វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៣៩៣នាក់ទៀត គិតត្រឹម ព្រឹកថ្ងៃទី១៨ ខែឧសភានេះ។ តួលេខអ្នកឆ្លង សរុបពេលនេះ ២៣.២៨២នាក់។ ចំណែកអ្នក ជាសះស្បើយវិញ មានចំនួនសរុប​១៤.៩៥៥នាក់ ស្លាប់កើន ១៥៩នាក់ និង ៦៣៦នាក់ ជាករណីនាំចូលពីក្រៅប្រទេស។

Join RFA Khmer

#RFAKhmer #Health #MOH #COVID19KH
និន្នាការ «អតិផរណា​ឧកញ៉ា» ឬ​ការកើនឡើង​ចំនួន​បុគ្គល​​អ្នកមាន​លុយ​​មាន​អំណាច​​ខ្មែរ​​ដែល​​ទទួល​បាន​​គោរមងារ​ជា ឧកញ៉ា ហើយ​​យក​​ងារ​​នេះ​​​ទៅ​​កាង​​អំណាច​​ឲ្យ​​អ្នកធំ​​ដើម្បី​​ប្រព្រឹត្តទង្វើ​ខុស​ច្បាប់​ កំពុង​ចោទ​ជា​​បញ្ហា​​ជុំវិញ​​ការ​ធ្លាក់​​ចុះ​​គុណតម្លៃ​នៃ​​ងារ​​នេះ​​នៅ​ក្នុង​​សង្គម​​ខ្មែរ​​បច្ចុប្បន្ន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Law #Social #Tycoon
អ្នក វិភាគនយោបាយលើកឡើងថា ករណីមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ មួយចំនួនស្នើសុំសិទ្ធិធ្វើ នយោបាយ ជាបន្តបន្ទាប់ក្នុងស្ថានភាព បច្ចុប្បន្ននេះ មិនមានលក្ខណៈ អំណោយផល សម្រាប់ពួកគាត់នោះទេព្រោះលំហ ប្រជាធិបតេយ្យ នៅបន្តរួមតូច និងស្ថិតក្រោមការរឹតត្បិត នៅ ឡើយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #politicalRight
គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា ទោះបីជា​លោក កឹម សុខា និង​ប្រទេស​មួយ​ចំនួន​ មាន​និន្នាការ​ចង់​ឱ្យ​មាន​ការ​ចរចា​នយោបាយ​ក៏ដោយ ក៏​រឿង​នេះ​មិន​អាច​កើត​មាន​ដាច់ខាត ពីព្រោះ​រចនាសម្ព័ន្ធ​របស់​បក្សប្រឆាំង​ត្រូវ​បាន​រំលាយ​រួច​ទៅ​ហើយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhme #Politics #KemSokha#CNRP #CPP
លោក វីទិត ម៉ុនតារប៊ន VititMuntarbhorn អ្នករាយការណ៍​ពិសេស​ថ្មី​​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ​ថ្លែង​សារ​តាមរយៈ​វីដូអូ​ខ្លី ផ្សាយ​តាម​ហ្វេសប៊ុក នៅថ្ងៃទី១៧ ឧសភា​ថា ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ជួប​ប្រទះ​បញ្ហា​ជាច្រើន ដែល​កើត​ចេញ​ពី​ការ​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #HumanRights
មន្ត្រី​ជាន់ខ្ពស់​​មួយ​​រូប​​ក្នុង​​ចំណោម​ មន្ត្រី​ជាន់ខ្ពស់​​ពីរ​​រូប​​នៃ​​គណបក្សសង្រ្គោះជាតិ​ប្រកាស​​ថា​ លោក​​នឹង​​ចូល​ប្រឡូក​​ក្នុង​​ឆាក​​នយោបាយ​​សា​​ជា​ថ្មី​ បន្ទាប់​​ពី​​បាន​​រង់​ចាំ​​អស់​​រយៈ​ពេល​ ៣​ឆ្នាំ​ នៅ​តែ​​គ្មា​ន​​ដំណោះ​​ស្រាយ​​នយោបាយ​​រវាង​​គណបក្ស ប្រជាជនកម្ពុជា​ និង​​គណបក្ស​​សង្គ្រោះ​ជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhme #Politics #CNRP #CPP
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://www.youtube.com/watch?v=EAENdv34ODc

https://web.facebook.com/rfacambodia/videos/135683728512680

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា គ.ស.២០២១៖
៚ មេឃុំ ចៅសង្កាត់ គណបក្ស សង្គ្រោះ ជាតិ រិះគន់ មន្ត្រី ជាន់ ខ្ពស់ មួយ ចំនួន ដែល សុំ សិទ្ធិ ធ្វើ នយោបាយ ខណៈ វិបត្តិ នយោបាយ មិន ទាន់ ដោះស្រាយ រួច
៚ ពលរដ្ឋ អំពាវនាវ ដល់ តំណាង រាស្ត្រ ខេត្ត កណ្ដាល ឲ្យចុះ ជួយ អន្តរាគមន៍ ជម្លោះ ដីធ្លី ជាមួយ ក្រុមហ៊ុន អភិវឌ្ឍន៍ ព្រលាន យន្តហោះ ថ្មី OCIC
៚ ក្រសួង ព័ត៌មាន ព្រមាន បញ្ឈប់ ផ្ដល់ អាជ្ញាប័ណ្ណ ដល់ ម្ចាស់ អង្គភាព សារព័ត៌មាន ដែល មិន ចុះ បញ្ជី ពាណិជ្ជកម្ម មុនដំណាច់ឆ្នាំ២០២១
៚ ពលរដ្ឋ និង អាជ្ញាធរ ខេត្ត សៀមរាប សោកស្តាយ ដែល ព្រៃលិចទឹក រាប់ សិប ហិកតារ ត្រូវ ភ្លើងឆេះ
…. រួមនឹងព័ត៌មានផ្សេងៗទៀត៖
អាជ្ញាធរ​ថៃ​រក​ឃើញ​ជនជាតិ​ថៃ​ជា​ច្រើន​នាក់​ឆ្លង​ជំងឺ​កូវីដ១៩ ក្រោយ​ពេល​ពួកគេ​​លួច​ឆ្លងដែន​ត្រឡប់​មក​ពី​​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ មន្ត្រី​សង្គមស៊ីវិល យល់​ថា រឿង​នេះ​​​កើត​ឡើង​ដោយសារ​អាជ្ញាធរ​នៅ​តំបន់​ព្រំដែន​អនុវត្ត​ច្បាប់​ធូរ​រលុង ទើប​បណ្ដាល​ឱ្យ​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​#កូវីដ១៩ នៅ​ទី​នោះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhme #Health #COVID19KH #Poipet #BanteayMeanchey #Cambodia #Thai
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://www.youtube.com/watch?v=JLm33nElfx4

https://www.facebook.com/rfacambodia/videos/472035987421254
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា គ.ស.២០២១៖
-អ្នកជំនាញផ្នែកសារព័ត៌មានបារម្មណ៍ ពីការព្រមានរបស់ក្រសួងព័ត៌មាន ក្នុងការ បញ្ឈប់ ការផ្ដល់អាជ្ញាប័ណ្ណដល់ម្ចាស់ស្ថាប័ន មួយចំនួនដែលមិនចុះបញ្ជីពាណិជកម្ម
-ចំនួនអ្នកជាវប័ណ្ណនាឡិកាដៃលោក សម រង្ស៊ី ដើម្បី​ប្រមូលថវិកាជួយពលរដ្ឋក្រីក្រ ក្នុងតំបន់បិទខ្ទប់ កើនដល់២ម៉ឺនសន្លឹកហើយ
-ពលរដ្ឋ និងអាជ្ញាធរខេត្តសៀមរាប សោកស្តាយ​ដែលព្រៃលិចទឹករាប់សិបហិកតារ​ត្រូវភ្លើងឆេះ
-នាទីសុខភាពសប្តាហ៍នេះ យើងនឹង​សេចក្តីរាយការណ៍​ថាតើការជ្រើសរើស​វិធីឆ្ពុងតាម​បែបបុរាណខ្មែរ អាចជួយកាត់បន្ថយ​រោគសញ្ញានៃជំងឺកូវីដ១៩ ដែរឬទេ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖
#ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ (Covid-19) ថ្មី ចំនួន ៤១៥នាក់ ស្លាប់ ៥នាក់ និង ករណី ជា សះស្បើយ ៧៤៥ នាក់ គិត ត្រឹម ព្រឹក ថ្ងៃ ព្រហស្បត្តិ៍ ទី២០ ខែ ឧសភា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ២៣.៦៩៧ នាក់។ ចំណែក អ្នក ជាសះស្បើយ វិញ មាន ចំនួន សរុប ១៥.៧០០ នាក់ ស្លាប់ កើនដល់ ១៦៤ នាក់ និង ៦៤០ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។

Join RFA Khmer

#RFAKhme #Health #COVID19KH #COVID19
សហរដ្ឋអាមេរិក​ផ្តល់​ប្រាក់ ១១លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ទឹក​ប្រាក់ ៤ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត ក្នុង​ក្របខ័ណ្ឌ​វ៉ាក់សាំង​កូវ៉ាក់ (COVAX) របស់​អង្គការសុខភាព​ពិភពលោក ដើម្បី​ចូលរួម​ជួយ​ពិភព​លោក​ទប់ស្កាត់​ជំងឺ​រាតត្បាត​សាកល​កូវីដ១៩។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhme #Health #COVID19KH
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://www.youtube.com/watch?v=1Dblg_bLTTY

https://web.facebook.com/rfacambodia/videos/846141026319330
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែឧសភា គ.ស.២០២១៖
៚អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនដល់ ១៦៤នាក់ ខណៈអ្នកឆ្លងថ្មីមានជាងបួនរយនាក់
៚អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ចូលរួមធ្វើនយោបាយនឹង គណបក្ស កែទម្រង់កម្ពុជា
៚មន្ត្រីនាំពាក្យបក្សកាន់អំណាចថា បក្សប្រឆាំងអាចផ្ញើលុយបានពីការលក់នាឡិកាដៃលោក សម រង្ស៊ី ជួយពលរដ្ឋតាម របៀបរបស់បក្សនេះ
៚តុលាការឧទ្ធរណ៍កោះហៅសាក្សីចូល បំភ្លឺរឿងបុរសម្នាក់ស្លាប់ពេលឃុំខ្លួននៅពន្ធនាគារខេត្តបាត់ដំបង…. រួមនឹងព័ត៌មានផ្សេងៗទៀត៖
មេឃុំ ចៅសង្កាត់​គណបក្ស​ប្រឆាំង​រិះគន់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ខណៈ​វិបត្តិ​នយោបាយ​មិនទាន់​ដោះស្រាយ​រួច ដើម្បី​ស្តារ​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​។ ពួកគេ​ថា អ្វី​ដែល​គួរ​ឱ្យ​សោកស្តាយ​បំផុត​នោះ គឺ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដែល​មិន​ហ៊ាន​ចេញ​មុខ​ឈឺឆ្អាល និង​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ មន្ត្រី​គណបក្ស​កាន់អំណាច​ថា ការ​លើកឡើង​របស់​មន្ត្រី​មូលដ្ឋាន​គណបក្ស​ប្រឆាំង រំលោភសិទ្ធិ​បុគ្គល ព្រោះ​ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ​វិញ​ស្រប​តាម​ច្បាប់​។ អ្នកឃ្លាំមើល​ថា គណបក្ស​កាន់​អំណាច នៅតែ​មិន​ហ៊ាន​ប្រកួតប្រជែង​ការ​បោះឆ្នោត​ពិតប្រាកដ​មួយ​ដែល​មាន​បក្ស​ប្រឆាំង​ខ្លាំង​នោះ​ទេ។ អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #PolHom
អ្នក​ជំនាញ​សុខាភិបាល បាន​ស្នើ​ឱ្យ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ត្រួតពិនិត្យ​កន្លែង​បិទ​ស្រា​ស ផ្សេងៗ​ទៀត​ដើម្បី​ចៀសវាង ករណី​ពុល​មនុស្ស​ស្លាប់​ក្រោយៗ ទៀត​។ ការ​ស្នើសុំ​នេះ​បាន​កើតមានឡើង​ក្រោយពី មាន​មនុស្ស​ចំនួន ១១ នាក់​បាន​ពុល​ស្រា​ស ស្លាប់​ក្រោយ​ពី​ពួកគេ​ទទួល​ទាន នៅ​ក្នុង​ពិធី​បុណ្យសព នៅក្នុង​ខេត្ត​កណ្ដាល។ អានព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #Health #Wine #RiceWine #Poisoned
ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​​នយោបាយ​អះអាង​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​មិន​មែន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ចិន (China) តែ​មួយ​នោះ​ទេ តែ​ក៏​ជា​ការ​រួម​ចំណែក​របស់​ប្រទេស​ជាច្រើន​ទៀត​ដែរ ជាពិសេស​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​វេទិកា​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២០ ឧសភា​នេះ​ថា ការ​អភិវឌ្ឍ​របស់​កម្ពុជា​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​ចិន។ អានព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #Politics #Hunsen #China
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://www.youtube.com/watch?v=zav4fhjER5M

https://www.facebook.com/rfacambodia/videos/888795518568080
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា គ.ស.២០២១៖
1. អ្នកជំនាញថា កម្ពុជាមិនគួរផាត់ចោលជំនួយ​ពី​ប្រទេសប្រជាធិបតេយ្យ ក្នុងការអភិវឌ្ឍ​ប្រទេសទេ
2. អ្នកច្បាប់ថាសារព្រមានទៅចៅក្រម និង​ព្រះរាជអាជ្ញារបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌មិនបង្ហាញពីការអនុវត្តច្បាប់
3. ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន UDG ជំរុញឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយ​បញ្ចប់វិវាទ
4. ពលរដ្ឋបារម្ភប៉ះពាល់ដល់ជីវភាព និង​បរិស្ថាន ដោយសារក្រុមហ៊ុនចិនសម្រុករុករករ៉ែ​នៅចំណុចកោះត្បែង
……រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
តើ គណបក្ស សង្គ្រោះ ជាតិ នឹង មាន យុទ្ធសាស្ត្រ អ្វី ដែល អាច វិល ចូល ឆាក នយោបាយ ឡើង វិញ បាន?
សូម លោក អ្នក នាង រង់ចាំ ទស្សនា វេទិកា អ្នក ស្ដាប់ អាស៊ី សេរី នៅ យប់ ថ្ងៃ សុក្រ ទី២១ ខែឧសភា ដែល នឹង ជជែក ពី បញ្ហា នេះ កុំបីខាន។
ប្រសិន បើ លោក អ្នក នាង ចង់ សួរ វាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ បាទ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅ ក្នុង ខ្ទង់ ខំមិនថ៍ (Comment) នៃ ហ្វេសប៊ុក (Facebook) ឬ យូធូប (Youtube) អាស៊ី សេរី ដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ហើយ ក្រុម ការងារ អាស៊ី សេរី នឹង ហៅ ទៅ លោក អ្នក នាង វិញ។ សូម អរគុណ!
#RFAKhmer #CallShow #វិទ្យុអាស៊ីសេរី #វេទិកាអ្នកស្ដាប់
មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​កសិកម្ម​គាំទ្រ​វិធានការ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ហាម​ការ​នាំចូល​សត្វ​ជ្រូក​និង​ផលិតផល​សាច់​ជ្រូក ពី​ប្រទេស​វៀតណាម ដោយសារ​បារម្ភ​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក (African swine fever (ASF) នៅ​ក្នុង​ប្រទេស​កម្ពុជា។ អានព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #Pork #Vietnam #Cambodia #ASF
រដ្ឋបាល​រាជធានី​ភ្នំពេញ​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​២៤ ខែ​ឧសភា តទៅ ប៉ុន្តែ​សម្រាប់​ផ្សារ​មិន​រៀបរយ​គឺ​នៅ​បន្ត​បិទ​នៅឡើយ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ​១៩។អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Markets #Economy
មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ក្រុងភ្នំពេញ​លើកឡើងថា មូល​ហេតុដែល​មិនទាន់​ចាប់បាន​ជនបង្ក​ហិង្សា​លើ​សកម្មជន​បក្សប្រឆាំង​កន្លង​មក​នេះ ព្រោះ​ជនរងគ្រោះ​មួយចំនួន​មិន​បាន​ដាក់​បណ្តឹង និង​មិន​សហការ​ជាមួយ​សមត្ថកិច្ច។ ប៉ុន្តែ​សកម្មជន​បក្សប្រឆាំង អះអាង​ថា សមត្ថកិច្ច​ទៅវិញ​ទេ​ដែល​គ្មាន​ឆន្ទៈ​ចាប់​ជនដៃដល់​យកមក​ផ្តន្ទាទោស​តាម​ច្បាប់ ព្រោះ​ពួក​គាត់​យល់ថា ករណី​ហិង្សា​ទាំងនេះ គឺជា​ការ​រៀបចំ​ជា​ប្រព័ន្ធ​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ដែល​និន្នាការ​ផ្ទុយ​ពី​បក្ស​កាន់​អំណាច។អានព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #CNRP #Beaten