វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.33K videos
69 files
7.24K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព៖ អ្នក​គោរព​ស្រឡាញ់​បណ្ឌិត​ ​កែម​ ឡី ​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​កក្កដា​ ​២​០​២​៣​ ​ដាក់​កម្រង​ផ្កា​ ​នៅមុខ​ហាង​កាហ្វេ​ ​កា​រ៉ា​ស់​សាំង​កាល់​តិច​ ​កណ្ដាល​ក្រុងភ្នំពេញ​ ​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​ឃាត​ក​បាញ់សម្លាប់​កាលពី​ ​៧​ឆ្នាំមុន​។​

យុវជន​បរិស្ថាន​ស្លៀកពាក់​អាវ​ប្រឡាក់ឈាម​ ​អម​នឹង​រូបថត​បណ្ឌិត​ ​កែម​ ឡី ​ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម​ ​ក្រោយ​ឃាត​ក​បាញ់​ ​ជាមួយនឹង​សំណេរ​ថា​ ​«​ឈាម​នៃ​ការពិត​»​ ​នាំគ្នា​ដើរ​តាមផ្លូវ​ពី​ក្រសួង​កសិកម្ម​ ​សំដៅ​ទៅ​កន្លែង​មរណភាព​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​។​ ​ក្រៅពី​យុវជន​ ​ក៏មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ ​គឺ​លោក​ រ៉ុ​ង​ ​ឈុន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​ប្រជាពលរដ្ឋ​តាមដាន​បញ្ហា​សង្គម​ផ្សេងទៀត​ ​បាន​ចូលរួម​ដាក់​កម្រង​ផ្កា​ ​រំលឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត​ ​កែម​ ឡី ​និង​ទាមទារ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​លោក​បណ្ឌិត​។​
---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ការពារ​ព្រៃឈើ ដើម្បី​ធានា​ធនធាន​ព្រៃឈើ។ សកម្មជន​បរិស្ថាន​ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ​ជា​រឿង​ល្អ ហើយ​ប្រសិន​បើ​រដ្ឋ​ចង់​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ពិត​ប្រាកដ​ត្រូវ​ឈប់​គំរាម​កំហែង បំបិទ​សិទ្ធិ​សេរីភាព និង​ការ​ចាប់​ដាក់​គុក​ជាដើម។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #norodomsihamoni #logging #deforestation #HunSen #SarKheng
#កម្រងរូបភាព៖ ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ប្រារព្ធពិធីរំលឹកខួប ៧ឆ្នាំ នៃ ឃាតកម្មបណ្ឌិត កែម ឡី
---
​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​តំបន់​ក្វាងជូ​ធំ (Gwanju)​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ជាង​ ​៣​០​នាក់​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រម្លឹក​ខួប​ ​៧​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​។​ ​ក្រៅពី​ធ្វើ​ពី​ធី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​លោក​ ​មក​លើ​សង្គមជាតិ​កម្ពុជា​ ​ពួកគេ​ក៏បាន​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ ​និង​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នកស្នេហាជាតិ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​ផង​ដែរ​។
---
#RFAKhmer #Cambodia #Politics #Commemorate7thAnniversary #Funeral #Commemorate #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Korea #Gwanju #Workers
ព័ត៌មាន​វិទ្យុអាស៊ីសេរី​ សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣
---
១. ពលរដ្ឋ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​កន្លែង​ឃាតកម្ម​ កាលពី ៧ឆ្នាំ​មុន
២. ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន និង​ការបោះឆ្នោត ​«ក្លែងក្លាយ»
៣. រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់​ឈ្មោះ​មន្ត្រី​បក្ស​ភ្លើងទៀន ​៣នាក់​នៅ​ក្រៅ​ប្រទេស ​ក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវ​ចាប់ខ្លួន
៤. ពលរដ្ឋ​នៅ​ខេត្តបាត់ដំបងប្រមូល​ផ្តុំ​តវ៉ា​ នៅមុខ​សាលា​ឃុំ​ ទាមទារ​​អាជ្ញាធរ​ ឱ្យ​បែងចែក​ដីព្រៃ​លិចទឹក​ឱ្យ​ស្មើគ្នា... រួមនឹង​ព័ត៌មាន​សំខាន់ៗ​ មួយ​ចំនួន​ទៀត។
#RFAKhmer #Cambodia #USA #HunSen #KemLey #OukTouch #ElectionKH2023 #ElectionCampaign #ShamElection #BloodOfTheTruth #CambodiaThisWeek #SamPoly #ChunChanboth #2MillionDollarShoe
ប្រជាពលរដ្ឋខ្មែរ ស្នើដល់ដំណាងប៉ូលិសសហព័ន្ធអូស្ត្រាលី ឲ្យចាត់វិធានការ ទប់ស្កាត់ និងបិទទិដ្ឋការឬវីសា (Visa) របស់ក្រុមមន្ត្រីលោក ហ៊ុន សែន រួមទាំងក្មួយប្រុស លោក ហ៊ុន សែន គឺលោក ហ៊ុន តូ កុំឲ្យជាន់ទឹកដីអូស្ត្រាលី។ ពួកគាត់ ស្នើសុំដូច្នេះ ដោយសារក្រុមមន្ត្រីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចូលមកជ្រៀតជ្រែក គំរាមកំហែង បំភិតបំភ័យ និងបំបែកបំបាក់សហគមន៍ខ្មែរ ដែលផ្ទុយពីគោលការណ៍ច្បាប់ និងគុណតម្លៃនៃប្រទេសអូស្ត្រាលី។ តំណាងប៉ូលិសសហព័ន្ធ ឆ្លើយតបថា អាជ្ញាធរជំនាញអូស្ត្រាលីថា ពួកគេនឹងមិនអត់ឱន ឡើយ ចំពោះអំពើទាំងឡាយណា ដែលរំលោភច្បាប់របស់ប្រទេសអូស្ត្រាលី។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងវេទិកាសាធារណៈរវាងសហគមន៍ខ្មែរ និងតំណាងប៉ូលិសសហព័ន្ធ នៅថ្ងៃ៩ ខែកក្កដា នេះ នៅសមាគមន៍ខ្មែរ ស្ថិតក្នុងទីក្រុងម៉ែលប៊ន( Melbourne) ប្រទេសអូស្ត្រាលី (Australia) ។
#RFAKhmer #Cambodia #Politics #CPP #Australia #MengHeangTak #HunTo #HunSen #HunManet #KimSantepheap
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
អ្នក​គោរព​ស្រឡាញ់​បណ្ឌិត​ ​កែម​ ឡី ​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​កក្កដា​ ​២​០​២​៣​ ​ដាក់​កម្រង​ផ្កា​ ​នៅមុខ​ហាង​កាហ្វេ​ ​កា​រ៉ា​ស់​សាំង​កាល់​តិច​ ​កណ្ដាល​ក្រុងភ្នំពេញ​ ​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​ឃាត​ក​បាញ់សម្លាប់​កាលពី​ ​៧​ឆ្នាំមុន​។​

យុវជន​បរិស្ថាន​ស្លៀកពាក់​អាវ​ប្រឡាក់ឈាម​ ​អម​នឹង​រូបថត​បណ្ឌិត​ ​កែម​ ឡី ​ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម​ ​ក្រោយ​ឃាត​ក​បាញ់​ ​ជាមួយនឹង​សំណេរ​ថា​ ​«​ឈាម​នៃ​ការពិត​»​ ​នាំគ្នា​ដើរ​តាមផ្លូវ​ពី​ក្រសួង​កសិកម្ម​ ​សំដៅ​ទៅ​កន្លែង​មរណភាព​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​។​ ​ក្រៅពី​យុវជន​ ​ក៏មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ ​គឺ​លោក​ រ៉ុ​ង​ ​ឈុន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​ប្រជាពលរដ្ឋ​តាមដាន​បញ្ហា​សង្គម​ផ្សេងទៀត​ ​បាន​ចូលរួម​ដាក់​កម្រង​ផ្កា​ ​រំលឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត​ ​កែម​ ឡី ​និង​ទាមទារ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​លោក​បណ្ឌិត​។​
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​តំបន់​ក្វាងជូ​ធំ (Gwanju)​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ជាង​ ​៣​០​នាក់​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រម្លឹក​ខួប​ ​៧​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​។​ ​ក្រៅពី​ធ្វើ​ពី​ធី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​លោក​ ​មក​លើ​សង្គមជាតិ​កម្ពុជា​ ​ពួកគេ​ក៏បាន​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ ​និង​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នកស្នេហាជាតិ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​ផង​ដែរ​។
#RFAKhmer #Cambodia #Politics #Commemorate7thAnniversary #Funeral #Commemorate #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Korea #Gwanju #Workers
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH