វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលបង្ហាញក្ដីរំពឹងតិចតួចថារដ្ឋាភិបាលនឹងអាចដោះស្រាយបញ្ហាអគារនៅខេត្តព្រះសីហនុ
---
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល បង្ហាញក្ដីរំពឹងតិចតួចថា រដ្ឋាភិបាលនឹងអាចដោះស្រាយបញ្ហាជាប់គាំងការសាងសង់អគារនៅខេត្តព្រះសីហនុ ខណៈវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាហាក់មានសភាពពុំសូវល្អនៅពេលបច្ចុប្បន្ន។ ពួកគេលើកឡើងថា រដ្ឋាភិបាលគួរស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និង បំបាត់អំពើពុករលួយ ដើម្បីទាក់ទាញវិនិយោគិនមកវិនិយោគបញ្ចប់ការជាប់គាំង នៃអគារនៅខេត្តព្រះសីហនុ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/3j-9AvG9V3Q
#RFAKhmer #Cambodia #China #HunManet #Sihanoukville #ChineseBuilding #ChinaReach

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.សាលាឧទ្ធរណ៍គ្រោងបើកសវនាការសំណុំរឿងលោក កឹម សុខា ក្រោយពន្យារពេលរាប់ខែ
២.ប្រជាពលរដ្ឋត្អូញត្អែរវិបត្តិសេដ្ឋកិច្ចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគេ
៣.មន្ត្រីគណបក្សប្រឆាំងថាតំណាងរាស្ត្រដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវគ្មានឆន្ទៈបម្រើពលរដ្ឋទេ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងតើរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែតនឹងអាចស្ដារ សេដ្ឋកិច្ចឡើងវិញដោយរបៀ់បណា? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #HunSen #ThearySeng #Politics #HumanRightsKH #FinancialCrisis #ElectionKH2023 #ShamElection
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/y9G2wyXl9mA
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្ដាប់អាស៊ីសេរី៖ តើរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នឹងអាចស្ដារសេដ្ឋកិច្ចឡើងវិញដោយរបៀ់បណា?
Media is too big
VIEW IN TELEGRAM
"នយោបាយអ្នកអាចដូរបាន ប៉ុន្ដែចរន្ដសេដ្ឋកិច្ចអ្នកមិនអាចដូរបានទេ!"

អ្នកជំនាញសេដ្ឋកិច្ចនិងជាអនុប្រធានគណបក្សភ្លើងទៀនបណ្ឌិត សុខ ហាច ថាអ្នកនយោបាយមិនអាចប្ដូរចរន្ដសេដ្ឋកិច្ចបាននោះទេ។
Media is too big
VIEW IN TELEGRAM
មន្ត្រីសង្គមស៊ិវិលថា បើមន្ត្រីនាំពាក្យរដ្ឋាភិបាលប្រកាន់ អ្នកសារព័ត៌មាននឹងខាតប្រយោជន៍ជាតិ
---
អង្គការ​សង្គមស៊ីវិល​ ដែល​ធ្វើការ​លើក​កម្ពស់​វិស័យ​សារព័ត៌មានយល់ថា ប្រសិន​បើមន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ប្រកាន់​អ្នក​សារព័ត៌មាន ដោយ​មិន​សហការ​ផ្តល់​បទសម្ភាស​ នឹង​ធ្វើឱ្យ​ខាតបង់​ប្រយោជន៍​ជាតិ។ ការ​លើក​ឡើង​នេះ ក្រោយពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​បាន​កំណត់​លក្ខខណ្ឌ ៥ ចំណុច ដល់​អ្នក​សារព័ត៌មាន ទើប​លោក​ និង​អ្នកនាំពាក្យ​ផ្សេងទៀត ​ផ្តល់​បទសម្ភាស​ដល់​អ្នក​សារព័ត៌មាន។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/M67QyKmUXg4
#RFAKhmer #Cambodia #HunManet #PenBona #MeasSophorn #JeanFrançoisTain #PhosSovann #NopVy #Journalists #Press #PressFreedom #MediaFreedom

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. មន្រ្តីសិទ្ធិមនុស្ស បន្តស្នើសាលាឧទ្ធរណ៍ភ្នំពេញពន្លឿនវិធីនិងទម្លាក់ការចោទប្រកាន់លើ កញ្ញា សេង ធារី
២. មន្ត្រីសង្គមស៊ិវិលថា បើមន្ត្រីនាំពាក្យរដ្ឋាភិបាលបដិសេធផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន នឹងខាតប្រយោជន៍ជាតិ
៣. អ្នកឃ្លាំមើលនិងសហគមន៍រិះគន់ សម្ដេចព្រះសង្ឃរាជ ដែលតែងតាំង លោក ទ្រី ភាព ធ្វើជាទីប្រឹក្សា
៤. សមាគមអ្នកចិញ្ចឹមសត្វរកឃើញថា សាច់បង្កកដែលនាំចូលពីក្រៅប្រទេស ត្រូវបានគេផ្គត់ផ្គង់ឱ្យអាហារដ្ឋានមួយចំនួន
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Politics #HunManet #HunSen #PenBona #ThearySeng #TryPheap #Journalists #Advicer #SupremePatriarch #FrozenMeat
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/M67QyKmUXg4
Media is too big
VIEW IN TELEGRAM
ក្រុមសន្តិសុខបុរីពិភពថ្មីរារាំងអតិថិជនមិនឱ្យតវ៉ារកដំណោះស្រាយពីថៅកែបុរីពិភពថ្មី
---
ក្រុមសន្តិសុខបុរីពិភពថ្មី ខណ្ឌសែនសុខ២ រារាំងពលរដ្ឋប្រមាណ៣០នាក់ មិនឱ្យតវ៉ារកដំណោះស្រាយពីថៅកែបុរីពិភពថ្មី ខណៈពួកគាត់ប្រឈមនឹងការរឹបអូសផ្ទះ និងជំពាក់បំណុលធនាគារវ័ណ្ឌក។ កម្លាំងសន្តិសុខបុរីពិភពថ្មីចំនួន២០នាក់ បានដេញអតិថិជនដែលទិញផ្ទះពីបុរីពិភពថ្មី នៅខណ្ឌកំបូល រាជធានីភ្នំពេញ មិនឱ្យតវ៉ា និងចោទអតិថិជនទាំងអស់នោះថា ខូចចង់កេងចំណេញប្រាក់ពីម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី គឺ អ្នក ឧកញ៉ា ហុង ពីវ។ ក្រុមអតិថិជនទាំងនោះ បានកាន់ឯកសារ និងប្លង់ផ្ទះយកមកលក់ឱ្យបុរីពិភពថ្មី នៅថ្ងៃទី៤ ខែវិច្ឆិកា នៅទីស្នាក់ការធំខណ្ឌសែនសុខ២ ជិតផ្សារទំនើបអ៊ីអន២ ដែលសុខចិត្តលក់ខាត៥០ភាគរយ។
#RFAKhmer #Cambodia #HunManet #HongPiv #BoreyPipupThmey #NewWorld #Seize #Economy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ការផ្ដល់សញ្ជាតិខ្មែរឲ្យជនជាតិវៀតណាមនឹងធ្វើឲ្យមាន «ហានិភ័យ» ដល់ប្រទេសជាតិ
---
លោក ហ៊ុន សែន មុនពេលផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យកូនប្រុសច្បងបន្តនោះ បានផ្ដល់សញ្ជាតិខ្មែរដល់ជនជាតិវៀតណាមជាង ៧០នាក់ បន្ទាប់ពីមេដឹកនាំវៀតណាមលោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បានស្នើសុំ អំឡុងទស្សនកិច្ចនៅកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២១។ ទាក់ទិននឹងការផ្ដល់សញ្ជាតិ និងការជួយសម្រួលជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជាខុសច្បាប់នេះ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា នឹងធ្វើឲ្យប្រទេសជាតិជួបហានិភ័យ ឬឈានទៅបាត់បង់តែម្ដងខណៈវៀតណាមធ្លាប់ឈ្លានពានកម្ពុជា។

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.គណបក្សភ្លើងទៀនកំពុងរៀបចំបញ្ជីឈ្មោះបេក្ខជនដើម្បីចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤តាមរយៈគណបក្សឆន្ទៈខ្មែរ
២.រដ្ឋាភិបាលតែងតាំងតែងតាំងសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់មកពីបក្សរណបនឹងបក្សកាន់អំណាចចំនួនជាតិ២រយនាក់
៣.សកម្មជនបន្តស្នើ ក្រសួងបរិស្ថានដាក់ចេញនូវវិធានការណ៍ជាក់លាក់ដើម្បីទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក
៤.ការបោកបញ្ឆោតស្រី្តខ្មែរយកទៅកេងប្រវ័ញ្ច កម្លាំងពលកម្មនិងជួញដូរផ្លូវភេទនៅចិនមិនទាន់ថយចុះ រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
---
#RFAKhmer #Cambodia #HunManet #CandlelightParty #KhmerWillParty #SupremeConsultingCouncil #EnvironmentActivists #MotherNatureCambodia #HumanTrafficking #CyberScam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/rXaFk_YtSkk
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍យកសំរាមមកតុបតែងខ្លួន ដើម្បីឱ្យថៅកែណាហ្គាវើលដ៍ឈប់ចាត់ទុកពួកគេជាសំរាម
---
ក្រុមកូដករណាហ្គាវើលដ៍ (Nagaworld) ប្រមាណ៣០នាក់ នៅថ្ងៃទី០៥ វិច្ឆិកានាំគ្នាស្លៀកពាក់ដោយយកសំរាមមកតុបតែងខ្លួន ដើម្បីជាសារដាស់តឿនដល់ថៅកែបនល្បែងកាស៊ីណូណាហ្គាវើលដ៍ថា សូម្បីតែសំរាមក៏មានតម្លៃអាចយកមកកែច្នៃ ដូច្នេះឈប់ចាត់ទុកពួកគេជាសំរាមបន្តទៀត ហើយងាកមកដោះស្រាយវិវាទការងារឱ្យកម្មករ។
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
អ្នកឃ្លាំមើល និងសហគមន៍រិះគន់ សម្ដេចព្រះសង្ឃរាជ ដែលតែងតាំង លោក ទ្រី ភាព ធ្វើជាទីប្រឹក្សា
---
អ្នកឃ្លាំមើលធនធានធម្មជាតិ និងសហគមន៍ការពារព្រៃឈើ រិះគន់សម្ដេចព្រះសង្ឃរាជ ដែលតែងតាំងលោក ទ្រី ភាព ឲ្យធ្វើជាឧត្ដមទីប្រឹក្សា ខណៈឧកញ៉ារូបនេះ មានកេរ្តិ៍ឈ្មោះល្បីរឿងរកស៊ីបំផ្លាញធនធានធម្មជាតិ។
#RFAKhmer #Cambodia #HunManet #TryPheap #Advicer #SupremePatriarch #Logging #Deforestation

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
បទសម្ភាសន៍​ជុំវិញ​រដ្ឋាភិបាល​គ្រោង​បញ្ជូន​មន្ត្រី​កសិកម្ម​ចុះ​ទៅ​ជួយ​កសិករ​នៅ​តាម​ឃុំ​សង្កាត់​
​​​រដ្ឋា​ភិបាល​ត្រៀម​ថវិកា​៤លាន​ដុល្លារ​អាមេរិក​ ​សម្រាប់​ចំណាយ​ទៅ​លើ​មន្ត្រី​កសិកម្ម​បម្រើ​ការងារ​ជួយ​កសិករ​នៅ​តាម​ឃុំ​សង្កាត់​ក្នុង​ខេត្ត​ចំនួន​១៧ ​នៅ​ឆ្នាំ​២០២៤​ខាង​មុខ។​ ​ជុំវិញ​រឿង​នេះ​​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​កសិកម្ម​លោក​ ​នី ណាក់​ ​ដូច​តទៅ៕​​

​---
#RFAKhmer#Cambodia#CambodiaAgriculture#HunManet​ ​#CambodiaFamilyRun #Nynak
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣៖

៚ព្រះសង្ឃ និងយុវជនថា តម្លៃពុទ្ធចក្រធ្លាក់ចុះនៅក្នុងសង្គមដោយសារខ្វះការយកចិត្ត ទុកដាក់ពីររដ្ឋាភិបាល
៚មន្ត្រីសង្គមស៊ីវិលថា ក្រសួងអប់រំគួរតែពង្រឹងការអប់រំនៅតាមសាលាជាជាងចំណាយ លុយជាតិលើការប្រលងបាក់ឌុប
៚សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ និងអំពើនិទ្ទណ្ឌភាព ដើម្បីលុបបំបាត់ការជួញដូរគ្រឿងញៀននៅកម្ពុជា
៚កសិករដាំកៅស៊ូមួយចំនួនត្រៀមបោះបង់របរមួយនេះ ប្រសិនបើតម្លៃកៅស៊ូបន្តធ្លាក់ចុះ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #HangchuonNaron #MinistryofEducation #BacII2023 #BacIIExam #EducationKH #NationalBudget #Buddhism #Impunity #Drug #DrugAddiction #Rubber #Agriculture
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/WDqqf8JXuiE
Media is too big
VIEW IN TELEGRAM
តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់នៅថ្ងៃទី១០ ខែវិច្ឆិកា
---
តុលាការកំពូលនៅថ្ងៃទី០៦ ខែវិច្ឆិកា បានបើកសវនាការលើបណ្តឹងស្នើសុំនៅក្រៅឃុំរបស់មន្រ្តីគណបក្សភ្លើងទៀន ប្រចាំក្រុងប៉ោយប៉ែតលោក ចៅ វាសនា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើងពាក់ព័ន្ធនឹងរឿងធ្វើយុទ្ធនាការឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា និងសវនាការក្នុងសំណុំរឿងរបស់មន្រ្តីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាមម្នាក់ទៀតគឺលោក តូច ថឹង ពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
#RFAKhmer #Cambodia #HunManet #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃច័ន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងទៅតវ៉ានៅមុខផ្ទះឪពុកលោក
២. តុលាការកំពូលនឹងប្រកាសដីកាលើបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់ នៅថ្ងៃទី១០ វិច្ឆិកា
៣. ជនភៀសខ្លួននិងពលករខ្មែរនៅប្រទេសថៃគ្រោងធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលពន្យារពេលពលរដ្ឋសងបុះណុលធនាគារ
៤. ក្រសួងអប់រំថា ការប្រលងបាក់ឌុបក្នុងថ្ងៃទីមួយដំណើរការដោយរលូន
...រួមននឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #Thailand #HunManet #HangchuonNaron #RongChhun #SamSokong #TochThoeung #ChaoVeasna #ChaoRatanak #PoliticalPrisoners #SupremeCourt #CandlelightParty #OppositionParties #Salary #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/d2SjV7hgqK8
Media is too big
VIEW IN TELEGRAM
តើអ្នកណា «ដឹកនាំរឿងហិង្សានយោបាយ» នៅកម្ពុជា?
---
រយៈពេលប្រមាណ ៥ ឆ្នាំចុងក្រោយនេះ អំពើហិង្សាទៅលើសកម្មជននយោបាយគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល បានកើតមានឥតឈប់ឈរ។ ជនរងគ្រោះ និងក្រុមគ្រួសារតែងតែដង្ហោយរកយុត្តិធម៌ ប៉ុន្តែអាជ្ញាធរដែលមានកាតព្វកិច្ចតាមផ្លូវច្បាប់ក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះនោះ មិនដែលបាននាំខ្លួនជនប្រព្រឹត្ត និងអ្នកពាក់ព័ន្ធយកមកដាក់ទោសតាមផ្លូវច្បាប់នោះទេ។ តើមានអ្វីនៅពីក្រោយអំពើហិង្សាទាំងនេះ?
អានលើគេហទំព័រ៖ https://www.rfa.org/khmer/news/human-rights/ingos-said-hun-sen-and-his-ruling-party-are-behind-political-violence-against-dissidents-and-govt-critics-10292023041850.html
---
#RFAKhmer #Cambodia #HunManet #HunSen #PhilRobertson #SokEysan #NyNak #Violent #CambodiaViolent #CLP #CandleLightParty #CNRP #RightsViolation #HumanRightsKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត បញ្ជាអាជ្ញាធរថ្នាក់ក្រោមជាតិ ដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីកុំឱ្យពលរដ្ឋឡើងតវ៉ានៅមុខផ្ទះលោក ហ៊ុន សែន
---
លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី៦ វិច្ឆិកា បានក្រើនរំលឹកទៅអាជ្ញាធរថ្នាក់ក្រោមជាតិ ឱ្យអនុវត្តទៅតាមតួនាទីរបស់ខ្លួន ស្របតាមកំណែទម្រង់ស្តីពីការធ្វើប្រតិភូកម្មអំណាចដល់ថ្នាក់ក្រោមជាតិ។ ការក្រើនរំលឹកនេះ ដើម្បីកុំឱ្យពលរដ្ឋឡើង ទៅតវ៉ាដល់ថ្នាក់ជាតិ ជាពិសេសនៅភូមិគ្រឹះឪពុករបស់លោក គឺអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន នៅក្រុងតាខ្មៅ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/d2SjV7hgqK8
#RFAKhmer #Cambodia #HunManet #HunSen #SubNational #Protest #LandDispute #Economy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាល «អសមត្ថភាព» ធ្វើឲ្យភូមិឃុំមានសុវត្ថិភាព
---
អ្នកតាមដានស្ថានការណ៍សង្គម ជំរុញឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការអនុវត្តគោលនយោបាយ ឃុំ សង្កាត់ មានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាព។ ពលរដ្ឋលើកឡើងថា ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយឃុំ សង្កាត់ មានសុវត្ថិភាព អាជ្ញាធរនៅតាមមូលដ្ឋាន គួរលើកទឹកចិត្តចំពោះពលរដ្ឋដែលហ៊ានលើកយកបញ្ហាអសុវត្ថិភាពនៅក្នុងសហគមន៍ ចែករំលែកលើបណ្ដាញសង្គម ជាជាងគំរាមកំហែងទៅលើប្រជាពលរដ្ឋ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/GfT-1vAzJvU
#RFAKhmer #Cambodia #HunManet #HunSen #SubNational #Illegal #OnlineLotto #Lottery #Casino #Gambling #Corruption #Economic

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.ជនភៀសខ្លួននិងពលករខ្មែរនៅថៃប្រមូលផ្ដុំគ្នាទាមទាររដ្ឋាភិបាលឱ្យជួយពន្យារពេលពលរដ្ឋសងបំណុលធនាគារ
២.បេក្ខជនជាង២ពាន់នាក់អវត្តមានប្រឡងបាក់ឌុបដោយសារបញ្ហាសុខភាព
៣.លោក ហ៊ុន ម៉ាណែត ទទួលស្គាល់ថា កម្ពុជានឹងរងទុក្ខបើរដ្ឋាភិបាលជ្រើសរើសយកមហាអំណាចណាមួយផ្ដាច់មុខ
៤.វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងពិភាក្សាអំពីគុណសម្បត្តិ និងគុណវិបត្តិនៃការបង្កើតអាជ្ញាជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #Thailand #China #Vietnam #HunManet #HangchuonNaron #Refugees #Workers #Debt #Economic #MinistryofEducation #BacII2023 #BacIIExam #EducationKH #JusticeKh #MinistryofJustice #RemoteControlledCourt #CourtKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/30AuAxGFkBk
Media is too big
VIEW IN TELEGRAM
សាលាឧទ្ធរណ៍ព្រះសីហនុ លើកពេលសវនាការ បណ្ដឹងជំទាស់របស់សកម្មជនដីធ្លីខេត្តកោះកុង២នាក់
---
សាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៧ វិច្ឆិកា លើកពេលសវនាការបណ្ដឹងជំទាស់របស់សកម្មជនដីធ្លីប្រឆាំងទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តកោះកុង ទៅថ្ងៃទី៦ ធ្នូ ខាងមុខនេះ។ ការលើកពេលនេះ គឺនៅពេលសាលាឧទ្ធរណ៍ព្រះសីហនុ បានបើកសវនាការបណ្ដឹងជំទាស់របស់សហគមន៍ដីធ្លីខេត្តកោះកុងចំនួន២នាក់គឺ លោកស្រី ផាវ ញ៉ើង និងលោកស្រី សេង លីន ដែលបានប្ដឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តកោះកុង កាលពីខែសីហាកន្លងទៅ។ មន្ត្រីអង្គការសង្គមស៊ីវិលថា ការលើកពេលសវនាការជារឿងល្អសម្រាប់ឲ្យសកម្មជនដីធ្លីទាំងពីររូប ដែលជាដើមបណ្ដឹងនោះ មានពេលប្រមូលភស្តុតាង បំភ្លឺដល់តុលាការ។
#RFAKhmer #Cambodia #CourtKH #KohKong #Sihanoukville #LandDispute #PhavNhoeung #HengHuy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
callshow.jpg
1.4 MB
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃអង្គារ​​​ទី៧​​ខែ​វិច្ឆិកា​នេះ ​ពិភាក្សា​លើ​ប្រធាន​បទ​ថា​តើ​ការ​បង្កើត​គណៈកម្មការ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​​ទាញ​យក​អំណាច​ពី​តុលាការ​ ឬ​យ៉ាងណា?​

​យើង​មាន​វាគ្មិន​ពីរ​រូប​គឺ​​លោក​មេធាវី​ ​សេក សោភ័ណ​ ​និង​អ្នក​សិក្សា​ផ្នែក​ច្បាប់​លោក​ វ៉ន ចាន់ឡូត​​ ​​​បក​ស្រាយ​លើ​បញ្ហា​នេះ​​ ​ដោយ​មាន​លោក​ ​ទីន ហ្សាការីយ៉ា​ ​ជា​អ្នក​​សម្រប​ស្រួល៖ https://www.facebook.com/rfacambodia/videos/157532537445517

#RFAKhmer #Cambodia #HunManet #Court #JudicialSystem #NationalAuthorityforDisputeResolutionOutoftheJudiciary #VornChanlout #RFACallShow