វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.65K videos
87 files
7.56K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#កម្រងរូបភាព​៖ ក្រុម​ប្រជាកសិករ​ជាង​ ​២​០​០​ ​នាក់​ ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​គ្នា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ឧសភា​ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ក្រសួងមហាផ្ទៃ​ ​ឆ្ពោះទៅ​ក្រសួងយុត្តិធម៌​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង​ថ្នាក់​ដឹកនាំ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។​ ​ក្នុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុម​ប្រជាកសិករ​ទាំងនោះ​ ​បាន​លើក​បដា​ដែល​មាន​ពាក្យ​ថា​ ​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​អម​ដោយ​រូបថត​របស់​ពួកគេ​ទាំង​បី​នាក់​ ​និង​ ​ស្រែក​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​ ​ដោយ​ឥត​លក្ខខណ្ឌ​។​​ ​ ​
---
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #Land
Media is too big
VIEW IN TELEGRAM
ក្រុម​ប្រជាកសិករ​ជាង​ ​២​០​០​ ​នាក់​ ​មកពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ​គ្នា​ ​នៅ​រសៀល​ថ្ងៃ​ទី​ ​២​៣​ ​ខែ​ឧសភា​ ​បាន​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ចេញពី​ក្រសួងមហាផ្ទៃ​ ​ឆ្ពោះទៅ​ក្រសួងយុត្តិធម៌​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ឱ្យ​សមត្ថកិច្ច​ខេត្ត​រតនគិរី​ដោះលែង​ថ្នាក់​ដឹកនាំ​សមាគម​ស​ម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ទាំង​បី​នាក់​មាន​សេរីភាព​វិញ​។​ ​ក្នុង​ពេល​ធ្វើដំណើរ​ឆ្លងកាត់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្រុម​ប្រជាកសិករ​ទាំងនោះ​ ​បាន​លើក​បដា​ដែល​មាន​ពាក្យ​ថា​ ​ដោះលែង​លោក​ ថេ​ង​ ​សាវឿន​ ​លោក​ ញិ​ល​ ​ភាព​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​អម​ដោយ​រូបថត​របស់​ពួកគេ​ទាំង​បី​នាក់​ ​និង​ ​ស្រែក​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ពួកគេ​ ​ដោយ​ឥត​លក្ខខណ្ឌ​។​​ ​ ​
#RFAKhmer #Cambodia #Humanrights #ThengSavoeun #ThanHach #NhelPheap #CCFCCambodia #LandConflict
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#រូបត្លុកនយោបាយ​៖ ចំណងជើង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍
---
ខាងក្រោម​នេះ​ គឺជា​ចំណងជើង​ដ៏​គួរឱ្យ​ចាប់​អារម្មណ៍​ចំនួន ៥ ដែល​ប្រិយមិត្ត​របស់​យើង​បាន​ដាក់​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ៖
១. សម្តេច​ពិតជា​ខ្លាំង​ដូច​ខ្លា​ក្រដាស​មែន (ដោយ៖ Vuthy Khmer)
២. មិន​ហ៊ាន​ប្រកួត​ទេ​ខ្លាច​ដូចថៃ (ដោយ៖ Bong Nob)
៣. កំសាក​ហួស​ថ្លែង (ដោយ៖ So Visal)
៤. ចង់​ប្រកួត​ជាមួយ​អ្នកខ្លាំង តែ​ពេល​មុន​ប្រកួត​ចងដៃ ចងជើង​គេ ហើយ​បិទ​មាត់គេ​ទៀត (ដោយ៖ Khmer Chamrouen)
៥. ខ្លាំង​យ៉ាងណា គង់តែ​មាន​ថ្ងៃមួយ (ដោយ៖ @somalyly5258)

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #CandlelightParty#NEC#ElectionKH2023#WinWinPolicy
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​គណបក្ស​ប្រឆាំង​កំពុង​ជាប់​ពន្ធនាគារ គឺ​លោកស្រី ព្រំ ចាន់ថា អះអាង​ថា​ស្វាមី​លោកស្រី និង​លោកស្រី​ នឹង​មិន​សុំទោស ឬ​សុំ​សេរីភាព​ពី​រដ្ឋាភិបាល​ ដើម្បី​ទទួល​បាន​ការ​លើក​លែងទោស ឬ​ដោះលែង​នោះ​ទេ៕

#RFAKhmer #Politics
Media is too big
VIEW IN TELEGRAM
ចំណាត់ការ​ចាប់ខ្លួន​ប្រធាន​សមាគម​កសិករ និង​សហការី កំពុង​ធ្វើឱ្យ​កក្រើក​ក្រុងភ្នំពេញ និង​ធ្វើឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន រងនូវ​ភាព​អាម៉ាស់​ភ្លាមៗ​ ក្រោយ​ព្រឹត្តិការណ៍​ស៊ីហ្គេម។ ប្រជាកសិករ និង​សមាជិក​សហគមន៍​ប្រមាណ ២០០នាក់ មកពី​តាម​បណ្តា​ខេត្ត​ផ្សេងៗ ដូចជា កោះកុង កំពង់ស្ពឺ និង​សៀមរាប កំពុង​លើក​គ្នា​តវ៉ា​​ដើរ​ដង្ហែ​ក្បួន​ទាមទារ​ឱ្យ​ដោះលែង​អ្នកទាំងបី ចាប់តាំង​ពី​ថ្ងៃទី១៩ ខែឧសភា រហូត​មក​ជាប់ៗ គ្នា។
#RFAKhmer #Cambodia #HunSen #CandlelightParty #ElectionKH2023 #NationalElectionCommittee #NEC #PheasantRevolution #ThengSavoeun #NhelPheap #ThanHach #CCFCCambodia #LandConflict #SEAGames #SEAGames2023 #32ndSEAGames #SportLivesInPeace
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#កម្រងរូបភាព៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា បានប្រកាសសាលក្រមផ្ដន្ទាទោសលើថ្នាក់ដឹកនាំសហជីពនៃអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៩នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅ ២ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី សឿង ចរិយា ប្រកាសសាលក្រមផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងសមាជិក ៥ នាក់ទៀត គឺកញ្ញា ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះស្មើគ្នា។ ប៉ុន្តែ អ្នកទាំង ៥រូបនេះ តុលាការដាក់ឲ្យស្ថិតនៅក្រៅឃុំ។ ចំណែក ៣នាក់ទៀត គឺលោកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ត្រូវជាប់ពន្ធនាគារត្រឹម ១ឆ្នាំ ដោយតុលាការសម្រេចព្យួរទោសដែរ។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar