វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.81K photos
1.8K videos
89 files
7.71K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ព្រឹត្តិការណ៍​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញ​ពី​គម្រោង​ CLV សមត្ថ​កិច្ច​ឃាត់​ខ្លួនមនុស្សជាង​៣០​នាក់
---
អាជ្ញាធរ​ចម្រុះ បាន​ពង្រាយ​កម្លាំង នៅ​តាម​បណ្ដាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ដើម្បី​ត្រួតពិនិត្យ​សកម្មភាព​ចេញ​ចូល​ក្នុង​រាជធានី​ភ្នំពេញ​របស់​ពលរដ្ឋ។ ទន្ទឹម​នឹង​នេះ អាជ្ញាធរ​បាន​ឃាត់​ខ្លួន​មនុស្ស​សរុប​៣១​នាក់ ​រួមមាន​សកម្មជន​នយោបាយ ពលរដ្ឋ និង​យុវជន​ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/government-seems-to-be-planning-to-have-anti-government-youths-for-arrest-08192024034806.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #China #ChinaReach #PRC #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #HayVanna #HayVannith #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​បង្ខំ​ឱ្យ​ព្រះសង្ឃ​មួយ​អង្គ​សឹក​បើ​នៅ​តែ​ចូលរួម​ការងារ​សង្គម
---
មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ បាន​បង្ខំ​ឱ្យ​ព្រះសង្ឃ​មួយ​អង្គ ដែល​សកម្ម​នឹង​កិច្ចការ​សង្គម ផ្ដិត​មេ​ដៃ​ធ្វើ​កិច្ច​សន្យា​ជាលើក​ទី​២ ឱ្យ​ឈប់​ឈឺឆ្អាល​សកម្មភាព​សង្គម​ ឬ​សឹក​ឈប់​ធ្វើ​ជា​ព្រះសង្ឃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #HunDynasty #Authoritarianism #Nepotism #ChamkarMorn #ThouVakhim #SupremePatriarch #NonNget #OmLimHeng #WatThan #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​ថា ការ​បិទ​បញ្ចប់​​សេវា​​​ផ្ដល់លិខិត​ឆ្លង​ដែន​នៅ​កូរ៉េ​ខាង​ត្បូង ជា​រូបភាព​គំរាមកំហែង និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពួក​គាត់
----
ពលករខ្មែរ​ហៅ​ការ​បិទ​បញ្ចប់​ការ​ផ្តល់​សេវា​លិខិត​ឆ្លង​ដែន​ធម្មតា​ដល់​ពលរដ្ឋ និង​ពលករ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា ជា​ការ​គំរាមកំហែង និង​ធ្វើ​ទុក្ខបុកម្នេញ​ដល់​ពួកគាត់ មិន​ឱ្យ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​ នឹង​រដ្ឋាភិបាល​គម្រោង​រឿង CLV។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/e-PChzekjGM
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #Korea #HunSen #HunManet #WorkersKH #PoliticsKh #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #CourtKH #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #Nepotism #HunDynasty #CambodiaFamilyRun #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
លោកស្រី ព្រុំ ចាន់ថា ​​​​រង់​ចាំ​​ប្ដី​​ចេញ​ពី​ពន្ធនាគារ​​ ដើម្បី​បន្ត​ធ្វើនយោបាយ​​ឡើង​វិញ​​
---
ប្រពន្ធ​របស់​​លោក កាក់ កុម្ភារ ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ លោកស្រី ព្រុំ ចាន់ថា ​ឱ្យ​ដឹង​ថា ​លោក​ស្រី​បាន​ទៅ​​ជួប​សួរសុខទុក្ខ​​​​ប្ដី​នៅ​​ពន្ធនាគារ​ព្រៃស​​​​ស្ទើរ​ជា​រៀង​រាល់​​សប្ដាហ៍ ​ដើម្បី​​​ផ្ដល់​កម្លាំង​ចិត្ត​។

លោក​ស្រី​ថា​ ប្ដី​លោក​ស្រី​​តែង​តែ​ផ្ដាំ​ផ្ញើ​​មក​លោកស្រី​វិញ ​ឱ្យ​រក្សា​កម្លាំង​ចិត្ត​មើលថែ​កូនៗ និង​រង​ចាំ​លោក​ត្រឡប់​ចេញ​ពី​ពន្ធនាគារ​​វិញ​ ដើម្បី​​បន្ត​​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​។
👉 ទស្សនាវីដេអូពេញ៖ https://www.facebook.com/rfacambodia/videos/1206485130385430
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #KakKomphear #PrumChantha #PoliticsKh #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #HumanRights #FridayWomen #FridayWives #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
កម្ពុជា​ធ្វើ​ពិធី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​បុរាណ​៧០​រូប​ពី​សហរដ្ឋអាមេរិក
---
រដ្ឋាភិបាល​កម្ពុជា ធ្វើ​ពិធី​ស្វាគមន៍​សម្បត្តិ​វប្បធម៌​៧០​រូប ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រគល់​មក​ឱ្យ​ប្រទេស​កំណើត​វិញ​ កាលពីថ្ងៃទី២២ ខែសីហា។ ក្រសួង​វប្បធម៌​បញ្ជាក់​ថា វត្ថុ​បុរាណ​ទាំង​នោះ មាន​អាយុកាល​តាំង​ពី​មុន​និង​សម័យ​អង្គរ​។​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ប្រកាស​ថា ខ្លួន​មាន​មោទនភាព​ក្នុង​ការ​នាំ​យក​មក​កាន់​ប្រទេស​កំណើត​វិញ នូវ​វត្ថុបុរាណ​ជា​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #culture #Cambodia #usa #antiquities #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ឡើង​មក​លេង​កូន​នៅ​ភ្នំពេញ ត្រូវ​​សមត្ថកិច្ច​ខេត្ត​កោះកុង​ឃាត់​ធ្វើ​កិច្ច​សន្យា​កុំ​ឱ្យ​តវ៉ា​ប្រឆាំង CLV
---
សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង សោកស្ដាយ​ចំពោះ​សមត្ថកិច្ច ដែល​ឃាត់​ខ្លួន​ ពួកគាត់ និង​បង្ខំឱ្យ​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ចូលរួម​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ ត្រីកោណ CLV របស់​រដ្ឋាភិបាល ​ក្នុង​ពេល​ ពួកគាត់កំពុង​ដំណើរ​មក​លេង​កូន​ចៅ​នៅ​ភ្នំពេញ​នៅ​ថ្ងៃទី២៥ សីហា។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #KohKong #LandActivists #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
យុវជន​មួយ​ចំនួន​មិន​បាន​ចូល​សាលា​ដោយសារ​ត្រូវ​ជួយ​រក​ប្រាក់​ឪពុកម្ដាយ​លើ​គំនរ​សំរាម​តាំង​ពី​ក្មេង
---
ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន បន្ត​ស៊ូទ្រាំ​ប្រកប​របរ​រើស​អេតចាយ​លើ​គំនរ​ចាក់​សំរាម ស្ថិត​ក្នុង​ភូមិ​បាគូ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ពលរដ្ឋ​ទាំង​នោះ មាន​ទាំង​មនុស្ស​ចាស់​និង​ក្មេង តែង​ចេញ​ធ្វើ​ការ​លើ​គំនរ​សំរាម​ជារៀងរាល់​ថ្ងៃ​តាំង​ពី​ព្រឹក​ដល់​ល្ងាច ឬ​ពី​ល្ងាច​រហូត​ដល់​ព្រឹក ហើយ​ត្រូវ​ប្រឈម​កម្ដៅ​ខ្លាំង ទាំង​ពន្លឺ​ព្រះអាទិត្យ​និង​ចេញ​ពី​សំរាម រួម​ទាំង​ក្លិន​ស្អុយ​។ ក្នុង​នោះ ក៏​មាន​កញ្ញា លីម សៀង អាយុ១៧ឆ្នាំ ​ដែល​តែងតែ​ចេញ​រើស​អេតចាយ​តាំង​ពី​ក្មេង​ដើម្បី​ជួយ​រក​ប្រាក់​ម្ដាយ​ផ្គត់ផ្គង់​គ្រួសារ រហូត​កញ្ញា​មិន​បាន​ចូល​សាលា​ និង​ចេះ​អក្សរ​ដូច​ក្មេង​ដទៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Trash #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ភ្នំពេញ​«​គំរាម​បណ្ដេញ​ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក បើ​មិន​ព្រម​យក​សំណង​តិចតួច​»
---
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាង​៤០​គ្រួសារ យល់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​ទៅ​ស្វែងរក​កន្លែង​ផ្សេង​រស់​នៅ​។ ពលរដ្ឋ​លើកឡើង​ថា សំណង​នោះ មាន​គ្រួសារ​ខ្លះ​ទទួល​បាន​ត្រឹម​២​ពាន់​ឬ​ទៅ​៤​ពាន់​ដុល្លារ និង​ខ្លះ​ទទួល​បាន​ប្រហែល​១​ម៉ឺន​ដុល្លារ ដែល​ពិបាក​ទៅ​ស្វែងរក​ទិញ​ផ្ទះ​នៅ​កន្លែង​ថ្មី​រស់​នៅ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
«យើង​តស៊ូ​ដើម្បី​ខ្លួន​យើង និង​កូន​ចៅ​ជំនាន់​ក្រោយ​របស់​យើង...»
---
ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៣​ពាន់​នាក់ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ជាលើកទី២នៅ​កណ្ដាល​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃទី០១ ខែ​កញ្ញា ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA)។ ពួកគេ​យល់​ថា​ការ​ខ្លួន​ពី​កិច្ច​សហប្រតិបត្តិការ​នេះ នឹង​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ខ្មែរ​ពី​ប្រទេស​វៀតណាម។ ក្រុម​ពលករ​ខ្លះ អួល​ដើម​ក និង​ហូរ​ទឹក​ភ្នែក​នៅ​ពេល​នឹក​រឭក​ដល់​ក្រុម​គ្រួសារ និង​មាតុភូមិ ដោយ​ពួកគេ​មិន​ចង់​ឱ្យ​ទឹក​ដី​ខ្មែរ​ត្រូវ​បាត់បង់​បន្ថែម​ទៀត​ទេ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #SouthKorea #HunSen #HunManet #CLV #CLVDTA #Protests #TerritorialIntegrity #Sovereignty #BorderInfrastructureDevelopmentFund #Fundraising #MigrantWorkers #ArbitraryArrests #Youths #VerticalVideos #Reels #Shorts
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ អាច​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន
---
ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិ​ការងារ​ពី​ប្រទេស​ស៊ុយអែត និង​ជា​មេ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ អាច​នឹង​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​២​ឆ្នាំ។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​លើក​ទី​២ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​​បទ​​«​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម»។ ប៉ុន្តែ​ការ​ចោទ​នេះ ​ត្រូវ​​សហគមន៍​អន្តរជាតិ​​ថ្កោលទោស និង​​ចាត់ទុក​​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #MLVT #HengSour #LaborRights #ChenLipKeong #ChenYiyFon #ChhimSithar #LRSU #NagaWorld #Strikers #LaborDispute #VerticalVideo #Trending #Reels #Shorts