វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.45K videos
81 files
7.36K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កមរងរូបភាព៖ ពលករនៅកូរ៉េធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតក្លែងក្លាយនៅកម្ពុជា
---
​ក្រុម​បាតុករ​នៅ​កូរ៉េ​ខាងត្បូង​ប្រមាណ​ ​៥​០​០​ ​នាក់​ ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​នះ បាន​ប្រមូលផ្តុំ​ស្រែក​ទាមទារ​ឱ្យ​បញ្ចប់​អំណាច​ផ្តាច់ការ​ នៅ​កម្ពុជា​លាន់​ពេញទី​លាន​ជុ​ង​កាក់​ក្នុង​ទីក្រុង​សេអ៊ូល។​ ​ជាមួយគ្នា​នេះ​ ​ក្រុម​បាតុករ​ឈ​រលើ​ក​ក្រោម​ ដំណក់ទឹក​ភ្លៀង​បាន​ខឹងសម្បា​រ​នឹង​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ដឹកនាំ​ប្រទេស​ញុំ​ញី​ដោយ​អំពើ​អយុត្តិធម៌ក្នុងសង្គម​ ​រឹតត្បិត​សិទ្ធិ​សេ​ភាព​ ​និង​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ ​ជាពិសេស​ចុងក្រោយ​នេះ​ ​លោក​ ​ហ៊ុន​ ​សែន​ ​រៀបចំ​កា​របោះ​ឆ្លោ​ត​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ម្ចាស់​ឆ្នោត​ជាដើម​។​ ​ពួកគេ​អំពាវ​នាដ​ល់​ពលរដ្ឋ​ទាំងអស់​ ​ប្រឆាំង​លោក​ ​ហ៊ុន​ ​សែន​ ​និង​បក្ខពួក​ ​ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​រក​ភាព​អន្តរាយ​។
---
#RFAKhmer #Cambodia #Politics #HunSen #ElectionKH2023 #ShamElection #Workers #Korea #Protest
កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​ជុំ​វិញ​ការ​បោះឆ្នោត​និង​លទ្ធ​ផល​ឆ្នោតជាតិ​ឆ្នាំ​២០២៣​

​​ការ​បោះឆ្នោត​ជាតិ​នៅថ្ងៃ​ទី២៣​កក្កដា​ ​បាន​បញ្ចប់​ដោយ​ការ​រិះគន់​ពី​សំណាក់​ប្រទេស​លោក​សេរី​​និង​អង្គការ​អន្តរជាតិ​នា​នា​ ក្រោយ​ការ​បិទ​ខ្ទប់​​មិន​ឱ្យ​បក្សជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ចូល​រួម។​ ​ទោះ​យ៉ាង​ណា​អ្នកនាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ ឥសាន ​​ថា​ការ​បោះឆ្នោត​នេះ​​​ធ្វើ​ឡើង​ដោយ​សេរី​ និង​មាន​អ្នក​ចូល​រួម​បោះឆ្នោត​ច្រើន​ជាង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២។​
​​
​សូម​ទស្សនា​​និង​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ ឥសាន​ ដូច​តទៅ៖​ https://fb.watch/lZcCTBWsgE/​​
​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #SokEysan
16x9-RFA Video Watermark.00_39_41_05.Still002.jpg
574 KB
កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​លោក​ ​សម រង្ស៊ី​ ​ជុំ​វិញ​ការ​បោះឆ្នោត​និង​លទ្ធ​ផល​ឆ្នោត​ជាតិ​ឆ្នាំ​២០២៣​

​លោក​ ​សម រង្សី​ ​ប្រធាន​ស្ដីទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​​​ដែល​ជា​សន្លឹក​ឆ្នោត​មាន​គំនូស​ខ្វែង ​និង​មាន​សារ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹក​នាំ​របស់​លោក​ ​ហ៊ុន សែន។​ ​លោក​ ​សម រង្សី​ ​អះអាង​ថា​ប្រជា​ពលរដ្ឋ​បាន​ថត​ពេល​ចូល​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ទី២៣​កក្កដា​​ ហើយ​ថត​ផ្ញើ​ទៅ​ឱ្យ​លោក។​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​បទ​សម្ភាសន៍​ផ្ទាល់​ជា​មួយ​លោក​ ​សម រង្ស៊ី​ ជុំវិញ​ការ​បោះឆ្នោត​និង​លទ្ធផល​នៃ​ការបោះឆ្នោត៖ https://fb.watch/lZfsSuOu3b/
​​​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #SamRainsy
ពលរដ្ឋ​ខ្មែរ​នៅ​​ប្រទេស​​​កូរ៉េ​ ​និង​ជប៉ុន​ជាច្រើន​នាក់​​​​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ ​ហ៊ុន សែន​ ​និង​ការ​បោះឆ្នោត​ថ្ងៃទី​២៣ខែ​កក្កដា​​ ដោយ​ពួក​គេ​ចាត់​ទុក​ការ​បោះឆ្នោត​នេះ​ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ។​​

​លោក​ ​ជុន ច័ន្ទបុត្រ​​ និង​លោក​ ​យ៉ង ចាន់តារា​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​ជុំវិញ​ការ​តវ៉ា​នេះ៖​ https://fb.watch/lZgglJbPJe/​​​
​​
#RFAKhmer #Cambodia​ #NEC #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CandlelightParty #Korea #Japan #Protest
តើ​សារព័ត៌មាន​អន្តរ​ជាតិ​ធំៗ​រាយការណ៍​យ៉ាង​ណា​ខ្លះ​ជុំ​វិញ​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា?​

​ការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០២៣​​​​ និង​ការ​ផ្ទេរ​អំណាច​ត​ត្រកូល​ហ៊ុន​ទទួល​ការ​ចាប់​អារម្មណ៍​ ​និង​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ ​និង​ក្រុម​ប្រ​ទេស​លោក​សេរី។​ តើ​ពួក​គេ​រាយការណ៍​​យ៉ាង​ណា​ខ្លះ​ពី​កម្ពុជា?​

​​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​ថា ថៃ​ ​មាន​សេចក្តី​រាយការណ៍​ផ្ទាល់​​ដូច​តទៅ៖ https://fb.watch/lZizcOD25t/​​
​​​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy ​ ​#Hunmanet
ក្រុម​បាតុករ​នៅ​កូរ៉េ​ខាងត្បូង​ ​ដែល​មាន​គ្នា​ប្រមាណ​ ​៥​០​០​នាក់​ ​បាន​ប្រមូលផ្តុំ​ស្រែក​លាន់​ពេញទី​លាន​ជុ​ង​កាក់ ក្នុង​ទីក្រុង​សេអ៊ូល កាលពី​ថ្ងៃអាទិត្យ​ ​ទី​២​៣​ ​កក្កដា​ ​ទាមទារ​ឱ្យ​បញ្ចប់​អំណាច​ផ្តាច់ការ​នៅ​កម្ពុជា​។​ ​ជាមួយគ្នា​នេះ​ ​ក្រុម​បាតុករ​ឈ​រលើ​ក​បដា​នៅ​ក្រោម​ដំណក់ទឹក​ភ្លៀង​បាន​ខឹងសម្បា​រ​នឹង​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ដឹកនាំ​ប្រទេស​ញុំ​ញី​ដោយ​អំពើ​អយុត្តិធម៌ក្នុងសង្គម​ ​រឹតត្បិត​សិទ្ធិ​សេ​ភាព​ ​និង​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ ​ជាពិសេស​ចុងក្រោយ​នេះ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​រៀបចំ​ការបោះឆ្នោត​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​ម្ចាស់​ឆ្នោត​ជាដើម​។​ ​ពួកគេ​អំពាវនាវ​ដល់​ពលរដ្ឋ​ទាំងអស់​ ​ប្រឆាំង​លោក​ ​ហ៊ុន​ ​សែន​ ​និង​បក្ខពួក​ដែល​ដឹកនាំ​ប្រទេស​កម្ពុជា​ទៅ​រក​អន្តរាយ​។
#RFAKhmer #Cambodia #Politics #HunSen #ElectionKH2023 #ShamElection #Workers #Korea #Protest #SorSokhem #MathVanny
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
តើ​​ប្រតិកម្ម​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​​តប​នឹង​ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា​មាន​ន័យ​យ៉ាងណា?​ ​ហើយ​តើ​វាសនា​ប្រទេស​កម្ពុជា​និង​ពល​រដ្ឋ​ខ្មែរ​នឹង​ទៅ​ជា​យ៉ាង​ណា​ក្រោយ​ការ​បោះឆ្នោត​ក្លែង​ក្លាយ?​

​អ្នកស្រី​ ​សុ ជីវី​ ​នៃ​វិទ្យុ​អាស៊ីសេរី​ ​មាន​សម្ភាសន៍​ផ្ទាល់​ជា​មួយ​អ្នក​វិភាគ​លោក​ ​គឹម សុខ​ ជុំវិញ​បញ្ហា​នេះ​​​​ដូច​តទៅ៖ https://fb.watch/l_mpcM90v9/​​​
​​​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy ​ ​#Hunmanet
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ អាមេរិក​ផ្អាក​ជំនួយ​១៨លានដុល្លារ​ក្នុង​ឆ្នាំ២០២៣​នេះ
---
#សម្រង់សម្តីសំខាន់ៗ​៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) ថា​អាមេរិក​ផ្អាក​ជំនួយ​១៨លានដុល្លារ​ក្នុង​ឆ្នាំ២០២៣​នេះ និង​បន្ត​ផ្អាក​ជំនួយ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត ដោយ​សារតែ​ការបោះឆ្នោត​មិនសេរី និង​មិន​យុត្តិធម៌​នៅ​កម្ពុជា។ ចំពោះ​ការរឹតត្បិត​ទិដ្ឋាការ​វិញ លោក​ថា​អាមេរិក​មិន​អាច​បញ្ចេញ​ឈ្មោះ​មន្ត្រី​កម្ពុជា​ដែល​រង​នូវ​ទណ្ឌកម្ម​នេះ​ជា​សាធារណៈ​បាន​នោះទេ។
#RFAKhmer #Cambodia #USA #HunSen #Sanctions #VisaRestrictions #ForeignAssistanceSuspension #MatthewMiller #VerticalVideo #Trending #Reels #ShortStory
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃ​អង្គារ​ទី២៥​ខែ​កក្កដា​​ឆ្នាំ​២០២៣​

​តើ​ហេតុ​អ្វី​បាន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ទទួល​បាន​អាសនៈ​សភា​ឡើង​វិញ?​ ​តើ​​​អ្នក​បន្ត​វេន​គណ​បក្ស​កាន់​អំណាច​នឹង​អាច​ដើរ​តាម​គន្លង​លោក​ ​ហ៊ុន សែន​ ​ឬ​ងាក​មក​រក​ប្រជា​ធិបតេយ្យ?​

​សូម​លោក​អ្នក​នាង​​កញ្ញា​ស្តាប់​និង​ទស្សនា​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​រាត្រី​ថ្ងៃអង្គារ​ទី២៥​ខែ​កក្កដា​​ ដែល​មាន​លោក​ ជុន ច័ន្ទបុត្រ​ ​ជា​អ្នកសម្រប​សម្រួល​ដូច​តទៅ៖ https://fb.watch/l-O5UQWvdS/

#RFAKhmer #Cambodia #HunSen #MeasNee #SengSary #ElectionKh2023 #CallinShow
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​២០២៣
---
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០២៣​ នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ បាន​បញ្ចប់​ទៅ​ដិតដាម​ ដោយ​ការថ្កោលទោស​ស្ទើរ​ជុំ​ទិស ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​មកលើ​រដ្ឋាភិបាល​ថ្មី​ ដែល​នឹង​គ្រោង​ប្រសូត​ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ​នេះ​ទៀតផង។ តើ​ប្រទេស​ណាខ្លះ ដាក់​ទណ្ឌកម្ម និង​ថ្កោលទោស ហើយ​ប្រទេស​ណាខ្លះ​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ?
#RFAKhmer #Cambodia #USA #Canada #EU #France #UK #Germany #Australia #HunSen #HunManet #Sanctions #Condemnation #VisaRestrictions #ForeignAssistanceSuspension #ElectionKH2023 #ShamElection
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
H072623NV_PKG_Montains in BTB.00_00_16_09.Still001.jpg
710.2 KB
ប្រជាពលរដ្ឋនៅស្រុកបាណន់ខេត្តបាត់ដំបង បារម្ភពីការរំលាយភ្នំយកថ្មធ្វើអាជីវកម្មរបស់ក្រុមហ៊ុនឯកជនចំនួន៥ ដែលធ្វើឱ្យបាត់បង់អត្តសញ្ញាណប្រចាំតំបន់ និងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ សង្គមស៊ីវិលស្នើឱ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពិចារណាសំណើរ របស់ប្រជាពលរដ្ឋក្នុងការរក្សាទុកភ្នំប្រវត្តិសាស្រ្ត ដែលជាកេរ្ដិ៍ដំណែលតំណាងឱ្យស្រុកកំណើតរបស់ពួកគេ។

លោក​ សេក បណ្ឌិត​ រាយការណ៍ព័ត៌មាននេះជាវិដេអូ៖ https://fb.watch/m0Z5dsoysY/

#RFAKhmer #Cambodia #Battambangprovince #Cambodia

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 rfakhmervideo
👉 twitter.com/RadioFreeAsiaKH
ប្រជា​សហគមន៍​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី ​ចាត់ទុក​សមាគមខ្មែរ​មួយ​ចំនួន​ដែល​ចេញ​សេចក្តីថ្លែង​ការណ៍​គាំទ្រលទ្ធ​ផលបោះឆ្នោត​នៅ​កម្ពុជា​ ​ថា​ជា​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌នោះ​ គឺ​សុទ្ធតែ​ជា​សមាគម​ក្លែងក្លាយ​ មិនមែន​តំណាង​ឲ្យ​សំឡេង​ពលរដ្ឋ​ខ្មែរ​ទូទៅ​ឡើយ។​ ពួក​គាត់​អះអាង ​ថា​សមាគម​ទាំងនោះ​ បង្កើត​ឡើង​ដោយ​ក្រុម​មន្ត្រី​បក្សកាន់​អំណាច​របស់​លោក​ ហ៊ុន សែន​ ដើម្បី​បន្លំភ្នែក​សាធារណជន​តែ​ប៉ុណ្ណោះ។​​​

​លោក​ ជុន ច័ន្ទបុត្រ​​ ​មាន​បទសម្ភាន៍​ជាមួយ​ប្រធាន​សមាគម​ខ្មែរ​រដ្ឋវិចតូរីយ៉ា​គឺ​លោក​ ​ជា យូហ៊ន​ ជុំវិញ​រឿង​នេះ​ដូច​តទៅ៖​ https://fb.watch/m14JJwMdfk/

#RFAKhmer #Cambodia#Australia #HunSen #NorodomSihamoni #KemLey #ElectionKH2023 #ElectionCampaign #ShamElection #FreedomHouse
តើ​អ្វី​ខ្លះ​នៅ​ពី​ក្រោយ​ការ​តែង​តាំង​លោក​ ​ហ៊ុន ម៉ាណែត​ ​ជា​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​បន្តវេន​ពី​ឪពុក​គឺ​លោក​ ហ៊ុន សែន?​ តើ​តំណែង​ថ្មី​របស់​លោក​ ​ហ៊ុន សែន​ ​ជា​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា​មាន​ន័យ​យ៉ាង​ណា​ចំពោះ​ការ​ក្តោប​អំណាច​របស់​ត្រកូល​ហ៊ុន?​​
​​
​លោក​ ​ជុន ច័ន្ទបុត្រ​​ ​មាន​បទសម្ភាន៍​ពិសេសមួយ​ជាមួយ​អ្នកវិភាគ​លោក​​ គឹម សុខ​ ​និង​ព្រះ​តេជ​ព្រះគុណ​ ​ប៊ុត ប៊ុនតិញ​ ​ដើម្បី​វិភាគ​​លើបញ្ហា​នានាជុំវិញ​ការ​បន្ត​អំណាច​ទៅឱ្យ​លោក​ ​ហ៊ុន ម៉ាណែត៖​ https://fb.watch/m16ouhoaXO/
​​
#RFAKhmer #Cambodia #USA #China #XiJinping #LiQiang #HunSen #HunManet #ElectionKH2023 #ShamElection #SpoiledBallot #InvalidBallot
ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​បាន​បញ្ចប់​ទៅ​ដិត​ដាម​ដោយ​កា​រថ្កោល​ទោស​ស្ទើរ​ជុំទិស​ពី​សហគមន៍​អន្តរជាតិ​​ ​ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជា​ធិបតេយ្យ។​ ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​ម​កលើ​រដ្ឋាភិបាល​ថ្មី​ដែល​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត​បែប​បង្គ្រប់កិច្ច​មួយនេះ​ទៀត​ផង។​ ​មាន​តែ​ប្រទេស​កុម្មុយនិស្ត​ផ្ដាច់​ការ​មួយ​ចំនួន​ទេ ​ដែល​ប្រកាស​គាំទ្រ​ការ​បោះឆ្នោត​នេះ។​
​​
​តើ​ប្រទេស​ណាខ្លះ​ដាក់ទណ្ឌកម្ម​ និង​ថ្កោលទោស​ ​ហើយ​ប្រទេសណា​ខ្លះគាំទ្រ​លទ្ធផល​​នៃ​ការបោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​នេះ?​
​​
​សូម​លោក​អ្នកនាង​ស្ដាប់​ការ​រាយការណ៍​ផ្ទាល់​របស់​លោក​​ យ៉ង ចាន់តារា​ ​និង​សម្រប​សម្រួល​ដោយ​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដូច​តទៅ៖​ https://fb.watch/m17wLkRhg9/

#Cambodia #USA #China #XiJinping #LiQiang #HunSen #HunManet #ElectionKH2023 #ShamElection #SpoiledBallot #InvalidBallot#RFAKhmer