វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/1517547455257121

https://www.youtube.com/watch?v=CfCqIA6NigA
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ១៤ រោច ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា គ.ស. ២០២១៖
៚ មន្ត្រីសង្គមស៊ីវិលជំរុញឲ្យរដ្ឋាភិបាល អនុវត្តច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ ឲ្យមានប្រសិទ្ធភាព
៚ សាច់ញាតិ និងសង្គមស៊ីវិល សោកស្ដាយដែលតុលាការសម្រេចបន្តឃុំ លោក រ៉ុង ឈុន និងកញ្ញា ស កណិកា
៚ អ្នកបរិស្ថានស្វាគមន៍ គំនិតផ្ដួចផ្ដើម ក្នុងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រឱ្យមានប្រសិទ្ធភាព

៚ ជនជាតិដើមភាគតិចកួយថា អាជ្ញាធរខេត្តកំពង់ធំបានយកចិត្តទុកដាក់ថែទាំ និងអភិរក្ស តំបន់វប្បធម៌របស់ពួកគាត់ រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត...!!

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
សាច់​ញាតិ និង​សង្គម​ស៊ីវិល ​សោកស្ដាយ ចំពោះ​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​សម្រេច​មិន​ព្រម​ដោះលែងសកម្មជន​ព្រំដែន​ និង​ជា​មេ​ដឹក​នាំ​សហជីព លោក រ៉ុង ឈុន និង​កញ្ញា ស កណិកា។ ​ក្រុម​មេធាវី​ថា ​ពួកគាត់​កំពុង​រក​វិធី​ជួប​កូន​ក្ដី​ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឧទ្ធរណ៍។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #RongChhun
មន្ត្រី​​អង្គការសង្គមស៊ីវិល​ព្រួយបារម្ភ​កាន់​តែ​ខ្លាំង​អំពី​ការ​រាតត្បាត​​ជំងឺកូវីដ១៩ ផ្ទុះ​ឡើង​ច្រើន​ឆ្លង​ចូល​នៅ​ក្នុង​ពន្ធនាគារ។ ក្ដី​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី​សង្គម​ស៊ីវិល​តាមដាន​ឃើញ​ជន​ជាប់​ឃុំ​ចំនួន​២នាក់​ហើយ ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​ស្លាប់ ហើយ​អាជ្ញាធរ​មិន​បាន​បញ្ចេញ​តួលេខ និង​វិធានការ​ជាក់លាក់​ ដើម្បី​ទប់​ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #HumanRight #Prisoners #COVID19KH
ពលរដ្ឋ​​ខ្មែរក្រោម​ប្រារព្ធ​​ទិវាបាត់បង់ទឹកដី​ដោយ​ប្រើប្រាស់​ពាក្យ​ស្លោក "ក្រោកឈរដើម្បីសិទ្ធិសម្រេចវាសនាដោយខ្លួនឯង"។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #HumanRights #HumanRight #Khmerkampucheakrom
ក្រសួង សុខាភិបាល រក ឃើញ អ្នកឆ្លង ជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ឆ្លងថ្មី ៧២៩នាក់ ស្លាប់១១នាក់ និងករណី ជាសះស្បើយ ៣៩៨នាក់ គិត ត្រឹម ថ្ងៃពុធ ទី៩ ខែ មិថុនា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៣៦.២៤០នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ២៩.០៤៧នាក់ ស្លាប់ កើន ២៨៩នាក់ និង ១.២០២នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #COVID19KH #NewCase
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/350092223180142

https://www.youtube.com/watch?v=WLhHPBZoHYU
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១៤ រោច ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា គ.ស. ២០២១៖
១. អ្នកជំនាញភូមិសាស្ត្រនយោបាយថា ទាល់តែកម្ពុជាខ្លាំងខ្លួនឯង ទើបរក្សា បានអធិបតេយ្យជាតិពេញលេញ

២. សកម្មជនបរិស្ថានរិះគន់របបលោក ហ៊ុន សែន ថាកំពុងទទួលរងនូវភាពអាម៉ាស និងបរាជ័យក្នុងវិស័យប្រេងកាត

៣. អ្នកមានជម្លោះដីធ្លី ទាមទារឱ្យអាជ្ញាធរដោះ ស្រាយបញ្ចប់វិវាទនៅឃុំទួលព្រេច ខណៈ អាជ្ញាធរ នៅមិនទាន់ចាប់ជនដៃដល់បាញ់រះ លើពលរដ្ឋបាន

៤. ជនជាតិដើមកួយរាប់រយគ្រួសារនៅ ខេត្តស្ទឹងត្រែង ទាមទារឱ្យរក្សាអណ្តូងទឹកផុស បុរាណ ដែលត្រូវឈ្មួញរំលោភបំពាន...

រួមជាមួយព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរីលោក យាង សុធារិន្ទ ថ្លែងថា លោក​បាន​រស់នៅក្នុង​ភាព​អយុត្តិធម៌ និង​បាត់​បង់សិទ្ធិសេរីភាព​ ​អស់​រយៈពេល​​ជាង ៣ ឆ្នាំ​មក​ហើយ ដោយសារ​តែ​ការ​​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋានរបស់​អាជ្ញាធរ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #RFA #justices #Journalists #FreePress
ក្រុម អ្ន កតាមដានស្ថានការណ៍នៅតែ មើលឃើញថា មាន តែការពង្រឹងខ្លួនឯងឱ្យរឹងមាំនិងអនុវត្តគោលនយោបាយការ បរទេសអព្យាក្រឹត្យ ទេ ទើបអាចជួយឱ្យ កម្ពុជាមានឯករាជ្យ និង អធិបតេយ្យ ជាតិ ពេញលេញបាន ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Cambodia #China #US
អាជ្ញាធរ​បាន​​ចាប់ផ្ដើម​​ចុះ​ពិនិត្យ​ និង​វាស់វែង​​ដី​មាន​​ជម្លោះ​​​​​ជាមួយ​​​​យោធា​ ស្ថិត​ក្នុង​ឃុំ​ទួលព្រេច​ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​​​ហើយ​ ក្រោយ​ពេល​​ករណី​​យោធាបាញ់រះ​លើ​ពលរដ្ឋ​​។ យ៉ាង​ណាអ្នកភូមិទាំង៧​ ដែល​កំពុង​មាន​ជម្លោះ​មិន​ទាន់​មាន​គម្រោង​តវ៉ា​​ទៀត​ទេ​។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Landdispute #Kandal
មន្ត្រី​សង្គម​​ស៊ីវិល​ស្នើ​សុំដល់​​​អាជ្ញាធរថា ​គួរ​តែ​រក​​កន្លែង​​ណា​មួយ​​សមរម្យ​សម្រាប់​​បូជា​សព​​ជនរងគ្រោះ​​ដែល​​ស្លាប់​​ដោយ​សារ​​ជំងឺ​កូវីដ​១៩​។​ ការ​ស្នើ​ឡើង​​នេះ​​បាន​​កើត​​មាន​​ឡើង​ក្រោយ​​ពី​​មន្ត្រី​សុខាភិបាល​​ស្រុក​កំពង់​ត្រាច ខេត្តកំពត​ បាន​ដឹក​​សព​​ជនរងគ្រោះ​ ២​ នាក់​​ស្លាប់​ដោយ​សារ​​ជំងឺ​កូវីដ​យក​ទៅ​បូជា​នៅ​ក្បែរ​ជើង​ភ្នំ កាលពីថ្ងៃអង្គារកន្លងទៅ បណ្ដាល​​ឱ្យ​មាន​​ការ​រិះ​គន់​​ថា​ មន្ត្រី​សុខាភិបាល​ មិន​បាន​ឱ្យ​តម្លៃ​​ដល់​​សព​ជនរងគ្រោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #COVID19KH #Death
គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​​សម្រេច​​លុបចោល​គម្រោង​​បោះឆ្នោត​សាកល្បង​​របស់ខ្លួន​ភ្លាមៗ​នៅក្រោយ​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ផ្ទាល់​មាត់​​ទៅ​ស្ថានប័ន​ដែល​របប​ឯកបក្ស​របស់​លោក​តែង​អះអាង​ថា ឯករាជ្យនេះ​កាលពី​យប់ថ្ងៃទី៩ ខែ​មិថុនា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Election #NEC #HunSen
អាជ្ញាធរ​​​ខណ្ឌ​ទាំង​៧ ដែល​នៅ​ជាប់​ទន្លេ​​​​បាន​​​​​ចាប់​ផ្ដើម​​​​​ចុះ​ណែនាំ​អ្នក​រស់​នៅ​​តាម​បែ​ចិញ្ចឹម​ត្រី​​ ​​ផ្ទះ​បណ្ដែតទឹក និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​​​​ទឹក​ឱ្យ​ស្ម័គ្រចិត្ត​​រុះរើ​ចេញ​​មុន​​ថ្ងៃ​កំណត់​នៃ​ឱសានវាទ​របស់​​អាជ្ញាធររាជធានីភ្នំពេញ​។ ក្នុង​​ករណី​មិន​ព្រម​រើ​ចេញ​ទេ​ អាជ្ញាធរ​​នឹង​ប្រើ​​កម្លាំង​សមត្ថកិច្ច​មក​រុះរើ​ និង​​អនុវត្ត​វិធានការ​ផ្លូវច្បាប់​​។ អត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #FloatingVillagers #Vietnam #Cambodia
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/193372712682720

https://www.youtube.com/watch?v=eNoav2Ex0bc
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរី សម្រាប់ យប់ ថ្ងៃ ព្រហស្បតិ៍ ទី១០ ខែ មិថុនា ឆ្នាំ២០២១៖
៚ អ្នក ស្លាប់ ដោយសារ កូវីដ១៩ កើន ដល់ ៣០០នាក់ និងអ្នកឆ្លងជំងឺមានជាង ៣ម៉ឺន ៦ពាន់នាក់
៚ សាច់ ញាតិ ថា ជន ជាប់ ឃុំ ពន្ធនាគារ ព្រៃស ឆ្លង ជំងឺ កូវីដ ១៩ កាន់តែច្រើនឡើង
៚ មេឃុំកោះហៅសកម្មជនព្រៃឡង់ ឲ្យឈប់រិះគន់អាជ្ញាធររឿងមិនការពារព្រៃឈើ
៚ អាមេរិកបញ្ជូន វត្ថុបុរាណខ្មែរ ចំនួន ២៧ រូប ឱ្យ កម្ពុជា វិញ
…រួមនឹងព័ត៌មានផ្សេងៗមួយ ចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
អ្នក នាង ស្ដាប់ វិទ្យុ អាស៊ី សេរី ជា ទី មេត្រី!
នៅ ពេល បន្តិច ទៀត នេះ សូម លោក អ្នក រង់ចាំ ស្ដាប់ កិច្ច សម្ភាសន៍ ជុំវិញ ហេតុផល ដែល អាជ្ញាធរ មិន ព្រម ដោះលែង អ្នក ជាប់ ឃុំ ទោះ ក្នុង ពន្ធនាគារ មាន ការ ផ្ទុះ រាលដាល ជំងឺ កូវីដ-១៩ ក្ដី?
(សូមលោកអ្នកនាង ចុចលើ Link ខាងក្រោម នេះដើម្បីទស្សនាការផ្សាយរបស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/299125771894421

https://www.youtube.com/watch?v=l9HWUKw2J5E
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរី សម្រាប់​ព្រឹកថ្ងៃសុក្រ ២កើត ខែបឋមសាធ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង​ថ្ងៃទី១១ ខែ មិថុនា គ.ស.២០២១៖
1. សកម្មជនបរិស្ថានថា ការប្រកាសជោគជ័យ​អាជីវកម្មរ៉ែមាសរបស់លោក ហ៊ុន សែន អាចជាល្បិចបង្វែរស្ថានការណ៍ពីភាពអាម៉ាស់លើវិស័យប្រេង
2.មន្រ្តីពន្ធនាគារទទួលស្គាល់ថាមានអ្នកឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារប៉េហ៊្សី ខណៈសាច់​ញាតិថាអ្នកជាប់ឃុំជនជាប់ឃុំកាន់តែច្រើនឆ្លងជំងឺនេះ
3. អង្គការសម្ព័ន្ធសិទ្ធិមនុស្សអន្តរជាតិ​អំពាវនាវឲ្យតុលាការ ដោះលែងលោក រ៉ុង ឈុន និងសកម្មជនសង្គមដទៃទៀតជាបន្ទាន់
4. ការចែកចាយគ្រឿងញៀននៅកម្ពុជា​បន្តកើនឡើង ទោះមានការរឹតត្បិតដោយសារ​ការរីករាលដាលនៃជំងឺកូវីដ-១៩
……រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖


»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH
សហរដ្ឋអាមេរិក​ប្រកាស​បញ្ជូន​វត្ថុបុរាណខ្មែរ​ចំនួន ២៧រូប ដែល​រឹបអូស​បាន​ពី​ការ​​កាន់​កាប់​ដោយ​ខុស​ច្បាប់​នៅ​ទីក្រុង​ញ៉ូវយ៉ក (New York) មក​ឱ្យ​កម្ពុជា​វិញ។ វត្ថុ​បុរាណ​ទាំង​នោះ រួមមាន រូប​បដិមា​ផ្នែក​ពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា​សម័យ​អង្គរ ដូចជា ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះឥសូរ និង​ព្រះនាង​ប្រាជ្ញា​បារមិតា​ធ្វើ​ពី​ថ្ម​ភក់​ជា​ដើម។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Culture #Cambodia
សកម្មជន​បរិស្ថាន​រិះគន់​របប​លោក ហ៊ុន សែន ថា កំពុង​ទទួល​រង​នូវ​ភាព​អាម៉ាស់ និង​បរាជ័យ​ក្នុង​វិស័យ​ប្រេងកាត។ របប​លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៩ មិថុនា ប្រញាប់ប្រញាល់​រៀបចំ​ពិធី​តម្កល់​កែវ​ផ្ទុក​ប្រេង​ដំណក់​ដំបូង​របស់​កម្ពុជា ដែល​រក​ឃើញ​ដោយ​ក្រុមហ៊ុន គ្រីស អែណឺជី (Kris Energy) នៅ​ចុង​ឆ្នាំ២០២០ ពេល​ដែល​ក្រុម​ហ៊ុន​ប្រេង​នេះ​ប្រកាស​ក្ស័យ​ធន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Oil #KrisEnergy #HunSen
សាច់ញាតិ​អ្នក​ជាប់​ឃុំ​រិះគន់​ថា ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ ក្នុង​ពន្ធនាគារ​គ្មាន​ប្រសិទ្ធភាព។ សាច់ញាតិ​អ្នក​ជាប់​ឃុំ​បន្ត​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ជាប់ឃុំ​ដើម្បី​បន្ធូរបន្ថយ​ភាព​ចង្អៀត​ណែន ទើប​ជា​ដំណោះស្រាយ​ឆ្លើយតប​នឹង​វិធានការ​ទប់ស្កាត់​និង​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុង​ពន្ធនាគារ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Prisoner #COVID19KH #CNRP
អង្គការ​សង្គម​ស៊ីវិល​ជាង ៧០ ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ណាហ្កាវើលដ៍ ចរចា​ជាមួយ​តំណាង​សហជីព​ ដើម្បី​ដោះស្រាយ​រឿង​បញ្ឈប់​សហជីព និង​បុគ្គលិក​ជាង ១ពាន់​នាក់។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Economy #Union #Nagaworld
បើទោះបីជា​កម្ពុជា​​បាន​​អនុម័ត​ច្បាប់​ជាបន្តបន្ទាប់​កាលពី​ឆ្នាំ​កន្លងទៅ​ដើម្បី​បង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​លាងលុយ​កខ្វក់​ក៏ដោយ ក៏​​ស្ថាប័ន​​ឃ្លាំមើល​​អំពើ​លាងលុយ​​កខ្វក់​​នៅ​​លើ​ពិភពលោក រួមទាំង​​សហភាព​​អឺរ៉ុប​ផង​​នៅ​មិនទាន់​ដក​ឈ្មោះ​កម្ពុជា​ចេញពី​បញ្ជី​ឃ្លាំមើល​របស់​ខ្លួន​នៅឡើយទេ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Law #Economy #Laundering
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៦៥៥ នាក់ ស្លាប់ ១១ នាក់ និងករណីជាសះស្បើយ ៨១០ នាក់ គិត ត្រឹមថ្ងៃសុក្រ ទី១១ ខែមិថុនា នេះ។ តួលេខ អ្នកឆ្លងសរុបពេលនេះ ៣៧.៣២១ នាក់។ ចំណែកអ្នកជាសះស្បើយវិញ មានចំនួនសរុប ៣០.៦១៧នាក់ ស្លាប់កើន ៣១១នាក់ និង ១.២៩៧នាក់ ជាករណីនាំចូលពីក្រៅ ប្រទេស។
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #NewCase