វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
94 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. លោក រ៉ុង ឈុន ថ្លែងសារ​បិទបញ្ចប់​ធម្មយាត្រា​លើកកម្ពស់​សីលធម៌​សង្គម ដោយអំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឱ្យ​ខ្លាច​ពាក្យ​ថា «នយោបាយ»
២. កម្មកររោងចក្រសិនតៃ ហ្គាមែន (Zhen Tai Garment) នៅរាជធានីភ្នំពេញ ផ្ទុះការតវ៉ា​ក្រោយ​ថៅកែ​ព្យួរ​ការងារ​ជាលើកទី២
៣. សង្គមស៊ីវិល​ស្នើអាជ្ញាធរ​កុំផ្សាយ​ពាណិជ្ជកម្ម​ស្រាបៀ​ក្នុង​កម្មវិធី​ប្រកួតស៊ីហ្គេម (SEA GAMES)
៤. វេទិកា​អ្នកស្ដាប់​វិទ្យុអាស៊ីសេរី​យប់​នេះ យើងនឹងជជែកគ្នា​អំពី​ការបិទ​បញ្ចប់​ធម្មយាត្រា​លើកកម្ពស់​សីលធម៌​សង្គម
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #Pilgrimage #CITA #RongChhun #OukChhayavy
ប្រិយមិត្តជាទីមេត្រី! នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ​នេះ យើង​នឹង​ពិភាក្សា​ជាមួយ​លោក រ៉ុង ឈុន អំពី​លទ្ធផល​នៃ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​រយៈ​ពេល ៧ថ្ងៃ ពី​ភ្នំពេញ ទៅ​ខេត្ត​ពោធិ៍សាត់។
#RFAKhmer #Cambodia #Pilgrimage #CITA #RongChhun #OukChhayavy
អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រារាំង​ក្បួន​ធម្មយាត្រា​ក្រោម​ហេតុផល​លើស​ចំនួន​កំណត់
👉 ទស្សនាវីដេអូ https://fb.watch/iy1txq4fhZ/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #HumanRights
ក្រុម​ស្ត្រី​ចូលរួម​ធម្មយាត្រា​ចង់​ឃើញ​សង្គម​មាន​សីលធម៌ នាំ​​ឱ្យ​មាន​យុត្តិធម៌​សង្គម និង​គោរព​សិទ្ធិ​ពលរដ្ឋ
អាន ព៍ត៌មានពិស្ដារ...
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មាន​​សំខាន់ៗ ចំនួន ១០រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. លោក រ៉ុង ឈុន ថ្លែងសារបិទបញ្ចប់ធម្មយាត្រា​លើកកម្ពស់​​សីលធម៌សង្គម ដោយអំពាវនាវដល់​ពលរដ្ឋកុំឱ្យខ្លាចពាក្យថា «នយោបាយ»...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃពុធ
#RFAKhmer #News #Cambodia #Morals #RongChhun
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះរួមមាន៖
១. មេធាវី​ដើមបណ្ដឹង​នៅតែប្ដឹង​លោក ថាច់ សេដ្ឋា ទោះមានការស្នើ​អោយសម្របសម្រួល​ក្រៅ​ប្រព័ន្ធតុលាការក្តី
២. សកម្មជន​បក្សភ្លើងទៀន​នៅខេត្តកំពង់ធំ​ចោទអាជ្ញាធរ​បក្សកាន់អំណាច​ថា បន្តគំរាមកំហែង​ និង​លួច​ដកស្លាក​គណបក្ស
៣. មន្រ្តីគណបក្ស​កាន់អំណាច​ថា ការប្រើសម្ដី​អសុរោះ​ដាក់​បក្ស​ប្រឆាំង មិនមែន​ជារឿង​អសីលធម៌​នោះ​ទេ
៤. កម្មករ​រោងចក្រ សិន តៃ ហ្គាមែន បន្តការតវ៉ា​ថ្ងៃទី៣ បន្ទាប់ពីគ្មាន​ដំណោះស្រាយ​
រួមនឹង​ព័ត៌មានសំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP
មេ​បក្ស​ប្រឆាំង​ ប្រកាស​ស្វាគមន៍​បណ្តឹង​មួយ​ទៀត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះ​មុខ​តុលាការ​ប្រទេស​បារាំង ​ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក ​ចោទ​ប្រកាន់​ថា លោក ហ៊ុនសែន ជា​អ្នក​សម្លាប់​អតីត​ប្អូន​ថ្លៃ​របស់​ខ្លួន​ឈ្មោះ កូវសាមុត កាល​ពី​ជិត​៣០​ឆ្នាំមុន។ មន្ត្រី​នាំពាក្យ​បក្ស​កាន់​អំណាច ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ រីឯ​អ្នកវិភាគ ​យល់​ថា ប្រសិនបើ​រដ្ឋាភិបាល ​ពិតជា​ស្អាតស្អំ គួរតែ​ស្រាវជ្រាវ​ករណី​នេះ​ដើម្បី​បង្ហាញ​ការពិត​និង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ។

ព័ត៌មាន​ពិស្ដារ៖ https://kh.rfa.org/S2iJ0y #RFAKhmer #Cambodia #HunSen #SamRainsy #BunRany #KimSok #SokEysan #BunSitha #KovSamuth #Murder
បុរសខ្មែរ​ម្នាក់​នៅខេត្តសៀមរាប​សម្រេច​ក្តីស្រមៃ​សាងសង់​ផ្ទះ​ដូច​យន្តហោះ។ លោក ច្រាច់ ពៅ អាយុ ៤៣ឆ្នាំ រស់នៅ​ខេត្តសៀមរាប បាន​សម្រេចក្តីស្រមៃ​ចង់ហោះហើរពេញមួយជីវិត​នោះ បាន​សាងសង់ផ្ទះ​ដែល​យក​គំរូ​តាម​យន្តហោះ។ ផ្ទះរបស់​លោក ច្រាច់ ពៅ នេះ សាងសង់អស់​ថវិកា​ ២ម៉ឺនដុល្លារ​អាមេរិក​ មាន​ទម្រង់​ដូចជា​តួយន្តហោះ ដែលមានកម្ពស់ ៦ ម៉ែត្រ (19.69 ហ្វីត) ពីដី មាន​បន្ទប់​គេងពីរ និងបន្ទប់ទឹក​មួយ។
👉 អានអត្ថបទនេះជាភាសាអង់គ្លេស
#RFAKhmer #Cambodia #Politics #RFANews #Airroplan #Home #ChrachPov #SiemReap #AngkorWat
រូបត្លុកនយោបាយ៖សូម​ប្រិយមិត្ត​ចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញ​ជុំវិញ​រូបត្លុក​មួយនេះ។
---
ស៊ីហ្គេម៖ ហ្គេម​នៃ​ការប្រើ​ពាក្យ «គុនខ្មែរ» ឬ «មួយថៃ»?
---
អាជ្ញាធរ​កីឡា​នៅ​ប្រទេសថៃ បាន​គំរាម​មិន​បញ្ជូន​កីឡាករ​ប្រដាល់​របស់​ខ្លួន​មកចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម (SEAGames) នៅ​ខែឧសភា ឆ្នាំ២០២៣ ខាងមុខ​នេះ ដែល​​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។ ការគំរាមនេះកើតមានឡើងក្រោយ​កម្ពុជាទទូច​ប្រើ​ពាក្យ «គុនខ្មែរ» សម្រាប់​​វិញ្ញាសា​កីឡា​ក្បាច់គុន​ប្រដាល់​បុរាណ​មួយ​ប្រភេទ ជំនួសឱ្យ​ការប្រើ​ពាក្យ «មួយថៃ» ដែលជា​ប្រភេទ​កីឡា​ប្រដាល់​ជាតិ​របស់​ថៃ ហើយ​ដែល​ត្រូវបាន​គេប្រើ​លើ​ឆាក​អន្តរជាតិ។ កីឡា «មួយថៃ» ទទួលបាន​ការទទួលស្គាល់​នៅ​ឯ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ២០២១ ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​អូឡាំពិក​នាពេល​អនាគត។ កម្ពុជា​រក្សា​ជំហរ​ថា ការប្រើ​ពាក្យ «គុនខ្មែរ» សម្រាប់​វិញ្ញាសា​កីឡា​ប្រដាល់​បុរាណ​នេះ គឺជា​ការឆ្លុះ​បញ្ចាំង​អត្តសញ្ញាណ​ជាតិ និង​សម្បត្តិ​វប្បធម៌​របស់​ខ្លួន ដូចដែល​មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ​បុរាណ​របស់​ខ្មែរ​រាប់​សតវត្ស​មកហើយ៕
#RFAKhmer #Cambodia #Thailand #HunSen #SEAGames2023 #32SEAGames #KunKhmer #MuayThai