វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នក​ច្បាប់​នៃ​​គណៈមេធាវីអាមេរិក​ ទាម​ទារ​ឱ្យ​របបភ្នំពេញ ​ដោះលែង​អ្នក​ច្រៀងរែបរិះគន់​​បញ្ហា​សង្គម។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #ABA
បក្ស​​​ប្រឆាំង​​រិះគន់​​​បេក្ខជន​​​​ប្រធាន គ.ជ.ប​​ ថា​​អសមត្ថភាព​កិច្ចការ​​បោះឆ្នោត​ ​​និង​​​​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​​​​។ គណៈ​​អចិន្ត្រៃយ៍​យល់​ថា​ បេក្ខជន ​​២ នាក់​​​​​​ដែល​​ស្រប​​តាម​លក្ខន្តិកៈ​ប្រធាន​ គ.ជ.ប គឺ​​ម្នាក់​ជា​សមាជិក​រដ្ឋ​សភា ​និង​ជា​អតីត​អភិបាលខេត្តបាត់បំដង ​លោក ប្រាជ្ញ ច័ន្ទ និង​ម្នាក់​ទៀតជា​​​​អតីត​​អភិបាល​​រង​ខេត្ត​ព្រះវិហារលោក ការ លាន​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #NEC #CPP #CNRP #Elections
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/205083571484072

https://www.youtube.com/watch?v=qoTinAr5gyg
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ៧កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា គ.ស.២០២១៖
៚អាជ្ញាធរតាមពន្ធនាគារកំពុងរៀបចំ បញ្ជីឈ្មោះជនជាប់ឃុំ ដែលអាចដោះលែងមុន ការកំណត់ ដើម្បីដោះស្រាយភាពចង្អៀត ណែន ក្នុងពន្ធនាគារ
៚ក្រុមអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា អ្នកធ្វើការតាមផ្ទះ កំពុងរងគ្រោះ ការរំលោភបំពានពីម្ចាស់ផ្ទះ
៚សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ នឹងប្រកាស សាលដីការឿងក្តីអភិបាលស្រុកអូររាំង ប្តឹងសកម្មជនព្រៃឈើម្នាក់នៅសប្តាហ៍ក្រោយ
៚ក្រុមអ្នកជំនាញមិនរំពឹងថា កម្ពុជាអាច ដកខ្លួនរួចពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) ក្នុងពេលឆាប់ៗនេះទេ
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
ផ្សោតញី ១ក្បាល​ទម្ងន់​ជិត ២០០ ​គីឡូ​ក្រាម​ងាប់​ នៅ​ដង​​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​កៀក​ទំនប់​ដង​សាហុង​របស់​ឡាវ។ ការ​បាត់​ប​​ង់ផ្សោត​ញី​មួយ​ក្បាល​នេះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យទេសចរណ៍ ​ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​របស់​ពលរដ្ឋ​មូលដ្ឋាន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Tourism #Dolphin #died
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ (Covid-19) ឆ្លងថ្មី៦៩៣ នាក់ ស្លាប់៧ នាក់ និងករណី ជាសះស្បើយ៧៥៤ នាក់ គិតត្រឹមថ្ងៃពុធ ទី១៦ ខែ មិថុនា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៤០.១៥៧ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៣៤.៣២៥នាក់ ស្លាប់ កើន ៣៦៨នាក់ និង ១.៤៨៦នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Newcase693
ក្រុម​អ្នកជំនាញ​​មិន​រំពឹង​​ថា កម្ពុជា​អាច​​ដកខ្លួន​រួច​ពី​​ក្រុមប្រទេស​​មាន​ការ​អភិវឌ្ឍន៍​តិចតួច​​បំផុត (LDC) ក្នុង​ពេល​​ឆាប់ៗ​នេះទេ​។ នៅឆ្នាំ២០២១​នេះ ប្រទេស​ដែល​អាច​រួចផុត​ពី​ឋានៈ LDC បាន លុះ​ត្រា​តែ​ត្រូវ​មាន​​ចំណូលជាតិ​ដុល ឬ GNI ចាប់ពី​ជាង ១ពាន់​២រយ​ដុល្លារ (១,២២២ ដុល្លារ) ឡើងទៅ សម្រាប់​មនុស្ស​ម្នាក់ៗ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #LDC
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/196715942344866

https://www.youtube.com/watch?v=_GmkKRuIsnw
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៧កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា គ.ស.២០២១៖
៚ សាលាឧទ្ធរណ៍តម្កល់សាលក្រម ផ្តន្ទាទោស យុវជន គា សុគន្ធ ដែលច្រៀងរែប ពីបញ្ហាសង្គម ឱ្យជាប់គុក ១៨ខែ ដដែល
៚ សកម្មជនបរិស្ថាន ៤ នាក់ ត្រូវសមត្ថកិច្ច ចាប់ខ្លួននៅភ្នំពេញ និងខេត្តកណ្តាល
៚ ក្រុមអ្នកធ្វើការងារក្រៅប្រព័ន្ធ ប្រារព្ធទិវាកម្មករ ការងារផ្ទះអន្តរជាតិខួបទី១០ ស្នើសុំឱ្យរដ្ឋាភិបាលគិតគូរ និងការពារផលប្រយោជន៍កម្មករធ្វើការតាមផ្ទះ
៚ សកម្មជនបរិស្ថានរំពឹងថា ជំនួបរវាងលោក ទូតអាមេរិក និង រដ្ឋមន្ត្រីក្រសួងបរិស្ថាន អាចមានដំណោះស្រាយឱ្យពលរដ្ឋចូលល្បាតព្រៃឡើងវិញ...
រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
សមត្ថកិច្ច ចាប់ ខ្លួន សកម្មជន បរិស្ថាន ៤ នាក់ នៅ ក្នុង ខេត្ត កណ្ដាល និង នៅ ទីក្រុង ភ្នំពេញ។ ការ ចាប់ ខ្លួន នេះ បាន កើត មាន ឡើង ក្រោយ ពី សកម្មជន ទាំង នោះ បាន បញ្ចេញ មតិ រឿង ការពារ បរិស្ថាន ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #environment #arrested #youth
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/266838181901217

https://www.youtube.com/watch?v=CSMBRummJUc
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ០៨ កើត ខែបឋមាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា គ.ស. ២០២១៖
៚ គណបក្សនយោបាយមួយចំនួន ថាមានតែម្ចាស់ឆ្នោតទេ ទើបអាចជួយកែទម្រង់ គ.ជ.ប បាន
៚ សកម្មជនបរិស្ថាន ៤ នាក់ ត្រូវអាជ្ញាធរ បញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញ
៚ សាលាឧទ្ធរណ៍សម្រេចឱ្យ យុវជន គា សុគន្ធ ដែលច្រៀងរែបពីបញ្ហាសង្គម ជាប់គុក ១៨ខែ ដដែល
៚ មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភពីឯករាជ្យ ភាពរបស់ស្ថាប័នសិទ្ធិមនុស្សជាតិដែលគ្រោងនឹងបង្កើតថ្មី ក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាល ឯកបក្ស រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...!!

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
គណបក្ស​នយោបាយ​មួយចំនួន​រំពឹង​ថា​ ម្ចាស់​ឆ្នោត​នឹង​បោះឆ្នោត​អោយ​គណបក្ស​ដែល​មាន​គោលនយោបាយ​កែទម្រង់ គ.ជ.ប។ ការលើក​ឡើង​នេះ​នៅស្របពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​កាលពីថ្ងៃទី១៦ ខែមិថុនា បាន​សម្រេច​ជ្រើសរើស​លោក ប្រាជ្ញ ច័ន្ទ ជា​បេក្ខជន​ប្រធានគជប ជំនួស​អោយ​លោក ស៊ិក ប៊ុនហុក ដែល​បានលាលែង​ពីតំណែង​ដោយសារ​បញ្ហា​សុខភាព។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #NEC #CPP
រដ្ឋមន្រ្តីការពារជាតិអាស៊ាន បើកកិច្ចប្រជុំជជែកអំពីសន្តិសុខ តំបន់ និងអន្តរជាតិ ។ លោកទៀ បាញ់ បានថ្លែងនៅក្នុង កិច្ចប្រជុំនោះថា នៅពេលកម្ពុជានឹងធ្វើជាប្រធានអាស៊ាន ឆ្នាំ ក្រោយវិញ កម្ពុជានឹងពិចារណាលើគំនិតផ្តួចផ្តើមមួយចំនួន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #ASEAN #China #TeaBanh
អ្នក​ជំងឺ​កូវីដ​ចំនួន​​៧​នាក់​ទៀត​ស្លាប់ ​និង​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ជិត​៧០០​​នាក់។ ចំនួនអ្នក​ស្លាប់​ដោយជំងឺកូវីដ១៩ ​និងករណី​ឆ្លងថ្មី ​នៅតែ​កើន​ឡើង​ខ្ពស់​ដដែល។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19 #Newcase
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ(Covid-19)ថ្មី ចំនួន ៦២៥ នាក់ ស្លាប់ ១២ នាក់ និងករណីជាសះស្បើយ ៧០៥ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនានេះ។ តួលេខអ្នកឆ្លងសរុបពេលនេះ ៤០.៧៨២ នាក់។ ចំណែកអ្នកជាសះស្បើយវិញមានចំនួន សរុប ៣៥.០៣០នាក់ ស្លាប់កើន ៣៨០នាក់ និង ១.៥២០នាក់ ជាករណីនាំ ចូលពីក្រៅ ប្រទេស។
ចូលរួមលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Newcase
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/823363388385288

https://www.youtube.com/watch?v=42ND2M4b38s
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ០៨ កើត ខែបឋមាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា គ.ស. ២០២១៖
៚ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបជាងបួនម៉ឺននាក់ និងអ្នកស្លាប់សរុបចំនួន ៣៨០នាក់
៚ ធនាគារ ពិភពលោក ព្រមាន ពី ភាពមិន ប្រាកដប្រជា ខ្លាំង នៃ កំណើន សេដ្ឋកិច្ច កម្ពុជា ក្នុងឆ្នាំ២០២១
៚ អាមេរិក ផ្ដាច់ ជំនួយ អភិរក្ស ព្រៃឡង់ ដោយសារ តែ វិនាសកម្ម ព្រៃឈើ និង ការ ធ្វើ ទុក្ខបុកម្នេញ សកម្មជន បរិស្ថាន
៚ អាជ្ញាធរ របប ក្រុង ភ្នំពេញ ចោទ សកម្មជន បរិស្ថាន ៣នាក់ ពី«រួមគំនិតក្បត់» ខណៈ ម្នាក់ ទៀត បន្ត បាត់ ខ្លួន ...រួមនឹងព័ត៌មានផ្សេងៗទៀត

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
ឧទ្ធរណ៍​តម្កល់​សាលក្រម​​ផ្តន្ទាទោស​​យុវជន គា សុគន្ធ ដែល​​ច្រៀង​រែប​​ពី​​បញ្ហា​​​សង្គម។ វីដេអូ​ចម្រៀង​​ចុងក្រោយ​របស់​ គា សុគន្ធ ​ដែលមាន​ចំណងជើង​ថា «ដីខ្មែរ» មាន​អ្នក​ចូល​ទស្សនា​រាប់លាន​ដង និងចែករំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Court #KeaSokun #Singer
មន្ត្រីសង្គមស៊ីវិល​មួយចំនួន​យល់​ស្រប​ដូចគ្នា​ថា ​សេចក្តីព្រាងច្បាប់​ដំបូង​ស្តីពី​«ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ» នឹង​មិនមាន​ភាព​ឯករាជ្យនោះ​ឡើយ​ ទាំង​ដំណើរការ​អនុវត្តន៍​និង​នីតិវិធី​ដោះស្រាយ​បញ្ហា​នានា​ទាក់ទង​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #NGOs
មន្រ្តី​​សហព័ន្ធ​​ខ្មែរកម្ពុជាក្រោម​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​បាន​សុំ​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក​ អង្គការសហប្រជាជាតិ ​និងអង្គការសិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ មួយ​ចំនួន​ឲ្យ​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យគោរព​​សិទ្ធិ​ជន​ជាតិ​ដើមកំណើត ដោះលែង​កសិករ​ខ្មែរក្រោម ​និង​ឈប់​ធ្វើ​ទុក្ខបុកម្នេញ​លើ​កសិករ ​និង​យុវជន​​ខ្មែរ​​ក្រោម​​ផ្សេង​ទៀត​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #NGOs #KhmerKampucheakrom
អាមេរិកផ្តាច់ជំនួយអភិរក្សព្រៃឡង់ ដោយ សារ វិនាសកម្មព្រៃឈើ។ គម្រោងព្រៃឡង់បៃតង គឺ ជា គម្រោង អភិរក្សបរិស្ថាន និងជីវៈចម្រុះនៅតំបន់ ព្រៃឡង់ ដែល មាន ផ្ទៃដីជាង ៤ សែនហិកតារ លាត សន្ធឹងលើ ខេត្ត ចំនួន ៤ រួមមានខេត្ត កំពង់ធំ ព្រះវិហារ ក្រចេះ និង ស្ទឹងត្រែង។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #US #Cambodia #PreyLang
អាជ្ញាធរ​បន្ត​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ ៣​ នាក់​នៅ​ស្នងការ​រដ្ឋា​ននគរបាល​ជាតិ​​ ខណៈ​ម្នាក់​ទៀត​បាត់​ខ្លួន​រក​មិន​ទាន់​ឃើញ។ #សកម្មជនបរិស្ថាន៣នាក់​​ត្រូវ​បាន​សមត្ថកិច្ច​​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​​រាជធានី​​ភ្នំពេញ​ រួច​បញ្ជូនបន្ត​ទៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Environment #US #Cambodia #authorities #Arrested
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/182480703716484

https://www.youtube.com/watch?v=QGU8rGbI9bA
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ៩កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែ មិថុនា គ.ស.២០២១៖
៚ ក្រុមយុវជន ចង់ឲ្យគ.ជ.ប ដូរប្រព័ន្ធ ការងារដោយមិនស្ថិតក្រោមឥទ្ធិពលនៃគណបក្សកាន់អំណាច
៚ សង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរដោះលែង សកម្មជនបរិស្ថាន៣នាក់ និងផ្តល់ព័ត៌មាន ពីម្នាក់ទៀតដែលបាត់ខ្លួន
៚ អាមេរិកផ្តាច់ជំនួយអភិរក្សព្រៃឡង់ ដោយសារតែវិនាសកម្មព្រៃឈើ និងការធ្វើទុក្ខបុកម្នេញសកម្មជនបរិស្ថាន

៚ ប្រជាសហគមន៍នេសាទ រិះគន់ក្រសួង កសិកម្មថា ខ្វះការទទួលខុសត្រូវរឿង អភិរក្សត្រីធម្មជាតិ
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
លោកអ្នកនាងជាទីមេត្រី!
ក្រុមកម្មករបំរើការងារតាមផ្ទះមិនទាន់ទទួល បាន លក្ខខណ្ឌការងារល្អប្រសើនៅឡើយទេ។ ពួកគាត់មួយចំនួនត្រូវបានម្ចាស់ផ្ទះ គាបសង្កត់ បង្ខំឲ្យធ្វើការលើសម៉ោង ទទួលរងការ រើសអើងការមាក់ងាយ និងមិនទទួលបានការ គិតគូរពីរដ្ឋដូចកម្មករធ្វើការក្នុងវិស័យផ្សេង ឡើយ។

តើរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណា ដើម្បីលើក ស្ទួយ កម្មករធ្វើការងារផ្ទះ មានតម្លៃ ដូចមនុស្ស និងកម្មករទូទៅ?

សូមលោក អ្នកនាង រង់ចាំស្ដាប់/ ទស្សនា នាទី វេទិកា អាស៊ីសេរី នៅរាត្រី ថ្ងៃសុក្រ ទី១៨ ខែមិថុនា ដែលមានអ្នកធ្វើការផ្នែកវិស័យ នារី ធ្វើការងារផ្ទះ និងកម្មករការងារផ្ទះមកចែក រំលែកបទពិសោធន៍ផ្ទាល់អំពីបញ្ហានេះកុំ បីខាន។

លោក អ្នកនាងអាចសួរវាគ្មិនរបស់យើង ឬ បញ្ចេញ មតិយោបល់ សូមដាក់លេខទូរស័ព្ទ របស់ លោកអ្នកនាងនៅក្នុងខ្ទង់ខំមិន (Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែលកំពុងផ្សាយផ្ទាល់ នៅ ពេលនោះ ក្រុមការងារអាស៊ីសរីនឹង ហៅទៅ លោកអ្នកនាងវិញ។ សូមអរគុណ!

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH