វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.18K videos
60 files
7.06K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣៖

១. គណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន​ សម្រេច​ជ្រើសយក​គណបក្ស​ឆន្ទៈខ្មែរ​ជា​គណបក្ស​សម្ព័ន្ធទី១
២. អាជ្ញាធររារាំងយុវជន មិនឱ្យដើរទៅដាក់ញត្តិនៅក្រសួងបរិស្ថាន រឿងទាមទារដំឡើងពន្ធនាំចូលថ្លង់ប្លាស្ទិក
៣. ជំទប់ទី២បក្សប្រឆាំងនៅខេត្តបាត់ដំបង ថាមេឃុំបក្សកាន់អំណាចមិនបែងចែកការងារឱ្យធ្វើ
៤. វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាអំពីថា តើគណបក្សភ្លើងទៀននឹងធ្វើអ្វីបន្តទៀត ដើម្បីអាចចូលរួមការបោះឆ្នោតអសកលខាងមុខនេះបាន?
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunMane #HunSen #CPP #RulingPartyAlliance #PoliticalOppsitionAlliance #CandlelightParty #GrassrootsDemocraticParty #KhmerWillParty #CambodiaReformParty #Environment #Plastic #Health #DrugTrafficking

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/g85px5f5OEo
Media is too big
VIEW IN TELEGRAM
អាជ្ញាធររារាំងយុវជនមិនឱ្យធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងបរិស្ថានទាមទារដំឡើងពន្ធនាំចូលថ្លង់ប្លាស្ទិក
---
ក្រុមអាជ្ញាធរខណ្ឌដូនពេញរារាំងក្រុមយុវជនស្រឡាញ់បរិស្ថានជិត២០នាក់ ខណៈពួកគេធ្វើដំណើរពីផ្សាររាត្រី ទល់មុខមាត់ទន្លេឆ្ពោះទៅក្រសួងបរិស្ថានដើម្បីដាក់ស្នើឱ្យដំឡើងពន្ធនាំចូលថ្លង់ប្លាស្ទិកនៅថ្ងៃទី៣១ ខែតុលា។ ក្រុមអាជ្ញាធរស្លៀកពាក់ស៊ីវិល និងឯកសណ្ឋានចំនួន២០នាក់ចុះរារាំងរុញច្រាន និងចោទយុវជនថា ធ្វើឱ្យខូចសណ្ដាប់ធ្នាប់សាធារណៈ ហើយបានដកបដាចេញពីក្រុមយុវជននៅពេលពួកគេធ្វើដំណើរទៅដាក់ញត្តិនៅក្រសួងបរិស្ថាន។
#RFAKhmer #Cambodia #Environment #Plastic #Health

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
396713667_717484670415584_240076644100269526_n.jpg
1.4 MB
វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អង្គារ​​នេះ​ ​ពិភាក្សា​អំពី​បញ្ហា​តើ​​បក្ស​ភ្លើង​ទៀន​នឹង​ធ្វើអ្វី​បន្ត​ទៀត​ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​អសកល​ខាង​មុខ​នេះ? ​​

​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី​ ​មាន​វាគ្មិន​ពីរ​រូប​គឺ​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​គីមសួរ ភីរិទ្ធ​ ​និង​លោក​ ​ឯម សុវណ្ណារ៉ា​ ​អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​ ដោយ​មាន​លោក​​ ​យ៉ង ចាន់តារា​ ​ជា​អ្នក​សម្របសម្រួល៖ https://www.facebook.com/rfacambodia/videos/1387335491860844
​​​
#RFAKhmer #Cambodia #CandlelightParty #OppositionAlliance#Politicskh #KimsourPhirith #RFACallShow
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ​លោក​ ​ឯម សុវណ្ណារ៉ា​ ​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អង្គារ​​​​ថា​ការ​ចង​សម្ពន្ធភាព​របស់​បក្ស​នយោបាយ​គឺ​អាច​ជួយ​ពង្រីក​កម្លាំង​មូលដ្ឋាន​របស់​បក្ស​នយោបាយ​ ​ក៏ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ការ​កែទម្រង់​ ​គ.ជ.ប​ ​ដើម្បី​ឱ្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ពេល​ខាង​មុខ​ ​មាន​ភាព​សេរី​ ​យុត្តិធម៌​ ​និង​អាច​ជឿជាក់​បាន៕​

#RFAKhmer #Cambodia #PoliticalPartyAlliance #CandlelightParty #GrassrootsDemocraticParty ​#PoliticsKh#RFACallShow ​ ​#CallinShow#KeyQuote
#រូបត្លុកនយោបាយ​៖ តោះ! មកមើល​រូបត្លុក​នយោបាយ​ក្នុង​ខែតុលាគូរ​ដោយ​អ្នកគូរ​រូបត្លុក Toonist នៃ ​វិទ្យុអាស៊ីសេរី
---
ខាងក្រោម​នេះ​គឺជា​កម្រង​រូបត្លុក​នយោបាយ​មួយចំនួន​គូរដោយ​អ្នកគូរ​រូបត្លុក Toonist នៃ​វិទ្យុអាស៊ីសេរី កាលពី​ខែតុលាកន្លងទៅ។ តើ​ប្រិយមិត្ត​ពេញចិត្ត​រូបត្លុក​ណាមួយ​ជាងគេ ហើយ​ប្រិយមិត្ត​ចង់ឱ្យ Toonist គូរ​រូបត្លុក​ផ្តោតលើ​ប្រធានបទ​អ្វី​សម្រាប់​ខែវិច្ឆិកានេះ? សូមចូលរួម​ផ្តល់​មតិ​យោបល់​ប្រកបដោយ​ការទទួលខុសត្រូវ និង​ក្រមសីលធម៌។ សូមអរគុណ!
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ rfa.org/khmer
»» ហ្វេសប៊ុក៖ facebook.com/rfacambodia
»» យូធូប៖ youtube.com/RFAKhmerVideo
»» ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
»» តេឡេក្រាម៖ t.me/rfakhmer
»» អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #សេរីភាពនៃការបញ្ចេញមតិ
#RFAKhmer #Cambodia #FreedomOfExpression
Media is too big
VIEW IN TELEGRAM
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលមានវិធានការច្បាប់ ចំពោះមន្ត្រីប៉េអិមដែលទាក់ទងនឹងការជួញដូរគ្រឿងញៀន
---
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល មានវិធានការច្បាប់ឱ្យបានតឹងរ៉ឹងទៅលើមន្ត្រីប៉េអិម ដែលពាក់ព័ន្ធជាមួយការទទួលផលពីការជួញដូរគ្រឿងញៀន។ អ្នកតាមដានស្ថានការណ៍សង្គមលើកឡើងថា ដើម្បីទប់ស្កាត់កុំឱ្យកម្លាំងប្រដាប់អាវុធពាក់ព័ន្ធជាមួយការជួញដូរគ្រឿងញៀន រដ្ឋាភិបាលត្រូវពិនិត្យសារធាតុញៀនលើមន្ត្រីប៉េអិមទូទាំងប្រទេស និងត្រូវលុបបំបាត់ការជ្រើសរើសមន្ត្រីកម្លាំងប្រដាប់អាវុធតាមរយៈសែស្រឡាយ។
#RFAKhmer #Cambodia #HunManet #MinistryofInterior #Sihanoukville #KampongSpeu #NGOs #Social #Drugs #DrugTrafficking #VerticalVideo #Trending #Reels #Shorts

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.គណបក្សភ្លើងទៀនប្រាប់គណបក្សសម្ព័ន្ធមិត្តពីការយកគណបក្សឆន្ទៈខ្មែរចូលរួមការបោះឆ្នោតឆ្នាំ២០២៤
២.មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី
៣.គ្រួសារសកម្មជនខ្មែរក្រោមជាប់ឃុំចោទ អាជ្ញាធរវៀតណាមថាមិនអនុញាត្តិឱ្យពួកគាត់ជួបសកម្មជន
៤.យោធាខេត្តកោះកុងហាមឃាត់សកម្មជនមាតាធម្មជាតិមិនឲ្យពិនិត្យទឹកជ្រោះក្រោយភូមិអាវឡាតាន់
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #PenBona #Environment #Activists #Youth #MotherNatureYouth #MotherNature #PoliticalOppsitionAlliance #CandlelightParty #GrassrootsDemocraticParty #KhmerWillParty #CambodiaReformParty #KampucheaKrom #KhmerKrom #Vietnam #HumanRights #IndigenousRights

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/5BngWVfTsV4
Media is too big
VIEW IN TELEGRAM
ពលរដ្ឋបង់រំលស់នៅក្រុមហ៊ុនបុរីពិភពថ្មី ចេញមុខការពារភាពស្អាតស្អំតំណាងរបស់ពួកគេ
---
អតិថិជនបុរីពិភពថ្មី នៅថ្ងៃទី ១ ខែវិច្ឆិកា បន្តប្រមូលផ្តុំគ្នាតវ៉ានៅមុខការិយាល័យលក់ ទាមទារឱ្យភាគីបុរីចេញមកចរចាដើម្បីរកដំណោះស្រាយបញ្ហា។ ពួកគេស្នើឱ្យម្ចាស់បុរីពិភពថ្មីចេញមុខដោះស្រាយ និងគោរពតាមគោលការណ៍ ឬកិច្ចសន្យា ដែលបានធ្វើកាលពីពេលទិញលក់ជាមួយអតិថិជន ដោយមិនត្រូវមានការរឹបអូស ឬបណ្ដេញចេញទាំងបង្ខំទៀតនោះឡើយ។ បន្ថែមពីលើនេះ ពួកគេក៏បដិសេធ​ទទួល​យក​ការចោទប្រកាន់​ពី​ម្ចាស់បុរី ថា តំណាងរបស់ខ្លួនជាអ្នក​ញុះញង់​ឱ្យពលរដ្ឋជួបជុំតវ៉ា។
#RFAKhmer #Cambodia #HunManet #BoreyPipupThmey #NewWorld #Seize #Economy
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តើ​មាន​អ្វី​នៅ​ពី​ក្រោយ​ការ​ហាម​ឃាត់​យុវជន​មិន​ឱ្យ​ទៅ​ពិនិត្យ​ទឹក​ជ្រោះ​ក្នុង​កោះកុង​ក្រៅ?​

កងទ័ព​ជើង​ទឹក​នៃ​បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ​ ​កោះកុង​ក្រៅ​លេខ​២​ ​នៅថ្ងៃ​ទី១ ​វិច្ឆិកា​ ​បាន​ហាមឃាត់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ប្រមាណ​១០នាក់ ​មិន​ឲ្យ​ចូល​ទៅ​ទស្សនា​ទឹក​ជ្រោះ​ នៅ​ក្រោយ​ភូមិ​អាវឡាតាន។​

​ជុំវិញ​រឿង​នេះ​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជាមួយ​កញ្ញា​​ ភួន កែវរស្មី​ ​យុវជន​ចលនា​មាតា​ធម្មជាតិ​ដូច​តទៅ៖​

#RFAKhmer#Cambodia#HunManet #Environment #Activists #Youth #MotherNatureYouth#MotherNature#CandlelightParty ​​#HumanRights
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ ២០២៣៖

១. ធនាគារពិភពលោករកឃើញថា បើគ្មានវិធានការឆ្លើយតបជាបន្ទាន់ទៅនឹងបម្រែបម្រួលអាកាសធាតុ កម្ពុជានឹងប្រឈមវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ
២. អ្នកច្បាប់ បារម្ភចំពោះសំណើរបស់ម្ចាស់បុរីនិងអ្នកមានលុយដែលចង់ឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ទិញដីនិងផ្ទះ
៣. មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវ ក្នុងការបំពេញតួនាទី
៤. ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិបារម្ភ ពីការប្តេជ្ញាបន្តអនុវត្តកិច្ចសហប្រតិបត្តិវិស័យយោធារវាងកម្ពុជា និងចិន
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #China #ChinaReach #HunManet #PenBona #WorldBank #EconomicCrisis #FinancialCrisis #RealEstateKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/N-qvRWuo3hI
Media is too big
VIEW IN TELEGRAM
មន្ត្រីនាំពាក្យរដ្ឋាភិបាលអាណត្តិថ្មីរងការរិះគន់ថា ខ្វះការទទួលខុសត្រូវក្នុងការបំពេញតួនាទី
---
ក្រុម​អ្នក​សារព័ត៌មាន រិះគន់​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​ថា ខ្វះការ​ទទួលខុស​ត្រូវ​បំពេញ​តួនាទីបម្រើជាតិ និង​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់។ ពួកគេ​អះអាង​ថា មន្ត្រី​នាំពាក្យ​រដ្ឋាភិបាល​ភាគច្រើន តែងតែ​គេចវេះ មិន​លើក​ទូរសព្ទ និងឆ្លើយតប ចំពោះ​សំណួរ​របស់​អ្នកសារព័ត៌មានប្រកប​ដោយ​ក្រមសីលធម៌​មន្ត្រីរាជការ​នោះ​ឡើយ ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/5BngWVfTsV4
#RFAKhmer #Cambodia #HunManet #PenBona #MeasSophorn #JeanFrançoisTain #PhosSovann #Journalists #Press #PressFreedom #MediaFreedom
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.អង្គការការពារអ្នកកាសែត២០ស្ថាប័នស្នើឱ្យបញ្ឈប់អំពើនិទណ្ឌភាពប្រឆាំងអ្នកកាសែត
២.លោក ជា មុនី និងមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនមួយចំនួនសុំលាលែងពីគណបក្សភ្លើងទៀនទៅចូលរួមជាមួយគណបក្សកម្លាំងជាតិ
៣.មន្ត្រីគណបក្សប្រឆាំងថា កម្ពុជាប្រឈមនឹងបំណុលវ័ណ្ឌកដោយសារអំពើពុករលួយ
៤.កម្មករ និងសហជីព រិះគន់លោក ហ៊ុន ម៉ាណែតដែលយកបញ្ហារបស់កម្មករដើម្បីកេងចំណេញនយោបាយរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #Politics #CheaMony #CandlelightParty #NationPowerParty #Debt #Workers #Union #Impunity #Journalists #Press #PressFreedom #MediaFreedom
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xftDodPADbY
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ (Nagaworld) ស្នើឲ្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ជួយយកចិត្តទុកដាក់មកលើពួកគេ ដើម្បីដោះស្រាយបញ្ចប់វិវាទការងារជាមួយថៅកែណាហ្គាវើលដ៍ ដែលអូសបន្លាយពេលជិត៣ឆ្នាំនេះ។ ការស្នើសុំនេះ ធ្វើឡើង​បន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍ មើលឃើញថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានកោះហៅតារាកំប្លែង លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយ ក្រឹម មកបំភ្លឺរឿងលោកនិយាយបញ្ហា អ្នកស្រលាញ់ភេទដូចគ្នា ដែលធ្វើឲ្យមានការរិះគន់ជាខ្លាំង។ កូដករប្រមាណ ៣០នាក់ នៅថ្ងៃទី២ វិច្ឆិកា បាន​នាំគ្នាកាន់ឆត្រ ដែលពួកគេរចនាចំនួន៩ ដើមមានពណ៌ចំរុះ ដោយ​ក្នុងឆត្រនីមួយៗ បង្ហាញសារមានអត្ថន័យ និងខ្លឹមសារខុសគ្នា ដូចជា បញ្ឈប់ការរើសអើងសហជិព LRSU កុំបង្អត់បាយកម្មករក្នុងសម័យសន្តិភាព គោរពសិទ្ធិមនុស្សនាំឱ្យមានសេចក្តីថ្លៃថ្នូរ ជាដើម។
#RFAKhmer #Cambodia #HunManet #HumanRights #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សកម្មជន​​បក្ស​ប្រឆាំង​នៅ​អាមេរិក​បាន​ចូល​រួម​សន្និសីទ​ជាមួយ​ក្រុម​អ្នក​តស៊ូ​មតិ​ជួរ​មុខ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ​មក​ពី​ប្រទេស​ផ្សេងៗ​

តើ​អ្នក​ចូលរួម​​ទាំង​នោះ​​ បាន​លើក​ពី​បញ្ហា​កង្វល់​អ្វីខ្លះ?​​ ​ហើយ​តើ​សន្និសីទ​អន្តរ​ប្រទេស​នេះ​​រំពឹង​ថា​មាន​លទ្ធផល​អ្វី​ខ្លះ?​

​លោក​ ​យ៉ង ចាន់តារា​ ​មាន​សម្ភាស​ផ្ទាល់​ជាមួយ​អ្នកស្រី​ ​ធិត គីមហ៊ុន​ ​ប្រធាន​ក្រុម​គណៈកម្មការ​ស្ត្រី​នៃ​បក្ស​ង្គ្រោះជាតិ​ ​ដែល​ចូលរួម​សន្និសីទ​នេះ៖​ ​
​​
#RFAKhmer#Cambodia#HunManet#Hunmangovernment#Politicskh#CandlelightParty #NationPowerParty
Media is too big
VIEW IN TELEGRAM
គ្រួសារ​សកម្មជន​ខ្មែរ​ក្រោម​ជាប់​ឃុំ​ថា ​អាជ្ញាធរ​វៀតណាម​​មិន​អនុញាត្តិ​​ឱ្យ​ពួកគាត់​ជួប​សកម្មជន
---
គ្រួសារ​សកម្មជន​​ខ្មែរ​​ក្រោម​ អះអាង​​ថា​អាជ្ញាធរ​​​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ទៅ​ជួប​ផ្ទាល់​ជា​មួ​យ​សកម្មជន​ខ្មែរក្រោម ទាំង៤នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ​អស់​រយៈ​ពេល​ជាង​៣ខែ​មក​ហើយ​នោះ​ទេ។​ ពួកគាត់​ព្រួយបារម្ភ​ថា ​អាជ្ញាធរ​វៀតណាម​ធ្វើ​បាប​សកម្មជន​ទាំង​នោះ ​​និងបន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​វិញ​ជា​បន្ទាន់។
---
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/three-months-after-arrest-khmer-krom-ngos-call-for-release-of-khmer-krom-detained-activists-11022023051154.html
#RFAKhmer #Cambodia #HumanRights #KhmerKrom #Vietnam #KKF #IndigenousRights #KhmerKromActivists #ThachCuong #ToHoangChuong #DanhMinhQuang #DinhThiHuynh #SonChumChuon

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលបង្ហាញក្ដីរំពឹងតិចតួចថារដ្ឋាភិបាលនឹងអាចដោះស្រាយបញ្ហាអគារនៅខេត្តព្រះសីហនុ
---
មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិល បង្ហាញក្ដីរំពឹងតិចតួចថា រដ្ឋាភិបាលនឹងអាចដោះស្រាយបញ្ហាជាប់គាំងការសាងសង់អគារនៅខេត្តព្រះសីហនុ ខណៈវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាហាក់មានសភាពពុំសូវល្អនៅពេលបច្ចុប្បន្ន។ ពួកគេលើកឡើងថា រដ្ឋាភិបាលគួរស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និង បំបាត់អំពើពុករលួយ ដើម្បីទាក់ទាញវិនិយោគិនមកវិនិយោគបញ្ចប់ការជាប់គាំង នៃអគារនៅខេត្តព្រះសីហនុ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/3j-9AvG9V3Q
#RFAKhmer #Cambodia #China #HunManet #Sihanoukville #ChineseBuilding #ChinaReach

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.សាលាឧទ្ធរណ៍គ្រោងបើកសវនាការសំណុំរឿងលោក កឹម សុខា ក្រោយពន្យារពេលរាប់ខែ
២.ប្រជាពលរដ្ឋត្អូញត្អែរវិបត្តិសេដ្ឋកិច្ចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរបស់ពួកគេ
៣.មន្ត្រីគណបក្សប្រឆាំងថាតំណាងរាស្ត្រដែលកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវគ្មានឆន្ទៈបម្រើពលរដ្ឋទេ
៤.ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះយើងនឹងតើរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែតនឹងអាចស្ដារ សេដ្ឋកិច្ចឡើងវិញដោយរបៀ់បណា? រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #HunSen #ThearySeng #Politics #HumanRightsKH #FinancialCrisis #ElectionKH2023 #ShamElection
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/y9G2wyXl9mA