វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.53K videos
86 files
7.45K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ អាជ្ញាធរខណ្ឌដូនពេញប្រើអំពើហិង្សាលើ អតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយជាលើកទីពីរ
---
អាជ្ញាធរ​ខណ្ឌដូនពេញ​ក្នុង​ឯកសណ្ឋាន​ស៊ីវិល នៅ​រសៀល​ថ្ងៃទី​៩ ខែតុលា បាន​ចាប់ទាញ រុញច្រាន​អតីត​គរុ​សិស្ស នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លោក កែវ សុវណ្ណ​ឫទ្ធិ បញ្ចូល​ទៅក្នុង​រថយន្ត ក្នុងពេល​លោក​កំពុង​ឈរ​ស្រែក​តវ៉ា​នៅ​ពីមុខ​ក្រសួង​អប់រំ យុវជន និង​កីឡា លើ​មហាវិថី​ព្រះ​នរោត្តម ដើម្បីឱ្យ​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន ទទួលយក​រូបលោក និង​គរុ​សិស្ស​១១​នាក់​ទៀត ដែល​ត្រូវបាន​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​ដោយ​អយុត្តិធម៌​។​

​ក្រោយ​រង​អំពើហិង្សា លោក កែវ សុវណ្ណ​ឫទ្ធិ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​វាយដំលោក និង​អ្នក​ថតរូប​លោក រហូត​ធ្វើឱ្យ​លោក​រងរបួស និងរ​ហែក​អាវ​។ លោក កែវ សុវណ្ណ​ឫទ្ធិ ខកចិត្ត​លើ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​អាជ្ញាធរ​មកលើ​ពលរដ្ឋ​ខ្លួនឯង​ទាំង​គ្មាន​កំហុស​បែបនេះ​។
Media is too big
VIEW IN TELEGRAM
អាជ្ញាធរខណ្ឌដូនពេញប្រើអំពើហិង្សាលើ អតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយជាលើកទីពីរ
---
អាជ្ញាធរខណ្ឌដូនពេញក្នុងឯកសណ្ឋានស៊ីវិល នៅរសៀលថ្ងៃទី៩ ខែតុលា បានចាប់ទាញ រុញច្រានអតីតគរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ បញ្ចូលទៅក្នុងរថយន្ត ក្នុងពេលលោកកំពុងឈរស្រែកតវ៉ានៅពីមុខក្រសួងអប់រំ យុវជន និងកីឡា លើមហាវិថីព្រះនរោត្តម ដើម្បីឱ្យរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លុបឈ្មោះចេញពីក្របខ័ណ្ឌដោយអយុត្តិធម៌។

ក្រោយរងអំពើហិង្សា លោក កែវ សុវណ្ណឫទ្ធិ បានប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរខណ្ឌដូនពេញបានវាយដំ លោក និងអ្នកថតរូបលោក រហូតធ្វើឱ្យលោករងរបួស និងរហែកអាវ។ លោក កែវ សុវណ្ណឫទ្ធិ ខកចិត្តលើការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរមកលើពលរដ្ឋខ្លួនឯងទាំងគ្មានកំហុសបែបនេះ។
#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣៖

១. អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ គ្រោងប្តឹងអាជ្ញាធរខណ្ឌដូនពេញក្រោយប្រើហិង្សាលើគាត់
២. លោក ហ៊ុន សែន៖ កម្ពុជាមិនទាន់ដល់ពេលបញ្ជូនយន្តហោះទៅដឹកពលរដ្ឋខ្មែរចេញពីប្រទេសអ៊ីស្រាអែលទេ
៣. មន្ត្រីបក្សភ្លើងទៀនខេត្តបាត់ដំបង បារម្ភពីអាជ្ញាធរដើរទិញទឹកចិត្តក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបក្សកាន់អំណាច
៤. គ្រួសារ និងបក្សភ្លើងទៀន ទទូចឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការក្នុងឱកាសភ្ជុំបិណ្ឌ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #អ៊ីស្រាអែល #ប៉ាឡេស្ទីន #ហាម៉ាស់ #ហ៊ុនម៉ាណែត #ហ៊ុនម៉ានី #កែវសុវណ្ណឫទ្ធិ #វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា #គណបក្សភ្លើងទៀន #ផតខាសធ៍ #កម្ពុជាសប្តាហ៍នេះ #ជុនច័ន្ទបុត្រ #សំប៉ូលី
#RFAKhmer #Cambodia #Israel #Palestine #Hamas #HunManet #HunMany #KeoSovannrith #NIPES #CandlelightParty #Podcast #CambodiaThisWeek #TimesSquare #NYCBillboards #ChunChanboth #SamPoly
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/oEGSUCrgiww
Media is too big
VIEW IN TELEGRAM
ផតខាសធ៍ [ភាគ ២១]៖ ការផ្សាយពាណិជ្ជកម្មក្លែងក្លាយរបស់លោក ហ៊ុន ម៉ាណែត នៅអាមេរិក
---
អតីតយុវនារីនៃចលនាមាតាធម្មជាតិបកស្រាយពីការដែលនាងបានទាក់ទងទៅក្រុមហ៊ុនផ្សាយពាណិជ្ជកម្មរបស់ Times Square នៅបុរី New York ហើយរកឃើញថា ផ្ទាំងផ្សាយពាណិជ្ជកម្មរូបលោក ហ៊ុន ម៉ាណែត នោះជាការកាត់ត ដើម្បីបោកប្រាស់ក្លែងបន្លំ។
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://kh.rfa.org/applepodcasts
👉 Google: https://kh.rfa.org/googlepodcasts
👉 Spotify: https://kh.rfa.org/spotifypodcasts
👉 RFA: https://kh.rfa.org/podcasts
---
#RFAKhmer #Cambodia #HunManet #HunMany #Podcast #CambodiaThisWeek #TimesSquare #NYCBillboards #ChunChanboth #SamPoly #LimKimsor
Media is too big
VIEW IN TELEGRAM
លោក​ ​កែវ សុវណ្ណឫទ្ធិ​ ​អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ​បាន​រង​ហិង្សា​ពី​សំណាក់​ក្រុម​សន្តិសុខ​ដែល​អះអាង​ខ្លួន​ថា​ជា​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​ខណៈ​រូប​លោក​ឈ​តវ៉ា​នៅ​មុខ​ក្រសួង​អប់រំ​ យុវជន​ ​និង​កីឡា​កាល​ពី​ថ្ងៃ​ច័ន្ទ។​ ​លោក​អះអាង​ថា​លោក​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សមត្ថកិច្ច​​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក​ ​និង​អ្នក​ថតរូប​លោក។​

​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជាមួយ​លោក​ ​កែវ សុវណ្ណឫទ្ធិ​ ​ជុំវិញ​បញ្ហា​នេះ​ដូច​ត​ទៅ៖​

#RFAKhmer#Cambodia#HunSen#HunManet#HunMany#HangChuonNaron #KeoSovannrith#NationalInstituteofPhysicalEducationandSport#NIPES #MOEYS​​ #MinistryofCivilService
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារទី១០ ខែតុលា ឆ្នាំ២០២៣៖

៚ជនជាតិចិនម្នាក់ រិះគន់រដ្ឋាភិបាលប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតលើពិភពលោក
៚អតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំ គ្រោងប្ដឹងអាជ្ញាធរខណ្ឌដូនពេញក្រោយរងអំពើរើហិង្សា
៚អ្នកឃ្លាំមើលថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនទើបបង្កើតថ្មី នឹងមិនធ្វើការមានប្រសិទ្ធភាពឡើយ
៚យុវជនស្នើឱ្យអាជ្ញាធរដកផ្ទាំងប៉ាណូផ្សាយគ្រឿងស្រវឹងលើដងផ្លូវក្នុងក្រុងសៀមរាបនៅថ្ងៃភ្នុំបិណ្ឌ
... រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #China #HunManet #HunSen #Injustice #Corruption#KeoSovannrith #NIPES #BorderKH #Wine #Beer #BeerAdvertisement
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/AKWjZAPKzBI
Media is too big
VIEW IN TELEGRAM
ពលរដ្ឋដែលផ្លាស់ទីលំនៅតំបន់រុនតាឯកស្នើរដ្ឋាភិបាលផ្ដល់ការងារដើម្បីចិញ្ចឹមជីវិត
---
ពលរដ្ឋ​ជាច្រើន​គ្រួសារ ដែល​រង​ការបណ្ដេញចេញ​ដោយ​បង្ខំ​ពី​តំបន់​អង្គរ ទៅ​រស់នៅ​តំបន់​រុន​តា​ឯក ក្នុងស្រុក​បន្ទាយស្រី ខេត្ត​សៀម រាប​ត្អូញត្អែរថា​ជីវភាព​គ្រួសារ​របស់​ពួកគាត់​កាន់តែ​លំបាក​វេទនា ព្រោះ​រដ្ឋាភិបាល​មិនបាន​ផ្ដល់​សំណង​ដីស្រែ​សម្រាប់​ប្រកបមុខរបរ និង​មិនអាច​ប្រកបមុខរបរ​លក់ដូរ​ដូច​ពីមុន​បាន​នោះទេ​។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​គួរ​ដាក់​គោលនយោបាយ​ជាក់លាក់ និង​បន្ទាន់​មួយ ដើម្បី​ជួល​ដល់​ពលរដ្ឋ​ឱ្យមាន​ជីវភាព​ល្អប្រសើរ​ដូច​ទីតាំង​ចាស់​។​
#RFAKhmer #Cambodia #HunSen #HunManet #Angkor #RunTaEk #SiemReap #MassForcedEvictions

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​​​ថា កម្ពុជាមិនមែនជាឋានសួគ៌របស់សហជីពនោះទេ
---
ក្រុម​កូដករ​ប្រមាណ ៣០នាក់ បន្ត​ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ នៅ​រសៀល​ថ្ងៃ​ទី១០តុលា។ ពួក​គេ​តុបតែងខ្លួន និងស្លៀកពាក់ធ្វើជាប្រេត ដើម្បីជាការឆ្លើយតបទៅនឹងលោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែលអះអាងថា កម្ពុជា គឺជា​ឋានសួគ៌​របស់​សហជីពបង្កើត​ឡើង ​ដើម្បី​ការពារ​ប្រយោជន៍​ដល់​កម្មករ។ ផ្ទុយទៅវិញ កូដករលើកឡើងថា ការដោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ ដែល​ជាប់​គាំង​ជិត ២ឆ្នាំ​នេះ មិនខុសពីនៅឋាននរកនោះទេ។
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #ChenLipKeong #ChhimSithar #NagaWorld #Strikers #LaborDispute

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣៖

១. បក្សប្រឆាំងចំនួន៤ ត្រៀមបង្កើតសម្ព័ន្ធភាពជាមួយគ្នាដើម្បីប្រជែងជាមួយបក្សកាន់អំណាច
២. ក្រុមយុវជន ខកចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនខ្វាយខ្វល់ពីពលរដ្ឋខ្មែរនៅប្រទេសអ៊ីស្រាអែល
៣. លោក ហ៊ុន ម៉ាណែត អះអាងថា យុទ្ធសាស្ត្រជាតិជួយពលរដ្ឋក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាព្រួញមួយបាញ់បានសត្វបី
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងមានលោក សម រង្ស៊ី ចូលរួមពិភាក្សាជុំវិញប្រធានបទ ថាតើរដ្ឋាភិបាលមានកាតព្វកិច្ចបែបណាក្នុងការជួយសង្គ្រោះជីវិតពលរដ្ឋខ្មែរនៅក្រៅប្រទេស
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Israel #Palestine #Gaza #HunManet #SamRainsy #OppositionAlliance #CandlelightParty #KhmerWillParty #GDP #CambodiaReformParty #InformalEconomicSector #CallShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RxePijXX0VY
វិទ្យុអាស៊ីសេរី/ RFA Khmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣៖ ១. បក្សប្រឆាំងចំនួន៤ ត្រៀមបង្កើតសម្ព័ន្ធភាពជាមួយគ្នាដើម្បីប្រជែងជាមួយបក្សកាន់អំណាច ២. ក្រុមយុវជន ខកចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនខ្វាយខ្វល់ពីពលរដ្ឋខ្មែរនៅប្រទេសអ៊ីស្រាអែល ៣. លោក ហ៊ុន ម៉ាណែត អះអាងថា…
បើ​ទោះ​ជា​និស្សិត​ខ្មែរ​ម្នាក់​បាន​ស្លាប់​ ​និង​រាប់​រយ​នាក់​ផ្សេង​ទៀត​កំពុង​ប្រឈម​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​​ក្នុង​ការ​វាយ​ប្រហារ​គ្នា​រវាង​ក្រុម​ប្រដាប់​អាវុធ​ហ៉ាមាស់ ​(Hamas)​ ​​ប្រទេស​អ៊ីស្រាអែល​ ​(Israel)​ ​និង​តំបន់​ហ្កាហ្សា ​(Gaza)​ ​យ៉ាង​ណា​ក្តី​ ​ក៏​លោក​ ​ហ៊ុន សែន​ ​ដែល​ជា​អ្នក​ដឹកនាំ​មាន​អំណាច​ផុត​លេខ​នៅ​កម្ពុជា​នៅ​តែ​ប្រកាស​ថា​នឹង​មិន​ជម្លៀស​ក្រុម​និស្សិត​ទាំង​នោះ​មក​កម្ពុជា​វិញ​ឡើយ​ រហូត​ដល់​មាន​ការ​សំណូមពរ​ពី​អាជ្ញាធរ​អ៊ីស្រាអែល។​

តើ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​បែប​ណា​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​របស់​ខ្លួន​ ឬ​ក៏​ត្រូវ​ចាំ​មើល​ពួកគាត់​គ្រោះថ្នាក់​សិន​ ទើប​ស្ទុះស្ទា​រក​ដំណោះ​ស្រាយ​តាម​ក្រោយ?​

​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​​សម រង្ស៊ី​ ​បាន​ចូល​រួម​ជា​វាគ្មិន​កិត្តិយស​របស់​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​សម្រាប់​យប់​ថ្ងៃ​អង្គារ​​ ទី​១០​ ​ខែ​តុលា​ ដើម្បី​បក​ស្រាយ​ជុំវិញ​បញ្ហា​នេះ​ ហើយ​លោក​ ​យ៉ង ចាន់តារា​ ​ជាអ្នក​សម្រប​សម្រួល​កម្មវិធី​នេះ៖​ https://www.facebook.com/rfacambodia/videos/339588765392131/?mibextid=zDhOQc
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​​សម រង្ស៊ី​ ​ថ្លែង​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា​​និង​លោក​ ​ហ៊ុន សែន​ ​ធ្ងន់ៗ​​ថា​មិន​បាន​អើពើ​ពី​សុខ​ទុក្ខ​ ​និង​អាយុ​ជីវិត​របស់​និស្សិត​ខ្មែរ​នៅ​ប្រទេស​អ៊ីស្រាអែល​ដែល​កំពុង​ស្ថិត​ក្នុង​​ភ្លើង​សង្គ្រាម។​ ​លោក​ថ្លែង​ក្នុង​វេទិកា​អ្នក​នៅ​​យប់​ថ្ងៃ​អង្គារ​​ ទី​១០​ ​ខែ​តុលា​ ​ថា​លោក​គ្រោង​ប្រមូល​ថវិកា​ដើម្បី​ទិញ​សំបុត្រ​យន្ត​ហោះ​ឱ្យ​និស្សិត​ខ្មែរ​ទាំង​នោះ​ ត្រឡប់​មក​ស្រុក​កំណើត​វិញ៕​

#RFAKhmer#Cambodia#HunManet#KhmerStudents#Israel#RFACallinShow#CallinShow#Samrainsy#KeyQuote
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនខកចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនខ្វាយខ្វល់ពីពលរដ្ឋខ្មែរនៅប្រទេសអ៊ីស្រាអែល
---
ពលរដ្ឋ និងយុវជនសោកស្ដាយដែលអាជ្ញាធរកម្ពុជាមិនព្រមជម្លៀសនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារការប្រយុទ្ធតទល់គ្នា រវាងកងជីវពលហាម៉ាស (Hamas) និងកងទ័ពអ៊ីស្រាអែល (Israel) មកកម្ពុជាវិញនោះ ។ ពួកគាត់ចាត់ទង្វើរបស់អាជ្ញាធរ និងរដ្ឋាភិបាលកម្ពុជាថា ជាការគេចវេះ និងគ្មាន ការទទួលខុសត្រូវក្នុងនាមជាអ្នកការពារសុវត្ថិភាពជូនពលរដ្ឋ។
#RFAKhmer #Cambodia #Israel #Palestine #Gaza #KhmerStudents

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ ២០២៣៖

១. មន្ត្រីសង្គមស៊ីវិលស្នើតុលាការដោះលែងកញ្ញាសេង ធារី ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
២. សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ បន្តថ្កោលទោសការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នៅកម្ពុជា
៣. លោក ហ៊ុន ម៉ាណែត អះអាងថា យុទ្ធសាស្ត្រជាតិជួយពលរដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រៀបដូចជាព្រួញមួយបាញ់បានសត្វបី
៤. អ្នកច្បាប់ បារម្ភពីប្រព័ន្ធយុត្តិធម៌កាន់តែធ្លាក់ចុះ ដោយសារការតែងតាំងមន្រ្តីជាន់ខ្ពស់តុលាការ ចេញពីគណបក្សកាន់អំណាច
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #ThearySeng #SamRainsy #Politic #Court #PrisonKH #FreedomOfExpression #HumanRights #UN #EU
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/xcRpwBtqYPw