វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ប្រារព្ធពិធីរំលឹកខួប ៧ឆ្នាំ នៃ ឃាតកម្មបណ្ឌិត កែម ឡី
---
​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​តំបន់​ក្វាងជូ​ធំ (Gwanju)​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ជាង​ ​៣​០​នាក់​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រម្លឹក​ខួប​ ​៧​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​។​ ​ក្រៅពី​ធ្វើ​ពី​ធី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​លោក​ ​មក​លើ​សង្គមជាតិ​កម្ពុជា​ ​ពួកគេ​ក៏បាន​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ ​និង​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នកស្នេហាជាតិ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​ផង​ដែរ​។
---
#RFAKhmer #Cambodia #Politics #Commemorate7thAnniversary #Funeral #Commemorate #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Korea #Gwanju #Workers
ព័ត៌មាន​វិទ្យុអាស៊ីសេរី​ សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣
---
១. ពលរដ្ឋ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​កន្លែង​ឃាតកម្ម​ កាលពី ៧ឆ្នាំ​មុន
២. ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន និង​ការបោះឆ្នោត ​«ក្លែងក្លាយ»
៣. រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់​ឈ្មោះ​មន្ត្រី​បក្ស​ភ្លើងទៀន ​៣នាក់​នៅ​ក្រៅ​ប្រទេស ​ក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវ​ចាប់ខ្លួន
៤. ពលរដ្ឋ​នៅ​ខេត្តបាត់ដំបងប្រមូល​ផ្តុំ​តវ៉ា​ នៅមុខ​សាលា​ឃុំ​ ទាមទារ​​អាជ្ញាធរ​ ឱ្យ​បែងចែក​ដីព្រៃ​លិចទឹក​ឱ្យ​ស្មើគ្នា... រួមនឹង​ព័ត៌មាន​សំខាន់ៗ​ មួយ​ចំនួន​ទៀត។
#RFAKhmer #Cambodia #USA #HunSen #KemLey #OukTouch #ElectionKH2023 #ElectionCampaign #ShamElection #BloodOfTheTruth #CambodiaThisWeek #SamPoly #ChunChanboth #2MillionDollarShoe
ប្រជាពលរដ្ឋខ្មែរ ស្នើដល់ដំណាងប៉ូលិសសហព័ន្ធអូស្ត្រាលី ឲ្យចាត់វិធានការ ទប់ស្កាត់ និងបិទទិដ្ឋការឬវីសា (Visa) របស់ក្រុមមន្ត្រីលោក ហ៊ុន សែន រួមទាំងក្មួយប្រុស លោក ហ៊ុន សែន គឺលោក ហ៊ុន តូ កុំឲ្យជាន់ទឹកដីអូស្ត្រាលី។ ពួកគាត់ ស្នើសុំដូច្នេះ ដោយសារក្រុមមន្ត្រីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចូលមកជ្រៀតជ្រែក គំរាមកំហែង បំភិតបំភ័យ និងបំបែកបំបាក់សហគមន៍ខ្មែរ ដែលផ្ទុយពីគោលការណ៍ច្បាប់ និងគុណតម្លៃនៃប្រទេសអូស្ត្រាលី។ តំណាងប៉ូលិសសហព័ន្ធ ឆ្លើយតបថា អាជ្ញាធរជំនាញអូស្ត្រាលីថា ពួកគេនឹងមិនអត់ឱន ឡើយ ចំពោះអំពើទាំងឡាយណា ដែលរំលោភច្បាប់របស់ប្រទេសអូស្ត្រាលី។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈរវាងសហគមន៍ខ្មែរ និងតំណាងប៉ូលិសសហព័ន្ធ នៅថ្ងៃ៩ ខែកក្កដា នេះ នៅសមាគមន៍ខ្មែរ ស្ថិតក្នុងទីក្រុងម៉ែលប៊ន( Melbourne) ប្រទេសអូស្ត្រាលី (Australia) ។
#RFAKhmer #Cambodia #Politics #CPP #Australia #MengHeangTak #HunTo #HunSen #HunManet #KimSantepheap
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
អ្នក​គោរព​ស្រឡាញ់​បណ្ឌិត​ ​កែម​ ឡី ​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​កក្កដា​ ​២​០​២​៣​ ​ដាក់​កម្រង​ផ្កា​ ​នៅមុខ​ហាង​កាហ្វេ​ ​កា​រ៉ា​ស់​សាំង​កាល់​តិច​ ​កណ្ដាល​ក្រុងភ្នំពេញ​ ​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​ឃាត​ក​បាញ់សម្លាប់​កាលពី​ ​៧​ឆ្នាំមុន​។​

យុវជន​បរិស្ថាន​ស្លៀកពាក់​អាវ​ប្រឡាក់ឈាម​ ​អម​នឹង​រូបថត​បណ្ឌិត​ ​កែម​ ឡី ​ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម​ ​ក្រោយ​ឃាត​ក​បាញ់​ ​ជាមួយនឹង​សំណេរ​ថា​ ​«​ឈាម​នៃ​ការពិត​»​ ​នាំគ្នា​ដើរ​តាមផ្លូវ​ពី​ក្រសួង​កសិកម្ម​ ​សំដៅ​ទៅ​កន្លែង​មរណភាព​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​។​ ​ក្រៅពី​យុវជន​ ​ក៏មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ ​គឺ​លោក​ រ៉ុ​ង​ ​ឈុន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​ប្រជាពលរដ្ឋ​តាមដាន​បញ្ហា​សង្គម​ផ្សេងទៀត​ ​បាន​ចូលរួម​ដាក់​កម្រង​ផ្កា​ ​រំលឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត​ ​កែម​ ឡី ​និង​ទាមទារ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​លោក​បណ្ឌិត​។​
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​តំបន់​ក្វាងជូ​ធំ (Gwanju)​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ជាង​ ​៣​០​នាក់​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រម្លឹក​ខួប​ ​៧​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​។​ ​ក្រៅពី​ធ្វើ​ពី​ធី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​លោក​ ​មក​លើ​សង្គមជាតិ​កម្ពុជា​ ​ពួកគេ​ក៏បាន​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ ​និង​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នកស្នេហាជាតិ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​ផង​ដែរ​។
#RFAKhmer #Cambodia #Politics #Commemorate7thAnniversary #Funeral #Commemorate #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Korea #Gwanju #Workers
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ស្ដាប់ផតខាសធ៍ «កម្ពុជាសប្ដាហ៍នេះ» [ភាគ ៨] របស់វិទ្យុអាស៊ីសេរី។ --- នៅក្នុងសប្តាហ៍នេះ កម្មវិធីផតខាសធ៍ «កម្ពុជាសប្តាហ៍នេះ» លោក ជុន ច័ន្ទបុត្រ និង លោក សំ ប៉ូលី សម្ភាសន៍ជាមួយវិរៈបុរសស្បែក​ជើង​ហោះ បន្ទាប់ពីមានគេអោយថ្លៃស្បែកជើងនោះចំនួន២លានដុល្លារ។

--- ស្វែងរក ផតខាសធ៍ របស់វិទ្យុអាស៊ីសេរីនៅលើ៖
Apple: https://podcasts.apple.com/podcast/id1688588022
Google: https://podcasts.google.com/feed/aHR0cHM6Ly9wb2RyZXBvLnJmYS5vcmcvSC1UQUxLL0gtVEFMSy5yc3M
Spotify: https://open.spotify.com/show/2xzwCkd4OTIOxl1IH4ltXb
RFA: https://www.rfa.org/khmer/podcasts

#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #អ៊ុកទូច #ស្បែកជើង
RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #OukTouch #Shoe
#កម្រងរូបភាព៖ ពលរដ្ឋ​តវ៉ាទាមទារ​ដោះលែង​សកម្មជន​ដីធ្លី​ ចំនួន​ ៩​នាក់ ​នៅ​កោះកុង
---
ក្រុមពលរដ្ឋមានទំនាស់ដីធ្លីជិត ១០០នាក់ ភាគច្រើនជាប្រពន្ធ ប្ដី កូនៗ និងសាច់ញាតិរបស់សកម្មជនដីធ្លី នៅខេត្តកោះកុង ដែលកំពុងជាប់ឃុំទាំង ៩នាក់ ព្រមទាំងសហគមន៍មួយចំនួនទៀត បាននាំគ្នាប្រមូលផ្ដុំ នៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីតវ៉ាឱ្យតុលាការទម្លាក់ការចោទប្រកាន់មកលើសកម្មជនដីធ្លីទាំង៩នាក់នោះ ឱ្យមានសេរីភាពឡើងវិញ ។ ការប្រមូលផ្តុំគ្នាតវ៉ា ដោយលើកបដាស្រែកទាមទារឲ្យដោះលែងអ្នកទាំង ៩នាក់នោះ ធ្វើឡើងស្របពេល ដែលចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកោះកុង កោះហៅអ្នកទាំង៩នាក់មកសាកសួរបន្ថែម ក្នុងសំណុំរឿង «ញុះញង់» នៅព្រឹកថ្ងៃទី១១ កក្កដា នេះ។ ការចោទប្រកាន់លើសកម្មជនទាំងនេះ បន្ទាប់ពីពួកគេស្វះស្វែងរកដំណោះស្រាយបញ្ហាជម្លោះដីធ្លី ដោយព្យាយាមឡើងមកដាក់ញត្តិ នៅក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ ដើម្បីស្នើសុំឱ្យទម្លាក់ការចោទប្រកាន់លើតំណាងសហគមន៍របស់ពួកគាត់ចំនួន ៣០នាក់។
---
#RFAKhmer #Cambodia #LandActivists #LandDispute #Protest #KohKong #CourtKH