វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០២៣៖

១.មន្ត្រីគណបក្សប្រឆាំងរិះគន់ការបង្កើនចំនួនគណៈរដ្ឋមន្រ្តី ថាជាការខ្ជះខ្ជាយថវិកាជាតិ
២.មេដឹកនាំពិភពលោក ដែលផ្ញើសារអបអរលោក ហ៊ុន ម៉ាណែត ភាគច្រើនមកពីប្រទេសផ្តាច់ការ
៣.សកម្មជនបក្សប្រឆាំងដែលរងការវាយដំនៅថៃ ទាមទារឲ្យរដ្ឋាភិបាលោក ហ៊ុន សែន បញ្ចប់អំពើហិង្សាលើអ្នករិះគន់
៤.មន្ត្រីសង្គមស៊ីវិលជំរុញឲ្យក្រសួងអប់រំដោះស្រាយដោយយុត្តិធម៌ជូនយុវជន ដែល តវ៉ាចំពោះការដកឈ្មោះចេញពីវិទ្យាស្ថានជាតិកីឡា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #ShamElection #DynasticRules #CandlelightParty #Taiwanesedruglord #CandlelightParty #CLP #CNRP #Activists #Thailand #Student #Education #MoEYS
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bSL2zH7Vkuk
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ ២០២៣៖

១. មន្ត្រីគណបក្សប្រឆាំងរិះគន់ ការបង្កើនចំនួនគណៈរដ្ឋមន្រ្តី ថាជាការខ្ជះខ្ជាយថវិកាជាតិនិងមានអំពើពុករលួយកាន់តែច្រើន
២. មន្ត្រីសង្គមស៊ីវិលថា ក្រសួងអប់រំគួរបកស្រាយឲ្យបានច្បាស់លាស់រឿងយុវជនតវ៉ាដកក្របខ័ណ្ឌចេញពីវិទ្យាស្ថានជាតិកីឡា
៣. គ្លីនិកធ្មេញមួយក្នុងខេត្តសៀមរាបដែលក្រុមប្រដាប់អាវុធ ប្រើកាំភ្លើងរំដោះទណ្ឌិតគ្រឿងញៀន នៅបើកដំណើរការធម្មតា
៤. តើការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្ពុជានិងថៃ មានលក្ខណៈខុសគ្នាយ៉ាងណាខ្លះ?
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #Thai #HunSen #HunManet #SretthaThavisin #HunManetCabinet #ShamElection #DynasticRules #Student #Education #MoEYS #DrugTraffickin #Prisoner #Taiwanese #SiemReap
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/qVO4I-ibcag
ហ៊ុន ម៉ានី៖ រដ្ឋមន្ត្រីមាន​ប្រវត្តិ​អាស្រូវ​ស្នេហា និង​ហិង្សា​ផ្លូវ​ភេទ
---
លោក ហ៊ុន ម៉ានី ជា​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន ក្នុងចំណោម​កូន​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទាំង​៥​នាក់ ត្រូវ​បាន​ឪពុក​រុញ​ឲ្យ​ចូល​វិស័យ​នយោបាយ​ទាំង​វ័យក្មេង។ លោក ហ៊ុន សែន បាន​ឲ្យ​កូន​លោក ហ៊ុន ម៉ានី ប្រឡូក​ចូល​នយោបាយ​នេះ ដើម្បី​ត្រៀម​ស្នង​តំណែង​ដឹកនាំ​ស្ថាប័នរដ្ឋ​ត​ពូជ​ជាមួយ​កូនប្រុស​របស់​លោក​ពីរ​រូប​ទៀត។ តើ​លោក ហ៊ុន ម៉ានី មាន​ប្រវត្តិ​បែប​ណា?

លោក​ ​ទីន ហ្សាការីយ៉ា ​រាយការណ៍​ពិស្តារ​ អំពី​ជីវប្រវត្តិ​របស់​រដ្ឋមន្ត្រី​រូប​នេះ​៖
#RFAKhmer #HunSen #HunManet #HunMany #MinistryofCivilService #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សហគមន៍​ទេសចរណ៍​បាត់បង់​ចំណូល​ដោយសារ​គ្មាន​ភ្ញៀវ​ដើរ​កម្សាន្ត
---
វិស័យ​ទេសចរណ៍​ខ្នាតតូច​ នៅ​តាម​សហគមណ៍​មួយ​ចំនួន​ នៅ​​ក្នុង​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​កង្វះ​ភ្ញៀវ​ទេសចរ​ដើរ​លេង​កម្សាន្ត ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ ដែល​ប្រកប​លក់ដូរ​តាម​រមនីយដ្ឋាន និង​អ្នក​ផ្ដល់​សេវាកម្ម​ត្អូញត្អែរ​មិន​អាច​រក​ចំណូល​បាន។ ក្រុម​អ្នក​ទាំង​នោះ បាន​លើក​ឡើង​ស្រដៀងៗ​ គ្នា​ថា ចាប់​តាំង​ពី​មាន​ជំងឺ​កូវីដរាតត្បាត​ពិភព​លោក​ និង​ប្រទេស​កម្ពុជា មក គឺ​ពលរដ្ឋ​លែង​សូវ​ធ្វើ​ដំណើរ​កម្សាន្ត ហើយ​មិន​សូវ​ចំណាយ​ប្រាក់​ដូច​គ្រា​ដើម​ឡើយ។
#Cambodia #Ecotourism #Kratie #Kampi #MekongDolphin

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣៖

១.មន្ត្រីគណបក្សប្រឆាំងថា លោក ហ៊ុន ម៉ាណែតមិនអាចអនុវត្តយុទ្ធសាស្ត្របញ្ចកោណជោគជ័យឡើយ
២.កូនប្រុសអ្នកស្រី ម៉ែន សំអន និងលោក ប្រាក់សុខុន ឡើងជាអភិបាលខេត្ត
៣.លោក រ៉ុង ឈុន សោកស្ដាយដែលតុលាការបដិសេធសំណើសួរសុខទុក្ខសកម្មជននៅពន្ធនាគារ
៤.ប្រវត្តិលោក វង សូត ពីរដ្ឋមន្ត្រីល្បីខាងរំលោភសិទ្ធិមនុស្ស ក្លាយទៅជាអនុប្រធានទី២ រដ្ឋសភា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunSen #HunManet #MenSamAn #PengPosa #PrakSokhonn #VongSauth #HunManetCabinet #ShamElection #DynasticRules #CandlelightParty
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/zKxS5muoiA8
Media is too big
VIEW IN TELEGRAM
អ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់ការបង្កើនចំនួនគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលថ្មីរបស់លោក ហ៊ុន ម៉ាណែត
---
អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ចាប់អារម្មណ៍លើការបង្កើតគណៈរដ្ឋមន្រ្តីថ្មីរបស់រដ្ឋាភិបាលលោក ហ៊ុនម៉ាណែតថា ជារដ្ឋាភិបាលក្បាលធំជាងដងខ្លួន និងខុសពីរដ្ឋាភិបាលចាស់របស់ឪពុករបស់លោកគឺ លោក ហ៊ុន សែនទៅទៀត។ ពួកគេលើកឡើង ប្រហាក់ប្រហែលគ្នាថា បរិមាណថ្នាក់ដឹកនាំយ៉ាងធំសម្បើមនៃសមាជិកគណៈរដ្ឋមន្រ្តីព្រមទាំងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗ នោះ គ្មានផលចំណេញដល់សង្គមជាតិ និងប្រជាពលរដ្ឋនោះទេផ្ទុយទៅវិញវាជាការខ្ជះខ្ជាយថវិកាជាតិនិងបង្កើតឱ្យមានអំពើពុករលួយកាន់តែច្រើនឡើងថែមទៀត។
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #ShamElection #DynasticRules #CandlelightParty #Facebooker

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
វិបត្តិ​ជាប់គាំង​នយោបាយ​នៅ​ប្រទេស​ថៃ​អស់រយៈ​ពេល​ជាង​៣ខែ​ ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ឥឡូវ​ត្រូវ​បាន​ដោះស្រាយ ដោយ​ប្រទេស​ជិតខាង​កម្ពុជា​នេះ​ ​មាន​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ​ មាន​ឈ្មោះ​ ​សេដ្ឋា ថាវីស៊ីន ​មកពី​គណ​បក្ស​ភឿថៃ។​ ​ស្រប​ពេល​គ្នានេះដែរ​ លោក​អតីតនាយក​រដ្ឋមន្ត្រីថៃ​លោក​ ​ថាក់ស៊ីន​ ឈិនណាវ៉ាត្រា​ (Thaksin Shinawatra) ​ដែល​បាននិរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ជាង១៥ឆ្នាំ​ ដើម្បី​គេចចេញ​ពី​សាលក្រម​ផ្ដន្ទាទោស​នោះ​ ​ក៏​បាន​វិល​ចូល​ប្រទេស​ថៃ​ដែរ​ ​ដោយ​មិន​ខ្លាច​ប្រឈម​មុខ​ច្បាប់។​

​តើការ​វិវដ្ដន៍​នយោបាយថៃ​ថ្មីចុង​ក្រោយ​នេះ​ អាច​មាន​ផល​ប៉ះពាល់​អ្វី​ដល់​ពល​រដ្ឋខ្មែរ​នៅ​ក្នុង​ប្រទេស​ថៃ​ដែរ​ឬ​ទេ?​ ជា​ពិសេស​សកម្មជន​បក្សប្រឆាំង​ដែល​កំពុង​សុំ​សិទ្ធិ​ជ្រោកកោន​នយោបាយ​នោះ?  
​​
​សូមស្តាប់​ និង​ទស្សនា​សេចក្តី​រាយការណ៍​ព័ត៌មាន​ផ្ទាល់​ដោយ​លោក​ ​ជី វីតា​ ​និង​សម្រប​សម្រួល​ដោយ​លោក​ ​យ៉ង ចាន់តារា​ ​ដូច​តទៅ៖​ https://youtu.be/DfK-5YxyRNc?si=vL1MHqWDRNHWEKSS
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣ ៖

៚អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិលោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ
៚ទីកន្លែងកម្សាន្ត និងសណ្ឋាគារជាច្រើននៅខេត្តមណ្ឌលគីរីប្រឈមនឹងបិទទ្វារដោយសារមិនមានភ្ញៀវ
៚ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃធ្លាក់ខ្លួនញៀនថ្នាំ បណ្ដាលឱ្យគ្មានប្រាក់ផ្ញើឱ្យគ្រួសារ
៚សមត្ថកិច្ចថៃចាប់ខ្លួនស្ត្រីពលករខ្មែរបីនាក់ដាក់ឃុំករណីលក់ត្រីងៀត ដោយគ្មានការអនុញ្ញាត
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #InteriorKH #HunManetCabinet #ShamElection #DynasticRules #Workers #Tha #BorderCrossing
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉https://youtu.be/_j9B9dF0oBw
Media is too big
VIEW IN TELEGRAM
កសិករ​ដាំពោត​ក្បែរ​ព្រំដែន​ថៃ ខកចិត្ត​នឹង​ផល​ពោត​ធ្លាក់ចុះ​ឆ្នាំនេះ
---
រដូវ​ប្រមូល​ផល​ពោត​របស់​កសិករ​រស់នៅ​តាម​តំបន់​ជាយ​ដែន​កម្ពុជា-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន និង​ខេត្ត​បាត់ដំបង ចាប់​ផ្ដើម​បណ្ដើរៗ​ ហើយ។ ប៉ុន្តែ​ កសិករ​ដែល​ប្រកប​របរ​ដាំដុះ​ដំណាំ​ពោត​ហាក់​មិន​សូវ​សប្បាយ​ចិត្ត​ នៅ​ពេល​ប្រមូល​ផល​ទៅ​វិញ។ ករណី​នេះ គឺ​ដោយសារតែ​ការ​ប្រមូល​ផល​ពោត​នៅ​ឆ្នាំ​នេះ ​ធ្លាក់​ចុះ​ជាង​បណ្ដា​ឆ្នាំមុនៗ ព្រោះ​កសិករ​ដាំដុះ​ពឹង​អាស្រ័យ​លើ​អាកាសធាតុ។
#Cambodia #HunSen #HunManet #DithTina #Agriculture #Farmers #Corn #AgricultureMarket

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​លោក វង សូត៖ «បើ​មាន​បញ្ហា​តវ៉ា​ទៀត ត្រូវ​នឹង​ក្បាល​គល់​ឫស្សី​ហើយ!»
---
លោក វង សូត កូន​ប្រសា​អតីត​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន ដែល​ល្បីល្បាញ​ខ្លាំង​ដោយសារ​ធ្លាប់​ព្រមាន​ប្រើ​គល់​ឫស្សី​វាយ​សំពង​អ្នក​តវ៉ា​កាល​ពី​ឆ្នាំ​២០១៧ ទទួល​បាន​លាភ​ធំ​ពី​លោក ហ៊ុន សែន គឺ​ទទួល​បាន​ការ​តែងតាំង​ជា​អនុ​ប្រធាន​រដ្ឋសភា​ទី២។ មុន​ក្លាយ​ជា​អនុ​ប្រធាន​រដ្ឋសភា​ទី​២ លោក វង សូត មាន​ស្នាដៃ​អ្វី​ខ្លះ កាល​លោក​នៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា?
#RFAKhmer #Cambodia #HunSen #HunManet #HengSamrin #VongSauth #BambooPoles #ElectionKH2023 #ShamElection #CambodiaFamilyRun #HunManetCabinet #NationalAssem

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ទឹកភ្នែកកម្មករណាហ្គាវើលដ៍
---
​កូដករណាហ្គាវើលដ៍ បន្តកូដកម្ម ដោយគូររូបមុខយំ បង្ហាញពីការឈឺចាប់របស់ពួកគេ ។ ពួកគាត់ នៅតែអះអាងថា ការធ្វើកូដកម្មអស់រយៈពេល ៦០៩ ថ្ងៃមកនេះ គឺដើម្បីតែសិទ្ធិសហជីព មិនមែនស៊ីឈ្នួល និងមិនមែនជាការញុះញង់នោះឡើយ។ ការលើកឡើងនេះ បន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ៤០នាក់ បន្តនាំគ្នាចេញមកការតវ៉ា កាលពីថ្ងៃទី ២៤ សីហា ដោយលើកបដាមានរូបគំនូរមុខយំ និងភ្ជាប់ជាមួយពាក្យថា «ទឹកភ្នែកកម្មករ» ក្នុងន័យចង់បង្ហាញថា ទឹកភ្នែករបស់កម្មករ ដែលកំពុងតស៊ូមតិទាមទារសិទ្ធិសេរីភាពការងារ ដោយខំប្រឹងប្រែងពុះពារឧបសគ្គគ្រប់បែបយ៉ាង និងរងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ រហូដល់កម្មករខ្លះ បានរលូតកូនស្ទើរតែបាត់បង់អាយុជីវិតទៀតផង។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣

១. សង្គមស៊ីវិល រិះគន់ក្រុមមន្រ្តីរដ្ឋាភិបាលតែងតាំងកូនចៅស្អេកស្កះក្នុងស្ថាប័នសាធារណៈ
២. លរដ្ឋខ្មែរដាក់ញត្តិទៅក្រសួងការបរទេស ជប៉ុនស្នើសុំជួយជំរុញ ឱ្យកម្ពុជាបើកលំហសិទ្ធិសេរីភាព
៣.អ្នកភៀសខ្លួននយោបាយបារម្ភពីសុវត្ថិភាពក្រោយរដ្ឋាភិបាលថៃថ្មីមានទំនាក់ទំនង
ស្អិតល្មួតជាមួយរដ្ឋាភិបាលកម្ពុជា
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកថាតើ រដ្ឋាភិបាលក្បាលធំរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែតជាការបំផ្លាញថវិកាជាតិឬយ៉ាងណា?
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #HunSen #HunManet #MenSamAn #PengPosa #PrakSokhonn #VongSauth #HunManetCabinet #ShamElection #DynasticRules #AppointingRelatives
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RUK5091sSAM
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ អ្នកវិភាគនយោបាយ លោក គឹម សុខ ថា​រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត គឺជារដ្ឋាភិបាល​ឧបកិច្ច។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/oF4wFekW9Qk
--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #គឹមសុខ
#Cambodia #Khmer #RFAKhmer #HunSen #KimSok #CPP #HunManet
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ ២០២៣៖

១. សង្គមស៊ីវិលរិះគន់ រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ថាតែងតាំងកូនចៅស្អេកស្កះក្នុងស្ថាប័នសាធារណៈនិងមានទីប្រឹក្សាជាង១រយនាក់
២. សហជីពឯករាជ្យស្នើរដ្ឋាភិបាលថ្មីដំឡើងប្រាក់ឈ្នួលគោលដែលសមរម្យជូនកម្មករនៅឆ្នាំ២០២៤
៣. សកម្មជនដីធ្លីបឹងតាមោក ភៀសខ្លួនទៅក្រៅប្រទេសបន្ទាប់ពីមានការគំរាមចាប់ខ្លួន
៤. ពលរដ្ឋសោកស្តាយព្រែកមួយដែលខ្មែរក្រហមជីក បាត់បង់ទៅវៀតណាម ក្រោយបោះបង្គោលព្រំដែនរួច
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #InteriorKH #HunManetCabinet #ShamElection #DynasticRules #AppointingRelatives #Workers #UnionKH #Environment #TamokLake #Development #KhmerRouge #Border #Vietnam

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/iFNX1EznTVI
#រូបត្លុកនយោបាយ​៖ ឪម៉ែ​នាយករដ្ឋមន្ត្រី​តពូជ
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunSen #HunManet #BunRany #KhuonSudary #TeaBanh #TeaSeiha #SarKheng #SarSokha #ElectionKH2023 #ShamElection #DynasticRules #CambodiaFamilyRun #HunManetCabinet
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ៖

១.អ្នកវិភាគនយោបាយរិះគន់ការតែងតាំងទីប្រឹក្សានិងជំនួយការនាយករដ្ឋមន្ត្រីថ្មីជិត២រយនាក់ជាការបំផ្លាញថវិកាជាតិ
២.ក្រសួងមហាផ្ទៃការពារការរិះគន់ករណីតែងតាំងកូនៗលោក ស ខេងក្នុងក្រសួង
៣.មន្ត្រីបក្សភ្លើងទៀនថា អាជ្ញាធរខេត្តប៉ៃលិននៅតែធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ
៤. ប្រវត្តិ លោក សុខ សូកេន រដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #InteriorKH #HunManetCabinet #ShamElection #DynasticRules #AppointingRelatives #CandlelightParty #RongChhun #SokSoken
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/L6OP-UgFgpY
Media is too big
VIEW IN TELEGRAM
សុខ សូកេន៖ សែស្រឡាយ «ចាក់ស្រេះ» ត្រកូល សុខ អាន
---
នៅពេលថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សកាន់អំណាច បានចែកអំណាចគ្នា ដើម្បីតែងតាំងកូនចៅរបស់ខ្លួនឱ្យក្លាយជារដ្ឋមន្ត្រីដឹកនាំតាមក្រសួងស្ថាប័នជំនួសពីខ្លួន ក្នុងនោះ លោក សុខ សូកេន កូនប្រុសទី៤របស់លោក សុខ អាន ក៏ទទួលបានការតែងតាំងជារដ្ឋមន្ត្រីដែរ។ លោក សុខ សូកេន បានក្លាយជារដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍ ទាំងដែលមិនធ្លាប់បម្រើការនៅក្រសួងទេសចរណ៍នេះឡើយ។ ប៉ុន្តែ គេគ្រាន់តែដឹងថា នៅក្នុងការពង្រឹងអំណាចគ្រួសារនៅតាមក្រសួងស្ថាប័ន លោក សុខ សូកេន អាចឡើងកាន់តំណែងកំពូលនេះ ដោយសារគ្រួសាររបស់លោកបានភ្ជាប់សាច់ឈាម ជាមួយគ្រួសារមានអំណាច និងមហាសេដ្ឋីដ៏មានឥទ្ធិពលប្រចាំកម្ពុជា។
#RFAKhmer #Cambodia #HunSen #HunManet #SokAn #SokSoken #MinistryofTourism #ElectionKH2023 #ShamElection #CambodiaFamilyRun #HunManetCabinet

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣៖

៚ អ្នកជំនាញច្បាប់ថា លោក ហ៊ុន ម៉ាណែត នឹងពិបាកកែទម្រង់ប្រព័ន្ធយុត្តិធម៌
៚ ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទទូចឲ្យរដ្ឋាភិបាលថ្មីដោះលែងសកម្មជនដីធ្លីទាំង៩នាក់
៚ ក្រុមហ៊ុនចិននៅខេត្តកំពង់ធំ ធ្វើអាជីវកម្មរ៉ែមាស ប៉ះពាល់ដីស្រែចំការរបស់ប្រជាពលរដ្ឋ
៚ ការតែងតាំងមន្ត្រីជាន់ខ្ពស់កាន់តែច្រើន នឹងធ្វើឱ្យប្រសិទ្ធិភាពការងារធ្លាក់ចុះ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #InteriorKH #HunManetCabinet #ShamElection #DynasticRules #AppointingRelatives #CourtKH #KohKong #LandDispute #PhavNhoeung #HengHuy #Environments #Gold #Mine
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/XwkBKcduYvI
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣៖

១. មន្ត្រីស្ថានទូតខ្មែរម្នាក់ ប្រើភាសាប្រមាថ និងគំរាមតាមចាប់សកម្មជនបក្សប្រឆាំងនៅប្រទេសថៃ
២. មន្ត្រីបក្សប្រឆាំង រិះគន់ថា ការតែងតាំងទីប្រឹក្សារដ្ឋាភិបាលច្រើនហួសហេតុ ជាការពង្រីងអំពើពុករលួយ
៣. តុលាការក្រុងភ្នំពេញ មិនទាន់ចោទប្រកាន់ជនសង្ស័យ១១នាក់ដែលរំដោះអ្នកទោសនៅសៀមរាបនៅឡើយទេ
៤. ព្រៃឈើជាច្រើនហិកតារនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី រងការលួចកាប់
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #HunSen #HunManet #EangSophalleth #CheaSophakanny #CheaSophara #CambodiaFamilyRun #HunManetCabinet #MigrantWorkers
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/N5Mo04yeiXg
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ បន្តកូដកម្មទាំងកណ្ដាលភ្លៀង ទាមទារឲ្យមានដំណោះស្រាយវិវាទការងារ
---
ក្រុមកូដករ ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍(NagaWorld) ប្រមាណ៤០ នាក់ នៅថ្ងៃទី២៧ សីហា ប្រមូលផ្ដុំគ្នាតវ៉ាទាំងកណ្ដាលភ្លៀង នៅខាងមុខក្រុមហ៊ុន ដើម្បីទាមទារឲ្យថៅកែ និងរដ្ឋាភិបាលដោះស្រាយបញ្ចប់វិវាទការងាររ៉ាំរ៉ៃ ដែលអូសបន្លាយពេលជិត ២ឆ្នាំ។ ការតវ៉ានេះដោយ ក្រុមកូដករ យកក្រដាសឡាំងធ្វើជាគ្រាប់ឡុកឡាក់ ហើយបិតរូបថៅកែក្រុមហ៊ុននៅលើនោះ ដើម្បីបង្ហាញថា បើទោះបីជា ក្រុមកូដករប្រឹងទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងារយ៉ាងណាក៏ដោយ ក៏នៅតែថៅកែក្រុមហ៊ុនជាអ្នកមានលុយ មានអំណាច ឈ្នះកម្មករជានិច្ច។ ចំពោះអ្នកក្រឡុកគ្រាប់ឡុកឡាក់វិញ កូដករប្រើខ្សែទាក់ក ដើម្បីព្យួរក្រណាត់ពណ៌ស ដែលមានពាក្យថា ក្រសួងការងារ សម្រាប់បង្ហាញថា ក្រសួងការងារជា អ្នកកំណត់ឲ្យអ្នកណាឈ្នះ ឬចាញ់។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣ ៖

៚មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនបន្តចុះជួបមន្ត្រីមូលដ្ឋាន ខណៈសកម្មជនមួយចំនួនរងទុក្ខបុកម្នេញ
៚សកម្មជនបរិស្ថានរិះគន់រដ្ឋាភិបាលដែលកាត់ដីឧទ្យានជាតិបុទុមសាគរទៅឱ្យ ឧកញ៉ា គិត ម៉េង
៚មន្ត្រីបក្សប្រឆាំងរិះគន់ថា ការតែងតាំងទីប្រឹក្សារដ្ឋាភិបាលច្រើនហួសហេតុជាការពង្រឹងអំពើពុករលួយ
៚ព្រៃឈើជាច្រើនហិកតារនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគីរី រងការលួចកាប់
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Politics #CandlelightParty #OppositionParties #Activists #Logging #DeforeStation #Mondulkiri
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/XK3-nKcOllM