វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តោះ! នាំគ្នា​ចូលស្ដាប់​ផតខាសធ៍​ «កម្ពុជា​សប្ដាហ៍​នេះ» [ភាគ ៤] របស់​វិទ្យុអាស៊ីសេរី។
---
នៅក្នុង​សប្តាហ៍​នេះ កម្មវិធីផតខាស «កម្ពុជាសប្តាហ៍នេះ» ប្រធាននិងអនុប្រធាននៃវិទ្យុអាស៊ីសេរី ជជែកគ្នាថាតើវាគ្មិនណាខ្លះរបស់វិទ្យុអាស៊ីសេរី ដែលចារកម្មរបស់លោក ហ៊ុន សែន? តើលោក ជុន ច័ន្ទបុត្រ តបទៅលោក ហ៊ុន សែន បែបណាចំពោះការដែលលោក ហ៊ុន សែន ចោទលោក ជុន ច័ន្ទបុត្រ ថាជាមនុស្សភ្លើ?
---
ស្វែងរក ផតខាសធ៍ របស់​វិទ្យុអាស៊ីសេរី​នៅលើ៖
👉 Apple: https://pod.link/1688588022.apple
👉 Google: https://pod.link/1688588022.google
👉 Spotify: https://pod.link/1688588022.spotify
👉 RFA: https://www.rfa.org/khmer/podcasts
#វិទ្យុអាស៊ីសេរី #ព័ត៌មាន #កម្ពុជា #ផតខាសធ៍ #កម្ពុជាសប្ដាហ៍នេះ #សំប៉ូលី #ជុនច័ន្ទបុត្រ #ហ៊ុនសែន #ប៊ុតប៊ុនតិញ #ខ្មែរក្រហម
#RFAKhmer #News #Cambodia #Podcast #CambodiaThisWeek #SamPoly #ChunChanboth #HunSen
Media is too big
VIEW IN TELEGRAM
ប្រធានចៅក្រមនៃក្រុមប្រឹក្សាអង្គជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឍ បើកសវនាការជំនុំជម្រះក្ដីលើបណ្ដឹងសុំនៅក្រៅឃុំរបស់អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ពេញមួយព្រឹកនៅថ្ងៃទី១២ ខែមិថុនា។ សវនាការនេះ មានអង្គការសង្គមស៊ីវិល និងមន្ត្រីគណបក្សភ្លើងទៀនមួយចំនួនចូលរួមតាមដាន។ ដោយឡែកនៅខាងមុខតុលាការកំពូល មានសកម្មជនគណបក្សភ្លើងទៀនជាង១០នាក់ បានទៅលើកទឹកចិត្តដល់លោក ថាច់ សេដ្ឋា ផងដែរ។ ជុំវិញបណ្ដឹងសុំ នៅក្រៅឃុំលោក ថាច់ សេដ្ឋា តុលាការកំពូលនឹងប្រកាសសេចក្ដីសម្រេចនៅថ្ងៃទី១៩ ខែមិថុនា ខាងមុខ។
#RFAKhmer #Cambodia #HunSen #SupremeCourt #ThachSetha #RongChhun #CandlelightParty
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន បញ្ជាឱ្យកែច្បាប់ដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតអ្នកនយោបាយ

#សម្រង់សម្តីសំខាន់ៗ៖ ​​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បញ្ជា​ឱ្យ​មន្ត្រី​របស់​លោក​សិក្សា​ពី​លទ្ធភាព​កែ​ច្បាប់​បោះឆ្នោត​ ដើម្បី​ដកហូត​សិទ្ធិឈរឈ្មោះ​បោះ​ឆ្នោត​របស់​អ្នក​នយោបាយ​ទាំង​ឡាយ​ណា​ដែល​មិនទៅ​បោះឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧​ ​នៅថ្ងៃទី២៣​ ​ខែកក្កដា​ខាង​មុខនេះ។​ ​ខាង​ក្រោម​នេះ​ជា​សារ​ជា​សំឡេង​មួយ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ទី១២​ខែ​មិថុនា​នៅ​លើ​ទំព័រ​តេឡេក្រាម (Telegram) របស់​លោក​ ​ហ៊ុន​ សែន។

#RFAKhmer #Cambodia #electionkh #HunSen #electionkh2023 #politics

---
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
កម្មករបម្រើការនៅរោងចក្រកាត់ដេរ ស្តារឡៃថ៍ អឹភែរឹល មេនូហ្វេតឆឺរីង ស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ផ្ទុះការតវ៉ា បន្ទាប់ពីថៅកែរោងចក្រព្យួរការងារកម្មករប្រមាណ ៣ពាន់នាក់ រយៈពេល២ខែ ក្រោយពួកគេទាមទារលក្ខខណ្ឌការងារសមរម្យជូនក្រុមកម្មករ ដែលភាគច្រើនជាស្ត្រី។ ក្រុមកម្មករអះអាងថា ពួកគេទាមទារលក្ខខណ្ឌការងារ ៩ចំណុច ដោយស្នើឱ្យថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ កុំព្យួរការងារស្ត្រីមានផ្ទៃពោះ និងទូទាត់ប្រាក់សំណងឱ្យក្រុមកម្មករតាមច្បាប់ ស្ដីពីការងារ ប្រសិនបើមានការបញ្ឈប់កម្មករ និងស្នើឱ្យថៅកែរោងចក្របញ្ឈប់ប្រធានរដ្ឋបាល និងប្រធានគ្រប់គ្រង ២នាក់ ដោយសារពួកគេគាបសង្កាត់សិទ្ធិក្រុមកម្មករ។
#RFAKhmer #Cambodia #Factory #Starlight #Workers #LaborRightsKH #UnionKH #HumanRights
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ក្រុមកូដករណាហ្គាវើលដ៍ ប្រមាណ ៥០នាក់ នៅថ្ងៃទី១៣ មិថុនា បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។ ពួកគេឈរដង្ហែរគ្នាពាក់វែនតាពណ៌ខ្មៅ យកលុយដុល្លាធ្វើជាម៉ាសបិទមាត់ និង កាន់រូបថតសខ្មៅ មានបូរពណ៌សនៅពីលើ ក្នុងគោលបំណងកាន់ទុក្ខដល់ស្ថាប័នរដ្ឋនានារួមមាន រដ្ឋសភា ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នរដ្ឋទាំងនេះ អសមត្ថភាពស្វែងរកយុត្តិធម៌ជូនកម្មករ។ ការពាក់វែនតាខ្មៅបែបនេះ គឺសំដៅដល់ស្ថាប័នរដ្ឋទាំងនោះ មិនបើកភ្នែកសម្លឹងមើលកម្មកររងទុក្ខវេទនា ដាច់បាយក្រហាយទឹក ដែលត្រូវបានថៅកែរំលោភសិទ្ធិការងារ ។ រីឯការយកលុយដុល្លាជាម៉ាសបិទមាត់វិញ សំដៅលើស្ថាប័នរដ្ឋទាំងនោះ ត្រូវបានថៅកែប្រើលុយបំបិតមាត់លម្អៀងកាន់ជើងថៅកែ មិនការពារកម្មករ។
​---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ប្រមាណ ៥០នាក់ នៅថ្ងៃទី១៣ មិថុនា បន្តធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។ ពួកគេឈរដង្ហែគ្នាពាក់វ៉ែនតាពណ៌ខ្មៅ យកលុយដុល្លាធ្វើជាម៉ាសបិទមាត់ និង កាន់រូបថតសខ្មៅ មានបូពណ៌សនៅពីលើ ក្នុងគោលបំណងកាន់ទុក្ខដល់ស្ថាប័នរដ្ឋនានា រួមមាន រដ្ឋសភា ក្រសួងកិច្ចការនារី ក្រសួងការងារ ក្រសួងយុត្តិធម៌ និងសាលារាជធានីភ្នំពេញ ដែលស្ថាប័នរដ្ឋទាំងនេះ អសមត្ថភាពស្វែងរកយុត្តិធម៌ជូនកម្មករ។ ការពាក់វ៉ែនតាខ្មៅបែបនេះ គឺសំដៅដល់ស្ថាប័នរដ្ឋទាំងនោះ មិនបើកភ្នែកសម្លឹងមើលកម្មកររងទុក្ខវេទនា ដាច់បាយក្រហាយទឹក ដែលត្រូវបានថៅកែរំលោភសិទ្ធិការងារ។ រីឯការយកលុយដុល្លាជាម៉ាសបិទមាត់វិញ សំដៅលើស្ថាប័នរដ្ឋទាំងនោះ ត្រូវបានថៅកែប្រើលុយបំបិទមាត់លម្អៀងកាន់ជើងថៅកែ មិនការពារកម្មករ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ (Human Rights Watch) និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ស្នើ​ឲ្យ​សហគមន៍​អឺរ៉ុប​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ ឲ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​។ សំណើ​នេះ ​ធ្វើឡើង​ស្រប​ពេល​ដែល​វៀតណាម​ បើក​កិច្ច​សន្ទនា​ ជាមួយ​សហគមន៍​អឺរ៉ុប​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ កាល​ពី​ឆ្នាំ​ ២០២០​ សហគមន៍​អឺរ៉ុប​បាន​ចុះហត្ថលេខា​ពង្រីក​ជំនួញ​នឹង​វៀតណាម​ ក្នុង​ទិសដៅ​ឲ្យ​វៀតណាម​ កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ ប៉ុន្តែ​ វៀតណាម​ធ្វើ​ផ្ទុយ​ទៅ​នឹង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​កិច្ច​លើក​តម្កើង​វិស័យ​សិទ្ធិមនុស្ស។
#RFAKhmer #News #Cambodia #KhmerKrom #KhmerKampucheaKrom #HumanRights #Vietnam
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖​ ​អ្នកវិភាគ​ផ្នែក​ច្បាប់​លោក​ ​វ៉ន ចាន់ឡូត​ ​ថា​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​ ​ដកហូត​សិទ្ធិឈរ​ឈ្មោះ​បោះ​ឆ្នោត​របស់​អ្នក​នយោបាយ​​ដែល​មិនទៅ​បោះឆ្នោត​ ​គឺ​ជា​ការ​ «បំផ្លាញ​ឫសគល់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»។​ ​ខណៈ​លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធា​គណបក្ស​សង្គ្រោះជាតិ​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ ​និង​អ្នក​ប្រជាធិបតេយ្យ​ធ្វើ​ខ្លួន​ដូច​ជា​«ដើម​ត្រែង»។​
​​
​បទសម្ភាសន៍​ទាំងស្រុង៖​​ https://fb.watch/l8oVaUX_IS/

#RFAKhmer #Cambodia #HunSen #EngChhaiEang #VornChanlout #ElectionKH2023 #CallinShow

---

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ ​​កម្មករ​រោងចក្រ​ស្ដារ​ឡៃថ៍ អឹភែ​រឹល​ ​មេ​នូ​ហ្វេ​ក​ឆឺ​រីង​ (​Star​light​ ​Apparel​ ​Manufacturing​) ​ប្រមាណ​២​ពាន់​នាក់​ ​នៅថ្ងៃទី១៤ មិថុនា នាំគ្នា​តវ៉ា​២​ថ្ងៃ​ជាប់គ្នា​ ​ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ស្រុក​ខ្សាច់​កណ្ដាល​ ​ពាក់ព័ន្ធ​ករណី​ថៅកែ​រោងចក្រ​ ​និង​ប្រធាន​រដ្ឋបាល​ពីរ​រូប​ ​ថា​ ​បាន​រំលោភ​សិទ្ធិ​ការងារ​ ​បង្ខំ​ឱ្យ​កម្មករ​ធ្វើការ​ហួសកម្លាំង​ ​និង​គំរាម​ព្យួរ​ការងារ​ ​ប៉ុន្តែ នៅតែគ្មានដំណោះស្រាយ។​ ​ក្រុម​កម្មករ​អះអាង​ថា​ ​ពួកគេ​នឹង​មិនព្រម​ចូល​ធ្វើការ​វិញ​នោះ​ទេ​ ​ប្រសិនបើ​អាជ្ញាធរ​ ​និង​ក្រសួង​ពាក់ព័ន្ធ​ ​មិន​ដោះស្រាយ​ការរំលោភ​សិទ្ធិ​ការងារ​នៅ​ក្នុង​រោងចក្រ​ ​ដែល​ធ្វើ​ឱ្យ​កម្មករ​ជាង​២​ពាន់​នាក់​រង​ភាព​យុត្តិធម៌​។
---
#RFAKhmer #Cambodia #Factory #Starlight #Workers #LaborRightsKH #UnionKH #HumanRights