វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
93 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សហជីព និង​កម្មករ​រោងចក្រ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​មាន​វិធានការ​ច្បាស់លាស់​ក្នុង​ការ​ជួយ​សម្រួល​ថ្លៃ​បន្ទប់​ជួល និង​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ក្នុង​តំបន់​បិទ​ខ្ទប់។ ការ​ស្នើ​សុំ​នេះ គឺ​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​ម្ចាស់​ផ្ទះ​ជួល ផ្អាក​យក​ថ្លៃ​បន្ទប់​ជួល ជា​បណ្ដោះអាសន្ន​ព្រមទាំង​ស្នើសុំ​ឱ្យ​អគ្គិសនី​កម្ពុជា និង​រដ្ឋាករទឹក​កម្ពុជា ពិនិត្យ​លទ្ធភាព​អនុគ្រោះ​ថ្លៃ​ទឹក​ថ្លៃ​ភ្លើង​ដល់​កម្មករ​ក្នុង​តំបន់​បិទ​ខ្ទប់​ផង។ អាន​ព័ត៌មាន​ពេញ

Join RFA Khmer

#RFAKhmer #Worker #Lockdown #Covid19KH
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/477349190154705
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ១៣រោច ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២១៖
៚ គណបក្សកាន់អំណាចបដិសេធមិនចរចា​នឹង​លោក កឹម សុខា ដើម្បីបង្រួបបង្រួមជាតិ
៚តំណាងកម្ពុជាចាត់ទុកសេចក្តីថ្លែងការណ៍ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ករណីសាលក្រមប្រឆាំងនឹងសកម្មជនបរិស្ថានថា ជាការជ្រៀតជ្រែកក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា
៚ មេដឹកនាំសហជីពនិងកម្មករ បារម្ភពីការ ឆ្លង​រាលដាល​ជំងឺកូវីដ១៩ ចូលទៅក្នុងចង្កោម កម្មកររោងចក្រកាត់ដេរ
៚បទវិភាគថាតើអ្នកប្រជាធិបតេយ្យនៅកម្ពុជា ជួប​បញ្ហាអ្វីខ្លះបន្ទាប់​ពីគណបក្ស​ប្រជាជន​កម្ពុជា​កាន់​កាប់អសនៈសភាទាំងមូល?
...រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត
កម្មករ​សំណង់​​មួយ​​​ចំនួន​​​ដែល​​អាជ្ញាធរ​​​ចោទ​​ថា ​បាន​​ល្មើស​​នឹង​បម្រាម​បិទ​ខ្ទប់​នោះ​ឱ្យ​ដឹង​ថា ពួក​គាត់​​​បាន​​​ចាក​ចេញ​ពី​​ខេត្ត​ព្រះសីហនុ​ទៅ​​ខេត្ត​សៀមរាប​ដោយ​​សារ​​គ្មា​ន​​​ការងារ​​ធ្វើ​និង​​ស្បៀង​​អាហារ​ហូបចុក​​​គ្រប់គ្រាន់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #COVID19 #COVID19KH
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍កម្ពុជា បាន​បដិសេធ​ចោទ​ទាំងស្រុងថា ការ​លើក​ឡើង​របស់​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ពាក់ព័ន្ធ​និង​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ថា​ជា​ការ​ជំរុញ​និង​ផ្ដល់​កម្លាំង​បន្ថែម​ឲ្យ​បុគ្គល​កាន់​តែ​ល្មើស​ច្បាប់ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ញុះញង់​ឲ្យ​មាន​អំពើហិង្សា និង​បែកបាក់​ក្នុង​សង្គម ដែល​ទាំង​នេះ​សុទ្ធសឹង​ជា​ទង្វើរ​រុញ​ច្រាន​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភាព​វឹកវរ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #UN #MaryLawlor
ក្រសួងសុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ មាន​ ៥៣៨​នាក់​ថែម​ទៀត ដោយ​ក្នុង​នោះ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​។ ករណី​ឆ្លង​ថ្មី​ទាំងនេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ ក្នុង​ព្រឹត្តិការ​សហគមន៍ ​២០ កុម្ភៈ កើនឡើង​ដល់​ ១៨.១៥៥នាក់​ហើយ​។ ដោយឡែក​អ្នកជំងឺ ៤៥៦នាក់​ទៀត បានជា​សះស្បើយ​​នៅ​ថ្ងៃ​ដដែល​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Lockdown #Covid19KH
អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​ក្រសួង​សុខាភិបាល​បង្ហាញ​ទិន្នន័យ​មួយ​ចំនួន និង​ទីតាំង​រស់នៅ របស់​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ (Covid-19) ដូច​ពេល​មុន​ឡើងវិញ ដើម្បី​ពលរដ្ឋ​ងាយស្រួល​បង្ការ​ខ្លួន និង​ប្រុងប្រយ័ត្ន​។ ការ​ស្នើសុំ​នេះ ដោយសារ​មួយ​រយៈ​ចុងក្រោយ​នេះ ក្រសួង​សុខាភិបាល បាន​បង្ហោះ​ត្រឹមតែ​តួលេខ​អ្នក​ឆ្លង​តែ​ប៉ុណ្ណោះ ដោយ​លែង​ផ្តល់​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ទៀត។ អាន​ព័ត៌មាន​ពេញ
មន្ត្រី​សហជីព​ថា ការ​ឆ្លង​នេះ គឺ​ដោយសារ​រដ្ឋាភិបាល និង​ខាង​រោងចក្រ ពុំ​ទាន់​បាន​ដោះស្រាយ បញ្ហា​កម្មករ​មក​ធ្វើការ​ដោយ​ជិះឡាន ឬ​រ៉ឺម៉ក​ប្រជ្រៀត​គ្នា​ច្រើន និង​ការរស់នៅ​ផ្តុំគ្នា​ក្នុង​បន្ទប់​ជួល​តែមួយ​លើស​ចំនួន​កំណត់ ទៅ​តាម​ការ​ស្នើ​សុំ​ពី​ខាង​សហជីព​កម្មករ​នោះ​នៅ​ឡើយ​ទេ... ព័ត៌មានពេញ

Join RFA Khmer
#RFAKhmer #Worker #Union #Covid19 #Health
រដ្ឋាករទឹក​ក្រុងភ្នំពេញ សម្រេច​មិន​យក​ថ្លៃ​ប្រើប្រាស់​ទឹក​ពី​កម្មករ និង​សិស្ស និស្សិត ស្នាក់នៅ​ផ្ទះ​ជួល ក្នុង​តំបន់​ក្រហម​ដែល​កំពុង​បិទ​ខ្ទប់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ រយៈពេល​៣​ខែ ដោយ​គិត​ចាប់​ពី​ខែ​មីនា មេសា និង​ខែ​ឧសភា។ ព័ត៌មាន​ពេញ
Join RFA Khmer
#RFAKhmer #Lockdown #Water #PPWSA
ក្រសួង​សុខាភិបាល​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ (Covid-19) ថ្មី ចំនួន ៥២០នាក់​ទៀត​ គិត​ត្រឹម​​​​ថ្ងៃ​ទី៩ ខែ​ឧសភា​នេះ។ តួលេខ​​​​អ្នក​ឆ្លង​សរុប​ពេល​នេះ​ ១៩.២៣៧​នាក់។ ចំណែក​អ្នក​ជា​សះស្បើយ​វិញ មាន​ចំនួន សរុប ៧.៦៤១នាក់ ស្លាប់ ១២០នាក់ និង ៥៦៧​នាក់​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។

Join RFA Khmer

#RFAKhmer #Health #Lockdown #Covid19KH
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះ ដើម្បី ទស្សនា ការ ផ្សាយ របស់ អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/860353591497427

នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ១៣រោច ខែវិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា គ.ស.២០២១ដែលមាន មាតិកា ព័ត៌មានសំខាន់ៗដូចតទៅ៖
១. អ្នកស្លាប់ដោយជំងឺកូវីដកើនដល់១២០នាក់ និងអ្នកឆ្លងថ្មីមានជាង៥រយនាក់ទៀត
២. សាច់ញាតិ ស្នើសុំដោះលែងអ្នកទោសស្រាលៗ និង អ្នកមានជំងឺកំពុងជាប់ឃុំ ក្នុងពន្ធនាគារខេត្តព្រះសីហនុ ក្រោយផ្ទុះជំងឺកូវីដ-១៩
៣. គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើលោក ហ៊ុន សែន ពន្យល់ពីការចោទប្រកាន់ថាបក្សនេះកេងចំណេញនយោបាយ
៤-ពលរដ្ឋខ្មែរនៅជប៉ុន តវ៉ាប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន……រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
គ្រួសារមួយ ដែល ឆ្លង ជំងឺកូវីដ១៩ ខកចិត្ត ជា ខ្លាំង ដែល អាជ្ញាធរ គម្រាម កំហែង និង មិន រៀប ចំកន្លែង ព្យាបាល និង ថែទាំ ជំងឺ កូវីដ១៩ ឲ្យ បានត្រឹមត្រូវ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #COVID19
ករណី​ជំងឺ​កូវីដ​១៩ បាន​ឆ្លង​ចូល​ដល់​ក្នុង​ពន្ធនាគារ​ហើយ។ សាច់​ញាតិ​​​​​ស្នើសុំ​​​ដោះលែង​អ្នក​​​​ទោស​ស្រាលៗ និង​អ្នក​​មាន​​ជំងឺកំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ​ ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19KH #COVID19 #Prison
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://www.facebook.com/rfacambodia/videos/486374719479956
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃ ចន្ទ ១៤រោជ ខែ ពិសាខ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១០ ខែ ឧសភា គ.ស.២០២១ដែលមាន មាតិកា ព័ត៌មានសំខាន់ៗដូចតទៅ៖
• មន្ត្រីសង្គមស៊ីវិលថាការយកលុយ ថ្លៃធ្វើតេស្តរហ័សរកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យរដ្ឋ គួរធ្វើតាមគោលការណ៍ស្ម័គ្រចិត្ត
• មន្រ្តីរដ្ឋាភិបាលទទួលស្គាល់ ថាពលរដ្ឋខ្មែររាប់សែននាក់បន្ថែមទៀត ធ្លាក់ខ្លួនក្រ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩
• អ្នកឃ្លាំមើលសង្គម ព្រួយបារម្ភអំពីស្ថានភាពអ្នកជាប់ឃុំ ក្រោយអ្នកទោសជាង ៣០ នាក់នៅខេត្តព្រះសហីហនុ ឆ្លងជំងឺកូវីដ-១៩
• ពលរដ្ឋខ្មែរនៅឯនាយសមុទ្រម្នាក់ លះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើន ជួយដល់ពលរដ្ឋខ្មែរក្នុងស្រុក ដែលកំពុងដាច់ ស្បៀង

រួមនឹងព័ត៌មានផ្សេងៗ មួយចំនួនទៀត៖
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​យ​ក​លុយ​ថ្លៃ​ធ្វើតេស្ត​រហ័ស​រក​ជំងឺ​កូវីដ​នៅ​មន្ទីរពេទ្យ​រដ្ឋ គួរ​ធ្វើ​ដោយ​ស្ម័គ្រចិត្ត។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #COVID19 #MOH
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានចោទសួរ​ថា តើអំណោយ​ដាក់​ឈ្មោះ​លោក ហ៊ុន សែន​ ជា​ទង្វើ​កេងចំណេញ​នយោបាយ​ដែរ​ទេ​?​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19 #GDP #HunSen
ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ប្រជាពលរដ្ឋ​នៃ​បណ្តា​ប្រទេស​ផ្សេងទៀត នៅក្នុង​ទីក្រុង​តូក្យូ (Tokyo) នៅ​ថ្ងៃទី​៩ ខែឧសភា​។ សម្រាប់​បាតុករ​ខ្មែរ គឺ​ពួកគេ ទាមទារ​ឱ្យ​លោក​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច​ព្រោះ​ពលរដ្ឋ​ខ្មែរ​ស្រេកឃ្លាន​ប្រជាធិបតេយ្យ​និង​ការ គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #Japan #Cambodia #HunSen #COVID19
អណិកជន​​ខ្មែរ​ម្នាក់​​រស់​​នៅ​​សហរដ្ឋអាមេរិក​បាន​​បង្កើត​​មូលនិធិ​មួយ​​ឈ្មោះ​ «សប្បុរសធម៌​» ដើម្បី​រក​ប្រាក់​​ទិញ​ស្បៀង​​អាហារ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្មែរ​​ដែល​​កំពុង​​អត់​ឃ្លាន​​​ក្នុង​ឱកាសនៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា​។ ​​ថវិកា​ចូល​មូលនិធិ​នេះ​ភាគ​ច្រើន​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ និង​ប្រាក់​មួយ​ចំនួន​​ទៀត​​បាន​មក​ពី​ការ​ចូល​​​វិភាគទាន​ពី​សប្បុរសជន​​​ខ្មែរ​​​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​ ដើម្បី​បម្រើ​​ដល់​បុព្វហេតុ​​មនុស្សធម៌​នេះ។ អំឡុង​​ពេល​ផ្ទុះ​ការ​រាលដាល​ជំងឺ​​​កូវីដ​ចូល​ក្នុង​សហគមន៍​លើក​ទី​៣​​នៅ​កម្ពុជា​​​​មូលនិធិ​មួយ​នេះ​បាន​​​ឧបត្ថម្ភ​ស្បៀង​អាហារ​ជូន​ដល់​​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ជា​បន្ត​បន្ទាប់​។
​តើ​​ពលរដ្ឋខ្មែរអាមេរិកកាំង​រូប​នេះ​​ជា​នរណា? ហើយ​មូលហេតុ​អ្វី​បាន​ជា​លោក​​លះបង់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​​​យ៉ាង​ច្រើន​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​បែប​នេះ​?​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #COVID19KH #COVID19 #Poor
ធនាគារ​ពិភពលោក បាន​រកឃើញ​ថា ក្នុង​រយៈពេល​ ៦ ខែ​ចុងក្រោយ​ គិតចាប់​ពី​ខែ​មិថុនា ឆ្នាំ២០២០ រហូតដល់​ខែ​មករា ឆ្នាំ២០២១​ ពោលគឺ​នៅ​មុន​ពេល​មាន​វិបត្តិ​ផ្ទុះ​ខ្លាំង​នៃ​ជំងឺកូវីដ១៩ ចូលក្នុង​សហគមន៍​ជាលើក​ទីបី ពលរដ្ឋ​យ៉ាងហោច​ណាស់ ១សែន ៥ម៉ឺន​គ្រួសារ (១៥០.០០០ គ្រួសារ) ឬ​ស្មើ​នឹង​ជាង​កន្លះលាន​នាក់​ បាន​ធ្លាក់ខ្លួន​ក្លាយ​ជា​អ្នកក្រ ដោយសារ​តែ​វិបត្តិ​ជំងឺកូវីដ១៩​នេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #WB #Poor #COVID19KH #COVID19
(សូមលោកអ្នកនាង ចុច លើ Link ខាង ក្រោម នេះដើម្បីទស្សនាការផ្សាយរបស់អាស៊ីសេរី)
https://web.facebook.com/rfacambodia/videos/925737114868256
នេះគឺជាកម្មវិធីផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ដែលមានមាតិកាដូចតទៅ៖
១.មន្ត្រីសង្គមស៊ីវិល ស្វាគមន៍ការបង្រួមតំបន់​ក្រហម នៅភ្នំពេញ មកត្រឹមបិទខ្ទប់ភូមិ​ឬ​ក្នុងផ្ទះវិញ ក្រោយចំនួនអ្នកឆ្លងកូវីដ-១៩​ថយចុះ
២. លោក សម រង្ស៊ី ស្នើឱ្យសមាជិកសភា​អាមេរិក​ជួយប្រជាជនកម្ពុជាក្នុងគ្រា​មានវិបត្តិ​កូវីដ-១៩
៣. អាជ្ញាធរថាមានមនុស្ស១ពាន់នាក់​បាន​ល្មើសបម្រាមបង្ការជំងឺកូវីដ-១៩
៤-សាច់ញាតិរិះគន់សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបងថា​ចាត់ការយឺតយ៉ាវរឿងបុរស​ម្នាក់ដែលស្លាប់ក្នុងពេលឃុំខ្លួននៅពន្ធនាគារ……រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀត៖
សាច់​​ញាតិអ្នក​ជាប់​ឃុំ​​​ទាមទារ​ឲ្យដោះ​លែង​​អ្នក​​នយោបាយ ដើម្បី​​​កាត់​​បន្ថយ​​​ហានិភ័យ​​​ឆ្លង​ជំងឺ​​កូវីដ-​១៩ ក្នុង​​ពន្ធនាគារ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #HumanRights #COVID19#Prisoner
មេដឹកនាំ​បក្សប្រឆាំង លោក សម រង្ស៊ី ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​សមាជិកសភា​សហរដ្ឋ​អាមេរិក​ដោយ ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​​ដល់​ប្រជាជន​កម្ពុជា​ដែល​កំពុង​រងគ្រោះ​ក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។ ការ​ស្នើសុំ​នេះ គឺ​ដោយសារ​លោក​យល់​ថា របប​ក្រុងភ្នំពេញ​អសមត្ថភាព​ដោះស្រាយ​វិបត្តិ​កូវីដ និង​ថែមទាំង​ធ្វើទុក្ខបុកម្នេញ​ឥត​ស្រាកស្រាន្ត​ទៅ​លើ​ប្រជាពលរដ្ឋ​ថែម​ទៀត​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #SamRainsy #HunSen #COVID19