វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​នាក់​មក​ពី​តាម​បណ្តា​រដ្ឋ​ផ្សេងៗ​ជុំវិញ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក​ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន​៤នាក់។ ពួកគេ​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម​គោរព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ជនជាតិ​ដើម​របស់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម​ផងដែរ។​

លោក​ មាន ឫទ្ធិ​ ​ដែល​ទៅ​យក​ព័ត៌មាន​ផ្ទាល់​ពី​កន្លែង​ធ្វើ​បាតុកម្ម​រាយការណ៍​ព័ត៌មាន​នេះ៖ https://youtu.be/p6LGC6ICqFI
​​
---
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists
#កម្រងរូបភាព៖​ ​ខ្មែរក្រោមជាង ១០០នាក់ នៅអាមេរិកធ្វើបាតុកម្មទាមទារឱ្យវៀតណាម ដោះលែងសកម្មជន ៤នាក់
---
#កម្រងរូបភាព៖​ ​ពលរដ្ឋខ្មែរក្រោមជាច្រើននាក់មកពីតាមបណ្តារដ្ឋផ្សេងៗជុំវិញតំបន់រដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតវៀតណាមប្រចាំរដ្ឋធានីវ៉ាស៊ីនតុន ទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់។ ពួកគេក៏ជំរុញឱ្យអាជ្ញាធរកុម្មុយនិស្តវៀតណាមគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិជនជាតិដើមរបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅកម្ពុជាក្រោមផងដែរ។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #វៀតណាម #អាជ្ញាធរវៀតណាម #ខ្មែរក្រោម #កម្ពុជាក្រោម #សិទ្ធិស្វ័យសម្រេច #សិទ្ធិជនជាតិដើម #សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២២ ខែសីហាឆ្នាំ២០២៣៖

៚អ្នកវិភាគ និងមន្រ្តីបក្សប្រឆាំងចាត់ទុកសម័យប្រជុំដំបូងរបស់រដ្ឋសភាអាណត្តិថ្មី ថាគ្មានតម្លៃ និងធ្វើឡើងបង្គ្រប់កិច្ច
៚ក្រុមអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលឱ្យបើកលំហសិទ្ធិសេរីភាព និងលើកកម្ពស់សីលធម៌សង្គម
៚ខ្មែរក្រោមជាង១០០​នាក់ធ្វើបាតុកម្ម​នៅមុខស្ថានទូតវៀតណាម​នៅរដ្ឋធានី​ វ៉ាស៊ីងតោន​ ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាមដោះលែង​សកម្មជន​ជាប់ឃុំ៤នាក់
៚សមត្ថកិច្ចកំពុងតាមចាប់ក្រុមខ្មាន់កាំភ្លើងចំនួន៧នាក់ទៀតរួមទាំងមេខ្លោងគ្រឿងញៀនតៃវ៉ាន់ផង
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #NorodomSihamoni #HengSamrin #HunSen #HunManet #ProtestAgainstHunManet #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #CandlelightParty #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists #DrugTraffickin #Prisoner #Taiwanese #SiemReap #ChinaReach
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Zdqa2WGFmKg
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត អរគុណ ឪពុកដែលជួយឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីបន្តពូជ
២. ពលរដ្ឋរងគ្រោះអំពើអយុត្តិធម៌សង្គមអំពាវនាវឲ្យនាយករដ្ឋមន្ត្រីថ្មី ដោះស្រាយបញ្ហាដែលសល់ពីឪពុក
៣. សកម្មជនគណបក្សប្រឆាំងនៅថៃម្នាក់ រងអំពើហិង្សាពីក្រុមជនមិនស្គាល់មុខ
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងមានប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មកជជែកជុំវិញការបង្កើតរដ្ឋាភិបាលថ្មីរបស់គណបក្សកាន់អំណាច រួមនឹង
... រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #NorodomSihamoni #HengSamrin #HunSen #HunManet #ProtestAgainstHunManet #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #CandlelightParty #SamRainsy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/tHygIC6Egyo
16x9-RFA Video Watermark.00_20_27_24.Still001.jpg
526.1 KB
វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី​សម្រាប់​ថ្ងៃ​អង្ការ​ទី​២២​ ខែ​សីហា​ឆ្នាំ​២០២៣​

​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​​លោក​ ​ហ៊ុន ម៉ាណែត​ ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា​ក្រោម​ការ​ប្រថាប់ត្រា​របស់​សភាជាតិ​ដែល​មាន​សមាជិក​ច្រើន​លើស​លប់​មក​ពី​គណបក្ស​កាន់អំណាច។​

​តើ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​ និង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​គឺ​លោក​ ​ហ៊ុន ម៉ាណែត? ​ហើយ​តើ​ពលរដ្ឋ​ខ្មែរ​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​ដែរ? 

​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​​លោក​ ​សម រង្ស៊ី​ ​និង​អ្នកវិភាគ​លោក​ ​គឹម សុខ​ ​បក​ស្រាយ​ជុំវិញ​បញ្ហា​ទាំង​នេះ​​វេទិកា​វិទ្យុ​អាស៊ីសេរី​ ​ដោយ​មាន​លោក​ ​ជុន ច័ន្ទបុត្រ​ ​ជា​អ្នក​សម្រប​សម្រួល។​​ ​​សូម​ទស្សនា​និង​ស្តាប់​​វីដេអូ​ទាំង​ស្រុង​​ដូច​តទៅ៖ https://fb.watch/mALidUFxoM/​​​

​​
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun
#SamRainsy #KimSok
16x9-RFA Video Watermark.00_13_52_01.Still001.jpg
583.5 KB
សមាជិក​រដ្ឋ​សភា​ដែល​ភាគច្រើន​លើស​លុប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​និង​កើត​ចេញ​ពី​ការ​បោះឆ្នោត​ដែល​ត្រូវ​សហគមន៍​អន្តរជាតិ​ថា​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​​ ​នៅ​ព្រឹក​ថ្ងៃ​ទី២២​សីហា​ ​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ជាផ្លូវការ​ដល់​គណៈរដ្ឋ​មន្ត្រី​ថ្មី​ ដែល​មាន​លោក​ ​ហ៊ុន ម៉ាណែត​ ​ជាកូនប្រុសច្បង​របស់​លោក​ ​ហ៊ុន សែន​ ​ឡើងធ្វើ​ជានាយក​រដ្ឋមន្ត្រី​បន្ត​ពី​លោក។​ ​នេះ​ជា​ការផ្លាស់​ប្ដូរ​អំណាច​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នៅកម្ពុជា​ដែល​ត្រូវ​បាន​គេ​ប្រៀប​ធៀប​ថា​ការផ្លាស់ប្ដូរ​អំណាច​នេះ​​មិន​ខុស​ពីផ្ទេរ​អំណាច​តពូជ​នៅ​ប្រទេស​ កូរ៉េខាង​ជើង​នោះទេ។​ ​លើសពី​នេះទៀត​​ទោះបីជា​លោក​ ​ហ៊ុន ម៉ាណែត​ ​ក្លាយ​ជានាយក​រដ្ឋ​មន្ត្រី​ថ្មីក៏​ដោយ ក៏​អ្នក​ឃ្លាំ​មើល​អះអាងថា​លោក​ ​ហ៊ុន សែន​ ​នៅ​តែ​មាន​អំណាច​ដ៏​កំពូល​និង​ឈរ​បញ្ជា​ពីក្រោយ​ខ្នង​ដដែល។​​

​តើ​​រដ្ឋសភា​ប្រជុំ​បោះឆ្នោត​ជ្រើស​រើស​លោក​ ​ហ៊ុន ម៉ាណែត​ ​ដោយ​យ៉ាងម៉េច​ដែរ? 

​លោក​ ​ថា ថៃ ​​មានសេចក្តី​រាយការណ៍​ផ្ទាល់​ជុំវិញ​រឿង​នេះ​ ​ដោយ​មាន​លោក​ ​ជុន ច័ន្ទបុត្រ​ ​ជា​អ្នកសម្រប​សម្រួល​ដូច​តទៅ៖​ https://youtu.be/2JvJ8dAGKgk
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖​ ​នៅ​ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ី​សេរី​សម្រាប់​ថ្ងៃ​អង្ការ​ទី​២២​ ​ខែ​សីហា​ ​ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​​លោក​ ​សម រង្ស៊ី​ ​ហៅ​របប​ឬ​រដ្ឋាភិបាល​​​គ្រប់​គ្រង​​ដោយ​ក្រុម​គ្រួសារ​លោក​ ​ហ៊ុន សែន​​ថា​ជា​«បន​ហ៊ុនសែន»​ទៅ​វិញ​ដោយ​សារតែ​អ្វីៗ​ទាំង​អស់​គឺ​សម្រេច​ដោយ​លោក​ ​ហ៊ុន សែន​ ​តែ​ម្នាក់​គត់។​ ​ចំណែក​ឯ​អ្នកវិភាគ​លោក​ ​គឹម សុខ​ ​ថា​​​​​​កូន​ប្រុស​ច្បង​របស់​លោក​ ​ហ៊ុន សែន​ ​គឺ​​លោក​ ​ហ៊ុន ម៉ាណែត​ ​និង​ដឹក​នាំ​ប្រទេស​ទៅ​កាន់​វិបត្តិ​ធ្ងន់ធ្ងរ​​ ​តាម​រយៈសារគំរាម​លើ​អ្នក​រិះគន់​ទៅ​វិញ​ក្នុង​ថ្ងៃ​ដំបូង​លោក​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។​
​​
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun
#SamRainsy #KimSok
Media is too big
VIEW IN TELEGRAM
ស្ថានភាព​សិទ្ធិមនុស្ស​នៅប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានធ្លាក់ចុះ​ដុនដាប​ខ្លាំង​បំផុត រាប់ចាប់តាំងពីសេរីភាពបញ្ចេញមតិ សេរីភាព ក្នុងការជួបជុំ សេរីភាពនយោបាយ សេរីភាពសារព័ត៌មាន សេរីភាពខាងសមាគម សេរីភាពសង្គមស៊ីវិល និងសិទ្ធិដីធ្លីជាដើម។   តើស្ថានភាពសិទ្ធិមនុស្ស នឹងមានការប្រែប្រួល បែបណានៅក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ? និងតើលោក ហ៊ុន ម៉ាណែត នឹងព្រមងាកមកស្តារសិទ្ធិមនុស្ស និងបើកលម្ហប្រជាធិបតេយ្យ ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដើម្បីផ្គាប់ចិត្តក្រុមប្រទេសលោកខាងលិចដែរឬទេ ភ្លាមៗក្រោយបង្កើតរដ្ឋាភិបាលថ្មីនេះ?
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #ហ៊ុនម៉ាណែត #សមរង្ស៊ី #គណបក្សសង្គ្រោះជាតិ​ #ហ៊ុនសែន
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ ២០២៣៖

១. លោក ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្មីដោយយកឪរបស់លោកធ្វើជាគម្រូ
២. ប្រពន្ធសកម្មជនការពារព្រៃឈើខេត្តរតនគិរីទទូចដល់សាលាឧទ្ធរណ៍ត្បូងឃ្មុំរកយុត្តិធម៌ដល់ប្ដី
៣. សកម្មជនគណបក្សប្រឆាំងនៅថៃ លោក ផន ផាន់ណា រងអំពើហិង្សាពីក្រុមជនមិនស្គាល់មុខ
៤.ពលរដ្ឋរាប់ពាន់គ្រួសារដែលជម្លៀសទៅតំបន់រុនតាឯកយកប័ណ្ណក្រីក្រទៅបញ្ចាំ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #ProtestAgainstHunManet #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #Democracy #ForestryActivitist #Court #Ratanakiri #CandlelightParty #CLP #CNRP #Activists #Thailand #RonTaek #IDPoo
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/LioGmVFFleU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០២៣៖

១.មន្ត្រីគណបក្សប្រឆាំងរិះគន់ការបង្កើនចំនួនគណៈរដ្ឋមន្រ្តី ថាជាការខ្ជះខ្ជាយថវិកាជាតិ
២.មេដឹកនាំពិភពលោក ដែលផ្ញើសារអបអរលោក ហ៊ុន ម៉ាណែត ភាគច្រើនមកពីប្រទេសផ្តាច់ការ
៣.សកម្មជនបក្សប្រឆាំងដែលរងការវាយដំនៅថៃ ទាមទារឲ្យរដ្ឋាភិបាលោក ហ៊ុន សែន បញ្ចប់អំពើហិង្សាលើអ្នករិះគន់
៤.មន្ត្រីសង្គមស៊ីវិលជំរុញឲ្យក្រសួងអប់រំដោះស្រាយដោយយុត្តិធម៌ជូនយុវជន ដែល តវ៉ាចំពោះការដកឈ្មោះចេញពីវិទ្យាស្ថានជាតិកីឡា
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunSen #HunManet #HunManetCabinet #ShamElection #DynasticRules #CandlelightParty #Taiwanesedruglord #CandlelightParty #CLP #CNRP #Activists #Thailand #Student #Education #MoEYS
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/bSL2zH7Vkuk
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ ២០២៣៖

១. មន្ត្រីគណបក្សប្រឆាំងរិះគន់ ការបង្កើនចំនួនគណៈរដ្ឋមន្រ្តី ថាជាការខ្ជះខ្ជាយថវិកាជាតិនិងមានអំពើពុករលួយកាន់តែច្រើន
២. មន្ត្រីសង្គមស៊ីវិលថា ក្រសួងអប់រំគួរបកស្រាយឲ្យបានច្បាស់លាស់រឿងយុវជនតវ៉ាដកក្របខ័ណ្ឌចេញពីវិទ្យាស្ថានជាតិកីឡា
៣. គ្លីនិកធ្មេញមួយក្នុងខេត្តសៀមរាបដែលក្រុមប្រដាប់អាវុធ ប្រើកាំភ្លើងរំដោះទណ្ឌិតគ្រឿងញៀន នៅបើកដំណើរការធម្មតា
៤. តើការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្ពុជានិងថៃ មានលក្ខណៈខុសគ្នាយ៉ាងណាខ្លះ?
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #Thai #HunSen #HunManet #SretthaThavisin #HunManetCabinet #ShamElection #DynasticRules #Student #Education #MoEYS #DrugTraffickin #Prisoner #Taiwanese #SiemReap
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/qVO4I-ibcag
ហ៊ុន ម៉ានី៖ រដ្ឋមន្ត្រីមាន​ប្រវត្តិ​អាស្រូវ​ស្នេហា និង​ហិង្សា​ផ្លូវ​ភេទ
---
លោក ហ៊ុន ម៉ានី ជា​កូនប្រុស​ពៅ​របស់​លោក ហ៊ុន សែន ក្នុងចំណោម​កូន​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ទាំង​៥​នាក់ ត្រូវ​បាន​ឪពុក​រុញ​ឲ្យ​ចូល​វិស័យ​នយោបាយ​ទាំង​វ័យក្មេង។ លោក ហ៊ុន សែន បាន​ឲ្យ​កូន​លោក ហ៊ុន ម៉ានី ប្រឡូក​ចូល​នយោបាយ​នេះ ដើម្បី​ត្រៀម​ស្នង​តំណែង​ដឹកនាំ​ស្ថាប័នរដ្ឋ​ត​ពូជ​ជាមួយ​កូនប្រុស​របស់​លោក​ពីរ​រូប​ទៀត។ តើ​លោក ហ៊ុន ម៉ានី មាន​ប្រវត្តិ​បែប​ណា?

លោក​ ​ទីន ហ្សាការីយ៉ា ​រាយការណ៍​ពិស្តារ​ អំពី​ជីវប្រវត្តិ​របស់​រដ្ឋមន្ត្រី​រូប​នេះ​៖
#RFAKhmer #HunSen #HunManet #HunMany #MinistryofCivilService #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH