វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៣​នាក់ រួម​នឹង​យុវជន​សកម្ម​ប្រមាណ ២០​នាក់ ធ្វើ​យុទ្ធនាការ​ដើរ​ជា​ក្បួន​ដាក់​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ នៅ​រសៀល​ថ្ងៃទី៦ តុលា។ យុវជន​ទាំង​៣​រូប​បាន​ដាក់​ច្រវ៉ាក់​ចាក់​សោរ​ជើង និង​ដៃ​របស់​ខ្លួន ដង្ហែ​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​នេះ ករណី​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​ពួកគេ​ចេញ​ទៅ​ក្រៅ​ស៊ុយអែត (Sweden) ដើម្បី​ចូលរួម​ទទួល​ពាន​រង្វាន់​អន្តរជាតិ​ពី​អង្គការ រ៉ៃត៍ ឡាយលីហូដ (Right Livelihood) ដោយ​ផ្ទាល់។
នៅ​រសៀល​ថ្ងៃ​នេះ មេឃ​បាន​បង្អុរ​ភ្លៀង​យ៉ាង​ខ្លាំង ប៉ុន្តែ​ពុំ​បាន​បង្អាក់​ដំណើរ​ពួកគេ​ទៅ​កាន់​ក្រសួង​យុត្តិធម៌​នោះ​ឡើយ។ មន្ត្រី​ក្រសួង​នេះ​ បាន​ព្រម​ទទួល​ញត្តិ​សុំ​អន្តរាគមន៍​របស់​ពួកគេ​ទាំង​តានតឹង ដោយ​ដំបូង​ឡើយ មន្ត្រី​បាន​បដិសេធ​ញត្តិ​នេះ ក្រោម​ហេតុផល​ថា ខ្លឹម​សារ​ញត្តិ​សរសេរ​ពុំ​ត្រូវ​តាម​គោរមងារ។
---
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #BradAdams #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden
Media is too big
VIEW IN TELEGRAM
យុវជនចលនាមាតាធម្មជាតិ រុំខ្លួននឹងច្រវាក់ទាមទារឲ្យក្រសួងយុត្តិធម៌អនុញ្ញាតឲ្យពួកគេទៅទទួលពានរង្វាន់នៅក្រៅប្រទេស
---
ក្រុមយុវជនចលនាមាតាធម្មជាតិ ប្រមាណ១០នាក់ នៅរសៀលថ្ងៃទី ០៦ តុលា បានប្រមូលផ្ដុំគ្នានៅផ្សាររាត្រីជាប់មាត់ទន្លេ ដើម្បីដង្ហែញត្តិទៅដាក់នៅក្រសួងយុត្តិធម៌ ក្នុងគោលបំណងស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំរុញឲ្យតុលាការអនុញ្ញាតឲ្យពួកគេបានទៅទទួលពានរង្វាន់កម្រិតអន្តរជាតិរ៉ៃត៍ឡាយលីហូដ (Right Livelihood) នៅប្រទេសស៊ុយអែត(Sweden)។
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #BradAdams #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden #MinistryofJustice

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សិប្បករនៅខេត្តកំពង់ឆ្នាំងស្នើឱ្យរដ្ឋាភិបាលរកទីផ្សារលក់ផលិតផលសិប្បកម្ម
---
ក្រុមសិប្បករស្មូនក្អមឆ្នាំង វត្ថុអនុស្សាវរីយ៍ និងចង្ក្រាន ស្នើឱ្យរដ្ឋាភិបាលគិតគូរពីមុខរបរដែលបន្សល់ទុកតាំងពីដូនតា និងជួយរកទីផ្សារលក់ផលិតផលសិប្បកម្មជូនពួកគាត់។ ពួកគាត់ត្អូញត្អែរថា សិប្បកម្មធ្វើដោយដៃត្រូវចំណាយកម្លាំងច្រើន ប៉ុន្តែ ទទួលបានប្រាក់ចំណេញតិចតួច ដែលធ្វើឱ្យពលរដ្ឋមួយចំនួនបោះបង់មុខរបរនេះ ហើយងាកទៅរកការងារនៅក្រៅស្រុកធ្វើវិញ។
#RFAKhmer #Cambodia #HunManet #Craftsman #Cooker #KampongChhnang

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ខាតបង់​កសិផល ដោយសារ​គ្រោះ​ទឹកជំនន់
---
ស្រូវ​ជាង ៣​ពាន់​ហិកតារ និង​ដំណាំរួមផ្សំ​ជិត ២​ពាន់​ហិកតារ នៅ​ក្នុង​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ត្រូវ​រង​ការ​ខួចខាត​ដោយសារ​ជំនន់​ទឹក​ភ្លៀង​ក្នុង​សប្ដាហ៍​កន្លង​មក​នេះ។ កសិករ​បាន​លើក​ឡើង​ថា ស្រូវ​រង​ការ​ខូចខាត​ស្របពេល​ដែល​ស្រូវ​កំពុង​មាន​តម្លៃ​ជាង​បណ្ដា​ឆ្នាំ​មុនៗ។ គ្រោះ​ធម្មជាតិ​នេះ ធ្វើ​ឲ្យកសិករមួយចំនួនបង្ខំច្រូត​កាត់​ចេញ​ពី​ទឹក​ជំនន់​ទាំង​ស្រូវ​មិន​ទាន់​ទំ​ល្អ។
#RFAKhmer #Cambodia #Battambang #Farmers #Flood #Rice #Debt

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តើរដ្ឋាបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត អាចស្រោចស្រង់សេដ្ឋកិច្ច និង ស្ដារមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិឡើងវិញបានដែរឬទេ?
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ធ្វើ​កូដកម្ម​បោះ​បាយ​បិណ្ឌ​នៅ​មុខ​ក្រុមហ៊ុន
---
ក្រុម​កូដករ​ណាហ្គាវើលដ៍ ​(​NagaWorld ) បន្ត​ចេញ​តវ៉ា​ប្រចាំ​សប្ដាហ៍​ កាលពី​ថ្ងៃ​ទី​៦​តុលា ​ដោយ​បាន​រៀបចំ​ដុំ​បាយ​បិណ្ឌ​ដាក់​ក្នុង​កន្ទោង​ស្លឹក​ចេក ហែ​យក​ទៅ​​បោះ​ឱ្យ​ខ្មោច​អានាថា​នៅ​ខាង​មុខ​ក្រុមហ៊ុន​។ ក្រុម​កូដករ​ធ្វើ​បែប​នេះ ពីព្រោះ​ពួក​គេ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ស្រុក ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​ជាមួយ​គ្រួសារ​បាន ដោយសារ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​រដ្ឋាភិបាល មិន​បាន​ដោះស្រាយ​វិវាទ​ការងារ​ឱ្យ​ពួកគេ ដែល​កើត​ឡើង​អស់​រយៈពេល​២​ឆ្នាំ​មក​នេះ​។
#RFAKhmer #Cambodia #HunManet #NagaWorldStrikers #LaborLaw #HumanRights #LaborDispute #Injustice #Corruption

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុមហ៊ុន​ផ្ទាំង​ប៉ាណូ​អាមេរិក​ថា មិន​ដែល​បង្ហោះ​សារ​រូប​លោក ហ៊ុន ម៉ាណែត នោះ​ទេ
---
ក្រុមហ៊ុន​ផ្សាយពាណិជ្ជកម្ម​លើ​ផ្ទាំង​ប៉ាណូ​នៅ​តំបន់​ថាមស៍ស្វែរ (Time Square) ចំនួន​៣ ក្នុង​ក្រុង​ញ៉ូវយ៉ក (New York) លើកឡើង​ស្រដៀង​គ្នា​ថា រូបភាព​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ពួកគេ គឺជា​រូបភាព​ក្លែងក្លាយ។
#RFAKhmer #Cambodia #HunManet #HunSen #Politics #TimesSquare #Bilboard #UnitedNations #ElectionKH2023 #ShamElection #HumanRightsKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ពីរ​នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ
---
សាលាឧទ្ធរណ៍​ព្រះសីហនុ ដោះលែង​សកម្មជន​ដីធ្លី​ខេត្ត​កោះកុង​ដ៏​សកម្ម​ពីរ​រូប​គឺ​លោកស្រី ផាវ ញើង និង​លោកស្រី សេង លីន ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​។ ក្រុម​គ្រួសារ​ស្នើ​រដ្ឋាភិបាល និង​ក្រសួង​យុត្តិធម៌​ជំរុញ​ទៅ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​តំណាង​សហគមន៍​ទាំង​អស់​និង​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យ​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពួកគាត់​។
#RFAKhmer #Cambodia #HunManet #KohKongProvince #Thangnhiv #LandDispute #Landkk #DynasticRules #CambodiaFamilyRun

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ សោរ៍ ទី ០៧ ខែ តុលា ឆ្នាំ២០២៣៖
៚ អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការកែរដ្ឋធម្មនុញ្ញតាមអំពើចិត្ត
៚ អាជ្ញាធរបង្កភាពស្មុគស្មាញលើសំណើសុំផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សភ្លើងទៀន
៚ ស្ត្រីខ្មែរដែលរងគ្រោះដោយការជួញដូរនៅប្រទេសឡាវ ត្រូវបានបញ្ជូនមកកម្ពុជាវិញ
៚ តុលាការទម្លាក់បទចោទ និងដោះលែងអ្នកការពារបរិស្ថានលោក ឆន ផល្លា ក្រោយឃុំខ្លួនលោកជាង ២ ឆ្នាំ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #ConstitutionalCouncil #NEC #CandlelightParty #HumanTrafficking #ChornPhalla #Ratanakiri #ForestPrevention #EnvironmentalActivist
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/EUeISX-B5WY
Media is too big
VIEW IN TELEGRAM
សម្ភាសសកម្មជន​ដីធ្លី​ខេត្ត​កោះកុងអ្នកស្រី ផើង ញ៉ើង ជុំវិញការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

#RFAKhmer #Cambodia #HunManet #KohKongProvince #Thangnhiv #LandDispute #Landkk #DynasticRules #CambodiaFamilyRun
RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី (Radio Free Asia)។
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 13.71 MHz ស្មើនឹងកម្ពស់ (22 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 SW 9.33 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
👉 SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សម្រង់សម្តីសំខាន់ៗ៖ សកម្មជនដីធ្លីខេត្ដកោះកុង​អ្នកស្រី ផើង ញ៉ើង ថា​អាជ្ញាធរ​​
គួរតែផ្លាស់ប្ដូរទង្វើ​ដែល​ប្រព្រឹត្តទៅលើអ្នកស្រី​។​

បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/RHq6dPpJ1Gg

#RFAKhmer #Cambodia #HunManet #KohKongProvince #Thangnhiv #LandDispute #Landkk #DynasticRules #CambodiaFamilyRun

RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី (Radio Free Asia)។
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 13.71 MHz ស្មើនឹងកម្ពស់ (22 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 SW 9.33 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
👉 SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុម​ជីវពល​ប្រដាប់​អាវុធ​ហាម៉ាស (Hamas)​បាន​បាញ់​រះ​លើ​ពលរដ្ឋ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃទី៧​តុលា​ ​ដែល​បណ្ដាល​ឱ្យ​និស្សិត​ខ្មែរ​ម្នាក់​ស្លាប់។​ ​មក​ទល់​ពេល​នេះ​និស្សិត​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​​​កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​ ​ខណៈ​ការ​វាយ​ប្រយុទ្ធ​គ្នា​បន្ត​កើត​មាន​នៅ​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា​ ​(Gaza)​ ​ជា​សំបុក​របស់​ក្រុម​ហាម៉ាស​​លាក់ខ្លួន​ជាមួយ​ពល​រដ្ឋ​ប៉ាលីស្ទីន​(Palestine)។​

​មក​ដល់​ពេល​នេះ​តើ​ស្ថានភាព​នៅ​តំបន់​នោះ​យ៉ាងណា​ ​ហើយ​​និស្សិត​ខ្មែរ​ស្នាក់​នៅ​ក្បែរ​តំបន់​​ហ្កាហ្សា​​(Gaza)​ ​មាន​ក្តី​បារម្ភ​ ​និង​សំណើរ​អ្វីខ្លះ​ដល់​រដ្ឋាភិបាល​កម្ពុជា?​

​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជា​មួយ​សម្ភាស​ផ្ទាល់​ជា​មួយ​កញ្ញា​ ​ឌូ ស៊ូជិន​ ​ពី​ស្ថាន​ភាព​និស្សិត​មួយ​ក្រុម​នៅ​ក្បែរ​តំបន់​ហ្កាហ្សា​ដូច​តទៅ៖​​​
​​---
#RFAKhmer#Cambodia#Thailand #Israel #Palestine #Hamas #HunManet​ ​#CambodiaFamilyRun