វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ក្រុមបាតុករនៅកូរ៉េខាងត្បូង ដែលមានគ្នាប្រមាណ ៧០០នាក់ បានប្រមូលផ្តុំ នៅទីលានជុងកាក់ (Jonggak) ក្នុងទីក្រុងសេអ៊ូល (Seoul) ចាប់ពីម៉ោង ១១ព្រឹក ដល់ម៉ោង ៤រសៀល ថ្ងៃអាទិត្យ ទី២០ សីហា ដើម្បីប្រឆាំងនឹងការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត និងទាមទារឱ្យបញ្ចប់អំណាចផ្តាច់ការត្រកូល «ហ៊ុន» នៅកម្ពុជា។ ជាមួយគ្នានោះដែរ ពួកគេក៏អំពាវនាវ ឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ កាធ្វើបាតុកម្មនេះ ដោយសារពួកគាត់មើលឃើញថា ការបោះឆ្នោតកន្លងទៅ ជាការបោះឆ្នោតក្លែងក្លាយ ដើម្បី លោក ហ៊ុន សែន ងាយស្រួល ផ្ទេរអំណាច ទៅកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក្រុមបាតុករក៏បាននាំគ្នាដង្ហែញត្តិពីទីលានជុងកាក់ ឆ្ពោះទៅក្រសួងការបរទេសកូរ៉េ និងស្ថានទូតជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ១៩ប្រទេស ដើម្បីស្នើសុំជួយអន្តរាគមន៍ជំរុញឱ្យកម្ពុជាបើកលំហសិទ្ធិសេរីភាព និងបើកលំហឱ្យគ្រប់គណបក្សនយោបាយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលក្រោយៗ ទៀត។
#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Korea #Workers #Protest
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣៖

១. ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ និងអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី
២. សាច់ញាតិថា លោក ថាច់ សេដ្ឋា អនុប្រធានបក្សភ្លើងទៀន កាន់តែធ្លាក់ខ្លួនឈឺធ្ងន់នៅពន្ធនាគារព្រៃស
៣. តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនម្នាក់ទៀតនៅពន្ធនាគារពីបទញុះញង់
៤. កម្មករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មទាមទាររកដំណោះស្រាយការងារពីថៅកែ … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #Thailand #SouthKorea #Japan #USA #HunSen #HunManet #ProtestAgainstHunManet #ShamElection #DynasticRules #CambodiaFamilyRun #ThachSetha #ThanNarin #CandlelightParty #NagaWorld
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/3iObxANJ9oI
Media is too big
VIEW IN TELEGRAM
កូដករណាហ្គាវើលដ៍ យករូបទីងមោង បង្ហាញពីការសហការគ្នារំលាយសហជីពណាហ្គាវើលដ៍
---
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៤០នាក់ នៅថ្ងៃទី២០ សីហា បន្តការតវ៉ាដាក់ដោយបង្ហាញទីងមោងតំណាងឲ្យក្រសួងការងារ និងថៅកែក្រុមហ៊ុន ដើម្បីទាមទារឲ្យដោះស្រាយបញ្ចប់វិវាទការងារ។ ទីងមោងពណ៌ខៀវតំណាងថៅកែណាហ្គាវើលដ៍ និងទីងមោងពណ៌សតំណាងឲ្យក្រសួងការងារ ហើយទីងមោងទាំង២ ប្រៀបបីដូចជាប្ដីប្រពន្ធ រាំបណ្ដើរទះដៃគ្នាបណ្ដើរ យោលទៅយោលមក បង្ហាញពីការសហការគ្នាយ៉ាងល្អ ក្នុងការរំលាយសហជីពណាហ្គាវើលដ៍។ បើទោះបីជាក្រុមកម្មករគោះឆ្នាំងគោះចាន បន្លឺសម្លេងស្នើសុំក្រសួងការងារប្រើច្បាប់ ស្ដីពីការងារដោះស្រាយបញ្ចប់វិវាទការងារនេះ ជិត ២ឆ្នាំមកហើយក្ដី ក៏ក្រសួងការងារបែរជាធ្វើមិនដឹងមិនឮ ដោយទុកឲ្យកម្មករបន្តរងគ្រោះ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​ ​និង​ពល​រដ្ឋ​​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​ ​(South Korea )​ ​និង​ជប៉ុន ​​(Japan)​ ​កាល​ពី​ថ្ងៃ​ទី២០​សីហា​ ​បាន​​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ផ្ទេរ​អំណាច​ខុស​ច្បាប់​របស់​គ្រួសារ​លោក​ ​ហ៊ុន សែន​ ​ដែល​ពួកគាត់​អះអាង​ថា​ជា​ការ​ដឹក​នាំ​ប្រទេស​ឆ្ពោះ​ទៅ​របប​ផ្ដាច់​ការ​ ​និង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ប្រទេស​ជាតិ។​

​លោក​ ​នៅ វណ្ណារិន​ ​មាន​សេចក្តី​រាយការណ៍​ព័ត៌មាន​នេះ​ជា​វីដេអូ៖​ https://youtu.be/-_7tZNJ8WTQ

#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Korea #ROK #Japan #Workers #Protest
#រូបត្លុកនយោបាយ​៖ វៀតណាម រាំងខ្ទប់​ការផ្សាយ​វិទ្យុអាស៊ីសេរី​ជា​ភាសា​ខ្មែរ​លើ​វិទ្យុ​រលក​ធាតុ​អាកាស​ខ្លី (Shortwave)
---
តើ​ប្រិយមិត្ត​អាច​ស្តាប់​ឮ​ការផ្សាយ​របស់​វិទ្យុអាស៊ីសេរី​ជា​ភាសា​ខ្មែរ​ លើ​វិទ្យុ​រលក​ធាតុ​អាកាស​ខ្លី (Shortwave) នៅ​កម្ពុជា បាន​ដែរ​ឬទេ?

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #Vietnam #Shortwave #PressFreedom #MediaFreedom
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ ២០២៣៖

៚ រដ្ឋសភាអាណត្តិថ្មីនឹងប្រកាសបើកសម័យប្រជុំលើកដំបូងនៅថ្ងៃចន្ទនេះក្រោមអធិបតីភាពព្រះមហាក្សត្រ
៚ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន ថៃ និងអាមេរិក ធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី
៚តុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីបក្សភ្លើងទៀនម្នាក់ទៀត នៅពន្ធនាគារពីបទញុះញង់
៚ពលរដ្ឋនៅតំបន់មួយចំនួនសង្ស័យសមត្ថកិច្ចទទួលប្រយោជន៍ពីឈ្មួញគ្រឿងញៀនទើបការទប់ស្កាត់មិនមានប្រសិទ្ធិភាព
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #CambodianInauguratesNewParliament #Workers #Korea #US #Protest #Thannarin #CandlelightParty #DrugTrafficking
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/V0LchHSGAWI
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​លោក ហង់ ជួនណារ៉ុន៖ «សាលារៀន​មិន​ត្រូវ​ប្រឡូកប្រឡាក់​រឿង​នយោបាយ»
---
លោក ហង់ ជួនណារ៉ុន បាន​ហាម​សិស្ស​មិន​គួរ​ខ្វល់​រឿង​នយោបាយ​ឡើយ ហើយ​លើស​ពី​នេះ លោក​តែង​សម្រេច​លុប​ឈ្មោះ​គ្រូ​បង្រៀន​ណា ដែល​បង្ហាញ​ជំហរ​មិន​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​ក្របខ័ណ្ឌ​ជា​មន្ត្រី​រាជការ អំឡុង​ពេល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា រយៈពេល​ពីរ​អាណត្តិ​មក​នេះ​។ នៅ​ក្នុង​ការ​រៀបចំ​ផ្ទេរ​អំណាច​ត​ពូជ​របស់​ខ្លួន លោក ហ៊ុន សែន សម្រេច​រក្សា​ទុក​លោក ហង់ ជួនណារ៉ុន ឱ្យ​បន្ត​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នេះ​ទៅ​មុខ​ទៀត​។
#RFAKhmer #Cambodia #HunSen #HunManet #Hangchhunnaron #Education #ElectionKH2023 #ShamElection #CambodiaFamilyRun #HunManetCabinet

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តុលាការ​បញ្ជូន​មន្ត្រី​បក្ស​ភ្លើងទៀន​ ទៅ​ឃុំខ្លួន​រឿង​គូសខ្វែង​សន្លឹកឆ្នោត
---
អាជ្ញាធរ​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើងទៀន​ ប្រចាំ​ខេត្តត្បូងឃ្មុំ លោក ថាន់ ណារិន កាលពី​ថ្ងៃទី១៩ ខែសីហា និង​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ នៅ​គុកព្រៃស​នៅ​ថ្ងៃ​បន្ទាប់ ពីបទ ​«ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ទាក់ទង​រឿង​គួស​ខ្វែង​សន្លឹកឆ្នោត កាល​ពី​អំឡុង​បោះឆ្នោត​ជ្រើស​តំណាង​រាស្រ្តកន្លង​ទៅ។
#RFAKhmer #Cambodia #HunSen #HunManet #ThanNarin #CandlelightParty #Arrest

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុមបាតុករនៅកូរ៉េខាងត្បូង ដែលមានគ្នាប្រមាណ ៧០០នាក់ បានប្រមូលផ្តុំ នៅទីលានជុងកាក់ (Jonggak) ក្នុងទីក្រុងសេអ៊ូល (Seoul) កាលពីថ្ងៃអាទិត្យ​ ​ទី​២​០​ ​សីហា ដើម្បីប្រឆាំងនឹងការឡើងកាន់អំណាចរបស់លោក ហ៊ុន ម៉ាណែត និងទាមទារឱ្យបញ្ចប់អំណាចផ្តាច់ការត្រកូល «ហ៊ុន» នៅកម្ពុជា។ ជាមួយគ្នានោះដែរ ពួកគេក៏អំពាវនាវ ឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ កាធ្វើបាតុកម្មនេះ ដោយសារពួកគាត់មើលឃើញថា ការបោះឆ្នោតកន្លងទៅ ជាការបោះឆ្នោតក្លែងក្លាយ ដើម្បីលោក ហ៊ុន សែន ងាយស្រួលផ្ទេរអំណាច ទៅកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក្រុមបាតុករក៏បាននាំគ្នាដង្ហែញត្តិពីទីលានជុងកាក់ ឆ្ពោះទៅក្រសួងការបរទេសកូរ៉េ និងស្ថានទូតជាម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចំនួន ១៩ប្រទេស ដើម្បីស្នើសុំជួយអន្តរាគមន៍ជំរុញឱ្យកម្ពុជាបើកលំហសិទ្ធិសេរីភាព និងបើកលំហឱ្យគ្រប់គណបក្សនយោបាយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលក្រោយៗ ទៀត។
#RFAKhmer #Cambodia #HunSen #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Korea #Workers #Protest #LuonVibol #OhnChanthorn #KhlorkLeap

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣៖

១. ព្រះមហាក្សត្រ អំពាវនាវឱ្យរដ្ឋាភិបាល និងរដ្ឋសភាអាណត្តិថ្មីបង្រួបបង្រួមផ្សះផ្សាជាតិ
២. ក្រុមអង្គការសង្គមស៊ីវិល ស្នើរដ្ឋាភិបាលឱ្យបើកលំហសិទ្ធិសេរីភាព និងលើកកម្ពស់សីលធម៌សង្គម
៣. ក្រុមប្រឹក្សាឃុំបក្សភ្លើងទៀនខេត្តកំពង់ចាម បដិសេធមិនផ្ដិតមេដៃលើញត្តិគាំទ្ររដ្ឋាភិបាលតពូជ
៤. សមត្ថកិច្ចកំពុងតាមចាប់ក្រុមខ្មាន់កាំភ្លើងចំនួន៧នាក់ទៀតរួមទាំងមេខ្លោងគ្រឿងញៀនតៃវ៉ាន់ផង
… រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត។
#RFAKhmer #Cambodia #NorodomSihamoni #HengSamrin #HunSen #HunManet #ProtestAgainstHunManet #HunManetCabinet #ShamElection #DynasticRules #CambodiaFamilyRun #CandlelightParty #CambodiaThisWeek #ChunChanboth #YangChandara
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/I4nJcpiOWeo
Media is too big
VIEW IN TELEGRAM
ផតខាសធ៍ [ភាគ ១៤]៖ កម្ពុជា​ជា​របស់​ទាំងអស់​គ្នា ឬ​របស់​ត្រកូល​«ហ៊ុនសែន»?
---
លោក ជុន ច័ន្ទបុត្រ លោក យ៉ង ចាន់តារា រួម​ជាមួយ​នឹង​កញ្ញា មាន លីសា ជជែក​គ្នា​អំពី​រឿង​ថា តើ​ប្រទេស​កម្ពុជា​ជា​របស់​ពលរដ្ឋ​ខ្មែរ​ទាំងអស់​គ្នា ឬ​ក៏​ជា​របស់​ក្រុមគ្រួសារ​លោក ហ៊ុន សែន និង​វណ្ណៈ​អ្នកដឹកនាំ​សព្វថ្ងៃ។
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://podcasts.apple.com/podcast/id1688588022
👉 Google: https://podcasts.google.com/feed/aHR0cHM6Ly9wb2RyZXBvLnJmYS5vcmcvSC1UQUxLL0gtVEFMSy5yc3M
👉 Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
👉 RFA: https://www.rfa.org/khmer/podcasts
---
#RFAKhmer #Cambodia #Podcast #CambodiaThisWeek #ChunChanboth #YangChandara #ShamElection #DynasticRules #CambodiaFamilyRun #HunManetCabinet
ពលរដ្ឋ​ខ្មែរ​ក្រោម​ជាច្រើន​នាក់​មក​ពី​តាម​បណ្តា​រដ្ឋ​ផ្សេងៗ​ជុំវិញ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក​ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ខាងមុខ​ស្ថានទូត​វៀតណាម​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតុន ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន​៤នាក់។ ពួកគេ​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម​គោរព​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​ជនជាតិ​ដើម​របស់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រស់នៅ​កម្ពុជា​ក្រោម​ផងដែរ។​

លោក​ មាន ឫទ្ធិ​ ​ដែល​ទៅ​យក​ព័ត៌មាន​ផ្ទាល់​ពី​កន្លែង​ធ្វើ​បាតុកម្ម​រាយការណ៍​ព័ត៌មាន​នេះ៖ https://youtu.be/p6LGC6ICqFI
​​
---
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists
#កម្រងរូបភាព៖​ ​ខ្មែរក្រោមជាង ១០០នាក់ នៅអាមេរិកធ្វើបាតុកម្មទាមទារឱ្យវៀតណាម ដោះលែងសកម្មជន ៤នាក់
---
#កម្រងរូបភាព៖​ ​ពលរដ្ឋខ្មែរក្រោមជាច្រើននាក់មកពីតាមបណ្តារដ្ឋផ្សេងៗជុំវិញតំបន់រដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ានៅខាងមុខស្ថានទូតវៀតណាមប្រចាំរដ្ឋធានីវ៉ាស៊ីនតុន ទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោមចំនួន៤នាក់។ ពួកគេក៏ជំរុញឱ្យអាជ្ញាធរកុម្មុយនិស្តវៀតណាមគោរពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិជនជាតិដើមរបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅកម្ពុជាក្រោមផងដែរ។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #វៀតណាម #អាជ្ញាធរវៀតណាម #ខ្មែរក្រោម #កម្ពុជាក្រោម #សិទ្ធិស្វ័យសម្រេច #សិទ្ធិជនជាតិដើម #សកម្មជនសិទ្ធិមនុស្សខ្មែរក្រោម
#RFAKhmer #Cambodia #Vietnam #VietnamAuthorities #KhmerKrom #KampucheaKrom #IndigenousPeopleRights #RightToSelfDetermination #KhmerKromActivists