វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ស្ថានភាពជនភៀសខ្លួនខ្មែរក្រោម កំពុង​ជាប់គាំងនៅ​ប្រទេស​ថៃ​ច្រើន​ឆ្នាំ
---
ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ប្រមាណ​២០០​នាក់ កំពុង​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ​រស់នៅ​ប្រទេស​ទី​បី នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ពួកគេ​បាន​រត់គេច​ចេញពី​ទឹកដី​កំណើត​កំពុង​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​វៀតណាម ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​សិទ្ធិមនុស្ស និង​សេរីភាព​ផ្នែក​នយោបាយ​។ ទោះបី​ពួកគេ​មក​រស់នៅ​លាក់ខ្លួន​នៅ​ថៃ​រួច​ផុតពី​ការធ្វើ​ទុក្ខ​ផ្នែក​សិទ្ធិសេរីភាព និង​សាសនា​ក្តី ប៉ុន្តែ ពួកគេ​កំពុង​ជួប​ការលំបាក​ជីវភាព​រស់នៅ និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​សមត្ថកិច្ច​ថៃ​។ សូម​ទស្សនា វិ​ដេ​អូ​អំពី​ស្ថានភាព​ជនភៀសខ្លួន​ខ្មែរ​កម្ពុជា​ក្រោម ដូចតទៅ​៖​
#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom #Vietnam #UN #KKF #IndigenousRights #Refugees #UNHCR #Thailand

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សម្ភាសអ្នកវិភាគនយោបាយលោក គឹម សុខ ជុំវិញថាតើអ្វីដែលលោក ហ៊ុន ម៉ាណែត អះអាងនៅចំពោះមុខសន្និសីទអង្គការសហប្រជាជាតិឆ្លុះបញ្ចាំងការពិតកម្រិតណា?

#RFAKhmer #Cambodia #Hunmanet #UnitedNations #HumanRightsKH #CandlelightParty #PoliticsKH #MettaForest #CambodiaTourism #RightsofExpression

RFA Khmer ជាទំព័រផ្លូវការរបស់ វិទ្យុអាស៊ីសេរី (Radio Free Asia)។
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 13.71 MHz ស្មើនឹងកម្ពស់ (22 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 SW 9.33 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
👉 SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ២០២៣៖

៚ អ្នកវិភាគថា សាររបស់លោក ហ៊ុន ម៉ាណែត នៅ UN មិនឆ្លុះបញ្ចាំងការពិត
៚ មន្ត្រីគណបក្សភ្លើងទៀនបន្តទទួលរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្ត
៚ សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធររឹតបន្តឹងច្បាប់ចរាចរណ៍ឱ្យត្រឹមត្រូវ ជៀសវាងប្រើច្បាប់កេងប្រវ័ញ្ចពលរដ្ឋ
៚ សហគមន៍ស្រុកកែវសីមាថា ក្រុមឈ្មួញកាប់ឈើកម្រក្នុងតំបន់ការពារភ្នំព្រេចដោយសេរី
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunSen #UN #SDGSummit #SDG2023 #UNGA #UNGA2023 #UNGA78 #AntónioGuterres #HunManet #PovertyRate #SocialInequality #SocialInjustice #InclusiveDevelopment #Supporters #Opponents #Demonstration #KhmerAmericans
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/lHscOV-oE1c
Media is too big
VIEW IN TELEGRAM
កូន​ឈើ​ប្រណិត​ជាង​៣​ពាន់​ដើម ត្រូវ​បាន​ទាហាន​ «​ង៧០​»​ ឈូស​បំផ្លាញ​ចោល​ ដើម្បី​យក​ដី​ដាំ​ដើម​ចេក
---
តំណាង​សហគមន៍​សោកស្ដាយ កូន​ឈើ​ជាង​៣​ពាន់​ដើម ដែល​យុវជន និង​សហគមន៍​ទើប​តែ​ដាំ​បាន​ជិត​២​ខែ ត្រូវ​បាន​ទាហាន​ខាង​រថ​ក្រោះ​ «​ង៧០​» ឈូស​បំផ្លាញ​ ដើម្បី​យក​ដី​ដាំ​ដើម​ចេក​ជំនួស​វិញ​។
#RFAKhmer #Cambodia #MettaForest #Soldiers #ForestDevastation #NaturalForest #ForestActivists #Environment #ClimateChanges
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣៖

១. អ្នករិះគន់ថា លោក ហ៊ុន ម៉ាណែត គួរស្តារប្រជាធិបតេយ្យតាមសំណើរបស់ប្រមុខការទូតអូស្ត្រាលី
២. អ្នកវិភាគថា បើរដ្ឋាភិបាលគោរពរដ្ឋធម្មនុញ្ញ កម្ពុជានឹងមានយុត្តិធម៌សង្គមប្រសើរជាងបច្ចុប្បន្ន
៣. កម្មកររោងចក្រ ស្នើរដ្ឋាភិបាលទប់ស្កាត់ការដំឡើងថ្លៃជួលផ្ទះ ឬបន្ទប់
៤. អ្នកការពារបរិស្ថាន ទទូចឱ្យរដ្ឋាភិបាលថ្មីទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់ការពារធម្មជាតិ
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #UnitedNations #Australia #HunManet #UNGA #UNGA78 #UNGA2023 #Constitution #SocialJustice #GarmentWorkers #NaturalProtectedAreas
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/u2VczQFUujo
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​បន្ត​តវ៉ា​ឱ្យ​ថៅកែ​ និង​រដ្ឋាភិបាល អនុវត្ត​តាម​ច្បាប់ ​ដែល​មាន​​ចែង​នៅ​ក្នុង​សៀវភៅ​ស្ដីពី​ច្បាប់​ការងារ
---
កូដករ​ប្រមាណ​៣០​នាក់ បន្ត​នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ នៅ​រសៀល​ថ្ងៃ​២៤​ កញ្ញា ដោយ​បាន​លើក​បង្ហាញ​សៀវភៅ​ស្ដីពី​ច្បាប់​ការងារ​យ៉ាង​ធំ​។ ពួក​គាត់​បញ្ជាក់​ថា ការ​តវ៉ា​រយៈពេល​២​ឆ្នាំ​មក​នេះ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ការងារ និង​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ពន្ធ័ ជាពិសេស​ក្រសួង​ការងារ ត្រូវ​យក​ច្បាប់​ដែល​មាន​ចែង​ក្នុង​សៀវភៅ ​ស្ដីពី​ច្បាប់​ការងារមក​អនុវត្ត ​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​។
#RFAKhmer #Cambodia #HunManet #NagaWorldStrikers #LaborLaw #HumanRights #LaborConflict #Injustice #Corruption

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
នៅ​ថ្ងៃទី​២៤​កញ្ញា​ ​នេះ​គឺ​ជា​ខួប​លើក​ទី៣០​ ឆ្នាំ​នៃ​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​រដ្ឋធម្មនុញ្ញ​កម្ពុជា។​ ​ក្នុង​រយៈពេល​៣០ឆ្នាំ​មក​នេះ​ ​ច្បាប់​កំពូល​របស់​កម្ពុជា​ ​ត្រូវ​បាន​គេ​ធ្វើ​វិសោធន​កម្ម​យ៉ាង​ហោច​ណាស់​១០​លើក​ ​ហើយ​ពល​រដ្ឋ​ខ្មែរ​ ​ក៏​នៅ​តែ​រង​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ ​គ្មាន​ជំនឿ​លើ​រដ្ឋា​ភិបាល​ថ្មី​ថា​នឹង​គោរព​តាម​រដ្ឋធម្មនុញ្ញ​ ​ដើម្បី​​ការពារ​ផល​ប្រយោជន៍​ពួក​គេ​នោះ​ទេ។​​​

​​លោកស្រី​ ​សុ ជីវី​ ​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ដូច​តទៅ៖​ https://fb.watch/ng6y3a9Xj9/

#RFAKhmer #Cambodia #UnitedNations#HunManet#Constitution #SocialJustice#VornChanlout
ក្នុង​ពេល​ស្នាក់​នៅ​ទីក្រុង​ញូវយ៉ក​ ​​លោក​ ​ហ៊ុន ម៉ាណែត​ ​បាន​រៀបចំ​ជួប​អ្នក​គាំទ្រ​ខ្លួន​ក្នុង​កន្លែង​ឯកជន​មួយ។​ ​ក្នុង​ពេល​នោះ​ដែរ​ ​​លោក​ ​ហ៊ុន ម៉ាណែត​ ​​បាន​អួតអាង​ពី​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​របស់​លោក​ ​និង​ការ​ទទួល​ស្គាល់​ពី​ប្រទេស​មួយ​ចំនួន​តាមរយៈ​ការ​ចូលរួម​ប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ។​ ​​ទោះ​យ៉ាង​ណា​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី​ ​មូរ សុខហួរ​ ​ថា​មហា​បាតុករ​ខ្មែរ​រាប់​រយ​នាក់​ដែល​​ប្រមូល​ផ្តុំ​នៅ​មុខ​អង្គការ​សហប្រជាជាតិ​ ​គឺ​បង្ហាញ​ពី​វត្ត​មាន​​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ​ ​និង​ការ​មិន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​លោក​​ ហ៊ុន ម៉ាណែត។​ ​អ្នកស្រី​ ​មូរ សុខហួរ​ ​ថា​ការ​ចូល​រួម​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ​ ​ក៏​មិន​មាន​ន័យ​ថា​ជា​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​លោក​​ ហ៊ុន ម៉ាណែត​​ថា​ជា​រដ្ឋាភិបាល​ស្របច្បាប់​នោះ​ដែរ។​​

​​លោកស្រី​ ​សុ ជីវី​ ​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​អ្នកស្រី​ ​មូរ សុខហួរ​​ ​ដូច​តទៅ៖​ https://youtu.be/cXqSVCnK2Lw
Media is too big
VIEW IN TELEGRAM
ដីស្រែ​ចម្ការ​រាប់​រយ​ហិកតារ​របស់​ពល​រដ្ឋ​នៅ​ស្រុក​សណ្ដាន់​ខេត្ត​កំពង់ធំ​បន្ត​បាត់​បង់​ក្រោម​ការរំលោភ​យក​ធ្វើអាជីវកម្ម​រ៉ែ​របស់​ក្រុម​ហ៊ុន​ចិន​ឈ្មោះ​ ​ឡេត ​ចេង​ ​ម៉ាញនីង​ ឌីវេឡុប​មិន ​(LATE CHENG MINING DEVELOPMENT CO.,LTD) ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ជិត​២០០​គ្រួសារ។​ ​ក្រុម​ហ៊ុន​ផលិត​មាស​ទីមួយ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ក៏​កំពុង​បង្ហូរ​ជាតិគីមី​ចេញ​ពី​រោងចក្រ​របស់​ខ្លួន​យ៉ាងច្រើន​ចូល​ក្នុង​ទឹក​អូ​ធម្មជាតិ​ដែល​ពល​រដ្ឋ​ប្រើប្រាស់​ផង​ដែរ។​
 
​លោក​ ​នៅ វណ្ណារិន​ ​រាយការណ៍​ព័ត៌មាន​នេះ​ជា​វីដេអូ៖​ https://youtu.be/Q7wwPU3AZJo

#RFAKhmer #Cambodia #China #chinareach #goldmining #kgthom
Media is too big
VIEW IN TELEGRAM
អតីតគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា លោក កែវ សុវណ្ណឫទ្ធិ នៅថ្ងៃទី ២៥ ខែកញ្ញា បានឈរស្រែកទាមទារតវ៉ានៅខាងមុខអគារក្រសួងអប់រំយុវជន និងកីឡា និងធ្វើដំណើរដោយថ្មើរជើងទៅបួងសួងនៅព្រះអង្គដងកើ រួចបន្តដំណើរទៅកាន់ក្រសួងមុខងារសាធារណៈ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមួយនេះ ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ទទួលយករូបលោក និងគរុសិស្ស១១នាក់ទៀត ដែលត្រូវបានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
លុបឈ្មោះចេញពីក្របខណ្ឌដោយអយុត្តិធម៌។ នេះជាការតវ៉ាលើកទី៨ហើយរបស់យុវជន កែវ សុវណ្ណឫទ្ធិ ទាមទារឱ្យក្រសួងអប់រំបកស្រាយការលុបឈ្មោះចេញពីក្របខ័ណ្ឌ ដើម្បីបង្ហាញតម្លាភាពក្នុងដំណើរការជ្រើសរើសគ្រូកីឡា។ ក្នុងការតវ៉ានេះ លោក កែវ សុវណ្ណឫទ្ធិ ធ្លាប់ត្រូវបានអាជ្ញាធរខណ្ឌដូនពេញហាមឃាត់ គំរាមកំហែង និងប្រើអំពើហិង្សាដោយវាយដំទៅលើរូបលោកផង។

#RFAKhmer #Cambodia #HunSen #HunManet #HunMany #HangChuonNaron #KeoSovannarith #NationalInstituteofPhysicalEducationandSport #NIPES #MOEYS #MinistryofCivilService

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣៖

១. មន្ត្រីសហជីពថា ការធ្លាក់ចុះការនាំចេញផលិតផលសំលៀកបំពាក់ជាង ១៨% គឺដោយសារការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA
២. មន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន ម៉ាណែត គួរធ្វើការជាក់ស្តែងដើម្បីជាតិឱ្យបានច្រើនជាងផ្សព្វផ្សាយលើកតម្កើងខ្លួនឯង
៣. អ្នកឃ្លាំមើលថា កម្ពុជា«គួរបង្ហាញតម្លាភាព»ជាជាងប្រាប់អំពីការអះអាងថាមិនមានមូលដ្ឋានយោធាបរទេសនៅកំពង់ផែរាម
៤. គ្រួសារទាមទារឱ្យស៊ើបអង្កេតដោយឯករាជ្យពាក់ព័ន្ធការស្លាប់មន្ត្រីបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ លោក ហែម ហឿន
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #UnitedNations #HunManet #HemHoeun #UNGA #UNGA78 #UNGA2023 #CandlelightParty #PoliticalKilling #ReamNavalBase #GarmentWorkers #COVID19 #CambodiaThisWeek #ChunChanboth #SamPoly
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/sIXVBtaVKdo
Media is too big
VIEW IN TELEGRAM
ផតខាសធ៍ [ភាគ ១៩]៖ វិធី​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន​ជាមួយ​នឹង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ
---
លោក ជុន ច័ន្ទបុត្រ និង​លោក សំ ប៉ូលី ពិភាក្សា​ជាមួយ​ឱសថការី លឹម សួរ អំពី​វិធី​ការពារ និង​ព្យាបាល​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​ចំនួន។
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://kh.rfa.org/applepodcasts
👉 Google: https://kh.rfa.org/googlepodcasts
👉 Spotify: https://kh.rfa.org/spotifypodcasts
👉 RFA: https://kh.rfa.org/podcasts
---
#RFAKhmer #Cambodia #COVID19 #RespiratoryDiseases #COVIDBooster #Podcast #CambodiaThisWeek #ChunChanboth #SamPoly #RichardSuorLim #RichardLim
#រូបត្លុកនយោបាយ​៖ វាសនា​បុរស ​«ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់» ​ក្នុង​សង្គម «អរគុណ​សន្តិភាព»
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #Agriculture #MaskedMan #ChickenMaskMan #HunManet #HunSen #DithTina #VengSakhon #PhysicalAssaults #Impunity
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣៖

៚សហជីពថាផលិតផលវាយនភណ្ឌនាំចេញធ្លាក់ចុះ២០%មកពីបាត់បង់ EBA
៚បុរសកាន់លិខិតឆ្លងដែនខ្មែរម្នាក់ត្រូវបានតុលាការសិង្ហបុរី ចោទប្រកាន់ពីបទលាងលុយកខ្វក់
៚សាលាឧទ្ធរណ៍ភ្នំពេញ បដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោក ថាច់ សេដ្ឋា
៚មន្រ្តីបក្សភ្លើងទៀន និងគ្រួសារ ទាមទារអាជ្ញាធរកយុត្តិធម៌ ពីការស្លាប់លោក ហែម ហឿន
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #HunManet #EBA #EU #Economy #MoneyLaundering #SupremeCourt #CandlelightParty #ThachSetha
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/MWaC1U2Wefg
Media is too big
VIEW IN TELEGRAM
រឿង​លេចធ្លោ​ចំនួន​៥​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ​នៅ​បូរីញូវយ៉ក
---
រឿង​លេចធ្លោ​ចំនួន​៥​ពី​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត នៅ​បូរីញូវយ៉ក (New York) សហរដ្ឋអាមេរិក ដែល​ប្រិយមិត្ត​គួរ​ដឹង។
#RFAKhmer #Cambodia #UN #UNGA #UNGA2023 #UNGA78 #AntónioGuterres #HunManet #PichChanmony #PovertyRate #SocialInequality #SocialInjustice #InclusiveDevelopment

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា លោក ហ៊ុន ម៉ាណែត ប្រើថវិកាជាតិខ្ជះខ្ជាយក្នុងការចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ
២. ទោះមានវីដេអូជាភស្តុតាង សមត្ថកិច្ចនៅតែមិនទាន់អាចវែកមុខជនដៃដល់វាយអ្នកជំនាញកសិកម្ម លោក នី ណាក់
៣. មន្ត្រីសហជីព ច្រានចោលមូលហេតុកំណត់ប្រាក់ឈ្នួលទាបថាដោយសារគ្មានអ្នកបញ្ជាទិញ គឺជាលេស
៤. វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីយប់នេះ យើងនឹងពិភាក្សាជុំវិញជំហរនយោបាយរបស់បក្សប្រឆាំងចំពោះបរិបទនយោបាយនៅកម្ពុជា
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
---
#RFAKhmer #Cambodia #UnitedNations #UNGA #UNGA78 #UNGA2023 #HunManet #SamRainsy #HemHoeun #CandlelightParty #PoliticalKilling #GarmentWorkers #MinimumWage
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/nEhdtCcl7nE
Media is too big
VIEW IN TELEGRAM
ប្រជាពលរដ្ឋ​នេសាទ​នៅ​តំបន់​​ការពារ​ពាម​ក្រសោប​ ខេត្ត​កោះ​កុង​ បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ទិន្នផល​នេសាទ​ ​ការ​បាត់​បង់​ជីវចម្រុះ និង​ការ​ប្រឈម​ជា​មួយ​ព្យុះ​​ ខណៈ​តំបន់​ការពារ​ធនធានធម្មជាតិ​នេះ​ កំពុង​តែ​បាត់​បង់​ព្រៃ​កោង​កាង​បន្តិច​ម្ដង​ៗ។ ពលរដ្ឋ​ដែល​ប្រកប​មុខ​របប​នេសាទ​​នៅ​តំបន់នោះ បាន​ឱ្យ​ដឹង​ថា ​​ពួកគាត់​មិន​អាច​​រក​ថវិកា ​ដើម្បី​​ផ្គត់​ផ្គង់​ជីវភាព​បាន​​ដូច​មុន​នោះ​ទេ​ ដោយ​សារ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទិន្នផល​នេសាទ​កាន់​តែ​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ពួកគាត់​បារម្ភ​ថា ​ប្រសិន​បើ​​ ការ​បាត់​បង់​ព្រៃ​កោង​កាង​បន្ត​ទៀត​ ​អ្នក​ប្រកប​មុខ​របប​នេសាទ​ផ្សេង​ទៀត នឹង​បោះ​បង់​មុខរបរ​មិន​ខាន៕
#RFAKhmer #Cambodia #KohKong #MangroveForests #PeamKrasopWildlife #Fishermen #FishingKH #EconomyKH

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
លោក​ ​សម រង្ស៊ី​ ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​​កំពុង​ដឹក​នាំ​គណៈប្រតិភូ​របស់​គណបក្ស​ជំទាស់​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ ដើម្បី​បន្ត​សកម្មភាព​តស៊ូ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា។​

តើ​គណបក្ស​ប្រឆាំង​នឹង​បន្ត​សកម្មភាព​តស៊ូ​បែប​ណា​តទៅ​ទៀត?​ ​តើ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​ ​សម រង្ស៊ី​ ​មាន​សារ​អ្វីខ្លះ​ទៅ​កាន់​ប្រជាជន​កម្ពុជា​ទាក់ទិន​នឹង​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ​ហ៊ុន ម៉ាណែត?​

​លោក​ ​សម រង្ស៊ី ​ដែល​ជា​វាគ្មិន​កិត្តិយស​បាន​បក​ស្រាយ​លើ​ប្រធាន​បទ​​ទាំង​នេះ​​នៅ​ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី​​ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក​ ​ជុន ច័ន្ទបុត្រ៖​ https://fb.watch/niQb6FOY3u/

#RFAKhmer #Cambodia #HunManet #SamRainsy #CNRP #ThonRatha #Politicskh #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
គណបក្ស​សង្គ្រោះជាតិ​នឹង​បង្កើត​ ​«មហា​ចលនា»​ ​នៅ​ក្រៅ​ស្រុក​មួយ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
 
#សម្រង់សម្តីសំខាន់ៗ៖ ​លោក​ ​សម រង្ស៊ី​ ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​​ អះអាង​ថា​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថា​ក្រុម​អ្នក​ស្នេហាជាតិ​ក្រៅ​ស្រុក​កំពុង​ស្វះស្វែង​បង្កើត​មហា​ចលនា​ក្រៅ​ស្រុក​មួយ​ដើម្បី​បន្ត​​សកម្មភាព​តស៊ូ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា។​ ​លោក​ ​សម រង្ស៊ី​ ​​បញ្ជាក់​ថា​មហា​ចលនា​នេះ​ នឹង​អាច​បង្កើត​ឡើង​នៅ​មុន​បំណាច់​ឆ្នាំ​២០២៣​នេះ៖​ https://www.youtube.com/watch?v=vKmxmnXE7bY
​​​​
#RFAKhmer #Cambodia #HunManet #SamRainsy #CNRP #ThonRatha #Politicskh #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
តើ​លោក ហ៊ុន ម៉ាណែត ថ្លែង​ភូត​កុហក​មហាសន្និបាត អ.ស.ប យ៉ាងណា​ខ្លះ?
---
#RFAKhmer #Cambodia #UN #UNGA #UNGA2023 #UNGA78 #AntónioGuterres #HunManet #PichChanmony #PovertyRate #SocialInequality #SocialInjustice #InclusiveDevelopment

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៣៖

១. អ្នកឃ្លាំមើលថា រដ្ឋាភិបាលត្រូវធានាការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ក្រោយមានការភ័យខ្លាចពីឧក្រិដ្ឋកម្មល្បែងអនឡាញ
២. មន្ត្រីសហជីពថា ថៅកែរោងចក្រយកលេសថាគ្មានអ្នកបញ្ជាទិញ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ
៣. អ្នកឃ្លាំមើលថា ចិនព្យាយាមបង្ហាញឥទ្ធិពលយោធារបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធយោធាជាមួយកម្ពុជា
៤. កសិករនៅតាមបណ្ដាខេត្តមួយចំនួន ត្អូញត្អែរអំពីអតិផរណា ស្របពេលតម្លៃស្រូវចុះថោក
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនសែន ​#ឧក្រិដ្ឋកម្មបច្ចេកវិទ្យា #ឥទ្ធិពលចិន #ជួញដូរមនុស្ស #ល្បែងអនឡាញ #ហេងសួរ #កម្មកររោងចក្រ #ប្រាក់ឈ្នួលអប្បបរមា #កសិកម្ម #កសិករ #អតិផរណា
#RFAKhmer #Cambodia #HunManet #Cybercrime #Chinareach #HumanTrafficking #HengSour #GarmentWorkers #MinimumWage #Agriculture #Farming #Inflation
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/eQPl337ZSzo