វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.46K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្ត​បាត់ដំបង​រាប់ពាន់​គ្រួសារ មាន​ជីវភាព​កាន់តែ​វេទនា ដោយសារតែ​ពួកគាត់​ធ្វើ​នេសាទ​ត្រី​មិន​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​។ ស្ថានភាព​បែបនេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​នាំគ្នា​ដើរ​រាវ​ខ្ចៅ និង​គ្រុំ ហើយ​ខ្លះទៀត​ងាក​មក​ដាំ​បន្លែ​លក់​ដើម្បី​រក​ប្រាក់​ទិញ​ស្បៀងអាហារ​ហូបចុក​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា រដ្ឋាភិបាល​គួរតែ​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ ដោយ​សម្បទាន​ដី​ព្រៃ​លិច​ទឹក​ខ្លះ​ជូន​ដល់​ពួកគាត់ ដើម្បី​បង្កបង្កើនផល​ចិញ្ចឹមជីវិត។អាន​ព័ត៌មានពេញ
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/517072749491738

https://www.youtube.com/watch?v=37FuPQx-AYU
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ៥កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែ មិថុនា គ.ស.២០២១៖
1.អ្នកវិភាគថា លោក ហ៊ុន សែន នឹងមិន ជោគជ័យលើយុទ្ធសាស្រ្តកម្ទេចបក្សប្រឆាំងឡើយ
2.រដ្ឋាភិបាលច្រានចោលព័ត៌មានថាចិនគ្រប់គ្រងករណីកូវីដនៅកម្ពុជា ខណៈមន្ត្រីសិទ្ធិមនុស្ស បារម្ភថា រឿងនេះអាចប៉ះពាល់ដល់អធិបតេយ្យ និងសិទ្ធឯកជនភាពរបស់ពលរដ្ឋ
3.អ្នកឃ្លាំមើលសង្គមថា ការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ មានប្រសិទ្ធភាពទៅបាន លុះត្រាតែរដ្ឋាភិបាលផ្ដល់ជំនួយសង្រ្គោះ និងអនុវត្តវិធានការសុខាភិបាលពិតប្រាកដ
4.មន្ត្រីសង្គមស៊ីវិល ថា ការបំពាក់កាមេរ៉ា តាមបន្ទប់ឃុំខ្លួន និងសួរចម្លើយ មិនអាច បញ្ឈប់អំពើទារុណកម្មបានទេ បើការ អនុវត្តច្បាប់គ្មានប្រសិទ្ធិភាព...
រួមនឹងព័ត៌មានមួយចំនួនទៀត


»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី១៣ ខែមិថុនាថា មាន អ្នកជំងឺកូវីដ១៩ ចំនួន ១៥ នាក់ បន្ថែមទៀតបានស្លាប់ដែលជា កំណត់ត្រាខ្ពស់បំផុតក្នុងរបាយ ការណ៍ប្រចាំថ្ងៃ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #COVID19KH #Newcase
ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា លើកឡើងថា លោកនឹងនៅតែបន្តធ្វើសកម្មភាពមនុស្សធម៌បន្តទៀតទោះបី តិចតួចក្តីហើយលោកមិនមានសិទ្ធិសេរីភាពពេញលេញក្តី ព្រមទាំងមិនបានប្រកាសរៃអង្គាសពីសាធារណជនតាម រូបភាពណាក្តី។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #KemSokha #COVID19KH
មន្ត្រីសង្គមស៊ីវិលថា ការបំពាក់កាមេរ៉ាតាមបន្ទប់ឃុំខ្លួននិង សួរចម្លើយមិនអាចបញ្ឈប់អំពើទារុណកម្មបានទេបើការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព។ មាត្រា២១០ នៃក្រមព្រហ្មទណ្ឌចែងថា ទារុណកម្មឬអំពើឃោរឃៅដែលប្រព្រឹត្តទៅលើបុគ្គលណាមួយនោះត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំដល់១៥ឆ្នាំ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Law #Torture
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៥៤២ នាក់ ស្លាប់ ១៣ នាក់ និងជាសះស្បើយ ១១០៩ នាក់ គិតត្រឹម ថ្ងៃចន្ទ ទី១៤ ខែមិថុនានេះ។ តួលេខអ្នកឆ្លង សរុបពេលនេះ៣៨.៩៦៩នាក់។ ចំណែកអ្នក ជាសះស្បើយវិញ មានចំនួនសរុប ៣២.៩៦៧ នាក់ ស្លាប់កើន ៣៤៨ នាក់ និង ១.៤០៩ នាក់ ជាករណីនាំចូលពីក្រៅប្រទេស។
ចូលរួមក្នុងក្រុម 👉 RFA Khmer #COVID19KH #Newcase
ផ្ទះ​បណ្ដែត​ទឹក បែ​ចិញ្ចឹម​ត្រី និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​ជាច្រើន​ទៀត នៅ​មិន​ទាន់​រុះ​រើចេញ​អស់ពី​ភ្នំពេញ​ទេ បើ​ទោះ​បី​ជា​ផុត​ឱសានវាទ​របស់​អាជ្ញាធរ​ក៏ដោយ​។ ទន្ទឹម​នឹង​នេះ ក៏​មាន​ផ្ទះ​បណ្ដែត​ទឹកជា​ច្រើន ត្រូវ​បាន​បណ្ដែត​តាម​ទឹក​ទន្លេ​ចេញ​ពី​ភ្នំពេញ​ដែរ​។ រីឯ អាជ្ញាធរ​ខេត្ត​កណ្ដាល ក៏​មិន​អនុញ្ញាត​ឲ្យ​ផ្ទះ​បណ្ដែត​ទឹក​និង​បែ​ចិញ្ចឹម​ត្រី​ទាំងនោះ ចូល​ចត​នៅ​ច្រាំង​ឡើយ។

អាជ្ញាធរ​អះអាង​ថា សំណង់​មិន​រៀបរយ​ជាច្រើន​ត្រូវ​បាន​រុះរើ​ចេញ​ហើយ តែ​នៅសល់​មួយ​ចំនួន​ទៀត កំពុងធ្វើការ​រុះរើ។ អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​យឺតយ៉ាវ​នេះ គឺ​ដោយសារ​តំបន់​មួយចំនួន​មានផ្ទះ​បណ្ដែត​ទឹក បែ​ត្រី និង​សំណង់​មិន​រៀបរយ​ក្នុង​លក្ខណៈ​ស្មុគស្មាញ។អាន​ព័ត៌មានពេញ 👉 RFA Khmer
បណ្ឌិត សេង សារី អះអាង​ថា យុទ្ធសាស្រ្តទាំង​ ៥​ របស់គណបក្ស​ប្រជាជនកម្ពុជា នឹង​មិន​បានជោគ​ជ័យ​ឡើយ។ លោកថា៖ «តាំងពីឆ្នាំ១៩៩៥ មកគណបក្ស​ប្រឆាំង​អស់​ស្រាយ​ហើយ​ នៅ​សល់​តែ​ខ្លឹម។ ហើយ​បើសិន​ជា​គណបក្ស​ប្រឆាំង​ឆ្លងកាត់​ដំណាក់កាល​នះទៀត ដំណាក់​កាល​កម្ទេច​នោះ ​គឺ​គណបក្ស​ប្រឆាំង នឹង​បាន​ដឹកនាំរដ្ឋាភិបាល​នៅពេល​ខាងមុខ​ជា​មិនខាន»។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #CPP #CNRP #HunSen #SamRainsy #KemSokha
អ្នក​ឃ្លាំ​មើល​​សង្គម​ថា ​ការ​ប្រយុទ្ធ​នឹង​​ជំងឺកូវីដ-១៩ ​មាន​ប្រសិទ្ធភាព​​លុះត្រា​តែ​​រដ្ឋាភិបាល​​​ផ្ដល់​​ជំនួយ​​សង្រ្គោះ​និង​​អនុវត្តវិធានការ​​សុខាភិបាល​​ពិត​ប្រាកដ​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #COVID19KH #HunSen
ពលរដ្ឋ​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ប្រមាណ​៣០០​នាក់ ជួបជុំគ្នា​លើក​បដា អម​ដោយ​រូបថត​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន និង​ភរិយា ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) រឿង​យក​ដីស្រែ​ពួកគាត់​ទៅ​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​។ អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​សិទ្ធិ​ដីធ្លី ស្នើ​ឲ្យ​អាជ្ញាធរ​ចេញ​មុខ​ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ ប្រកប​ដោយ​តម្លាភាព និង​អាច​ទទួល​បាន​គ្រប់​ភាគី។អាន​ព័ត៌មាន​ពេញ
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/4267968676579442

https://www.youtube.com/watch?v=jbIDldELJGo
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ៥កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែ មិថុនា គ.ស.២០២១៖
១) អ្នកវិភាគថា បើគ្មានរបត់នយោបាយថ្មី លោក កឹម សុខា នៅតែត្រូវបាន ប្រព័ន្ធតុលាការ នៃរបបឯកបក្សបំបិទ សិទ្ធិសេរីភាព យូរតទៅទៀត
២) អ្នកឃ្លាំមើល មិនរំពឹងថា ការបណ្ដេញ ជនជាតិវៀតណាមពីផ្ទៃទន្លេ បានជោគជ័យទេ បើអាជ្ញាធរមិនព្រមអនុវត្តច្បាប់អន្តោប្រវេសន្ត
៣) ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ស្នើឱ្យរដ្ឋាភិបាលប្រុងប្រយ័ត្នខ្ពស់ ជុំវិញ ការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជន វិនិយោគ និងធ្វើឧស្សាហកម្មរ៉ែមាស
៤) សហព័ន្ធខ្មែរកម្ពុជាក្រោមធ្វើយុទ្ធនាការ ឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍រដ្ឋាភិបាល វៀតណាមដោះលែងកសិករខ្មែរក្រោម...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/846892659272558

https://www.youtube.com/watch?v=xRNskMkylEs
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ៦កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា គ.ស.២០២១៖


»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
ទោះ​បក្ស​កាន់​អំណាច​​អះអាង​ដដែលៗ​ថា ​ខ្លួន​មិន​អាច​អន្តរាគមន៍​ ឬ​ ចរចា​​បញ្ចប់​​សំណុំរឿង​លោក កឹម សុខា​ ដែល​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​ក្ដី ប៉ុន្តែ​អ្នកវិភាគ​និង​​មន្ត្រី​សង្គម​ស៊ីវិល​​នៅ​តែ​មើល​ឃើញ​ថា​ សំណុំរឿង​នេះ​ជា​រឿង​នយោបាយ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #KemSokha #Justice
មេដឹកនាំ​របបក្រុង​ភ្នំពេញលោក ហ៊ុន សែន ​ស្នើសុំឲ្យ​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ ​ឆែក​(Czech) ​ជួយ​ពង្រឹងសេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #HunSen #Czech
មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​លោក​ កែវ ថៃ​ ឆ្លង​​ជំងឺ​​កូវីដ​១៩​​ធ្លាក់​ខ្លួន​​ឈឺ​​នៅ​​ពន្ធនាគារ​​ព្រៃ​ស​។ ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ជារឿយៗ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នក​ជាប់ឃុំ​ទាក់ទង​នឹង​បទល្មើស​ស្រាលៗ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #CNRP #COVID19KH #Prisoners
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៤៩៥ នាក់ ស្លាប់ ១៣ នាក់ និងជាសះស្បើយ ៦០៤ នាក់ គិតត្រឹមថ្ងៃអង្គារ ទី១៥ ខែមិថុនានេះ។ តួលេខ អ្នកឆ្លងសរុបពេលនេះ ៣៩.៤៦៤នាក់។ ចំណែកអ្នកជាសះស្បើយវិញ មានចំនួនសរុប ៣៣.៥៧១នាក់ ស្លាប់កើន ៣៦១នាក់ និង ១.៤៥៣នាក់ ជាករណីនាំចូលពីក្រៅ ប្រទេស។
#RFAKhmer #COVID19KH #Newcase
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/849337159088077

https://www.youtube.com/watch?v=QJtwIw94EN8
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ៦កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា គ.ស.២០២១៖
៚ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បាន កើន ឡើង ដល់ ៣៦១នាក់ និងអ្នកឆ្លងជិត៤ម៉ឺននាក់
៚ អ្នក ច្បាប់ នៃ គណៈ មេធាវី អាមេរិក ទាម ទារ ឱ្យ របប ក្រុង ភ្នំពេញ ដោះលែង អ្នក ច្រៀង រែប រិះគន់ បញ្ហា សង្គម
៚ គណបក្ស ប្រឆាំង រិះគន់ បេក្ខជន ប្រធាន គជប ថា អសមត្ថភាព កិច្ចការ បោះឆ្នោត និង ឋិតក្រោម ឥទ្ធិពល បក្ស កាន់ អំណាច
៚ ពលរដ្ឋ សង្ស័យ ថា ផ្សោតញី ១ក្បាល ងាប់ បណ្ដាល មក ពី ការ នេសាទ ខុស ច្បាប់ ...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook): www.facebook.com/rfacambodia
អ្នក​ច្បាប់​នៃ​​គណៈមេធាវីអាមេរិក​ ទាម​ទារ​ឱ្យ​របបភ្នំពេញ ​ដោះលែង​អ្នក​ច្រៀងរែបរិះគន់​​បញ្ហា​សង្គម។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #HumanRights #ABA
បក្ស​​​ប្រឆាំង​​រិះគន់​​​បេក្ខជន​​​​ប្រធាន គ.ជ.ប​​ ថា​​អសមត្ថភាព​កិច្ចការ​​បោះឆ្នោត​ ​​និង​​​​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​​​​។ គណៈ​​អចិន្ត្រៃយ៍​យល់​ថា​ បេក្ខជន ​​២ នាក់​​​​​​ដែល​​ស្រប​​តាម​លក្ខន្តិកៈ​ប្រធាន​ គ.ជ.ប គឺ​​ម្នាក់​ជា​សមាជិក​រដ្ឋ​សភា ​និង​ជា​អតីត​អភិបាលខេត្តបាត់បំដង ​លោក ប្រាជ្ញ ច័ន្ទ និង​ម្នាក់​ទៀតជា​​​​អតីត​​អភិបាល​​រង​ខេត្ត​ព្រះវិហារលោក ការ លាន​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #NEC #CPP #CNRP #Elections
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/205083571484072

https://www.youtube.com/watch?v=qoTinAr5gyg
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ៧កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា គ.ស.២០២១៖
៚អាជ្ញាធរតាមពន្ធនាគារកំពុងរៀបចំ បញ្ជីឈ្មោះជនជាប់ឃុំ ដែលអាចដោះលែងមុន ការកំណត់ ដើម្បីដោះស្រាយភាពចង្អៀត ណែន ក្នុងពន្ធនាគារ
៚ក្រុមអ្នកធ្វើការផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា អ្នកធ្វើការតាមផ្ទះ កំពុងរងគ្រោះ ការរំលោភបំពានពីម្ចាស់ផ្ទះ
៚សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ នឹងប្រកាស សាលដីការឿងក្តីអភិបាលស្រុកអូររាំង ប្តឹងសកម្មជនព្រៃឈើម្នាក់នៅសប្តាហ៍ក្រោយ
៚ក្រុមអ្នកជំនាញមិនរំពឹងថា កម្ពុជាអាច ដកខ្លួនរួចពីក្រុមប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) ក្នុងពេលឆាប់ៗនេះទេ
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» តេឡេក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ: www.rfa.org/khmer
»» យូធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter): www.twitter.com/RadioFreeAsiaKH
ផ្សោតញី ១ក្បាល​ទម្ងន់​ជិត ២០០ ​គីឡូ​ក្រាម​ងាប់​ នៅ​ដង​​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង​កៀក​ទំនប់​ដង​សាហុង​របស់​ឡាវ។ ការ​បាត់​ប​​ង់ផ្សោត​ញី​មួយ​ក្បាល​នេះ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យទេសចរណ៍ ​ដែល​ជា​ប្រភព​ចំណូល​យ៉ាង​សំខាន់​របស់​ពលរដ្ឋ​មូលដ្ឋាន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Tourism #Dolphin #died