វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​គំរាម​បិទ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD ពី​សំណាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការ​ធ្វើ​ឡើង​ដោយ​ផ្ទុយ​ពី​ច្បាប់​ស្ដី​ពី​សារព័ត៌មាន។ ពួកគេ​លើក​​ឡើង​​ដូច្នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ដាក់​កំហិត​ឱ្យ​សារព័ត៌មានសំឡេង​ប្រជាធិបតេយ្យ​ត្រូវ​តែ​សុំទោស​រដ្ឋាភិបាល និង​កូន​ប្រុស​ច្បង​របស់​លោកមក​ត្រឹម២៤ម៉ោងវិញ ជុំវិញ​ការ​ផ្សាយ​ព័ត៌មាន​ថា លោក ហ៊ុន ម៉ាណែត បាន​ចុះ​ហត្ថលេខា​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​​ប្រទេស​តួកគី (Turkey)។
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #HumanRights #FreedomPress #Journalists #HunSen #HunManet #VOD #SaveVoD
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និង​សម្ដេច​ម៉ែ យាង​ទៅ​ទីក្រុង​ប៉េ​កាំង ប្រទេ​ស​ចិន ចាប់​ពី​ថ្ងៃ១២ ខែកុម្ភៈ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ព្រះរាជ​សុខភាព​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ចិន។ ដំណើរ​យាង​​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នេះ​មិន​ទាន់​កំណត់​ពេល​នៃ​ការ​យាង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឡើយ។
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #KingOfCambodia #China #Health
ពលរដ្ឋ​ដែល​និយម​តាមដាន​ព័ត៌មាន​សោកស្ដាយ​នៅ​ពេល​ដឹង​ថា ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ចេញ​បញ្ជា​បិទ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ VOD យ៉ាង​តក់​ក្រហល់ ​កាល​ពី​យប់​ថ្ងៃ​ទី១២ ខែកុម្ភៈ​ម្សិលមិញ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #HumanRights #FreedomPress #Journalists #HunSen #HunManet #VOD #SaveVoD
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រឹមម៉ោង ១០ ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ និង​ឱ្យ​ពិនិត្យមើល​ពី​លទ្ធភាព​ប្តឹង​វិទ្យុនេះ​ទៅ​តុលាការ។ អ្នកជំនាញ​ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ ទទូច​ឱ្យ​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ណាមួយ​ដល់​ការបោះឆ្នោត​ជាតិ​នាពេល​ខាងមុខ។
នេះគឺ​ជាទិដ្ឋភាព​នៅ​មុខ​ការិយាល័យ (Office) របស់​វិទ្យុសំឡេងប្រជាធិបតេយ្យ VOD នៅ​ព្រឹក​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
រូប៖ ពលរដ្ឋផ្តល់ឱ្យ
#RFAKhmer #HumanRights #FreedomPress #Journalists #HunSen #HunManet #VOD #SaveVoD
ឆ្នាំ២០២៣ អាចជាឆ្នាំផ្ដាច់ព្រ័ត្រដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈានទៅសម្រេចមហិច្ឆតាផ្ទេរអំណាចតពូជពង្សវង្សត្រកូលទៅឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថា បើមានការផ្ទេរអំណាចតាមអំពើចិត្តមែននោះ នោះគឺជាការអនុវត្តខុសច្បាប់រដ្ឋធម្មនុញ្ញ ខុសច្បាប់បោះឆ្នោត ខុសប្រព័ន្ធបោះឆ្នោតសមាមាត្រ និងជាការធ្វើផ្ទុយពីលក្ខន្តិកៈ​របស់គណបក្សប្រជាជនកម្ពុជា។
👉 ទស្សនាវីដេអូរឿងនេះ
---
#RFAKhmer #Cambodia #HunSen #HunManet #HunDynasty
#viral #trending #reels #reelsvideo #shorts
អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បង្ខំ​ឱ្យ​ម្ចាស់​អាជីវកម្ម និង​រមណីយដ្ឋាន​ជាង១០នាក់​រុះរើ​សំណង់​នៅ​ឆ្នេរ​ សារ៉ាសេនបេ (Saracen Bay) ក្រោយ​ពី​ម្ចាស់​ដី​បាន​វិនិយោគ​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង។ ម្ចាស់​អាជីវកម្ម​ទាំង​នោះ​ថា ការជូនដំណឹងរបស់អាជ្ញាធរ រយៈពេល​ត្រឹម​១សប្ដាហ៍ ដោយ​ពុំ​មាន​ផ្ដល់​សំណង​សមរម្យ​ជូន​ពួក​គាត់​នោះ​ទេ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​និង​ខាតបង់​ទាំងស្រុង​ដល់​អាជីវកម្ម...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #HumanRights #Landdispute #KohRong #PrahSihanoukVill
ព័ត៌មាន​​សំខាន់ៗ ចំនួន ៧ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. លោក ហ៊ុន សែន បញ្ជា​ឱ្យ​បិទ និង​ប្តឹង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ទៅ​តុលាការ...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
#RFAKhmer #HumanRights #FreedomPress #Journalists #HunSen #HunManet #VOD #SaveVoD
ក្រសួង​ព័ត៌មាន បាន​ប្រកាស​លុបចោល​អាជ្ញាបណ្ណ​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) រួចហើយ​ នៅព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ក្រោម​ហេតុផល​សារព័ត៌មាន វី.អូ.ឌី (VOD) ដែល​ជា​ផ្នែក​មួយ​នៃ CCIM បានរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើវិជ្ជាជីវៈ​សារព័ត៌មាន និង​ធ្វើប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #HumanRights #FreedomPress #Journalists #HunSen #HunManet #VOD #SaveVoD
ក្រុម​យុវជន​ខ្មែរថាវរៈ ក្រុម​សហជីព​ណាហ្គាវើលដ៍ (World) រួមទាំង​ក្រុមស្ត្រីថ្ងៃសុក្រ ប្រមាណ​៥០​នាក់ បាន​ទៅ​ប្រមូល​ផ្តុំគ្នា​នៅ​មុខការិយាល័យ វិទ្យុសំឡេង​ប្រជាធិបតេយ្យ (VOD) នៅព្រឹក​ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈនេះ ដើម្បី​ស្នើសុំ​ដល់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កុំឱ្យ​លុប​អាជ្ញាប័ណ្ណ​របស់​សារព័ត៌មានVOD។ ពួកគេ​បាន​លើកបដា​ថា សូម​មេត្តា​កុំបិទ VOD ដែលជា​សារព័ត៌មាន​ឯករាជ្យ​និង​ជាទីទុក​ចិត្ត​របស់​ពលរដ្ឋខ្មែរ ឬថា សូម​លោកនាយករដ្ឋមន្ត្រី​មេត្តា​កុំលុប​សារព័ត៌មាន​ឯករាជ្យ​មួយ​នេះ ជាដើម។
រូប៖ ពលរដ្ឋផ្តល់ឱ្យ
👉 អានព័ត៌មានបន្ថែម៖
#RFAKhmer #HumanRights #FreedomPress #Journalists #HunSen #HunManet #VOD #SaveVoD