វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.5K videos
86 files
7.42K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋមិនទារពន្ធថ្មីពីពលរដ្ឋទេ
២. ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទូតអាមេរិកជំរុញឱ្យមានសេរីភាពសារព័ត៌មាននៅកម្ពុជា
៣. សេចក្ដីរាយការណ៍ប្រៀបធៀបរវាងលោក ចូ បៃដិន និងលោក ហ៊ុន សែន ក្នុងការប្រព្រឹត្តចំពោះក្រុមកូដករ
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាថាតើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរធ្វើយ៉ាងណាដើម្បីស្តារទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឡើងវិញ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #US #HunSen #HunManet #NethPheaktra #PatrickMurphy #JoeBiden #Taxation #MediaFreedom #PressFreedom #ElectionKH2023 #CambodiaUSRelations #HumanRights #Democracy #CallinShow
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/kEUkt0-WMKk
តើ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន ម៉ាណែត​ ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្តារ​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​សហរដ្ឋ​អាមេរិក​ឱ្យ​ប្រសើរ​ឡើង​វិញ?​

នេះ​គឺ​ជា​ប្រធាន​បទ​ដែល​យើង​ពិភាក្សា​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​អង្គារ​ ​នេះ​ដោយ​មាន​វាគ្មិន​កិត្តិ​យស​ពីរ​រូប​គឺ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ​មាស នី​ ​និង​ អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត​ ​រ៉ូ វណ្ណៈ​​។

​​​សូម​ស្តាប់​ ​និង​ទស្សនា​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​​ទាំង​ស្រុង​ដែល​សម្រប​សម្រួល​ដោយ​លោក​ មាន ឫទ្ធិ​ ​ដូច​តទៅ៖​ https://fb.watch/nr-m7rqNei/​​
​​
#RFAKhmer #Cambodia #HunManet #CambodiaUSRelation #ElectionKH2023 #HumanRights  #CallinShow #MeasNee #RoVannak
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ ​មាស នី​ ​ ​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ី​សេរី​យប់​ថ្ងៃ​អង្គារ​ ​ទី០៣​ ​ខែ​តុលា​ថា​ការ​ងាក​ទៅ​បង្កើន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អាមេរិក​​វិញ​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន ម៉ាណែត​ ​គឺ​ដើម្បី​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ ​ពីព្រោះ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​ពី​ប្រទេស​ចិន​ ​ហាក់​មិនបាន​ដូច​​ការ​រំពឹង​ទុក៕​
​​#RFAKhmer #Cambodia #HunManet #CambodiaUSRelation #ElectionKH2023 #HumanRights  #CallinShow #MeasNee#KeyQuote
ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក​ ​ចូ បៃដិន​ ​(Joe Biden)​ថ្មីៗ​នេះ​បាន​ធ្វើ​ឱ្យ​ពល​រដ្ឋ​អាមេរិក​ភ្ញាក់ផ្អើល​នៅ​ពេល​លោក​ទៅ​ចូលរួម​កូដ​កម្មជា​មួយ​កម្មករ​ និង​សហជីព​ ​United Auto Workers​ (UAW)​ដែលតវ៉ាទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​រោងចក្រ​ផលិត​រថយន្ត​អាមេរិក​ធំ​តម្លើង​ប្រាក់​ខែ​ និង​អត្ថប្រយោជន៍​សមរម្យ​ដល់​ពួកគេ។​ ​លោក​ ​ជី វិតា​ ​មាន​សេចក្ដី​រាយការណ៍​មួយ​ ​ប្រៀបធៀប​ទង្វើ​របស់​មេដឹកនាំ​សហរដ្ឋអាមេរិក​លោក​ ​ចូ បៃដិន​ ​និង​មេ​ដឹក​នាំ​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​ទៅលើ​កូដករ​អហិង្សា។​ ​សូម​អញ្ជើញ​ស្ដាប់​និង​ទស្សនា​ដូច​តទៅ៖ https://youtu.be/EtTZ9QvCnls
 
#RFAKhmer #Cambodia #HunManet #HunSen #NagaWorldStrikers #LaborLaw #HumanRights #LaborConflict #Injustice #Corruption#Protest #US #USPresident # JoeBiden
Media is too big
VIEW IN TELEGRAM
អង្គការឡាយលីហូដ (Right Livelihood) សំដែងការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការហាមឃាត់មិនអនុញ្ញាតឱ្យយុវជនចលនាមាតាធម្មជាតិទៅទទួលពានរង្វាន់កម្រិតអន្តរជាតិ នៅប្រទេសស៊ុយអែត (Sweden)។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/human-rights/khmer-intellectual-students-association-is-disappointed-that-the-court-did-not-allow-environmental-youth-to-receive-international-awards-abroad-10032023164953.html
#RFAKhmer #Cambodia #HunManet #MotherNature #RightLivelihood #Sweden

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣៖

៚ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចបន្តឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនលោក លី រី ក្នុងពន្ធនាគារ
៚ អង្គការជាតិ និងអន្តរជាតិខកចិត្តដែលតុលាការមិនអនុញ្ញាតឱ្យសកម្មជនមាតាធម្មជាតិចេញទៅទទួលពានរង្វាន់នៅប្រទេសស៊ុយអែត
៚ សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយក្នុងការប្រមូលពន្ធ
៚ សហគមន៍នេសាទចំនួន២ខត្តនៅតាមដងទន្លេមេគង្គ អំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់បទល្មើសនេសាទ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #US #HunSen #HunManet #PoliticsKH #ElectionKH2023 #CandlelightParty #CLP #Taxation #MotherNature #RightLivelihood #Sweden
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/p5tNczPARis
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋមិនទារពន្ធថ្មីពីពលរដ្ឋទេ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា រដ្ឋមិនបង្កើនលើពន្ធដែលមានស្រាប់ ហើយរដ្ឋក៏មិនយកពន្ធថ្មីបន្ថែមពីពលរដ្ឋ។ ទោះយ៉ាងណា អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម ថា ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើការបង់ពន្ធ រដ្ឋាភិបាលគួរពង្រឹងយន្តការនៃការប្រមូលពន្ធ និងបំបាត់អំពើពុករលួយក្នុងវិស័យនេះ។
#RFAKhmer #Cambodia #HunManet #KongVibol #Taxation #TaxDebt #EconomyKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣៖

១.គណបក្សភ្លើងទៀន និងគណបក្សនយោបាយពីរទៀតកំពុងជជែកពីគម្រោងចងសម្ព័ន្ធភាព
២.មន្ត្រីសង្គមស៊ិវិលរិះគន់ តុលាការខេត្តស្ទឹងត្រែងថា កាត់ក្តីលម្អៀងឲ្យសកម្មជនការពារព្រៃឡង់ម្នាក់ជាប់គុក ៥ ឆ្នាំ
៣.អាជ្ញាធរខេត្តព្រះសីហនុមិនទាន់ចាត់វិធានការលើសំណង់អគារខ្មោចដែលធ្វើឲ្យខូចសោភ័ណភាពទីក្រុង
៤. កូនប្រុស លោកស្រីផាវ ញើង ទទូចឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ ទម្លាក់ចោលបទចោទលើម្ដាយរបស់លោក និងសមាជិកសហគមន៍ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #CandlelightParty #CLP #Democracy #RongChhun #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/D4adQ8YwsfE
Media is too big
VIEW IN TELEGRAM
តើហេតុអ្វី លោក ហ៊ុន ម៉ាណែត លើករឿងរប្បធម៌សន្ទនានៅពេលនេះ?

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រកាសថា លោកមិនអាចធ្វើឲ្យវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង រស់រានមានជីវិតឡើងវិញបានទេ។ ករណីនេះ លោកចោទថា ដោយសារក្រុមមេដឹកនាំបក្សជំទាស់ ចូលចិត្តរិះគន់ និងប្រមាថក្រុមគ្រួសាររបស់លោក។វប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានបង្កើតឡើងកាលពីឆ្នាំ២០១៤ បន្ទាប់ពីមេដឹកនាំគណបក្សធំៗទាំងពីរ បានស្រុះស្រួលគ្នាដោះស្រាយវិបត្តិនយោបាយ ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ ប៉ុន្តែវប្បធម៌សន្ទនានេះ បានរលាយរលត់ទៅវិញជាយូរណាស់មកហើយ។

#RFAKhmer #Cambodia #US #HunSen #HunManet #NethPheaktra #PatrickMurphy #JoeBiden #Taxation #MediaFreedom #PressFreedom #ElectionKH2023 #CambodiaUSRelations #HumanRights #Democracy

RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី (Radio Free Asia)។
---
Media is too big
VIEW IN TELEGRAM
#រូបភាពពន្យល់៖ លោក នី ណាក់ រៀបរាប់​ពី​ករណី​លួច​វាយ​ប្រហារ​មក​លើ​រូប​លោក
---
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/UqulbongLbo
#RFAKhmer #Cambodia #Agriculture #MaskedMan #ChickenMaskMan #HunManet #HunSen #DithTina #VengSakhon #PhysicalAssaults #Impunity

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣៖

៚អង្គការអន្តរជាតិស្នើឱ្យកម្ពុជាទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខលើ​ប្រព័ន្ធ​អ៊ិនធឺណិត
៚គ្រោះទឹកជំនន់បំផ្លាញកសិផលរបស់ពលរដ្ឋ និងផ្លូវថ្នល់នៅខេត្តមួយចំនួន
៚អ្នកវិភាគថាក្រសួងមហាផ្ទៃនឹងមិនអាចលុបបំបាត់ ការយកប្រាក់ក្រៅផ្លូវការនៅច្រកព្រំដែន
៚អាជ្ញាធរខេត្តព្រះសីហនុមិនទាន់ចាត់វិធានការលើសំណង់អគារខ្មោចដែលធ្វើឲ្យខូចសោភ័ណភាពទីក្រុង
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #SecurityCyberLaw #Sihanoukville #RealEstateKH #PropertiesKH #ConstructionKH #TourismKH #Environment #Flood #Economy #Farm #Farmer
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/B-dQL5SXbhw
#កម្រងរូបភាព៖ គ្រូបង្រៀនទាមទាររដ្ឋាភិបាលបើកលំហសេរីភាពបង្កើតសហជីពតាមសាលារៀន និងតំឡើងប្រាក់ខែសមរម្យ
---
មន្ត្រីសង្គមស៊ីវិល សហជីព អាណាព្យាបាលសិស្ស និងមន្ត្រីគណបក្សភ្លើងទៀន ប្រមាណ២០០នាក់ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៥តុលា។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាលគិតគូរពីសេរីភាពរបស់គ្រូបង្រៀន និងតំឡើងប្រាក់ខែគ្រូបង្រៀនឱ្យបានសមរម្យជាងពេលបច្ចុប្បន្ន។
---
#RFAKhmer #Cambodia #HunManet #WorldTeachersDay #Education #MinimumWage #Teacher #OukChhayavy #RongChhun