វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.69K videos
88 files
7.6K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​តុលាការ​ជាន់ខ្ពស់​ដែល​ដោះលែង​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក (ROCK) ឧកញ៉ា គិត ធាង ដែល​ជា​មេខ្លោង​ចែកចាយ​គ្រឿង ញៀន​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ក្លឹប​កម្សាន្ត​របស់ខ្លួន។ ពួកគាត់ ចាត់ទុកថា ការ​ដោះលែង​នេះ គឺជា​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​មានការ​សង្ស័យ​ពី​អំពើពុករលួយ​ជា​ប្រព័ន្ធ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Law #Corruption #Drug
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://www.youtube.com/watch?v=98VDanCmBr8

https://www.facebook.com/rfacambodia/videos/3973313556080454

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា គ.ស.២០២១៖
៚ មន្ត្រីសិទ្ធិមនុស្សចង់ឃើញ តុលាការ បើក សវនាការ លោក កឹម សុខា ឲ្យបានឆាប់
៚ លោក សម រង្ស៊ី អំពាវឲ្យមហាជនទូទៅ ចៀវ នាឡិកា ដៃលោក ដើម្បីជួពលរដ្ឋរងគ្រោះ ដោយ សារជំងឺcovid-19
៚អ្នកវិភាគថា រដ្ឋាភិបាលអាចពង្រឹង អំណាច ព្រះមហាក្សត្រ ប្រសិនបើចៅក្រមមិនមែន ជាសមាជិកគណបក្សនយោបាយ
៚ មន្រ្តីគណបក្សបប្រឆាំងរិះគន់ សារ ព្រមាន លោក ហ៊ុន សែន ដែលបញ្ជាឲ្យកងកម្លាំង នគរបាល បង្រ្កាបពលរដ្ឋមាននិន្នាការផ្ទុយ ...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

Join RFA Khmer

#RFAKhmer #អាស៊ីសេរី
អ្នក​​វិភាគ​​ថា ​​​ការ​​មិន​​ឱ្យ​ចៅក្រម​​ចូល​បក្ស​នយោបាយ​​អាច​​ជួយ​​ពង្រឹង​​អំណាច​​ព្រះ​មហាក្សត្រ​​។ អ្នក​ជំនាញ​កិច្ច​ការច្បាប់ និង​ជាអ្នក​វិភាគ​នយោបាយបណ្ឌិត​ ឡៅ​ ម៉ុងហៃ ​លើកឡើង​ថា​ ​បើ​អ្នក​មាន​​អំណាច​​និង​ស្ថាប័ន​​ពាក់​ព័ន្ធ ​​ដូច​ជា​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​​ ដូច​ច្បាប់​ចែង នោះនឹង​​គាំទ្រ​ដល់ការ​​​​​ថ្វាយ​ព្រះ​មហាក្សត្រ​​កាន់​តែ​មាន​​កិត្តិនាម​និង​ជា​ទី​សក្ការៈ​បូជា​ខ្ពង់ខ្ពស់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #King #Law #Court #Judges
ក្រសួង​សុខាភិបាល​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី ចំនួន ៣៥០​នាក់​ទៀត​ គិត​ត្រឹម​​​​ព្រឹក​ថ្ងៃ​ទី១៦ ខែ​ឧសភា​នេះ។ តួលេខ​​​​អ្នក​ឆ្លង​សរុប​ពេល​នេះ​ ២២.១៨៤នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន សរុប ១២.១២០នាក់ ស្លាប់​កើន ១៥០នាក់ និង ៦៣០​នាក់​ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

Join RFA Khmer

#RFAKhmer #Health #MOH #COVID19KH #COVID19
ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រលាន​យន្តហោះ​ថ្មី ស្ថិត​ក្នុង​ភូមិ​កំពង់តាឡុង ឃុំ​បឹងខ្យា​ង នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល នាំគ្នា​ទៅ​សង់រោង ដេក​យាម​ដី ទាំងថ្ងៃទាំងយប់ និង​ធ្វើ​ពិធី​ដាក់​បណ្ដាសា តាម​បែប​សាសនា ដើម្បី​ទាមទារ​ដំណោះស្រាយ​ដីធ្លី​។ អាជ្ញាធរ​ថា ដី​នោះ​បាន​ដោះស្រាយ តាម​គោលនយោបាយ​ទីផ្សារ រួច​ហើយ តែ​ពលរដ្ឋ​មិន​ព្រម​ទទួល។ អានព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Landdispute #LandKDL #OCIC
បន្លែ​ និង​កសិផល​មួយ​ចំនួន មាន​ទីផ្សារ​ឡើងវិញខ្លះហើយ ក្រោយ​ការ​បិទ​ខ្ទប់​ ខ្ទង់​មួយ​ខែ​កន្លង​មក​នេះ។ ប៉ុន្តែ បញ្ហា​តម្លៃ​នៅ​តែ​​ទាប​បណ្ដាល​ឲ្យ​កសិករ​ខ្លះ អស់​​ទឹក​​ចិត្ត នឹង​​បង្ក​​បង្កើន​​ផល។ អ្នក​ជំនាញ​​កសិកម្ម ជំរុញ​រដ្ឋាភិបាល ផ្ដល់​ទុន និង​ធានាតម្លៃ​ទីផ្សារ​កសិផល​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Vegetables #COVID19KH
សាច់ ញាតិ ស្ត្រី សកម្មជន បរិស្ថាន ដែល កំពុង ជាប់ឃុំ ស្នើ ឱ្យ សាធារណជន ជួយ ទាមទារ យុត្តិធម៌ ជូន អ្នក ហ៊ាន ចេញ មុខ ការពារ ប្រយោជន៍ សង្គម ផង។ សំណើ នេះ ធ្វើឡើង បន្ទាប់ពី សាធារណជន និង មន្ត្រី រដ្ឋាភិបាល ចេញមុខ ស្វែងរក យុត្តិធម៌ ឱ្យ ពិធីការិនី ទូរទស្សន៍ មួយ ក្នុង ក្តីក្តាំ រឿង បៀតបៀន ផ្លូវភេទ មន្ត្រី សង្គម ស៊ីវិល ទទូច ដល់ អាជ្ញាធរ ឱ្យ ដោះលែង សកម្មជន ទាំងនោះ ឱ្យ មាន សេរីភាព ឡើង វិញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Rights #Activist #Environment
មន្ត្រី​សិទ្ធិ​មនុស្ស​យល់​ថា តុលាការ​បន្ត​ពន្យារ​ពេល​ជំនុំជម្រះ​សំណុំរឿង​លោក កឹម សុខា ក្រោម​ហេតុផល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ គឺ​ជា​ហេតុផល​មិន​ទាន់​ពេញលេញ​នៅ​ឡើយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #KemSokha #CNRP #Court #COVID19KH
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/753087315373275

https://www.youtube.com/watch?v=wEtLll-Kt24

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា គ.ស.២០២១៖
៚អ្នកជំងឺកូវីដចំនួន៣នាក់ទៀតបានស្លាប់ និងរកឃើញអ្នកឆ្លងថ្មីចំនួន៣៥0នាក់
៚ លោក សម រង្ស៊ី ចាប់ផ្ដើមលក់ប័ណ្ណអោយ សារធារណៈជនដែលចង់ទិញនាឡិការបស់លោកតម្លៃ ៥ដុល្លារ
៚ អាជ្ញាធររថា មិនទាន់ដល់ពេលចាំបាច់ ដោះលែងអ្នកទោសស្រាលៗនៅពន្ធនាគារភ្នំពេញទេ
៚ ពលរដ្ឋ រងផលប៉ះពាល់ពីគម្រោងព្រលាន យន្តហោះថ្មី តវ៉ាបិទផ្លូវទាមទារដំណោះ ស្រាយ ដីធ្លី
...រួមនឹងព័ត៌មានផ្សេងៗមួយ ចំនួនទៀត៖
ការ​​ចូលរួម​​ទិញ​​​ប័ណ្ណ​ដើម្បី​​​ទិញ​​នាឡិកា​​លោក​ សម​ រង្ស៊ី​ ចាប់​​ផ្ដើម​​ហើយ​​។
អ្នក​ចូលរួម​ទិញ​​ប័ណ្ណ​នាឡិកា​លោក សម​ រង្ស៊ី​ ​ ​ត្រូវ​ចំណាយ​ប្រាក់​ ៥ ​ដុល្លារ​​សម្រាប់​ទិញ​ប័ណ្ណ​មួយ​សន្លឹក ​​ហើយបុគ្គល​ម្នាក់​មាន​សិទ្ធិ​ទិញ​ប័ណ្ណ​លើស​ពី​មួយ​​​​ដោយពេល​ទិញ​​ប័ណ្ណនោះ​​រួច​ហើយ​ ​អ្នក​ទិញនឹង​​ទទួល​បាន​លេខ​សម្គាល់​ដែលលេខសម្គាល់នោះ​នឹង​ត្រូវ​លោក​ សម​ រង្ស៊ី​ ចាប់​​​​ឆ្នោត​​​រក​អ្នក​ដែល​ត្រូវ​​​ទទួល​បាន​នាឡិកា​​ម៉ាក​​កាស្យូ​​ (Casio) ​របស់​លោក។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #SamRainsy #HunSen #Watch #COVID19
អ្នកជំងឺកូវីដ១៩​ ចំនួន​ ៣ នាក់​បន្ថែម​ទៀត​បានស្លាប់ ​នៅថ្ងៃ​អាទិត្រនេះ។ ​ ចំណែក​ករណីឆ្លងថ្មីវិញ ​ក្រសួងសុខាភិបាល បញ្ជាក់ថា ​មាន​ចំនួន​ជាង ៣រយ​(៣៥០) នាក់ ខណៈ​​អ្នកជា​សះស្បើយ​មាន​រហូត​ដល់ជាង ​១ពាន់ ៣រយ (១.៣៨០) ​នាក់​។ អានអត្ថបទបន្ថែម

Join RFA Khmer

#RFAKhmer #Health #COVID19KH #COVID19
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://www.youtube.com/watch?v=hLheUsFop7o

https://www.facebook.com/rfacambodia/videos/522115525879822


នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ចន្ទ ៦កើត ខែជេស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៧ ខែ ឧសភា គ.ស.២០២១៖
• អតីតរដ្ឋមន្រ្តីក្រសួងកិច្ចការនារី ស្នើឲ្យ​ក្រសួង​យុត្តិធម៌ ហ៊ានចេញមុខប្រាប់លោក ហ៊ុន សែន ឲ្យឈប់ជ្រៀតជ្រែកប្រព័ន្ធយុត្តិធម៌
• មន្រ្តីសហជីពនៅតែបារម្ភ អំពី​មធ្យោបាយ​ធ្វើ​ដំណើររបស់កម្មករ ព្រោះមានហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លងជំងឺកូវីដ-១៩
• ពលរដ្ឋក្រីក្រមួយចំនួន នៅជាប់ព្រំដែនថៃ ប្រថុយ​ជីវិតដើររើសអេតចាយ ដើម្បីក្រពះ ទោះជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំង
• លោក សម រង្ស៊ី ចាប់ផ្ដើមលក់​ប័ណ្ណនាឡិកា​តម្លៃ ៥ដុល្លារ ដើម្បីរៃអង្គាស​ថវិកាជួយ​ពលរដ្ឋក្រីក្រ ដែលរងផល​ប៉ះពាល់​ដោយ​សារវិបត្តិពីជំងឺកូវីដ-១៩
រួមនឹងព័ត៌មានផ្សេងៗ មួយចំនួនទៀត៖
ទោះបី​ជា​ជ​​ន​ជាប់ឃុំ​​នៅក្នុង​​ពន្ធនាគារ​នៅ​ភ្នំពេញ​​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​ចង្អៀតណែ​ន​ ខ្វះអនាម័យ ​និងប្រឈ​ម​ហានិភ័យ​នៃ​ការឆ្លង​ជំងឺកូវីដ-១៩ ​ក៏ដោយ​ អាជ្ញាធរ​​ពន្ធនាគារអះអាងថា ​ពេលនេះ​មិនទាន់​ដល់​​ដំណាក់កាល​​ចាំបាច់​​ក្នុងការ​​ដោះលែង​​ជនជាប់ឃុំ​​ដែល​​មាន​​បទល្មើស​​កម្រិត​​ស្រាល ​ឬជន​ជាប់ឃុំ​ដែល​​ងាយ​រង​គ្រោះ​​នោះ​ទេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRight #Prison #CNRP #COVID19
មន្រ្តី​សហជីព​​នៅតែ​បារម្ភ​អំពី​​មធ្យោបាយ​​ធ្វើដំណើរ​​របស់​កម្មករ​ ​ព្រោះ​មាន​ហា​និ​ភ័យ​ខ្ពស់​ក្នុង​​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​ក្តី​បារម្ភ​នេះ​កើតមានឡើង​ ​ក្រោយ​​ក្រសួង​​ប្រកាស​​ឲ្យ​​រោងចក្រ​បើក​ដំណើរការ​ឡើង​វិញ​ ​ប៉ុន្តែ​ភាគី​​ពាក់ព័ន្ធមិនបាន​រក​​ដំណោះស្រាយ​បញ្ហា​​មធ្យោបាយ​​ធ្វើដំណើរ​​របស់​​កម្មករ​​នោះ​​ឡើយ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #Worker #COVID19KH
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៣៦០ នាក់ ទៀត គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា នេះ។ តួលេខអ្នកឆ្លងសរុបពេល នេះ ២២.៥៤៤នាក់។ ចំណែកអ្នកជា សះស្បើយវិញមានចំនួនសរុប ១៣.០០៦នាក់ ស្លាប់កើន ១៥៤នាក់ និង ៦៣៤ នាក់ ជា ករណីនាំចូលពីក្រៅប្រទេស។

Join RFA Khmer

#RFAKhmer #Health #MOH #COVID19KH
កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ ត្អូញត្អែរ​អំពី​ទុក្ខ​លំបាក ក្រោយ​ពួកគាត់​បើក​បាន​ប្រាក់​ឈ្នួល​បន្តិចបន្តួច ដែល​មិន​អាច​ជួយ​ឱ្យ​ពួកគាត់​សងបំណុល បង់ថ្លៃ​បន្ទប់​ជួល ទឹក​ភ្លើង និង​ដោះស្រាយ​ជីវភាព​មិន​រួច​ផង។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា រដ្ឋាភិបាល និង​ថៅកែ​រោងចក្រ គួរ​យកចិត្ត​ទុក​បន្ថែម ជុំវិញ​ទុក្ខ​លំបាក​របស់​កម្មករ​និយោជិត ដើម្បី​ធានា​ថា ពួកគាត់​អាច​រស់នៅ​ក្នុង​ជីវភាព​សមរម្យ។ អានព័ត៌មានពេញ

Join RFA Khmer

#RFAKhmer #Worker #Covid19 #Pandemic
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/1399157420437595

https://www.youtube.com/watch?v=dDhnZQSAsTM

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ ចន្ទ ៦កើត ខែជេស ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៧ ខែ ឧសភា គ.ស.២០២១៖
៚មេធាវីទាមទារឲ្យតុលាការដោះលែង យុវជនខ្មែរថាវរៈ និងយុវជនសង្គមផ្សេងទៀត ដោយសារឃុំខ្លួនលើសពីច្បាប់កំណត់
៚អ្នកវិភាគថា ការប្រព្រឹត្តខុសរបស់ឧកញ៉ា មួយ ចំនួនធ្វើឱ្យប៉ះពាល់ដល់ រដ្ឋាភិបាល និងកត្តិនាមព្រះមហាក្សត្រ
៚ពលករខ្មែរ និង ជនភៀសខ្លួន ខ្មែរក្រោម ស្នាក់នៅប្រទេសថៃ កំពុងផ្ទុះករណីឆ្លង ជំងឺកូវីដ១៩ នៅទីក្រុងបាងកក
៚បទសម្ភាសពីការទិញបណ្ណនាឡិការបស់ លោក សម រង្ស៊ី…រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
អ្នក​​វិភាគ​​​​ថា​​ ការ​ប្រព្រឹត្តខុស​​របស់​ពួក​​ឧកញ៉ា​មួយ​ចំនួន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​​កិត្តិនាម​រដ្ឋាភិបាល​និង​ព្រះមហាក្សត្រ​​។ ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​ជំរុញ​​​​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​និង​វាយតម្លៃ​ពី​ទ្រព្យ​សម្បត្តិ​ លក្ខណៈ​សម្បត្តិ​បុគ្គល​ និង​សកម្ម​ភាព​​មនុស្ស​ធម៌​ផ្សេងៗ​​ទៀត ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​ផ្ដល់​គោរមងារ​ឧកញ៉ា​នេះទៅ​ឱ្យ​នរណា​ម្នាក់​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #King #Tycoon
មេធាវី​ការពារ​ក្តី ​ទាមទារ​ឲ្យ​តុលាការ​​ដោះលែងយុវជន​ខ្មែរថាវរៈ ​និង​​យុវជន​​សង្គម​ផ្សេង​ទៀត ​ដោយសារ​​ឃុំខ្លួន​​រងចាំ​សវនាការ​​លើស​​កំណត់​​នៃ​ច្បាប់​។ គិតមក​ទល់ពេលនេះ​ តុលាការក្រុងភ្នំពេញ ​បានឃុំខ្លួន​ក្រុមយុវ​ជន​ខ្មែរ​ថាវរៈ ​និងយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ​ចំនួន​ ៧ រូប​ នៅក្នុង​ពន្ធនាគារព្រៃស​រយៈពេល​ជាង ៨​ ខែមកហើយ ​ប៉ុន្តែ​មិនបាន​លើកយក​សំណុំរឿង​របស់ពួកគាត់ ​មកធ្វើ​ការ​ជំនុំ​ជម្រះ​រកខុស​ត្រូវ​នោះទេ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Law #Lawyer #Youth #Prison
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការផ្សាយ របស់ អាស៊ីសេរី)
https://www.youtube.com/watch?v=9Ar0kE88yB8

https://www.facebook.com/rfacambodia/videos/783581772360653

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ៧កើត ខែជេស្ឋ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា គ.ស.២០២១៖
៚ មន្ត្រីគណបក្សប្រឆាំងអះអាងថា អ្នកជៀវប័ណ្ណនាឡិកាលោក សម រង្ស៊ី ដើម្បីប្រមូលថវិកាជួយពលរដ្ឋដាច់ស្បៀងក្នុងវិបត្តិកូវីដ១៩ កើនលើសពីផែនការរំពឹងទុក
៚ តំណាងសហជីពថា និយោជកបំពាន វិធានការ បង្ការជំងឺកូវីដ-១៩ ដែលធ្វើឲ្យកម្មករ ប្រឈម នឹងការឆ្លងជំងឺនេះ
៚ មេធាវីការពារក្តី ទាមទារឲ្យតុលាការ ដោះលែង យុវជនខ្មែរថាវរៈ និងយុវជនសង្គម ផ្សេងទៀត ដោយសារឃុំខ្លួនរង់ចាំសវនាការ លើសកំណត់ច្បាប់
៚មេភូមិម្នាក់នៅខេត្តមណ្ឌលគិរីរងការចោទ ថា ប្រមូលស្នាមមេដៃប្តឹងរំលាយព្រៃសហគមន៍ យកដីលក់
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖