វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ពី​ការ​រឹតត្បិត​​នានា​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​មិន​ឱ្យ​គណបក្ស​នយោបាយ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​នេះ។ ជាថ្មី​ម្តង​ទៀត ប្រទេស​នេះ​អំពាវនាវ​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​នៃ​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី និង​យុត្តិធម៌។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #ElectionKH2023 #usa #freedom #democracy #CandlelightParty
នៅ​សល់​តែ​ជាង​មួយ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​ប្រារព្ធ​ខួប៧ឆ្នាំ​នៃ​អំពើ​ឃាតកម្ម​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទី​ក្រុង​ភ្នំពេញ។ ដើម្បី​ចូលរួម​ប្រារព្ធ​ខួប៧ឆ្នាំ​នេះ ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​នាំ​គ្នា​ប្រារព្ធ​កម្មវិធី​ផាតខាសន៍ (Podcast) ដើម្បី​រម្លឹក​ដល់​វីរភាព​លោក​បណ្ឌិត កែម ឡី និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​រក​យុត្តិធម៌​ជូន​លោក។

ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌​រៀបចំ​កម្មវិធី​ផតខាសត៍​ក្រោម​ប្រធានបទ​វីរភាព បណ្ឌិត កែម ឡី ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ពី​កម្រង​ទស្សនៈ បទ​វិភាគ និង​ជីវប្រវត្តិ​តស៊ូ​របស់​បណ្ឌិត កែម ឡី ។

អាន​ព័ត៌មាន​ពិស្ដារ...
#RFAKhmer #Cambodia #KemLey #PoliticsKH #HunSen
ក្រុម​យុវជន​រិះគន់​ការតែងតាំង​កូន​ប្រុស​បង្កើត​ប្រធាន​មេធាវី​របស់​លោក ហ៊ុន សែន គឺ​លោក គី តិច ឱ្យ​ធ្វើ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។ ពួកគេ​ថា ការ​ពង្រឹង​អំណាច​បែប​បក្ខពួក គ្រួសារ​និយម​ធ្វើ​ឱ្យ​មាន​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័ន​រដ្ឋ ហើយ​យុវជន​គ្មាន​សែស្រឡាយ​បាត់បង់​ឱកាស។

ក្រុម​យុវជន​យល់​ថា ផែនការ​ដំឡើង​កូន​អ្នកធំ​ឲ្យ​ធ្វើ​ការ​មាន​តំណែង​ខ្ពង់ខ្ពស់ នោះ​បង្ហាញ​ថា​យុវជន​ផ្សេង​ទៀត ដែល​មិន​មាន​សែស្រឡាយ​ជា​មន្ត្រី​ធំ មិន​អាច​មាន​ឱកាស​ក្នុង​ការ​ទទួល​បាន​តំណែង​នោះ​ទេ។

អាន​ព័ត៌មានពិស្ដារ...
#RFAKhmer #Cambodia #HunSen #nepotism #KYTech #Corruption #hunfamily #PoliticsKH
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣
១. តំណាង​ក្រុម​យុវជន​ថា វិសោធនកម្ម​ច្បាប់​បោះឆ្នោត​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បំពាន​រដ្ឋធម្មនុញ្ញ
២. HRW ថា ភាពមិន​ប្រក្រតី​ជាច្រើន​ក្នុង​ការបោះឆ្នោត​កន្លងទៅ បង្ក​ជា​ក្តីព្រួយបារម្ភ​សម្រាប់​ការបោះឆ្នោត​ជាតិ​ខាងមុខ
៣. ពលករ​គាំទ្រ​បក្ស​ភ្លើងទៀន​នៅ​ថៃ ដាក់​ញត្តិ​ទៅ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ ស្នើ​កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា
៤. ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង​ ត្អូញត្អែរ​រឿង​អត់​ទឹក​ប្រើ ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #Thailand #HunSen #ccc #ElectionKH2023 #ElectionCampaign #electionlawsamendment #righttostandforelection #migrantworkers #battambang #stungsangker #podcast #cambodiathisweek #chunchanboth #SAMPOLY #sunratha #futuregeneration
យុវជន​មួយ​ក្រុម​ដែល​ភាគច្រើន​ជា​ជន​ពិការ ដែល​កំពុង​បន្ត​ការ​សិក្សា​តាម​សកល​វិទ្យាល័យ​នានា បាន​ជួបជុំគ្នា​រៀងរាល់​ខែ នៅ​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដើម្បី​ប្រគំ​ភ្លេងបុរាណ​ខ្មែរ និង​ចូលរួម​អភិរក្ស​វប្បធម៌​អរូបី​ដែល​ប្រឈម​នឹង​ការ​បាត់បង់​។ ទោះជា​យ៉ាងណា​ក្រុម​ភ្លេង​ជនពិការ​នេះ​នៅ​តែ​ប្រឈម​កង្វះ​ថវិកា​ដែល​ត្រូវ​ការ​ឱ្យ​ក្រសួង​វប្បធម៌​ចូលរួម​ជួយ​គាំទ្រ​ដល់​សកម្មភាព​របស់​ពួកគាត់​បន្ត។

រៀងរាល់​សប្ដាហ៍​សមាជិក​ក្រុម​ភ្លេង​កេរ​ធ្វើការ​ជួបជុំគ្នា​ដើម្បី ហាត់​សម សម្ដែង និពន្ធ​ចម្រៀង​តស៊ូ មតិ​ពី​បញ្ហា​សិទ្ធិមនុស្ស ប្រវត្តិសាស្ត្រ វប្បធម៌ ក្នុង​ប្រទេស​កម្ពុជា រួច​ផ្សព្វផ្សាយ​តាម​បណ្ដេញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះថា កេរ។
អាន​ព័ត៌មានពិស្ដារ...
#RFAKhmer
Media is too big
VIEW IN TELEGRAM
ស្ដាប់​ផតខាសធ៍​ «កម្ពុជា​សប្ដាហ៍​នេះ» [ភាគ ៧] របស់​វិទ្យុអាស៊ីសេរី។
---
នៅក្នុង​សប្តាហ៍​នេះ កម្មវិធីផតខាស «កម្ពុជាសប្តាហ៍នេះ» មេអាស៊ីសេរីរកឃើញជនគំរូហើយ។ តើលោកអ្នកនាងគិតយ៉ាងណាដែរ?
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
Apple: https://pod.link/1688588022.apple ?
Google: https://pod.link/1688588022.google ?
Spotify: https://pod.link/1688588022.spotify ?
RFA: https://www.rfa.org/khmer/podcasts
#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #ជនគំរូ
#RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen #Youth #Hero
Media is too big
VIEW IN TELEGRAM
អាមេរិក​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អ.ស.ប ថា កម្ពុជា​រឹតត្បិត​សិទ្ធិ​នយោបាយ
---
សហរដ្ឋអាមេរិក ព្រួយបារម្ភ​ពី​ការរិតត្បិត​​នានា​ប្រព្រឹត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ មិនឱ្យ​គណបក្ស​នយោបាយ និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ចូលរួម​ នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ខែកក្កដា​នេះ។ ជាថ្មី​ម្តងទៀត ប្រទេស​នេះ ​អំពាវនាវ​ឱ្យ​កម្ពុជា​ធានា​ឱ្យ​បាន​នូវ​ដំណើរការ​ នៃ ​ការបោះឆ្នោត​មួយ​ប្រកប​ដោយ​ភាពសេរី និង​យុត្តិធម៌។
#RFAKhmer #Cambodia #HunSen #USA #UN #UNHRC #HumanRightsCouncil #InteractiveDialogue #UNSpecialRapporteurs #ClementNyaletsossiVoule #VaVeasna #FreedomOfPeacefulAssemblyAndAssociation #ElectionKH2023 #ShamElection #HunSenUnopposed
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ តោះ! មកមើល​រូបត្លុក​នយោបាយ​ក្នុង​ខែមិថុនា​គូរ​ដោយ​អ្នកគូរ​រូបត្លុក Toonist នៃ ​វិទ្យុអាស៊ីសេរី
---
ខាងក្រោម​នេះ​ គឺជា​កម្រង​រូបត្លុក​នយោបាយ​មួយចំនួន​គូរដោយ​អ្នកគូរ​រូបត្លុក Toonist នៃ ​វិទ្យុអាស៊ីសេរី កាលពី​ខែមិថុនា​កន្លងទៅ។ តើ​ប្រិយមិត្ត​ពេញចិត្ត​រូបត្លុក​ណាមួយ​ជាងគេ ហើយ​ប្រិយមិត្ត​ចង់ឱ្យ Toonist គូរ​រូបត្លុក​ផ្តោតលើ​ប្រធានបទ​អ្វី​សម្រាប់​ខែកក្កដានេះ? សូមចូលរួម​ផ្តល់​មតិ​យោបល់​ប្រកបដោយ​ការទទួលខុសត្រូវ និង​ក្រមសីលធម៌។ សូមអរគុណ!
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
---
#RFAKhmer #Cambodia #FreedomOfExpression
#រូបត្លុកនយោបាយ​៖ តោះ! មកមើល​រូបត្លុក​នយោបាយ​ក្នុង​ខែមិថុនា​គូរ​ដោយ​អ្នកគូរ​រូបត្លុក BaaRang នៃ ​វិទ្យុអាស៊ីសេរី
---
ខាងក្រោម​នេះ ​គឺជា​កម្រង​រូបត្លុក​នយោបាយ​មួយចំនួន ​គូរ​ដោយ​អ្នកគូរ​រូបត្លុក BaaRang នៃ ​វិទ្យុអាស៊ីសេរី កាលពី​ខែមិថុនា​កន្លងទៅ។ តើ​ប្រិយមិត្ត​ពេញចិត្ត​រូបត្លុក​ណាមួយ​ជាងគេ ហើយ​ប្រិយមិត្ត​ចង់ឱ្យ BaaRang គូរ​រូបត្លុក​ផ្តោតលើ​ប្រធានបទ​អ្វី​ សម្រាប់​ខែកក្កដានេះ? សូមចូលរួម​ផ្តល់​មតិ​យោបល់​ប្រកបដោយ​ការទទួលខុសត្រូវ និង​ក្រមសីលធម៌។ សូមអរគុណ!
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer
---
#RFAKhmer #Cambodia #FreedomOfExpression
ទឹកភ្លៀងជន់លិចភ្នំពេញ ពលរដ្ឋរិះគន់ថា មកពីលុប​បឹង​ធម្មជាតិ
---
ទឹកភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​ជាង​មួយម៉ោង​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ​ខែ​កក្កដា​ ​បណ្តាលឲ្យ​លិចលង់​តំបន់​មួយ​ចំនួន​ ​នៅកណ្តាល​ក្រុងភ្នំពេញ​ ​។​ ​កំណាត់ផ្លូវ​តូច​ធំ​ ​និង​ផ្ទះសម្បែង​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​ ​ត្រូវ​លិចលង់​ទាំងស្រុង​។​ ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ​នៅ​រាជធានី​ភ្នំពេញ​ត្អូញត្អែរ​ពី​បញ្ហា​ជំនន់​ទឹកភ្លៀង​ ​ដែល​កើតឡើង​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ​ ​បង្ក​ជា​ក្តី​កង្វល់​ ​និង​បញ្ហា​នានា​ ​បើ​ទោះបីជា​អាជ្ញាធរ​លើកឡើង​ជា​ដដែល​ៗ​ ​ពី​ផែនការ​ទប់​ស្កាត់​យ៉ាងណាក្តី​។​

​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​លិច​ចូលក្នុង​ផ្ទះ​ ​និង​អ្នក​ធ្វើដំណើរ​តាម​ដង​ផ្លូវ​អះអាង​ថា​ ​បញ្ហា​នេះ​ ​បណ្ដាលមកពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​លុប​បឹង​ធំ​ៗ​ ​សំខាន់​ជាច្រើន​ ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ដែល​ធ្វើ​ឱ្យ​ភ្នំពេញ​បាត់បង់​អាង​ស្តុក​ទឹក​ស្ទើរ​ទាំងស្រុង​។​
---
#RFAKhmer #Cambodia #Environment #Flood #RainingFlood #PhnomPenh #TamokLake