វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ទឹកភ្លៀងជន់លិចភ្នំពេញ ពលរដ្ឋរិះគន់ថា មកពីលុប​បឹង​ធម្មជាតិ
---
ទឹកភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​មួយម៉ោង​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ​ខែ​កក្កដា​ ​បណ្តាលឲ្យ​លិចលង់​តំបន់​មួយ​ចំនួន​ ​នៅកណ្តាល​ក្រុងភ្នំពេញ​ ​។​ ​កំណាត់ផ្លូវ​តូច​ធំ​ ​និង​ផ្ទះសម្បែង​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ ​ត្រូវ​លិចលង់​ទាំងស្រុង​។​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ ​ដែល​កើតឡើង​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ ​បង្ក​ជា​ក្តី​កង្វល់​ ​និង​បញ្ហា​នានា​ ​បើ​ទោះបីជា​អាជ្ញាធរ​លើកឡើង​ជា​ដដែល​ៗ​ ​ពី​ផែនការ​ទប់​ស្កាត់​យ៉ាងណាក្តី​។​

​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​លិច​ចូលក្នុង​ផ្ទះ​ ​និង​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​អះអាង​ថា​ ​បញ្ហា​នេះ​ ​បណ្ដាលមកពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លុប​បឹង​ធំ​ៗ​ ​សំខាន់​ជាច្រើន​ ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​ធ្វើ​ឱ្យ​ភ្នំពេញ​បាត់បង់​អាង​ស្តុក​ទឹក​ស្ទើរ​ទាំងស្រុង​។​
---
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake
Media is too big
VIEW IN TELEGRAM
ប្រសិនជាលោកអ្នកខកខាន មិនស្ដាប់កម្មវិធីផតខាសន៍«កម្ពុជាសប្ដាហ៍នេះ»​ នៅសប្ដាហ៍មុន សូមលោកអ្នកចូលទៅកាន់តំណរភ្ជាប់ទាំងនេះ៖

Apple: https://pod.link/1688588022.apple ?
Google: https://pod.link/1688588022.google ?
Spotify: https://pod.link/1688588022.spotify ?
RFA: https://www.rfa.org/khmer/podcasts

#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #ជនគំរូ #RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #Youth #Hero
Media is too big
VIEW IN TELEGRAM
ទឹកភ្លៀងធ្លាក់ខ្លាំងរយៈពេលជាងមួយម៉ោង កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា បណ្តាលឲ្យលិចលង់តំបន់មួយចំនួន នៅកណ្តាលក្រុងភ្នំពេញ ។ កំណាត់ផ្លូវតូចធំ និងផ្ទះសម្បែងជាច្រើនក្នុងរាជធានីភ្នំពេញ ត្រូវលិចលង់ទាំងស្រុង។ ប្រជាពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញត្អូញត្អែរពីបញ្ហាជំនន់ទឹកភ្លៀង ដែលកើតឡើងស្ទើរជារៀងរាល់ឆ្នាំ បង្កជាក្តីកង្វល់ និងបញ្ហានានា បើទោះបីជាអាជ្ញាធរលើកឡើងជាដដែលៗ ពីផែនការទប់ស្កាត់យ៉ាងណាក្តី។ ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចចូលក្នុងផ្ទះ និងអ្នកធ្វើដំណើរតាមដងផ្លូវអះអាងថា បញ្ហានេះ បណ្ដាលមកពីរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគលុបបឹងធំៗ សំខាន់ជាច្រើន នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យភ្នំពេញបាត់បង់អាងស្តុកទឹកស្ទើរទាំងស្រុង។​
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ថា​ការ​បិទ​ទំព័រ​ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅមុនការបោះឆ្នោតជាតិគឺជា​ប្រផ្នូល​ដ៏អាក្រក់​របស់លោក ហ៊ុន សែន ។​
បទសម្ភាសន៍ទាំងស្រុង៖https://youtu.be/LoFWH6DvXks
--
ប្រិយមិត្តអាចទទួលព័ត៌មានរបស់វិទ្យុអាស៊ីសេរី តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#កម្ពុជា #គណបក្សប្រជាជនកម្ពុជា #សមរង្ស៊ី​ #ហ៊ុនសែន #ពលរដ្ឋ #គណបក្សសង្គ្រោះជាតិ
#Cambodia #Khmer #RFAKhmer #HunSen #SamRainsy #CPP #CNRP #Election
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើល៍ (NagaWorld) ប្រមាណ ៤០នាក់ កាលពីរសៀលថ្ងៃទី ៤ កក្កដា បន្តប្រមូលផ្ដុំគ្នានៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ទាមទារឲ្យថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងាររបស់ពួកគេ។ ក្រៅពីវាយស្គរ និងកាន់បដារូបភាពប្រធានសហជីពណាហ្គាវើលដ៍គឺ កញ្ញា ឈឹម ស៊ីថរ និងថៅកែណាហ្គាវើលដ៍ ពួកគាត់ ក៏ធ្វើពិធីរៀបរាប់ ថ្ងៃដែលចាប់ផ្តើមដំបូងនៃការធ្វើយុទ្ធនាការតវ៉ាដោយសន្តិវិធី ដើម្បីរកដំណោះស្រាយបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុនបនល្បែងមួយនេះ និងទាមទារឲ្យដោះលែងមេដឹកនាំរបស់ពួកគេ ដែលកំពុងជាប់ពន្ធនាគារ។ សាររបស់ក្រុមកូដករណាហ្គាវើល៍មានខ្លឹមសារថា «៥៦៤ ថ្ងៃ ដើម្បីសិទ្ធិសហជីព មិនមែនស៊ីឈ្នួល មិនមែនជាបទញុះញង់» ។ បន្ថែមពីលើនេះ ពួកគេក៏ថ្លែងបញ្ជាក់ពីគោលជំហរ ថា ក្រុមកូដករធ្វើការងារដោយប្រើកម្លាំងមិនមែនស៊ីឈ្នួលធ្វើកូដកម្ម ដូចការចោទប្រកាន់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះឡើយ ។
#RFAKhmer #Cambodia #HumanRights #Workers #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
តើ​លោក​អ្នក​ដឹង​ទេ​ថា​រដ្ឋា​ភិបាល​អូស្ត្រាលី​កំពុង​ស្រាវជ្រាវ ​និង​​​​មាន​វិធានការ​លើ​​មន្ត្រី​និង​មនុស្ស​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​កំពុង​ធ្វើ​សកម្មភាព​ជ្រៀតជ្រែក​ក្នុង​ប្រទេស​ខ្លួន?​

#សម្រង់សម្តីសំខាន់ៗ៖ ​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ ​និង​ជាអ្នក​ជំនាញ​ផ្នែក​ច្បាប់​លោក​ ​តាក់ ម៉េងហ៊ាង​ ​ថា​ក្រុម​របស់​លោក​ ​ហ៊ុន សែន​ ​កាន់​តែ​ធ្វើ​សកម្មភាព​ហួស​បន្ទាត់​ច្បាប់​អូស្ត្រាលី​ ហើយ​អ្នក​ដែល​ចូលរួម​សកម្មភាព​ទាំង​នេះ​​អាច​នឹង​ទទួល​រង​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​មិន​ដឹង​ខ្លួន។​

#RFAKhmer #RFANewsTrivia #Cambodia #mainquote #Politics #HunSen #CPP
#australia
--
​ប្រិយមិត្តអាច​ទទួលព័ត៌មានរបស់​វិទ្យុអាស៊ីសេរី​តាមរយៈ៖
»» rfa.org/khmer
»» instagram.com/rfakhmer
»» t.me/rfakhmer
»» facebook.com/rfacambodia
»» youtube.com/RFAKhmerVideo
»» twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ អធិរាជ​ហ្វេសប៊ុក​ នៅ​កម្ពុជា​សងសឹក​ហ្វេសប៊ុក
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!
👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #Facebook #Meta #OversightBoard #TikTok #Telegram #FacebookBan
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
សហគមន៍ខ្មែរ នៅទីក្រុងម៉ែលប៊ន( Melbourne) ប្រទេសអូស្ត្រាលី (Australia) នឹងរៀបចំវេទិកាសាធារណៈមួយ ជាមួយតំណាងប៉ូលិសសហព័ន្ធអូស្ត្រាលី នៅថ្ងៃ៩ ខែកក្កដា ដើម្បីជជែកអំពីក្តីកង្វល់ និងដំណោះស្រាយជុំវិញករណីក្រុមមន្ត្រីរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ចូលមកជ្រៀតជ្រែក គំរាមកំហែង បំភិតបំភ័យ និងបំបែកបំបាក់សហគមន៍ខ្មែរ។ តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ និងជាអ្នកជំនាញផ្នែកច្បាប់លោក តាក់ ម៉េងហ៊ាង អំពាវនាវឲ្យពលរដ្ឋខ្មែរចូលរួមវេទិកានេះ ដើម្បីឈ្វេងយល់អំពីទម្រង់នៃការជ្រៀតជ្រែកពីរដ្ឋាភិបាលលោក ហ៊ុន សែន ចូលទឹកដីអូស្ត្រាលី។ លោក តាក់ ម៉េងហ៊ាង មើលឃើញថា ក្រុមរបស់លោក ហ៊ុន សែន កាន់តែធ្វើសកម្មភាពហួសបន្ទាត់ច្បាប់អូស្ត្រាលី ដែលពួកគេអាចនឹងទទួលរងទណ្ឌកម្មដោយមិនដឹងខ្លួន។
#RFAKhmer #Cambodia #Politics #CPP #Australia #MengHeangTak #HunManet #KimSantepheap
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ពលរដ្ឋ​មកពី​សហគមន៍​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្ត​កោះកុង និង​សាច់ញាតិ​នាំគ្នា​ធ្វើ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ស្នើ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ទៅ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ចំនួន​០៩​នាក់ ឱ្យ​មាន​សេរីភាព​វិញ។
ការ​អំពាវនាវ​នេះ​ធ្វើឡើង​នៅ​ពេល​ដែល​សកម្មជន​ទាំង ៩​នាក់ កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​ជិត​មួយ​សប្ដាហ៍​មក​ហើយ ដោយ​ត្រូវ​បាន​តុលាការ​ក្នុង​ខេត្ត​កោះកុង សម្រេច​ឱ្យ​ពួកគេ​ជាប់​ឃុំ​នៅ​ក្រោម​បទ​ចោទ​ដ៏​ពេញនិយម គឺ​បទ​ញុះញង់ ដោយសារតែ​ពួកគេ​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជម្លោះដីធ្លី។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #KohKong #HunSen #facebookpost #landdisputekh
ប្ដី​ប្រពន្ធ​មាន​ពិការភាព​ពីរ​នាក់ បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ​មក​រស់នៅ​កណ្ដាល​វាលស្រែ ក្នុងស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ក្រោយ​ជួប​គ្រោះថ្នាក់​រហូត​ដល់​ពិការ អំឡុង​ពេល​បំពេញការងារ​ជា​កម្មករ​ឡឥដ្ឋ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាល។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច បើក​ការស៊ើបអង្កេត​ពី​ការរំលោភ​សិទ្ធ​ការងារ​លើ​ករណីនេះ​ដើម្បី​រក​យុត្តិធម៌ និង​សំណង​ឱ្យ​គ្រួសារ​រងគ្រោះ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #brick #childlabor #battambang #accident
អាជីវករ​ធ្វើ​សិប្បកម្ម​កែច្នៃ​ដើម​កំប្លោក ផលិត​ជា​កាបូប និង​វត្ថុ​អនុស្សាវរីយ៍ មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប ត្អូញត្អែរ​ថា គ្មាន​ទីផ្សារ ព្រោះ​ពុំ​មាន​ការ​កុម្ម៉ង់​ទិញ​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដូច​មុន ដែល​ធ្វើ​ឱ្យ​ពួកគាត់​ស្ទើរតែ​បោះបង់​អាជីព​មួយ​នេះ។
អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #Siemreap #Business #Economy #Tourist
ក្រុម​អ្នកឃ្លាំមើល​រិះគន់​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ចំណាយ​លុយ​ជាតិ​ជិត ១​លាន​ដុល្លារ​ទិញ​ទឹកខ្មៅ​លាង​មិន​ជ្រះ មក​បម្រើការ​បោះឆ្នោត គឺ​ជា​ការ​ខ្ជះខ្ជាយ​លុយ​ជាតិ ព្រោះ​ការ​បោះឆ្នោត​នោះ មិន​បាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ឡើយ។ ទោះ​យ៉ាងណា​មន្ត្រី​បក្ស​កាន់​អំណាច ឆ្លើយតប​ថា អ្នក​រិះគន់​ការ​ចំណាយ​ប្រាក់​លើ​ការទិញ​ទឹកខ្មៅ​នេះ​គឺ​មាន​ចេតនា​ប្រឆាំង​ការ​បោះឆ្នោត។

អានព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #PoliticsKH #Election2024 #CandlelightParty #NationalBudget2023
អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី (​ហៅ​កាត់​ថា ANFREL) វាយតម្លៃ​ជាបឋម​ថា ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ខាងមុខនេះ នៅតែ​ខ្វះ​ភាព​សេរី និង​យុត្តិធម៌។ ការវាយតម្លៃ​នេះ ធ្វើឡើង​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​អង្គការ​នេះ​ផ្សាយ​កាលពី​ថ្ងៃទី​០៥ ខែ​កក្កដា។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #ElectionKH2023 #PoliticsKH #prachchan #CLP #CandlelightParty
ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ពឹង​អាស្រ័យ​លើ​ការ​ដាំ​បន្លែ​បណ្ដែត​ទឹក​នៅ​បឹងទំពុន ព្រួយបារម្ភ​ខ្លាច​បាត់បង់​មុខរបរ របស់​ពួកគេ​សព្វថ្ងៃ ដោយសារ​ឃើញ​សកម្មភាព​រថយន្ត​ធុន​ធំ​ជាច្រើន​គ្រឿង​កំពុង​មមាញឹក​ដឹក​ដី​ចាក់​លុប​បឹង​ជា​រៀងរាល់ថ្ងៃ​។ រីឯ​អាជ្ញាធរ​វិញ​ហាក់​មិន​អើពើ​ចំពោះ​ការ​បារម្ភ​របស់​ពលរដ្ឋ​នោះ​ទេ។

អានព័ត៌មានពិស្ដារ៖
#RFAKhmer #Cambodia #boengtumpun #rainingflood
កម្មវិធី​ឆ្នាំនេះ ប្រារព្ធ​ឡើង​នៅ​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក្រោម​ចំណងជើង​ថា «ពាក្យពិត​» ហើយ​សារសំខាន់​មួយទៀត​ដែល​បាន​រំលេច​នៅក្នុង​កម្មវិធី​នេះ​ដែរ​គឺ «​ការ​បង្រៀន​ឱ្យ​ខ្មែរ​ចេះ​គិត គឺជា​ការ​ចាំបាច់​បំផុត»។

អាន​ព័ត៌មានពិស្ដារ
#RFAKhmer #Cambodia #KemLey #truth #continuethejourney #rightsKH
Media is too big
VIEW IN TELEGRAM
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សិស្ស និស្សិត និងប្រជាពលរដ្ឋ មន្រ្តីអង្គការសង្គមស៊ីវិល និងតំណាងមន្រ្តីស្ថានទូតប្រទេសប្រជាធិបតេយ្យ ជិត ១០០នាក់ រួមគ្នាប្រារព្ធពិធីរម្លឹកខួប ៧ឆ្នាំនៃមរណភាព បណ្ឌិត កែម ឡី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៦ កក្កដា។ អ្នកចូលរួម ដែលគោរពស្រឡាញ់ លោកបណ្ឌិត កែម ឡី និងអ្នក កែម ឡី និយម សុទ្ធតែនាំគ្នារម្លឹកនូវវីរភាពបណ្ឌិត កែម ឡី ព្រមទាំងសម្តែងការសោកស្តាយ ចំពោះការបាត់បង់ជីវិតរបស់លោក ហើយទទូចឲ្យអាជ្ញាធរស្វែងរកឃាតកពិតប្រាកដ និងអ្នកនៅពេលក្រោយឃាតកម្មបណ្ឌិត កែមឡី មកផ្តន្ទាទោសតាមច្បាប់។
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #CCHR #Rights #Expression
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH