វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្មេងស្រី​ជិះកង់ឌុបប្អូន​ទៅ​សាលារៀន​​នៅក្បែ​​រាជធានី​ភ្នំពេញ កាលពីថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ សិស្ស​សាលា​ភាគច្រើន​នៅ​កម្ពុជា​ តែងតែ​ជិះកង់ ឬ ដើរ​ទៅ​សាលារៀន​​ជា​រៀងរាល់​ថ្ងៃ។
រូប៖ AP
#RFAKhmer #Cambodia #PhotoOfTheWeek #CambodiaDailyLife #SchoolChildren #Education #PhnomPenh
#RFANews
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៣០ រឿងដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣៖ ១. ថ្ងៃ​ដំបូង​នៃ​ធម្មយាត្រា​លើក​កម្ពស់​សីលធម៌​សង្គម​ចាប់ផ្ដើម​​ក្រោម​ការ​ឃ្លាំមើល​ពី​សមត្ថកិច្ច...
👉 អានព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍នេះ
#RFAKhmer #Cambodia #Politics #RFANews #China #ElectionKH2023 #CPP #CLP #HunSen
អានព័ត៌មានកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodia lashed out at the United States for giving a human rights defender award to a union leader involved in a labor strike by casino workers demanding better wages and working conditions, saying the move honored “a law-breaking person.”
👉 Read Full Article
#RFAKhmer #Cambodia #Politics #RFANews #HumanRights #NagaWorld #ChhimSithar #Sithar #US
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. មេដឹកនាំ​គណបក្ស​នយោបាយ​ផ្ញើសារ​នយោបាយ​ផ្សេងៗគ្នា​នៅថ្ងៃបុណ្យ​មាឃបូជា
២. ប្រជាពលរដ្ឋជាង​៤០​នាក់ បន្តចូលរួម​ហែធម្មយាត្រា​លើកកម្ពស់​សីលធម៌សង្គម
៣. សង្គមស៊ីវិល​ថា ការដែល​រដ្ឋាភិបាល​តំឡើង​ប្រាក់ខែ​ដល់​មន្ត្រីរាជការ​នៅពេល​នេះ ជាការកេង​ចំណេញ​នយោបាយ
៤. ពលករខ្មែរ​មួយក្រុម​ធ្វើការ​នៅ​ប្រទេសថៃ​ដាច់ស្បៀង​ក្រោយពីថៅកែ​មិនបើកប្រាក់​ឱ្យជាច្រើន​ខែ
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #HunSen
មេដឹកនាំ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ កំពុង​លាក់បាំង​អំពើ​ពុករលួយ​ និង​ទិន្នន័យ​ពិត​ប្រាកដ​នៃ​បំណុល​របស់​ជាតិ និង​ប្រជាពលរដ្ឋ​ដែល​បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្លាក់​ទៅ​ក្នុង​បន្ទាត់​​នៃ​ភាព​ក្រីក្រ​។ អ្នក​វិភាគ​សេដ្ឋកិច្ច​ថា បំណុល​សាធារណៈ​មិន​ទាន់​ធ្លាក់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​តែ​បំណុល​ឯកជន​នៅ​កម្ពុជា​មាន​កម្រិត​ខ្ពស់​ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy #Debt
ក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន​ (ASEAN) ប្រកាស​ដោយ​ជឿជាក់​ថា ពួកគេ​នឹងអាច​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជា​តំបន់​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព នា​ពេល​ខាងមុខ។ ការប្រកាសនេះ​ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​លើកទី៣២ របស់ខ្លួន និង​កិច្ចប្រជុំចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដោយមាន​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន (ACC) ដែល​ប្រារព្ធ​ធ្វើឡើង​មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​នៅថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #ASEAN2022 #G20 #HunSen #Indonesia #ASEAN2023
ការ​ភ្នាល់​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អនឡាញ (Online) នៅ​តែ​បន្ត​កើត​មាន​ច្រើន ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ទទួល​លុយ​សំណូក​ពី​ម្ចាស់​អាជីវកម្ម​ដែល​បើក​ល្បែង​ភ្នាល់​តាម​អនឡាញ។ មន្ត្រីសង្គមស៊ីវិល​ជំរុញ​ដល់​រដ្ឋាភិបាល​គួរ​បោសសម្អាត​មន្ត្រី​ពុករលួយ​តាម​មូលដ្ឋាន​ជាមុន​សិន ទើប​អាច​ចាត់​វិធានការ​លើ​ល្បែង​ភ្នាល់​តាម​អនឡាញ​នេះ​មាន​ប្រសិទ្ធភាព...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #Game #gameball #HunSen #GameOnline
ប្រជាពលរដ្ឋ​ជាង​៤០នាក់ បន្តចូលរួម​ដង្ហែធម្មយាត្រា ​លើកកម្ពស់​សីលធម៌​សង្គម រៀបចំឡើង​ដោយ​សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ។ ធម្មយាត្រានេះ បានទៅ​ដល់​ខេត្តពោធិ៍សាត់ហើយ គិតត្រឹម​ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ប៉ុន្តែទន្ទឹមគ្នា​នេះ អ្នកចូលរួម​ធម្មយាត្រា​មួយចំនួន​ខ្លះរងរបួស​ពងបែក​ជើង និង​ខ្លះទៀត​ហេវហត់ អស់កម្លាំង​ជាដើម។ ទោះយ៉ាងនេះ​ក្តី ពួកគេ​រំពឹង​ថា នឹង​ដើរ​ទៅ​ដល់​គោលដៅ​រូបសំណាក​អ្នកតាឃ្លាំងមឿង​តាមផែនការ​កំណត់​នៅត្រឹម​ថ្ងៃទី៧ ខែកុម្ភៈ ខាងមុខ។
#RFAKhmer #Cambodia #Politics #RFANews #China #ElectionKH2023 #CPP #CLP #HunSen
ថ្ងៃ​បុណ្យ​មាឃបូជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើក​ឡើងថា​ ព្រះពុទ្ធសាសនា​បាន​រួម​ចំណែក​ឱ្យមាន​សុខ​សន្តិភាព ស្ថិរភាព​សង្គម។ ប៉ុន្តែមេដឹកនាំ​បក្សប្រឆាំង​អំពាវនាវឱ្យ​មេដឹកនាំ​ដែល​តាំង​ខ្លួន​ចង់បាន​សន្តិភាព​នោះ​ត្រូវយល់​ពី​អត្តន័យ​ពិត ដោយស្តែង​តាមរយៈ​កាយ​និង​វាចា...
👉 អានព័ត៌មានបន្ថែម...
#RFAKhmer #Cambodia #Politics #Court #Kemsokha #HunSen #MeakBochea
ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន​ដាច់​ស្បៀង​អាហារ​ ដោយ​សារ​ថៅកែ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឱ្យ​ពួក​គាត់​ អស់​រយៈ​ពេល​ពីរ​ខែ​មក​ហើយ​។ មន្ត្រី​សង្គម​ស៊ី​វិល​ថា​ រដ្ឋាភិបាល​គួរ​តែ​ជួយ​អន្តរាគមន៍​ដល់​ពលករ​ទាំង​នោះ​ជា​បន្ទាន់​ ដើម្បី​ពួក​គាត់​បាន​ប្រាក់​ទិញ​ស្បៀង​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Workers #Migration #Thailand
ប្រជាពលរដ្ឋ​ជាង​៤០នាក់ បន្ត​ចូលរួម​ដង្ហែ​ធម្មយាត្រា លើក​កម្ពស់​សីលធម៌​សង្គម​ដែល​រៀប​ចំ​ឡើង​ដោយ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ដង្ហែ​ធម្មយាត្រា សំណូមពរ​ដល់​អ្នក​នយោបាយ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា និង​សម្ដី​អសីលធម៌​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​កម្ពស់​តម្លៃ​របស់​ខ្លួន និង​យុត្តិធម៌​នៅ​ក្នុង​សង្គម​ផង...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #PhnomPenh #Pursat #RongChhun #OukChhayavy #SophornMey #PichSovann