វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​កាណាដា​ ជាច្រើន​នាក់​បាន​ជួប​ជុំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​ពួក​គេ​ចោទ​ថា​ ជា​ការបោះឆ្នោត​ក្លែងក្លាយ​ និង​បង្គ្រប់កិច្ច​តាម​ការ​ចង់​បាន​របស់​លោក ហ៊ុន សែន៕

ទស្សនា៖ https://youtu.be/KN0_LA_7Vtg

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #Politics #ElectionKH2023
គិត​ត្រឹម​ថ្ងៃទី​១៦ ខែ​កក្កដា មាន​មនុស្ស​ជាង ១៣ម៉ឺននាក់ (133.357) បាន​ចុះហត្ថលេខា​គាំទ្រ​ញត្តិ​អេឡិចត្រូនិច ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​កោះកុង​ក្រៅ​ទាំងមូល​ ជា​ឧទ្យានជាតិ​សមុទ្រ​ និង​ដក​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ពី​ក្រុមហ៊ុន​ Koh Kong SEZរបស់​លោក​ឧកញ៉ា​លី យ៉ុងផាត់​។
ក្រុមយុវជនគ្រោងយកញត្តិនេះ ដោយភ្ជាប់ជាមួយតួរលេខអ្នកគាំទ្រ នេះដាក់ទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍៕

ទស្សនា៖ https://youtu.be/dWFXR-FcSvE

--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 www.instagram.com/rfakhmer
👉 www.rfa.org/khmer
👉 www.facebook.com/rfacambodia
👉 www.youtube.com/RFAKhmerVideo
👉 www.twitter.com/RadioFreeAsiaKH

#RFAKhmer #News #Cambodia #Environment #KohKongKrao #PhuonKeoReaksmey
សកម្មជន​បក្ស​ប្រឆាំង​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ស៊ូទ្រាំ​​លំបាក​វេទនា​ ទ្រាំ​រស់នៅ​ជា​ជន​ភៀសខ្លួន គ្មាន​មុខ​របរ​ទៀងទាត់​ ក៏​ពួកគាត់​មិន​ក្បត់​ឆន្ទៈ​តាម​ការ​អូសទាញ​របស់​គណបក្ស​កាន់​អំណាច​ដែរ។ ការ​រក្សា​ឆន្ទៈ​របស់​ជន​ភៀសខ្លួន​បែប​នេះ ក្រោយ​ពេល​គណបក្ស​កាន់អំណាច​ព្យាយាម​អូសទាញ និង​គំរាមកំហែង​ឱ្យ​ពួកគេ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

អាន​ព័ត៌មានពិស្ដារ...

#RFAKhmer #Cambodia #CandlelightParty #HumanRightsKh #ElectionKH2023 #PoliticsKH #HunSen
មន្ត្រី​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​បន្ទាយមានជ័យ​ម្នាក់​ប្តឹង​ក្រសួង អប់រំ យុវជន និង​កីឡា ទៅ​តុលាការ​ក្នុង​សំណុំ​រឿង​លុប​ឈ្មោះ​គាត់​ចេញ​ពី​ក្របខណ្ឌ​គ្រូបង្រៀន​ដោយ​អយុត្តិធម៌។ មន្ត្រី​សង្គមស៊ីវិល​យល់​ថា ការ​ដកហូត​ក្របខណ្ឌ​របស់​មន្រ្តី​រាជការ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នោះ​ថា ជា​ការរើសអើង​ផ្នែក​នយោបាយ និង​រំលោភ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដែល​ក្រសួង​អប់រំ​គួរ​តែ​ពិចារណា​ឡើង​វិញ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #SinVatha #teacherkh #CandlelightParty #hangchuonnaron
ប្រពន្ធ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​នៅ​នៅ​រាជធានី​ភ្នំពេញ ស្នើ​ដល់​អាជ្ញាធរ​ដោះលែង​ប្តី​ឱ្យ​មាន​សេរីភាព​មក​វិញ ពីព្រោះ​ពួកគាត់​ជា​អ្នក​នយោបាយ​ដែល​មាន​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​ស្អាត​ស្អំ​ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច។ មន្រ្តី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា​ការ​ចាប់​ខ្លួន​សមាជិក​បក្ស​ប្រឆាំង​នេះ​ធ្វើឲ្យ​បរិយាកាស​នយោបាយ​នៅមុន​ការបោះឆ្នោត​កាន់តែ​រួម​តូច ជាពិសេស​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត ដែល​អ្នកនយោបាយ​ត្រូវ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ឱ្យ​បាន​ឆាប់។

អានព័ត៌មានពិស្ដារ...

#RFAKhmer #Cambodia #CandlelightParty #ElectionKH2023 #PoliticsKH
#រូបត្លុកនយោបាយ​៖ អតីត​អធិរាជ​ហ្វេសប៊ុក​លុបចោល​សារ​លើ Twitter ក្រោយ​ពលរដ្ឋ​ថៃ​ប្រតិកម្ម​ខ្លាំង
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #Facebook #Meta #OversightBoard #TikTok #Telegram #FacebookBan
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
#កម្រងរូបភាព៖ យុវជនស្រឡាញ់បរិស្ថានហែក្បួនដាក់ញត្តិឱ្យក្រសួងពាក់ព័ន្ធដាក់កោះកុងក្រៅជាឧទ្យានជាតិ
---
​ក្រុមយុវជនស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិ ជិត ២០ នាក់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា នាំគ្នាហែក្បួនដាក់ញត្តិ ទៅដាក់ក្រសួងពាក់ព័ន្ធ ដើម្បីស្នើឲ្យពន្លឿនដំណើរការដាក់កោះកុងក្រៅទាំងមូល ជាឧទ្យានជាតិសមុទ្រ និងដកអាជ្ញាប័ណ្ណអភិវឌ្ឍន៍កោះកុងក្រៅពីក្រុមហ៊ុនកោះកុងអេស.អ៊ី.ហ្សិត ( Koh Kong SEZ) របស់លោកឧកញ៉ាលី យ៉ុងផាត់ ព្រមទាំងស្នើឲ្យទម្លាក់ចោលបទចោទលើសកម្មជនមាតាធម្មជាតិ រួមមាន លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក លី ច័ន្ទដារ៉ាវុធ លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ផងដែរ។ ញត្តិអេឡិចត្រូនិចនេះ បានដាក់ផ្សាយជាសាធារណៈនៅលើវែបសាយ របស់អង្គការ Rain Forest Rescue និងមានមនុស្សជាង ១៣ម៉ឺននាក់ (133.357) បានចុះហត្ថលេខាគាំទ្រនោះ គឺដាក់ទៅកាន់នាយករដ្ឋមន្ត្រីហ៊ុន សែន រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន។
---
#RFAKhmer #Cambodia #Environment #KohKongIsland #SaveKohKongIsland #LyYongPhat
កម្ពុជា និង​ចិន​បង្កើន​សកម្មភាព​ក្នុងការ​រឹតចំណង​មិត្តភាព​គ្នា​កាន់តែ​ស៊ីជម្រៅ ជាពិសេស​ភាគី​ទាំងពីរ​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វិស័យ​យោធា​ជា​បន្តបន្ទាប់​គួរ​ឱ្យ​កត់​សម្គាល់ នៅមុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​កម្ពុជា។ មន្ត្រី​គណបក្ស​ប្រឆាំង អះអាង​ថា ការណ៍​ដែល​កម្ពុជា​បង្កើន​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយ​ចិន គឺជា​ការ​បង្ហាញ​ទៅកាន់​ប្រទេស​លោក​ខាងលិច​ថា ចិន​នឹង​គាំទ្រ​កម្ពុជា​គ្រប់​កាលៈទេសៈ។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #China #chinareach #ElectionKH2023
ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ជនជាតិ​ចិន​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​បទល្មើស​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូចគ្នា​ឱ្យ​នៅ​ក្រៅ​ឃុំ។ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកវិភាគ រិះគន់ ចំពោះ​ការ​ដោះលែង​ជនល្មើស​ជា​ជនជាតិ​ចិន​នេះ និង​ចាត់​ទុក​ករណី​នេះ​ថា ជា​រឿង​គួរ​ឱ្យ​ព្រួយបារម្ភ​សម្រាប់​សន្តិសុខ​ជាតិ ចំណែក​ពលរដ្ឋ​នឹង​កាន់​តែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។


អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #chinareach #China
ក្រុម​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​រិះគន់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ថា នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​បន្ថែម​ពី​សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ហើយ​ពលរដ្ឋ​មួយ​ចំនួន​រង​ទុក្ខ​លំបាក ដោយសារ​បាត់បង់​ការងារ​ធ្វើ។ ប្រតិកម្ម​នេះ​គឺ​បន្ទាប់​ពី លោក ហ៊ុន សែន រារាំង​គណបក្ស​ភ្លើង​ទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត ហើយ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន​គណបក្ស​នយោបាយ និង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #japan #ebacambodia #ElectionKH2023 #PoliticsKH
ក្រុម​ពលករ​ខ្មែរ​ជាង​១០០​នាក់ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជួបជុំគ្នា​ធ្វើ​ពិធី​រំឭក​ខួប​ចងចាំ​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី។ ក្រុម​ពលករ​ទាំងនោះ និមន្ត​ព្រះសង្ឃ​ខ្មែរ​ចំនួន ៣​អង្គ ប្រគេន​ចង្ហាន់ នៅ​ថ្ងៃទី​១៦ កក្កដា ដើម្បី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី រួម​ទាំង​ឥស្សរជន​ល្បីៗ ផ្សេងទៀត​ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​អយុត្តិធម៌ រួមមាន​លោក ជា វិជ្ជា លោក ឈុត វុទ្ធី អ្នកនាង ពិសិដ្ឋ ពីលីកា និង​ព្រះតេជព្រះគុណ សំ ប៊ុនធឿន។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #thailand #KemLey #CheaViChea #chutwuthy #PisethPilika #sambunthoeurn
Media is too big
VIEW IN TELEGRAM
ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលពន្លឿនដាក់កោះកុងក្រៅទាំងមូលជាឧទ្យានជាតិ បន្ទាប់ពីទទួលញត្តិរបស់ពួកគេ
---
ក្រុមយុវជនស្នើឱ្យរដ្ឋាភិបាលពន្លឿនការដាក់កោះកុងក្រៅទាំងមូល ជាតំបន់ការពារឧទ្យានជាតិសមុទ្រ ដោយមិនត្រូវប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនចូលកាន់កាប់អភិវឌ្ឍឡើយ។ ការស្នើសុំនេះ ធ្វើឡើងតាមរយៈញត្តិដែលមានអ្នកគាំទ្ររាប់ម៉ឺននាក់ និងស្របពេលរដ្ឋាភិបាលគ្រោងប្រគល់កោះដែលមានសម្រស់ធម្មជាតិដ៏ល្អឯក និងជាកោះដ៏ធំបំផុតរបស់កម្ពុជាមួយនេះ ទៅវិនិយោគឱ្យក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់។
#RFAKhmer #Cambodia #Environment #KohKongIsland #SaveKohKongIsland #LyYongPhat
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH