការ សុវត្ថិភាព ឱ្យបានសមស្រប រួមនឹងព័ត៌មានផ្សេងៗទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
អង្គការ​យូនីសេហ្វ (Unicef) ថា​​ការបើក​​សាលារៀន​​ឡើង​​វិញ មិន​អាច​​ពន្យា​​ពេល​​បន្ត​ទៀត​ទេ។ អង្គការយូនីសេហ្វ ថា​សាលា​ដែលគួរ​បើកវិញ​មុន​គេ គឺ​សាលា​បឋមសិក្សា សាលាមត្តេយ្យ​សិក្សា​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កុមារ​តូចៗ ប៉ុន្តែ​គួរបើក​ដោយ​អនុវត្ត​តាម​វិធានការ​​សុវត្ថិភាព​ឲ្យ​បាន​សមស្រប។ អានអត្ថបទពេញ
#RFAKhmer #Education #UNICEF #Children #School #COVID19
បងស្រី​បង្កើត​របស់​ជនរងគ្រោះគឺ​លោកស្រី ពេជ្រ លីណា ​ប្រាប់​វិទ្យុអាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា​ថា​ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម​​​​​បំពេញ​ការងារ​​លំអៀង​ទៅ​ខាង​សមត្ថកិច្ច​ ពី​ព្រោះ​ប្អូន​ប្រុស​របស់​គាត់​​ត្រូវ​បាន​ប៉ូលិស​វាយ​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ​ក្នុង​ពេល​ឃុំ​ខ្លួន​សួរចម្លើយ​នៅ​អធិការ​នគរបាល​ស្រុក​សង្កែ​យ៉ាង​ពិត​ប្រាកដ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Justice #Torture #Unfair
មន្ត្រី​បក្ស​ប្រឆាំង​​ មិន​​គាំទ្រ​ចំពោះ​ការ​​បង្កើត​​ព្រឹត្តិការណ៍​​ ២០ ​មិថុនា ​ដើម្បី​ពង្វក់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដឹង​គុណ​វៀតណាម​ត​ទៅ​ទៀតនោះទេ។​ គណបក្ស​ប្រឆាំង​​​ ចាត់​ទុក​​ព្រឹត្តិការណ៍​ទាំង​​អស់​នេះ​ ថា​​គ្មាន​​ប្រយោជន៍​​ទាល់​តែ​សោះ និង​​​​​ប្រារព្ធ​ឡើង​​ដើម្បីកេងចំណេញនយោបាយ និង​អែបអប​​​​​វៀតណាម​ ឲ្យ​ជួយ​​រក្សា​អំណាច​​ដល់​ក្រុម​បក្ខពួក​មេដឹកនាំ​របប​​ក្រុង​ភ្នំពេញ​​​បន្ត​ទៀត​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Army #Cambodia #Vietnam #HunSen
តុលាការ សម្រេច ចោទ សកម្មជន បរិស្ថាន ៤ នាក់ ពី បទ ប្រមាថ ព្រះមហាក្សត្រ និង រួម គំនិត ក្បត់។ សកម្មជន បរិស្ថាន ទាំង ៤ នេះ រួមមាន លោក អាឡិច ហាន់ ដ្រូ ហ្គន់ ស្សា ឡេសឌេវីសុន (Alejandro Gonzalez Davidson) ដែល កំពុងរស់នៅក្រៅប្រទេស និង សកម្មជន បរិស្ថានវ័យ ក្មេង ៣ នាក់ ដែល ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន គឺ កញ្ញា ស៊ុន រដ្ឋា លោក លី ចាន់ដារ៉ាវុធ និង លោក យីម លាងហ៊ី។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #Court #Charges #MotherNature
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/491665545230218

https://www.youtube.com/watch?v=lHJtajlOPCM
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ចន្ទ ១២ កើត ខែបឋមសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២១ ខែ មិថុនា គ.ស.២០២១៖
1.ប្តីស្រ្តីដែលសម្រាលកូនស្លាប់នៅខេត្តកំពង់ធំ ទាមទារឱ្យគ្រូពេទ្យទទួលខុសត្រូវ​ចំពោះ​ការធ្វេស​ប្រហែស​នេះ
2.ក្រសួងសុខាភិបាល ទើបដាក់ចេញ នីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ព្យាបាលអ្នក ជំងឺកូវីដ-១៩តាមផ្ទះស្របពេលដែលចំនួនពលរដ្ឋស្លាប់ដោយសារជំងឺនេះកើនឡើងដល់ជិត ៤៥០នាក់
3.អង្គការ Unicef ថាការបើកសាលារៀន ឡើងវិញ មិនអាចពន្យាពេលបន្តទៀតឡើយ តែរដ្ឋត្រូវមានវិធានការសុវត្ថិភាពឱ្យបានសមស្រប
4.ស្ថាបនិកអង្គការមាតាធម្មជាតិ ថាកាបំបិទ មាត់យុវជនបរិស្ថាន គឺជាការបើកដៃឲ្យឈ្មួញ និងមន្រ្តីទុច្ចរិតបំផ្លាញបរិស្ថានបានតាមអំពើចិត្ត.............

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
ក្រសួងសុខាភិបាលរកឃើញអ្នក ឆ្លងជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៧៣៥ នាក់ ស្លាប់១០នាក់ និងករណីជាសះស្បើយ ៥១៤ នាក់ គិតត្រឹមថ្ងៃចន្ទទី២១ ខែមិថុនា នេះ។ តួលេខអ្នកឆ្លងសរុបពេលនេះ ៤៣.៤៤៦ នាក់។ ចំណែកអ្នកជាសះស្បើយ វិញមានចំនួនសរុប ៣៨.០០៣នាក់ ស្លាប់កើន ៤៤១នាក់ និង ១.៧៤១នាក់ ជាករណីនាំចូល ពីក្រៅប្រទេស។
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Newcase735
ប្តី​ស្រ្តី​សម្រាល​កូន​ស្លាប់​ក្រោយពេលវះកាត់​​នៅ​ខេត្ត​កំពង់​ធំ​​ទាម​ទារ​​ឱ្យ​គ្រូ​ពេទ្យ​​ទទួល​​ខុស​​ត្រូវ​។ ​លោក​ស្រី ម៉ៅ រី អាះ​អាង​ថា ​កូន​លោកស្រី​មុន​ទៅ​វះ​កាត់​ គឺ​សុខ​ភាព​ល្អធម្មតា ប៉ុន្តែ​ដោយ​សារ​គ្រូ​ពេទ្យ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ធំ​មិន​បាន​​រួស​រាន់​ជួយ​សង្គ្រោះ​អ្នក​ជំងឺ ទើប​ធ្វើ​ឱ្យកូន​លោក​ស្រី​បាត់​បង់​ជីវិត។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #Woman #Died #Kampongtomhospital
ក្រសួង​​សុខាភិបាល​​ដាក់​ចេញ​​នីតិវិធី​​ប្រតិបត្តិស្តង់ដា​សម្រាប់​ព្យាបាល​អ្នក​ជំងឺកូវីដ-១៩​ តាមផ្ទះ​ស្របពេល​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​។ អានអត្ថបទពេញ
#RFAKhmer #Health #COVID19KH
ជនភៀស​​ខ្លួន​ខ្មែរ​​នៅ​ប្រទេស​ថៃ​​ជួបការ​​លំបាក​​ក្នុង​​ជីវភាព​​កាន់តែខ្លាំង​​ដោយ​សារ​​វិបត្តិ​ជំងឺ​​កូវីដ-១៩​។ បើតាម​លោក ដួង ចិន្រ្តា មក​ដល់ពេល​នេះ​មាន​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ប្រមាណ​ជាង​ ៦០ ​នាក់​បាន​សុំសិទ្ធិ​ជា​ជនភៀសខ្លួន​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #CNRP #Refugees #Thailand
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/161291446026743

https://www.youtube.com/watch?v=SwBMzEVq_V0
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ ចន្ទ ១២ កើត ខែបឋមសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ២១ ខែ មិថុនា គ.ស.២០២១៖
៚ តុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្ន សកម្មជនបរិស្ថានវ័យក្មេង៣រូប ក្នុងពន្ធនាគារ ព្រៃស
៚ ពលរដ្ឋមួយចំនួន ទាមទារឲ្យដោះលែង សកម្មជនបរិស្ថានវ័យក្មេងទាំង ៣រូប និង សកម្មជន សង្គមទាំងអស់ ឲ្យមានសេរីភាព ឡើងវិញ
៚ពលករខ្មែរជាច្រើននាក់ឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃ ដង្ហើយហៅរដ្ឋាភិបាលឱ្យជួយ ពួកគាត់ជាបន្ទាន់
៚ ក្រុមហ៊ុនអូស្រ្តាលី ចាប់ផ្តើមចម្រាញ់រ៉ែមាស ដំបូងនៅខេត្តមណ្ឌលគិរី ខណៈរដ្ឋាភិបាលនៅ ពុំទាន់ បង្ហាញពីផលប៉ះពាល់បរិស្ថាន និងតម្លាភាពពីឧស្សាហកម្មរ៉ែមាសនេះ ...រួមនឹងព័ត៌មានផ្សេងៗទៀត។

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
តុលាការសាលាដំបូង​រាជធានីភ្នំពេញ​​ចេញដីកា​បង្គាប់ឲ្យ​ឃុំខ្លួន​សមា​ជិក​​ចលនាមាតាធម្មជាតិទាំង៣ នាក់​នៅក្នុង​​ពន្ធនាគារព្រៃស​បណ្តោះ​អា​សន្ន ​ខណៈ​សា​ធា​រណៈជន​​ថ្កោល​ទោសថា ​តុលាការ​កំពុង​អនុវត្ត​ច្បាប់​បែប​ឡប់ឡែ​​ទៅលើ​យុវជន​ទាំង ៣ រូប​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #EnvironmentalActivists #Chages
ក្រុមហ៊ុន​​អូស្រ្តាលី ចាប់​ផ្តើម​​ចម្រាញ់​​រ៉ែមាស​​ដំបូង​​នៅ​ខេត្ត​មណ្ឌលគិរី។ ក្រុមហ៊ុន​អូស្រ្តាលី ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែមាស​នេះ​មាន​ឈ្មោះ​ថា រ៉ឺណេសង់ មីនីរ៉ល ខែមបូឌា (Renaissance Minerals Cambodia) ដែល​មាន​ក្រុមហ៊ុនមេ​ចុះបញ្ជីនៅ​ទីផ្សារ​ភាគហ៊ុន​របស់​​អូស្ត្រាលី ឈ្មោះ អេមីរ៉ល រីស៊សស៊ីស (Emerald resources)។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Gold #Australian #Cambodia
ពលករខ្មែរធ្វើការនៅប្រទេសថៃទាំងនោះ ព្រួយបារម្ភ ខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងគ្រាអាសន្ននេះ ព្រោះ ពួកគាត់មានសុខភាពទ្រុឌទ្រោមបណ្ដើរហើយដោយពុំមាន ថ្នាំព្យាបាលនិងគ្មានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Worker #Thailand #COVID19KH