វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.51K videos
86 files
7.43K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទាមទារឲ្យតុលាការទម្លាក់បទចោទ បើទោះបីជាសាលាឧទ្ធរណ៍ព្រះសីហនុ អនុញ្ញាតឲ្យតំណាងសហគមន៍ចំនួន៧នាក់ ក្នុងចំណោម៩នាក់ នៅក្រៅឃុំបណ្ដោះអាសន្នក្ដី។
ការទាមទារនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍ព្រះសីហនុ នៅថ្ងៃទី២៩ សីហា សម្រេចឲ្យសកម្មជនដីធ្លី ខេត្តកោះកុងទាំង៩នាក់ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែសកម្មជនត្រឹមតែ៧នាក់ប៉ុណ្ណោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ចំណែកសកម្មជន២នាក់ផ្សេងទៀត មិនត្រូវបានដោះលែងឡើយ ព្រោះពួកគាត់ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងបទបរិហាបង្កាច់កេរ្តិ៍មួយករណីទៀត។ សកម្មជនដែលត្រូវបានដោះលែង ទាំង៧នាក់នោះរួមមាន លោកស្រីយឿន ខ្មៅ លោកស្រីដេត ហួរ លោកស្រី យី គន្ធា លោកស្រីទីន តាំង លោកឡាំង ចៀវ លោកហេង ជៃ និងលោកសុខ ជៃ។ ពលរដ្ឋ បញ្ជាក់ថា មូលហេតុដែលសាលាឧទ្ធរណ៍អនុញ្ញាតឲ្យពួកគាត់នៅក្រៅឃុំបណ្ដោះអាសន្នដោយសារតែ ពួកគាត់មានទីលំនៅជាក់លាក់នៅកម្ពុជា និងអាចចូលខ្លួនគ្រប់ពេល ដែលតុលាការកោះហៅជាដើម។
---
#RFAKhmer #Cambodia #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត ប្រកាសថា មានមេដឹកនាំប្រទេសជាច្រើនទទួលស្គាល់រដ្ឋាភិបាលរបស់លោក
២. លោក ហ៊ុន ម៉ាណែត បារម្ភខ្លាច«ខ្មាសគេ» ពេលមកចូលរួមមហាសន្និបាត អ.ស.ប
៣. កម្មករថា បើរដ្ឋមន្ត្រីក្រសួងការងារថ្មី លោក ហេង សួរ មិនចោលចរិតចាស់ទេ បញ្ហារំលោភសិទ្ធិការងារនឹងនៅបន្តកើតមាន
៤. វេទិកាវិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាជុំវិញបញ្ហាតែងតាំងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ជាទីប្រឹក្សារដ្ឋាភិបាល
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #HengSour #HumanRights #Workers #NagaWorld #AmSamAth #ChhimSithar
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_IiJNjBEi7Y
Media is too big
VIEW IN TELEGRAM
កូដករ ​រិះគន់ការតែង​តាំង​ថៅ​កែណាហ្គាវើល​ដ៍ (Naga World) ដែល​គាប​សង្កត់​សេរីភាព​សហជីព​ និង​រំលោភ​សិទ្ធិ​ការងារ ធ្វើ​ជាទីប្រឹក្សា​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត។​ មន្ត្រី​សហជីពថា​ការតែងតាំងនេះ នឹងមិនត្រឹមតែ​ធ្វើ​ឲ្យវិវាទការងារ​រ៉ាំរ៉ៃ​នៅ​ក្រុម​ហ៊ុន​បណល្បែង​ណាហ្គាវើលដ៍​បន្តជាប់គាំងប៉ុណ្ណោះទេ​ ប៉ុន្តែវា​នឹង​ផ្ដល់​គំរូអាក្រក់​ដល់​ថៅកែ​ផ្សេង​ទៀតឱ្យធ្វើតាមទង្វើរំលោភសិទ្ធិ​កម្មករ​នេះ​ថែម​ទៀត​ផង។

អ្នកស្រី​ ​សុ ជីវី​ ​រាយការណ៍ព័ត៌មាននេះជាវីដេអូ៖ https://fb.watch/mJPasObsBb/

#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow
វិវាទ​ការងារ​រវាង​កម្មករ ​និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​អូស​បន្លាយ​ពេល​ជិត​២ឆ្នាំ​​ដោយ​កម្មករ​អះអាង​ថា​ដោយសារ​ថៅកែ​ក្រុមហ៊ុន​អាង​ទឹក​លុយ​មិន​គោរព​ច្បាប់។​ ទោះ​​​យ៉ាង​ណា ​ក្ដី​ព្រួយបារម្ភ​របស់​កម្មករ​កាន់តែ​មាន​ថែម​ទៀត​កាល​ពី​ថ្ងៃ​ទី២៦ ខែសីហា​ ​នាយក​រដ្ឋមន្ត្រី​ថ្មី​លោក​ ​ហ៊ុន​ ម៉ាណែត​ ​បាន​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​ ​តាន់ ស្រ៊ី ឬ(Tan Sri)​ ឬ លោក​ ​ចេន លីបគង់​ ​(Chen Lip Keong)​​ ជា​ទីប្រឹក្សា​រដ្ឋាភិបាល​របស់​លោក។​

​តើ​ការ​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រូប​នេះ​ នឹង​កាន់តែ​ជា​ឧបសគ្គ​សម្រាប់​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ដែរ​ឬ​ទេ?​

​សូម​លោក​អ្នក​នាង​​​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អង្គារ ​ទី២៩ ខែសីហា។​ ​វាគ្មិន​របស់​យើង​ ​រួមមាន​កូដករ​ណាហ្គាវើលដ៍​ កញ្ញា សៀក បញ្ញា​​ និង​ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​(Central) ​លោក ឃុន ថារ៉ូ។​ កម្មវិធី​នេះ​សម្រប​សម្រួល​ដោយ​លោក ថា ថៃ៖ https://fb.watch/mJWZfflA3O/
​​
#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow
Media is too big
VIEW IN TELEGRAM
សម្រង់​សម្តី​សំខាន់ៗ៖​ ​ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​(Central) ​លោក​ ​ឃុន ថារ៉ូ​ ​ថ្លែងក្នុង​វេទិកា​អ្នកស្តាប់​អាស៊ីសេរី​ថាការ​​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លោក​ ​តាន់ ស្រ៊ី​ ​ឬ​ (Tan Sri)​ ឬ​ ​លោក​ ​ចេន លីបគង់​ ​(Chen Lip Keong)​​ ជា​ទីប្រឹក្សា​រដ្ឋា​ភិបាល​ថ្មី​គឺ​ធ្វើ​ឱ្យ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ខ្មែរ​កាន់​តែធំ​ឡើងៗ​​
​​
#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow #keyquotes #KhunTaro
Media is too big
VIEW IN TELEGRAM
សម្រង់​សម្តី​សំខាន់ៗ៖​ ​កូដករ​ណាហ្គាវើលដ៍​កញ្ញា​ ​សៀក បញ្ញា​​ ​ថ្លែងក្នុង​វេទិកា​អ្នកស្តាប់​អាស៊ីសេរី​ថាក្រុមកូដករនៅតែតស៊ូ​ធ្វើកូដកម្មមុខ​បនល្បែង​ណាហ្គាវើល​ដ៍​រហូត​បាន​យុត្តិធម៌។​​​

#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow #keyquotes #seakPanha
Media is too big
VIEW IN TELEGRAM
ការឃាត់ខ្លួន​គរុ​សិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ ជា​ការ​ «រំលោភ»​ សិទ្ធិមនុស្ស
---
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការ​ឃាត់​ខ្លួន​អតីត​គរុសិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំកាយ លោក កែវ សុវណ្ណឫទ្ធិ និង​បង​ប្រុស​របស់​លោក​ម្នាក់​ទៀត គឺ​លោក កែវ សុវណ្ណតារ៉ា គឺជា​ការ​រំលោភ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ។ អតីត​គរុសិស្ស​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ​អះអាង​ថា បើ​ទោះបីជា​អាជ្ញាធរ​គំរាម​កំហែង​ក្ដី ក៏​លោក​នៅ​តែ​បន្ត​សកម្មភាព​ទាមទារ​រក​យុត្តិធម៌​ពី​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​គ្រូ​កីឡា​នេះ​ដែរ។
#RFAKhmer #Cambodia #HunSen #HunManet #HangChuonNaron #NationalInstituteofPhysicalEducationandSport #NIPES

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ៖

៚មន្ត្រីបក្សប្រឆាំងម្នាក់នៅខេត្តបាត់ដំបងធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារព្រៃស
៚អាជ្ញាធរមិនទាន់មានវិធានការច្បាប់លើក្រុមហ៊ុនចិនដែលបង្ហូរ​ទឹកកខ្វក់ចូល​អូរធម្មជាតិនៅឃុំសុចិត្រ ខេត្ត កំពង់ធំ
៚​ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទាមទារឲ្យតុលាការទម្លាក់​បទចោទ​ប្រកាន់លើ​ពួកគាត់
៚កម្មករមិនសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងការងារថ្មី លោក ហេង សួរ លើកកំពស់​សិទ្ធិការងាររបស់កម្មករនោះទេ
...រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Politics #CandlelightParty #OppositionParties #Activists #KhanBunPheng #Environments #China #KampongThom #HengSour #HumanRights #Workers #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GFDq4PaZrpQ
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ខេត្ត​កោះ​កុង​ ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ ​បើ​ទោះបីជា​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ចំនួន​៧​នាក់​ ​ក្នុងចំណោម​៩​នាក់​ ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្ដី​។​ ​ការ​ទាមទារ​នេះ​ ​គឺ​បន្ទាប់ពី​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​នៅ​ថ្ងៃ​ទី​២​៩​ ​សីហា​ ​សម្រេច​ឲ្យ​សកម្មជន​ដីធ្លី​ ​ខេត្ត​កោះ​កុង​ទាំង​៩​នាក់​ ​ក្រោម​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។​ ​ប៉ុន្តែ​ សកម្មជន​ត្រឹមតែ​៧​នាក់​ប៉ុណ្ណោះ​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​ចំណែក​សកម្មជន​២​នាក់​ផ្សេងទៀត​ ​មិន​ត្រូវ​បាន​ដោះលែង​ឡើយ​ ​ព្រោះ​ពួកគាត់​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​បរិ​ហា​បង្កាច់​កេរ្តិ៍​មួយ​ករណី​ទៀត​។​ ​
#RFAKhmer #Cambodia #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ ល្បិច​ក្តាប់​អំណាច​របស់​ត្រកូល​ «ហ៊ុន»
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #HunManet #ElectionKH2023 #ShamElection #DynasticRules #CambodiaFamilyRun
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​រិះគន់​លោក ហ៊ុន ម៉ាណែត មិន​ដោះស្រាយ​វិវាទ​ការងារ NagaWorld
---
កូដករ NagaWorld (ណាហ្គា​វើលដ៍) រិះគន់​នាយករដ្ឋមន្ត្រី​ថ្មី លោក​ ហ៊ុន ម៉ាណែត ដែល​មិន​ដោះ​ស្រាយ​វិវាទ​ការងារ​​​របស់​ពួកគេ ខណៈ​​ក្រុម​កូដករ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​សិទ្ធិ​ការងារ​ជាង​​ពីរ​ឆ្នាំ​មកហើយ។ ប៉ុន្តែ​ ពួកគេ​ថា រដ្ឋាភិបាល​មាន​តែ​ប្រើ​អំពើ​ហិង្សា​ និង​ចោទ​ប្រកាន់​មក​លើ​កូដករ​ទៅវិញ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ បើ​រដ្ឋាភិបាល​អាណត្តិ​​ថ្មី​ មាន​ឆន្ទៈ​​ចង់​ដោះស្រាយ​បញ្ហា​ដល់​ពលរដ្ឋ​មែន រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​ដោះស្រាយ​លើ​ករណី​នេះ។
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #NagaWorld #Strikers

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ហ៊ុន ម៉ាណែត៖ រឿង​អបអរ​សាទរ​ «មិនមែន​ជា​កាតព្វកិច្ច» ​របស់​ប្រទេស​ណាមួយ​ទេ
---
នាយករដ្ឋមន្ត្រី​ថ្មី លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ថ្មី​របស់​លោក​ទទួល​បាន​ការ​អបអរ​ពី​សហគមន៍​អន្តរជាតិ​កាន់តែច្រើន បើ​ទោះ​ជា​មេដឹកនាំ​ប្រទេស​សេរី​ធំៗ ​មិន​ទាន់​ផ្ញើ​សារ​អបអរ​យ៉ាងណាក្ដី។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/though-hun-manet-says-his-government-is-recognized-by-the-international-community-us-urges-new-government-to-open-for-democracy-08292023134434.html
---
#RFAKhmer #Cambodia #HunSen #HunManet #ElectionKH2023 #ShamElection #DynasticRules #CambodiaFamilyRun #HunManetCabinet


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​ប្រចាំ​ស្រុក​ម៉ូរឌៀឡុក (Mordialloc) នៃ​រដ្ឋវ៉ិចថូរៀ (Victoria) ប្រទេស​អូស្ត្រាលី លោក ធីម រីឆាតសុន (Tim Richardson) អំពាវនាវ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ សភា​អូស្ត្រាលី​ និង​សភា​គ្រប់​រដ្ឋ​និង​ដែនដី​ក្នុង​ប្រទេស​​នេះ​ ឱ្យ​ថ្កោលទោស​ឱ្យ​បាន​ខ្លាំងក្លា​ចំពោះ​ការ​បោះឆ្នោត​ដ៏​«អាម៉ាស់ និង​ក្លែងក្លាយ»​នៅ​កម្ពុជា៕
---

#RFAKhmer #Cambodia #Australia #HunSen #HunManet #TimRichardson #VisaRestriction #Sanctions #AssetFreezing
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ៖

១.ជនមិនស្គាល់មុខវាយសកម្មជនបក្សប្រឆាំងម្នាក់ទៀតឱ្យរបួសនៅថៃ
២.សមាជិកសភាអូស្ត្រាលីទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់ទណ្ឌកម្មលើកម្ពុជា
៣.អង្គភាពប្រឆាំងអំពើពុករលួយស្នើសមាជិកសភា រដ្ឋាភិបាល ប្រកាសទ្រព្យសម្បត្តិ និងបំណុល
៤.ប្រវត្តិ លោក វង្សី វិស្សុតដែលធ្លាប់លើកឡើងថា«កម្ពុជាអាចរស់បានដោយគ្មាន GSPនិងEBA»
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Politics #CandlelightParty #OppositionParties #Activists #AustralianMP #TakMengHeang #TimRichardson #VisaRestriction #Sanctions #AssetFreezing #VongseyVissoth #EBA #GSP
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/NvMnY_4e2X8
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៣៖

១. បំណុលបែបកេងប្រវ័ញ្ច កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ
២. សាលាដំបូងក្រុងភ្នំពេញ សម្រេចឃុំខ្លួនអ្នកទោសគ្រឿងញៀននិងបក្ខពួក ១១នាក់ ពីបទលាងលុយកខ្វល់ និងបទល្មើសផ្សេងទៀត
៣. កម្មករកាត់ដេរសំណូមពរដល់រដ្ឋាភិបាលឲ្យដំឡើងប្រាក់ខែបានសមរម្យ
៤. កសិករជាច្រើននាក់នៅខេត្តកណ្ដាល ខាតបង់ប្រាក់ច្រើន ដោយសារតម្លៃជ្រូកធ្លាក់ចុះ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
---
#RFAKhmer #Cambodia #Economy #Debt #DrugTrafficking #China #ChinaReach #Workers #Salary #Farmer #Kandal
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YdXUPT20ixU