វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣៖

១. មន្ត្រីសង្គមស៊ីវិលថា ការឃាត់ខ្លួនអតីតគរុសិស្សវិទ្យាស្ថានជាតិអប់រំកាយ គឺជាការរំលោភសិទ្ធិមនុស្ស
២. មន្ត្រីពន្ធនាគារ បញ្ជូនមន្ត្រីបក្សភ្លើងទៀន លោក តូច ថឹង ទៅព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យរុស្ស៊ី
៣. ប្រជាកសិករនៅខេត្តបាត់ដំបង កំពុងប្រឈមនឹងបំណុលវ័ណ្ឌកដោយសារដំណាំស្រូវស្វិតងាប់
៤. ប៉ូលិស និងតុលាការ រងការរិះគន់ថា លាក់លៀមព័ត៌មានរឿងជនសង្ស័យដែលរំដោះអ្នកទោសនៅសៀមរាប … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #TochThoeung #CandlelightParty #CambodiaThisWeek #ChunChanboth #SamPoly #YouthOpportunities
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/yKJ23GwGb5A
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​ត្អូញត្អែរ​ថា​ ​ផ្លូវ​នៅ​ក្រុង​បាត់​ដំបង​ខូច​ស្ទើរ​គ្រប់កន្លែង​ប៉ះពាល់​ដល់​ការ​រកស៊ី​ចិញ្ចឹមជីវិត​
---
​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​បាត់​ដំបង​រអ៊ូរទាំ​អំ ​ពី​បញ្ហា​ផ្លូវថ្នល់​ខូច​ស្ទើរ​គ្រប់កន្លែង​ ​ដែល​ធ្វើ​រំខាន​ដល់​ការ​ប្រកបមុខរបរ​ ​និង​ប៉ះពាល់​សុខភាព​ពួកគាត់​។​ ​ការ​លើកឡើង​នេះ​ ​ក្នុង​ពេល​ផ្លូវ​នៅ​ក្នុង​ក្រុង​បាត់​ដំបង​ស្ទើរតែ​ទាំងអស់​ខូច​ពិបាកធ្វើ​ដំណើរ​។
#RFAKhmer #Cambodia #Battambang #RoadConditions #BrokenRoad #Health

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ផតខាសធ៍ [ភាគ ១៥]៖ សង្គម​មួយ​ដែល​មិន​ផ្តល់​ឱកាស​ដល់​មនុស្ស​ទូទៅ
---
ក្នុង​ខណៈ​ដែល​រដ្ឋាភិបាល​ផ្តល់​ឱកាស​សម្រាប់​តែ​សាច់​សាលោហិត​របស់​ខ្លួន តើ​យុវជន​គួរ​ធ្វើ​បែប​ណា​ ដើម្បី​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង?
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://podcasts.apple.com/podcast/id1688588022
👉 Google: https://podcasts.google.com/.../aHR0cHM6Ly9wb2RyZXBvLnJmY...
👉 Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
👉 RFA: https://www.rfa.org/khmer/podcasts
---
#RFAKhmer #Cambodia #Podcast #CambodiaThisWeek #ChunChanboth #SamPoly #YouthOpportunities #HunSen #HunManet #ShamElection #DynasticRules #CambodiaFamilyRun
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣៖

៚មន្ត្រីសង្គមស៊ីវិល និងយុវជន ស្នើឲ្យរដ្ឋាភិបាលថ្មីផ្ទៀងផ្ទាត់ការបោះបង្គោលព្រំដែននៅព្រែកស្នាយឡើងវិញ
៚ប៉ូលិស និងតុលាការ រងការរិះគន់ថា លាក់លៀមព័ត៌មានរឿងជនសង្ស័យដែលរំដោះអ្នកទោសនៅសៀមរាប
៚អ្នកសារព័ត៌មានឯករាជ្យ ចង់ឃើញរដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី បើកលំហសេរីភាពសារព័ត៌មានឡើងវិញ
៚សហគមន៍ថាបទល្មើសចាប់សត្វសំពោច និងរញី ធ្វើអាជីវកម្មនៅតំបន់ព្រៃឡង់នៅតែកើតមាន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Vietnam #BorderKH #Border #Vietnam #PreyVeng #SvayRieng #PressFreedom #IndependentMedia
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RmeNDB3HVDk
Media is too big
VIEW IN TELEGRAM
រដ្ឋមន្ត្រី​ចាំ​សំបុក​ត្រកូល​ «ចមប្រសិទ្ធ»​ នៅ​ក្រសួង​ពាណិជ្ជកម្ម
---
លោក ចម ប្រសិទ្ធ បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​យូរ​ជាង​គេ​បង្អស់ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៤​ដល់​ចុង​ឆ្នាំ​២០១៣ ហើយ​លោក​ហាក់​បាន​ធ្វើ​ឱ្យ​ក្រសួង​មួយ​នេះ ក្លាយ​ជា​ក្រសួង​កម្មសិទ្ធិ​ផ្ដាច់​មុខ​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក។ នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ កូនស្រី​លោក ចម ប្រសិទ្ធ ឈ្មោះ ចម និម្មល ក៏​បាន​ឡើង​មក​ទទួល​កេរ្តិ៍​ពី​ឪពុក ដើម្បី​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក្រោយ​ពី​ក្រសួង​នេះ ​មិន​បាន​ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​ត្រកូល​«​ចម​» ​អស់​រយៈពេល​ប្រហែល​១០​ឆ្នាំ។ តើ​អ្នកស្រី ចម និម្មល មាន​ប្រវត្តិ​យ៉ាងណា​ខ្លះ?
#RFAKhmer #Cambodia #HunSen #HunManet #ChamPrasidh #ChamNimul #NimulCham #PhatVibolsopheak #VibolsopheakPhat #NeangPhat #CambodiaNepotism #CambodiaFamilyRun #DynasticRules #HunManetCabinet

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
មន្ត្រី​ពន្ធនាគារ​បញ្ជូន​មន្ត្រី​បក្ស​ភ្លើងទៀន លោក តូច ថឹង ទៅ​ព្យាបាល​ភ្នែក
---
មន្រ្តី​ពន្ធនាគារ​បញ្ជូន​មន្រ្តី​បក្ស​ភ្លើង​ទៀន​ លោក តូច ថឹង ទៅ​ព្យាបាល​ជំងឺភ្នែក​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​រយៈពេល​ពីរ​ថ្ងៃ បន្ទាប់​ពី​ក្រុម​គ្រួសារស្នើ​សុំ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក។ ទោះយ៉ាងណា​ ក្រុម​គ្រួសារ​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​អនុញ្ញាត​ឱ្យ​សកម្មជន​រូបនេះ ​ទទួល​បាន​ការសម្រាក​ព្យាបាល​រយៈពេល​វែង​ នៅ​មន្ទីរពេទ្យ​ខាងក្រៅ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ។
#RFAKhmer #Cambodia #HunSen #HunManet #NuthSavana #TochThoeung #CLP #CandlelightParty #PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក ចៅ វាសនា ស្នើ​សាលា​ឧទ្ធរណ៍​ពន្លឿន​ការកាត់ក្តី​រឿង​សុំ​នៅ​ក្រៅឃុំ
---
មន្ត្រី​គណបក្ស​ភ្លើងទៀន​ក្រុង​ប៉ោយប៉ែត ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក ចៅ វាសនា ស្នើឱ្យ​សាលាឧទ្ធរណ៍​បាត់ដំបង​ពន្លឿន​នីតិវិធី​ជំនុំជម្រះ​ក្ដី​លើ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ឱ្យ​បានឆាប់។ សំណើ​នេះ​ធ្វើឡើង​តាមរយៈ​កូនស្រី​របស់​លោក ដែលបាន​ចូល​សួរ​សុខទុក្ខ​លោក​នៅ​រសៀល​ថ្ងៃទី២៨សីហា។ មន្ត្រី​សិទ្ធិមនុស្ស​ថា ករណី​នេះ​ជា​រឿង​នយោបាយ៕
#RFAKhmer #Cambodia #Poipet #HunSen #HunManet #ChaoVeasna #ChaoRatanak #CLP #CandlelightParty #PoliticalPrisoners

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទាមទារឲ្យតុលាការទម្លាក់បទចោទ បើទោះបីជាសាលាឧទ្ធរណ៍ព្រះសីហនុ អនុញ្ញាតឲ្យតំណាងសហគមន៍ចំនួន៧នាក់ ក្នុងចំណោម៩នាក់ នៅក្រៅឃុំបណ្ដោះអាសន្នក្ដី។
ការទាមទារនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍ព្រះសីហនុ នៅថ្ងៃទី២៩ សីហា សម្រេចឲ្យសកម្មជនដីធ្លី ខេត្តកោះកុងទាំង៩នាក់ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែសកម្មជនត្រឹមតែ៧នាក់ប៉ុណ្ណោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ចំណែកសកម្មជន២នាក់ផ្សេងទៀត មិនត្រូវបានដោះលែងឡើយ ព្រោះពួកគាត់ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងបទបរិហាបង្កាច់កេរ្តិ៍មួយករណីទៀត។ សកម្មជនដែលត្រូវបានដោះលែង ទាំង៧នាក់នោះរួមមាន លោកស្រីយឿន ខ្មៅ លោកស្រីដេត ហួរ លោកស្រី យី គន្ធា លោកស្រីទីន តាំង លោកឡាំង ចៀវ លោកហេង ជៃ និងលោកសុខ ជៃ។ ពលរដ្ឋ បញ្ជាក់ថា មូលហេតុដែលសាលាឧទ្ធរណ៍អនុញ្ញាតឲ្យពួកគាត់នៅក្រៅឃុំបណ្ដោះអាសន្នដោយសារតែ ពួកគាត់មានទីលំនៅជាក់លាក់នៅកម្ពុជា និងអាចចូលខ្លួនគ្រប់ពេល ដែលតុលាការកោះហៅជាដើម។
---
#RFAKhmer #Cambodia #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០២៣ ៖

១. លោក ហ៊ុន ម៉ាណែត ប្រកាសថា មានមេដឹកនាំប្រទេសជាច្រើនទទួលស្គាល់រដ្ឋាភិបាលរបស់លោក
២. លោក ហ៊ុន ម៉ាណែត បារម្ភខ្លាច«ខ្មាសគេ» ពេលមកចូលរួមមហាសន្និបាត អ.ស.ប
៣. កម្មករថា បើរដ្ឋមន្ត្រីក្រសួងការងារថ្មី លោក ហេង សួរ មិនចោលចរិតចាស់ទេ បញ្ហារំលោភសិទ្ធិការងារនឹងនៅបន្តកើតមាន
៤. វេទិកាវិទ្យុអាស៊ីសេរីនៅយប់នេះ យើងនឹងពិភាក្សាជុំវិញបញ្ហាតែងតាំងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ជាទីប្រឹក្សារដ្ឋាភិបាល
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #HengSour #HumanRights #Workers #NagaWorld #AmSamAth #ChhimSithar
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/_IiJNjBEi7Y
Media is too big
VIEW IN TELEGRAM
កូដករ ​រិះគន់ការតែង​តាំង​ថៅ​កែណាហ្គាវើល​ដ៍ (Naga World) ដែល​គាប​សង្កត់​សេរីភាព​សហជីព​ និង​រំលោភ​សិទ្ធិ​ការងារ ធ្វើ​ជាទីប្រឹក្សា​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត។​ មន្ត្រី​សហជីពថា​ការតែងតាំងនេះ នឹងមិនត្រឹមតែ​ធ្វើ​ឲ្យវិវាទការងារ​រ៉ាំរ៉ៃ​នៅ​ក្រុម​ហ៊ុន​បណល្បែង​ណាហ្គាវើលដ៍​បន្តជាប់គាំងប៉ុណ្ណោះទេ​ ប៉ុន្តែវា​នឹង​ផ្ដល់​គំរូអាក្រក់​ដល់​ថៅកែ​ផ្សេង​ទៀតឱ្យធ្វើតាមទង្វើរំលោភសិទ្ធិ​កម្មករ​នេះ​ថែម​ទៀត​ផង។

អ្នកស្រី​ ​សុ ជីវី​ ​រាយការណ៍ព័ត៌មាននេះជាវីដេអូ៖ https://fb.watch/mJPasObsBb/

#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow
វិវាទ​ការងារ​រវាង​កម្មករ ​និង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​អូស​បន្លាយ​ពេល​ជិត​២ឆ្នាំ​​ដោយ​កម្មករ​អះអាង​ថា​ដោយសារ​ថៅកែ​ក្រុមហ៊ុន​អាង​ទឹក​លុយ​មិន​គោរព​ច្បាប់។​ ទោះ​​​យ៉ាង​ណា ​ក្ដី​ព្រួយបារម្ភ​របស់​កម្មករ​កាន់តែ​មាន​ថែម​ទៀត​កាល​ពី​ថ្ងៃ​ទី២៦ ខែសីហា​ ​នាយក​រដ្ឋមន្ត្រី​ថ្មី​លោក​ ​ហ៊ុន​ ម៉ាណែត​ ​បាន​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​លោក​ ​តាន់ ស្រ៊ី ឬ(Tan Sri)​ ឬ លោក​ ​ចេន លីបគង់​ ​(Chen Lip Keong)​​ ជា​ទីប្រឹក្សា​រដ្ឋាភិបាល​របស់​លោក។​

​តើ​ការ​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រូប​នេះ​ នឹង​កាន់តែ​ជា​ឧបសគ្គ​សម្រាប់​ការ​ដោះ​ស្រាយ​វិវាទ​ការងារ​នេះ​ដែរ​ឬ​ទេ?​

​សូម​លោក​អ្នក​នាង​​​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃ​អង្គារ ​ទី២៩ ខែសីហា។​ ​វាគ្មិន​របស់​យើង​ ​រួមមាន​កូដករ​ណាហ្គាវើលដ៍​ កញ្ញា សៀក បញ្ញា​​ និង​ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​(Central) ​លោក ឃុន ថារ៉ូ។​ កម្មវិធី​នេះ​សម្រប​សម្រួល​ដោយ​លោក ថា ថៃ៖ https://fb.watch/mJWZfflA3O/
​​
#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow
Media is too big
VIEW IN TELEGRAM
សម្រង់​សម្តី​សំខាន់ៗ៖​ ​ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ ​(Central) ​លោក​ ​ឃុន ថារ៉ូ​ ​ថ្លែងក្នុង​វេទិកា​អ្នកស្តាប់​អាស៊ីសេរី​ថាការ​​តែងតាំង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លោក​ ​តាន់ ស្រ៊ី​ ​ឬ​ (Tan Sri)​ ឬ​ ​លោក​ ​ចេន លីបគង់​ ​(Chen Lip Keong)​​ ជា​ទីប្រឹក្សា​រដ្ឋា​ភិបាល​ថ្មី​គឺ​ធ្វើ​ឱ្យ​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ខ្មែរ​កាន់​តែធំ​ឡើងៗ​​
​​
#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow #keyquotes #KhunTaro
Media is too big
VIEW IN TELEGRAM
សម្រង់​សម្តី​សំខាន់ៗ៖​ ​កូដករ​ណាហ្គាវើលដ៍​កញ្ញា​ ​សៀក បញ្ញា​​ ​ថ្លែងក្នុង​វេទិកា​អ្នកស្តាប់​អាស៊ីសេរី​ថាក្រុមកូដករនៅតែតស៊ូ​ធ្វើកូដកម្មមុខ​បនល្បែង​ណាហ្គាវើល​ដ៍​រហូត​បាន​យុត្តិធម៌។​​​

#RFAKhmer #Cambodia #HunManet #Workers #Nagaworld #TanSri #ChenLipKeong #CallinShow #keyquotes #seakPanha