វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.7K photos
1.33K videos
69 files
7.24K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គ្រួសារ​និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក ថុល សំណាង ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន។ ពួកគេ​ថា យុវជន​គណបក្ស​ភ្លើងទៀន​រូប​នេះ អាច​ប្រឈម​បញ្ចូន​ទៅ​កម្ពុជា​វិញ​ ដើម្បី​ដាក់​ទោសទណ្ឌ​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា។ ពួកគេ​ទាមទារ​ឱ្យ​អាជ្ញាធរ​ថៃ​ត្រូវតែ​លើក​កម្ពស់​កិច្ចការ​ការពារ​ជន​ភៀស​ខ្លួន។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #tholsamnang #thailand #refugees #humanrights #UNHCR #CandlelightParty #ElectionKH2023 #HunSen
#រូបត្លុកនយោបាយ​៖ បងធំ​ផ្តាច់ការ​នៅ​តំបន់​អាស៊ាន
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #DynasticRules #ShamElection #ElectionKH2023 #DictatorsPlaybook
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
#កម្រងរូបភាព៖ អ្នក​គោរព​ស្រឡាញ់​បណ្ឌិត​ ​កែម​ ឡី ​ជួបជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​១​០​ ​កក្កដា​ ​២​០​២​៣​ ​ដាក់​កម្រង​ផ្កា​ ​នៅមុខ​ហាង​កាហ្វេ​ ​កា​រ៉ា​ស់​សាំង​កាល់​តិច​ ​កណ្ដាល​ក្រុងភ្នំពេញ​ ​ទីកន្លែង​ដែល​លោក​ត្រូវ​បាន​ឃាត​ក​បាញ់សម្លាប់​កាលពី​ ​៧​ឆ្នាំមុន​។​

យុវជន​បរិស្ថាន​ស្លៀកពាក់​អាវ​ប្រឡាក់ឈាម​ ​អម​នឹង​រូបថត​បណ្ឌិត​ ​កែម​ ឡី ​ដេក​ស្លាប់​ក្នុង​ត្លុក​ឈាម​ ​ក្រោយ​ឃាត​ក​បាញ់​ ​ជាមួយនឹង​សំណេរ​ថា​ ​«​ឈាម​នៃ​ការពិត​»​ ​នាំគ្នា​ដើរ​តាមផ្លូវ​ពី​ក្រសួង​កសិកម្ម​ ​សំដៅ​ទៅ​កន្លែង​មរណភាព​របស់​អ្នកវិភាគ​បញ្ហា​សង្គម​ដ៏​ល្បីល្បាញ​។​ ​ក្រៅពី​យុវជន​ ​ក៏មាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ ​ដឹកនាំ​ដោយ​អនុប្រធាន​គណបក្ស​ ​គឺ​លោក​ រ៉ុ​ង​ ​ឈុន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ ​ប្រជាពលរដ្ឋ​តាមដាន​បញ្ហា​សង្គម​ផ្សេងទៀត​ ​បាន​ចូលរួម​ដាក់​កម្រង​ផ្កា​ ​រំលឹក​វិញ្ញាណក្ខន្ធ​បណ្ឌិត​ ​កែម​ ឡី ​និង​ទាមទារ​យុត្តិធម៌​ពិតប្រាកដ​សម្រាប់​លោក​បណ្ឌិត​។​
---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Caltex #StarMart
ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម សីហមុនី ទ្រង់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ការពារ​ព្រៃឈើ ដើម្បី​ធានា​ធនធាន​ព្រៃឈើ។ សកម្មជន​បរិស្ថាន​ថា ការ​អំពាវនាវ​របស់​ព្រះមហាក្សត្រ​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃឈើ​ជា​រឿង​ល្អ ហើយ​ប្រសិន​បើ​រដ្ឋ​ចង់​ឲ្យ​ពលរដ្ឋ​ចូលរួម​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ​ពិត​ប្រាកដ​ត្រូវ​ឈប់​គំរាម​កំហែង បំបិទ​សិទ្ធិ​សេរីភាព និង​ការ​ចាប់​ដាក់​គុក​ជាដើម។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #norodomsihamoni #logging #deforestation #HunSen #SarKheng
#កម្រងរូបភាព៖ ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េ ប្រារព្ធពិធីរំលឹកខួប ៧ឆ្នាំ នៃ ឃាតកម្មបណ្ឌិត កែម ឡី
---
​ប្រជាពលរដ្ឋ​ខ្មែរ​ ​នៅ​តំបន់​ក្វាងជូ​ធំ (Gwanju)​ ​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​ (​South Korea​) ជាង​ ​៣​០​នាក់​ ​កាលពី​ថ្ងៃ​ទី​៩​ ​កក្កដា​ ​បាន​នាំគ្នា​រៀបចំ​ពិធីបុណ្យ​រម្លឹក​ខួប​ ​៧​ឆ្នាំ​ ​នៃ​ការ​បាញ់សម្លាប់​លោក​បណ្ឌិត​ ​កែម​ ឡី​។​ ​ក្រៅពី​ធ្វើ​ពី​ធី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​បង្ហាញ​នូវ​ក្ដី​នឹករលឹក​ ​និង​ដឹងគុណ​ចំពោះ​វីរភាព​របស់​លោក​ ​មក​លើ​សង្គមជាតិ​កម្ពុជា​ ​ពួកគេ​ក៏បាន​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ ​និង​ស្នើ​ឲ្យ​បញ្ឈប់​វប្បធម៌​និ​ទណ្ឌ​ភាព​ ​ឬ​ភាព​គ្មាន​ទោសពៃរ៍​លើ​អ្នកស្នេហាជាតិ​ ​។​ ​បន្ថែម​ពីលើ​នេះ​ ​ពួកគេ​ក៏​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ឃាត​ក​ពិត​មក​ផ្តន្ទាទោស​ផង​ដែរ​។
---
#RFAKhmer #Cambodia #Politics #Commemorate7thAnniversary #Funeral #Commemorate #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #Justice4KemLey #Korea #Gwanju #Workers