វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.67K videos
88 files
7.58K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ យុវជនស្រឡាញ់បរិស្ថានហែក្បួនដាក់ញត្តិឱ្យក្រសួងពាក់ព័ន្ធដាក់កោះកុងក្រៅជាឧទ្យានជាតិ
---
​ក្រុមយុវជនស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ជិត ២០ នាក់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នាំគ្នាហែក្បួនដាក់ញត្តិ ទៅដាក់ក្រសួងពាក់ព័ន្ធ ដើម្បីស្នើឲ្យពន្លឿនដំណើរការដាក់កោះកុងក្រៅទាំងមូល ជាឧទ្យានជាតិសមុទ្រ និងដកអាជ្ញាប័ណ្ណអភិវឌ្ឍន៍កោះកុងក្រៅពីក្រុមហ៊ុនកោះកុងអេស.អ៊ី.ហ្សិត ( Koh Kong SEZ) របស់លោកឧកញ៉ាលី យ៉ុងផាត់ ព្រមទាំងស្នើឲ្យទម្លាក់ចោលបទចោទលើសកម្មជនមាតាធម្មជាតិ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ច័ន្ទដារ៉ាវុធ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ផងដែរ។ ញត្តិអេឡិចត្រូនិចនេះ បានដាក់ផ្សាយជាសាធារណៈនៅលើវែបសាយ របស់អង្គការ Rain Forest Rescue និងមានមនុស្សជាង ១៣ម៉ឺននាក់ (133.357) បានចុះហត្ថលេខាគាំទ្រនោះ គឺដាក់ទៅកាន់នាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។
---
#RFAKhmer #Cambodia #Environment #KohKongIsland #SaveKohKongIsland #LyYongPhat
កម្ពុជា និង​ចិន​បង្កើន​សកម្មភាព​ក្នុងការ​រឹតចំណង​មិត្តភាព​គ្នា​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ភាគី​ទាំងពីរ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិស័យ​យោធា​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់​សម្គាល់ នៅមុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា។ មន្ត្រី​គណបក្ស​ប្រឆាំង អះអាង​ថា ការណ៍​ដែល​កម្ពុជា​បង្កើន​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយ​ចិន គឺជា​ការ​បង្ហាញ​ទៅកាន់​ប្រទេស​លោក​ខាងលិច​ថា ចិន​នឹង​គាំទ្រ​កម្ពុជា​គ្រប់​កាលៈទេសៈ។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #China #chinareach #ElectionKH2023
ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ជនជាតិ​ចិន​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា​ឱ្យ​នៅ​ក្រៅ​ឃុំ។ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ រិះគន់ ចំពោះ​ការ​ដោះលែង​ជនល្មើស​ជា​ជនជាតិ​ចិន​នេះ និង​ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​សន្តិសុខ​ជាតិ ចំណែក​ពលរដ្ឋ​នឹង​កាន់​តែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។


អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #chinareach #China
ក្រុម​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​រិះគន់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​បន្ថែម​ពី​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ហើយ​ពលរដ្ឋ​មួយ​ចំនួន​រង​ទុក្ខ​លំបាក ដោយសារ​បាត់បង់​ការងារ​ធ្វើ។ ប្រតិកម្ម​នេះ​គឺ​បន្ទាប់​ពី លោក ហ៊ុន សែន រារាំង​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត ហើយ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​នយោបាយ និង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #japan #ebacambodia #ElectionKH2023 #PoliticsKH
ក្រុម​ពលករ​ខ្មែរ​ជាង​១០០​នាក់ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជួបជុំគ្នា​ធ្វើ​ពិធី​រំឭក​ខួប​ចងចាំ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ក្រុម​ពលករ​ទាំងនោះ និមន្ត​ព្រះសង្ឃ​ខ្មែរ​ចំនួន ៣​អង្គ ប្រគេន​ចង្ហាន់ នៅ​ថ្ងៃទី​១៦ កក្កដា ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី រួម​ទាំង​ឥស្សរជន​ល្បីៗ ផ្សេងទៀត​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌ រួមមាន​លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកនាង ពិសិដ្ឋ ពីលីកា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #thailand #KemLey #CheaViChea #chutwuthy #PisethPilika #sambunthoeurn
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលពន្លឿនដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិ បន្ទាប់ពីទទួលញត្តិរបស់ពួកគេ
---
ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់កោះកុងក្រៅទាំងមូល ជាតំបន់ការពារឧទ្យានជាតិសមុទ្រ ដោយមិនត្រូវប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនចូលកាន់កាប់អភិវឌ្ឍឡើយ។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈញត្តិដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ និងស្របពេលរដ្ឋាភិបាលគ្រោងប្រគល់កោះដែលមានសម្រស់ធម្មជាតិដ៏ល្អឯក និងជាកោះដ៏ធំបំផុតរបស់កម្ពុជាមួយនេះ ទៅវិនិយោគឱ្យក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់។
#RFAKhmer #Cambodia #Environment #KohKongIsland #SaveKohKongIsland #LyYongPhat
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ស្ដាប់ផតខាសធ៍ «កម្ពុជាសប្ដាហ៍នេះ» [ភាគ ៩] របស់វិទ្យុអាស៊ីសេរី។ --- នៅក្នុងសប្តាហ៍នេះ កម្មវិធីផតខាសធ៍ «កម្ពុជាសប្តាហ៍នេះ» លោក ស៊ន តារា លោក ជុន ច័ន្ទបុត្រ និងលោក សំ ប៉ូលី ពិភាក្សាគ្នាពីនិយមន័យនៃពាក្យថាក្បត់ជាតិ និងវែកមុខថាតើអ្នកជាជនក្បត់ជាតិពិតប្រាកដ។
--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖

Apple: https://podcasts.apple.com/podcast/id1688588022
Google: https://podcasts.google.com/feed/aHR0cHM6Ly9wb2RyZXBvLnJmYS5vcmcvSC1UQUxLL0gtVEFMSy5yc3M
Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
RFA: https://www.rfa.org/khmer/podcasts


#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #ជនក្បត់ជាតិ #ស៊នតារា
RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #SornDara
Media is too big
VIEW IN TELEGRAM
កូដករក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ជាង ៤០នាក់ កាលពីថ្ងៃទី ១៧ កក្កដា បានបន្តប្រមូលផ្តុំគ្នាធ្វើកូដកម្ម ដោយពាក់របាំងមុខរូបថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ លោក តាន់ ស្រ៊ី (Tan Sri) ឬ លោក ចេន លីប គឹង (Chen Lip Keong) និងលោក ទីម៉ូធី ផាទ្រីក (Timothy Patrick McNally ) ជាប្រធាន NagaCorp និងរូបសញ្ញា (ឡូហ្គោ) សរសេរអក្សរអង់គ្លេស LRSU ដែលជាឈ្មោះ «សហជីពទ្រទ្រង់សិទ្ធិការងាររបស់កម្មករនៃក្រុមហ៊ុនណាហ្គាវើល៍» ។ ក្រៅពីនេះ ក្រុមកូដករចោទប្រកាន់ទៅលើស្ថាប័នចំនួន ៣ រួមមាន ស្ថាប័នតុលាការ ក្រសួងយុត្តិធម៌ និងក្រសួងការងារ ដែលជាខ្នងបង្អែកនៅពីក្រោយក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបណ្ដែតបណ្ដោយឱ្យថៅកែរំលោភសិទ្ធិការងារក្រុមកម្មករ សហជីព តាមអំពើចិត្ត និងធ្វើទុក្ខបុកម្នេញលើកូដករភាគច្រើនជាស្ត្រី។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរស់នៅលើគំនរសំរាមក្នុងខេត្តកំពង់ចាមស្នើឱ្យអាជ្ញាធរគិតគូរពីជីវភាពរស់នៅរបស់ពួកគាត់

ពលរដ្ឋរស់នៅលើគំនរសំរាម និងដើររើសអេតចាយលក់ដើម្បីបានប្រាក់ចំណូលចិញ្ចឹមគ្រួសារ ក្នុងខេត្ត កំពង់ចាម ស្នើឱ្យអាជ្ញាធរខេត្តនេះ គិតគូរពីជីវភាពរបស់ពួកគាត់។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធ ពុំខ្វល់ខ្វាយផ្ដល់កិច្ចគាំពារសង្គម ដូចជាសេវាសុខាភិបាល និងប័ណ្ណក្រីក្រជូនពួកគាត់ជាដើម។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរ គួរតែទទួលខុសត្រូវខ្ពស់ដោះស្រាយបញ្ហាជីវភាពជូនពលរដ្ឋឱ្យបានឆាប់។

អ្នកស្រី សុ ជិវី រាយការណ៍ព័ត៌មាននេះ

#RFAKhmer #Cambodia #Kampongcham #Tashan #ElectionKH2023 #dumpsite

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
បើសិនជាលោកអ្នកខកខាន មិនស្ដាប់កម្មវិធីផតខាសធ៍«កម្ពុជាសប្ដាហ៍នេះ»​ នៅសប្ដាហ៍មុន សូមលោកអ្នកចូលទៅកាន់តំណរភ្ជាប់ទាំងនេះ៖
--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖
Apple: https://pod.link/1688588022.apple
Google: https://pod.link/1688588022.google
Spotify: https://pod.link/1688588022.spotify
RFA: https://www.rfa.org/khmer/podcasts

RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #SornDara
៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 SW 9.33 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
👉 SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
👉 SW 12.14 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
[ភាគ ៩] របស់​កម្មវិធីផតខាសធ៍ «កម្ពុជាសប្តាហ៍នេះ» លោក ស៊ន តារា លោក ជុន ច័ន្ទបុត្រ និងលោក សំ ប៉ូលី ពិភាក្សាគ្នាពីនិយមន័យនៃពាក្យថាក្បត់ជាតិ និងវែកមុខថាតើអ្នកជាជនក្បត់ជាតិពិតប្រាកដ។

--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖
Apple: https://podcasts.apple.com/podcast/id1688588022
Google: https://podcasts.google.com/feed/aHR0cHM6Ly9wb2RyZXBvLnJmYS5vcmcvSC1UQUxLL0gtVEFMSy5yc3M
Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb RFA: https://www.rfa.org/khmer/podcasts

#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #ជនក្បត់ជាតិ #ស៊នតារា RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #SornDara
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់ កាលពីថ្ងៃអាទិត្យ ទី១៦ កក្កដា បានជួបជុំគ្នាតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ២០២៣ ដែលពួកគេចោទថា ជាការបោះឆ្នោតក្លែងក្លាយ និងបង្គ្រប់កិច្ចតាមការចង់បានរបស់លោក ហ៊ុន សែន ។ លើសពីនេះ ពួកគាត់ បានធ្វើរូបទីងមោងលោក ហ៊ុន សែន និងក្ដារមឈូសដាក់រូបលោក ហ៊ុន សែន ដែលពួកគេចាត់ទុកថា ជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា និងជាមេដឹកនាំផ្ដាច់ការ។ ក្រុមអ្នកតវ៉ា ក៏ទាមទារលែងឱ្យដោះលែងអ្នកទោសមនសិការដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ មានដូចជា ប្រធានគណបក្សសង្គោះជាតិលោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មេធាវីសញ្ជាតិអាមេរិក និងជាអ្នកការពារសិទ្ធិមនុស្សដ៏ឆ្នើមនៅកម្ពុជា កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ជាដើម។
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #TakMengHeang #HongLim #MenVanna #SimSovandy
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#រូបត្លុកនយោបាយ​៖ យុទ្ធនាការ​បោះឆ្នោត​ភ្លូកទឹកភ្លូកដី
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #CPP #Flood #Environment #RainingFlood #PhnomPenh #TamokLake #Development
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
តើ​ហេតុអ្វី​បាន​សកម្ម​ជន​គណ​បក្ស​ប្រឆំាង​លោក​ ​គង់ រ៉ៃយ៉ា​ ​ចុះ​ចូល​បក្ស​កាន់​អំណាច?​ ​ហើយ​ក៏​រត់​ចេញ​ពី​គណ​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​វិញ​ ​តើ​អ្វី​ទៅ​នៅ​ពី​ក្រោយ​ខ្នង​រឿង​ទាំង​នេះ?​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​មាន​សម្ភាសន៍​ផ្ទាល់​ជា​មួយ​លោក​ ​គង់ រ៉ៃយ៉ា។​ ​សូម​ទស្សនា​និង​ស្តាប់​កិច្ច​សម្ភាសន៍​ទាំង​ស្រុង​ដូច​តទៅ៖​ https://fb.watch/lTN-ZW3QJn/
​​
#RFAKhmer #Cambodia #HunSen #CandlelightParty #KongRaya #ElectionKH2023 #ShamElection
តុលាការ​ធម្មនុញ្ញ​ថៃ​ ​បាន​ព្យួរ​តំណែង​តំណាង​រាស្ត្រ​របស់​មេ​បក្ស​កាវក្លៃ​ ​គឺ​លោក​ ​ភិថា លិមចៈរើនរ៉ាត់ន៍ (Pita Limjaroenrat)​ដោយ​សារ​លោក​ជាប់​ចោទ​ថា​បាន​រំលោភ​ច្បាប់​បោះ​ឆ្នោត។​ ​លោក​ ភិថា​គឺ​ជា​គណ​បក្ស​ឈ្នះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាល​ពីថ្ងៃ​ទី១៤​ឧសភា​ ​និង​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​ត្រូវ​បាន​រាំងខ្ទប់​ដោយ​សមាជិក​ព្រឹទ្ធ​សភា​ភាគច្រើន​ ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គោល​នយោបាយ​កែ​ទម្រង់​ការ​ដឹក​នាំ​នៅ​ប្រទេស​ថៃ។​​ ​សូម​អញ្ជើញ​ទស្សនា​កិច្ច​ភាក្សា​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ និង​លោក​ ​ជី វិតា​ ​លម្អិត​អំពី​រឿង​នេះ៖ https://fb.watch/lTRdvvfzpl/

#RFAKhmer #News #Cambodia #ElectionTH #Thailand #PitaLimjaroenrat
ក្រោយ​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​នៅ​ថ្ងៃ​ទី២៣​ ​ខែ​កក្កដា​ខាង​មុខ​ ​ប្រទេស​កម្ពុជា​ ​អាច​នឹង​ឆ្លង​កាត់​ការ​ផ្ទេរ​អំណាច​ដឹក​នាំ​តពូជទ្រង់​ទ្រាយ​ធំ​បំផុត។​ ​លោក​ ​ហ៊ុន ម៉ាណែត​ ​នឹង​ឡើង​កាន់​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​ ​គឺ​ហ៊ុន សែន​​ ដែល​បាន​កាន់​អំណាច​កំពូល​មួយ​នេះ​ ​រយៈ​ពេល​៤​ទសវត្សរ៍។​

​​ទល់​ពេល​នេះ​គេ​មើល​ឃើញ​ថា​ ​លោក​ ​ហ៊ុន ម៉ាណែត​ ​​មិន​ទាន់​បង្ហាញ​ពី​របៀប​ធ្វើ​នយោ​បាយ​ថ្មី​ខុស​ប្លែក​ពី​អ្នក​នយោបាយ​ជំនាន់​ឪពុក​របស់​លោក​នៅ​ឡើយ។​ តើ​លោក​ ​ហ៊ុន ម៉ាណែត  ​មាន​លក្ខណៈសម្បត្តិ​ជាមេដឹក​នាំ​បែប​ណា?​តើកូន​ប្រុសច្បង​របស់​លោក​ ​ហ៊ុន សែន​ ​រូបនេះ​ ​នឹង​ដឹក​នាំ​ប្រទេស​កម្ពុជា​ទៅ​ណា?​
 
​លោក ​ ​ថា ថៃ ​ និង​ ​លោក​ ​ជុន ច័ន្ទបុត្រ​​មានសេចក្តី​រាយការណ៍​ផ្ទាល់​មួយ​ជូន​លោក​អ្នក​នាង​ដូច​តទៅ៖ ​https://fb.watch/lTSM3awIGG/

#RFAKhmer #Cambodia #HunSen #CandlelightParty #KongRaya #ElectionKH2023 #ShamElection #HunManet
ប្រជា​ពល​រដ្ឋខ្មែរ​នៅ​ទីក្រុង​វីលីងតុន​ (Wellington)​ ប្រទេស​នូវែលហ្សេឡង់​ (New Zealand)  នៅ​ព្រឹកថ្ងៃទី២០​ ខែ​កក្កដា​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដែល​ពួក​គាត់​ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច។​ ​ពួក​គាត់​ ​ក៏​អំពាវ​នាវ​ឲ្យពល​រដ្ឋ​គូសខ្វែង​សន្លឹក​ឆ្នោត​ចោល​និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ កុំ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នោះ។​

​សូម​ទស្សនា​ ​និង​ស្តាប់​បទ​សម្ភាសន៍​ទាំងស្រុង​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​ប្រធាន​គណ​បក្ស​ភ្លើងទៀន​នៅ​ទីក្រុង​វីលីងតុន​(Willington)​លោក​ ​សុន្នី គង់​ ដូច​តទៅ៖​ https://fb.watch/lV7Gz7E1Ay/

#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #Khmer #NewZealand
ស្រប​ពេល​ដែល​ប្រជា​ពល​រដ្ឋខ្មែរ​ ​នៅ​ក្រៅ​ប្រទេស​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ហើយ​ចាត់​ទុក​ការ​បោះឆ្នោត​នៅថ្ងៃ​ទី២៣​កក្កដា​ខាង​មុខ​ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ ឥសាន​ ​ថា​នេះ​ជា​ការ​បោះឆ្នោត​ដើម្បី​សន្តិភាព​ ​និង​ការ​អភិវឌ្ឍន៍។​

​​តើ​អ្នក​នាំ​ពាក្យ​បក្សកាន់​អំណាច​រូប​នេះ​មាន​អ្វី​ខ្លះ​ជា​សំអាង?​ ​ហើយ​តើ​លោក​ ជុន ច័ន្ទបុត្រ​ មាន​សំណួរ​ប្រដេញ​អ្វីខ្លះ​ទៀត?​

​សូម​ទស្សនា​ ​និង​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​រវាង​លោក​ ​ជុន ច័ន្ទបុត្រ និង​អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ ឥសាន​ ​ដូច​តទៅ៖​https://fb.watch/lV9OgssieX/​​
​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #SokEysan
កម្ពុជា​នឹង​ធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ​ទី​២៣​​កក្កដា​ខាង​មុខ​ ​និង​គ្រោង​ផ្ទេរ​អំណាច​បន្ត​ពូជ​ពី​លោក​ ​ហ៊ុន សែន​​ ​ទៅ​កូន​ប្រុស​គឺ​លោក​ ​ហ៊ុន ម៉ាណែត​ ​បើ​ទោះ​ជា​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់ពី​ក្រុម​អ្នក​ស្រលាញ់​ ​ប្រជា​ធិប​តេយ្យ​ ​និង​ប្រទេស​មហា​អំណាច​ធំៗ​ក៏​ដោយ។​ ​ពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​លាន​នាក់​ ​ទាំង​ក្នុង​នឹង​ក្រៅ​ប្រទេស​កំពុង​តាម​ដាន​បញ្ហា​នេះ​យ៉ាង​ប្រយ័ត្ន​ប្រយែង។​ ​តើ​ពួក​គាត់​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​ធ្វើ​​ទុក្ខ​បុក​ម្នេញ​ដល់​សកម្មជន​និង​បក្ស​ប្រឆាំង?​

​សូម​ទស្សនា​ ​និង​ស្តាប់​​មតិយោបល់​ផ្ទាល់​ខ្លួន​របស់​ពលរដ្ឋ​ខែ្មរ​រស់​នៅ​ក្នុង​ទីក្រុង​​​ឡូវែល​ ​រដ្ឋ​ម៉ាសាឈូសេត​​ ក្នុង​កិច្ច​សម្ភាសន៍​​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ទិត សំអឿន​ ​អ្នក​រត់​Uber​នៅ​ក្រុង​ឡូវែល​​ដូច​តទៅ៖ https://fb.watch/lVdeCDDRYV/

#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #Cambodians
មេធាវីសិទ្ធិមនុស្សអន្តរជាតិរបស់កញ្ញា សេង ធារី ប្តេជ្ញាថា លោកនឹងជំរុញទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកឱ្យចាត់បញ្ចូលសំណុំរឿងរបស់កញ្ញា សេង ធារី ជាសំណុំរឿង «ឃុំខ្លួនពលរដ្ឋអាមេរិកាំងខុសច្បាប់» ស្ថិតក្រោមច្បាប់ «ឡឺវីនសុន» (Levinson Act)។ ការធ្វើដូច្នេះ នឹងអនុញ្ញាតឱ្យបេសកជនប្រធានាធិបតីអាមេរិក ស្តីពីកិច្ចការចំណាប់ខ្មាំង កំណត់អាទិភាពស្វែងរកដំណោះស្រាយឱ្យមានការដោះលែងកញ្ញា សេង ធារី។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងស្របពេលដែលសកម្មជនការពារសិទ្ធិមនុស្សល្បីឈ្មោះ និងជាមេធាវីខ្មែរអាមេរិកាំង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅតំបន់ដាច់ស្រយាលនៅខេត្តព្រះវិហារ កញ្ញា សេង ធារី បច្ចុប្បន្នកំពុងធ្វើកូដកម្មបង្អត់អាហាររយៈពេល ១០ថ្ងៃ ទាមទារឱ្យមានការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ស្របពេលដែលការបោះឆ្នោតនេះត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថាជាការបោះឆ្នោត«ក្លែងក្លាយ»។
#RFAKhmer #Cambodia #USA #HunSen #SengTheary #ThearySeng #JaredGenser #LevinsonAct #PoliticalPrisoner #HumanRightsDefender #HungerStrike
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
Media is too big
VIEW IN TELEGRAM
ក្រុម​កូដករ​ណាហ្គាវើលដ៍ (NagaWorld) ជិត ៤០​នាក់ កាលពី​​​ថ្ងៃទី​២០ កក្កដា បន្ត​តវ៉ាដោយ​ប្ដូរ​យុទ្ធសាស្ត្រ​ប្លែកៗ ក្នុងពេលធ្វើកូដកម្ម​ម្តងៗ ដើម្បី​រក​យុត្តិធម៌​ជូនមេដឹកនាំសហជីព​គឺ​កញ្ញា ឈឹម ស៊ីថរ និង​ទាមទារឲ្យទម្លាក់​រាល់​ការ​ចោទ​ប្រកាន់​លើ​សហការី​របស់​ពួកគេ។ ការប្រមូលផ្តុំគ្នាតវ៉ា​​ថ្ងៃ​នេះ ក្រុម​កូដករ​បាន​ចងបដាក្រណាត់ពណ៌សមួយផ្ទាំងជាប់នឹងរបងក្រុមហ៊ុនណាហ្គាវើលដ៍​ រួចនាំគ្នាជ្រលក់​ដៃ​នឹង​ទឹក​ថ្នាំ​ពណ៌ចម្រុះគ្នា ហើយយកទៅប៉ាតនៅលើផ្ទាំងក្រណាត់ពណ៌ស ក្នុងបំណង​បង្ហាញពី​អត្ថន័យនៃ​ពណ៌នីមួយៗ។ ក្រុមកូដករ បានពន្យល់ពី​ខ្លឹមសារពណ៌និមួយៗ ថា ពណ៌ស្វាយ "Equality" តំណាងឲ្យ «សមភាពចំពោះមុខច្បាប់» ពណ៌ខៀវ "Peace" «សន្តិភាពពិតប្រាកដ មិនក្លែងក្លាយ» ពណ៌លឿង "Rule Of Law" «ប្រើប្រាស់ប្រព័ន្ធច្បាប់ដោយសុក្រឹត និងគតិយុត្តិ ពណ៌បៃតងចាស់ "Justice" «យុត្តិធម៌ពិតប្រាកដសម្រាប់ប្រជាជនរងគ្រោះ ដោយមិនលំអៀង» និងពណ៌ក្រហម "Freedom" «សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ» ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ