វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.83K photos
1.89K videos
92 files
7.81K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#PhotoOfTheWeek
បុរសម្នាក់កំពុងផលិតស្ករត្នោតនៅក្នុងភូមិមួយក្បែរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ កសិករផលិតស្ករត្នោត​អាចរ​កប្រាក់បាន​ប្រមាណជា ២០​ដុល្លារក្នុងមួយថ្ងៃ។
រូបភាព @AP
#RFAKhmer #Cambodia #Economy #Farmer #PalmSugar #Sugar
ព័ត៌មាន​​សំខាន់ៗ​ ចំនួន ២៣ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣៖ ១. លោក ហ៊ុន សែន បន្ត​ប្រកាស​ថា ​​​នឹង​ការពារ​មិន​ឱ្យ​មាន​​​រដ្ឋប្រហារ​ ដើម្បី​​​អភិវឌ្ឍប្រទេស​ឱ្យ​រីក​ចំរើន...
👉 អានព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់យប់​ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣
១. គណបក្សភ្លើងទៀន​ធ្វើយុទ្ធនាការ​ពង្រឹង​សមាជិក​បក្សតាម​មូលដ្ឋាន ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ខាងមុខ
២. ពលករ និងសកម្មជន​បក្សភ្លើងទៀន​នៅប្រទេសថៃប្រមូលម្ដុំគ្នា​តវ៉ា​ឱ្យ​តុលាការ​ដោះលែង លោក ថាច់ សេដ្ឋា
៣. លោក ហ៊ុន សែន បញ្ជាឲ្យ​ក្រុមមេធាវី​របស់​លោក ជួយផ្តល់​ជំនួយផ្នែក​ច្បាប់​ដល់​ស្ត្រី​ផ្នែក​កម្សាន្ត
៤. មេសហជីព​រិះគន់​ធនាគារអេប៊ីអេ (ABA) មិនបើកប្រាក់​ជំនួយមនុស្សធម៌​ដល់បុគ្គលិក​ណាហ្គាវើលដ៍ថា ជារឿងមិនត្រឹមត្រូវ ឮ
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ប្រជា​សហគមន៍​បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្រ្កាប​អាជីវ​កម្ម​ឡ​ធ្យូង​ខុស​ច្បាប់​ដើម្បី​ទប់​ស្កាត​បទ​ល្មើស​អារ​ឈើ​ ដែល​កំពុង​កាប់​ទន្រ្ទាន់​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ​។ អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ថា​ បើ​សិន​ជា​អាជ្ញាធរ​មិន​ចាត់​វិធាន​ការ​ឱ្យ​តឹងរ៉ឹង​លើ​អាជីវកម្ម​ខុស​ច្បាប់​ទាំង​នោះ​ទេ​ នឹង​ធ្វើ​ឱ្យ​ធន​ធាន​ធម្ម​ជាតិ​ហិន​ហោច​...
👉អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Preylang #Environment #Environmentalactivists #Deforestation #logging
ពលរដ្ឋខ្មែរ​មួយចំនួន​រស់នៅ​ក្រុងភ្នំពេញ និង​ខេត្តទេសចរណ៍ បាន​សម្ដែង​មតិ​ផ្ទុយ​ជុំវិញ​ការវិល​ត្រឡប់​មកវិញ​របស់​ភ្ញៀវ​ទេសចរចិន។ អ្នកខ្លះ​រំពឹងថា នឹង​អាច​រក​ចំណូល​ពី​របរ​អាជីវកម្ម​ប្រចាំថ្ងៃ​បាន​ច្រើន ប៉ុន្តែ​អ្នកខ្លះ​ថា ចិន​ប្រើប្រាស់​សេវាកម្ម​របស់​ជនជាតិចិន​គ្នា​ឯង ហើយ​ខ្មែរ​មិន​ទទួល​បាន​ផលប្រយោជន៍​ពី​ភ្ញៀវចិន...
រូប៖ ហ្វេសប៊ុកក្រសួងទេសចរណ៍
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #Trafficking #HumanTrafficking #Chines
ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ណែនាំ​ឱ្យ​ក្រុម​ការងារ​របស់​បក្ស​ចាប់​ផ្ដើម​ពង្រឹង​សមត្ថភាព​សមាជិក​គណបក្ស​នៅ​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ ក្នុង​ខែ​កក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
បក្ស​កាន់អំណាច​ប្តេជ្ញា​កម្ចាត់ «នយោបាយ និង​សកម្មភាព​ជ្រុលនិយម» គ្រប់​រូបភាព​ឱ្យ​អស់​ពី​សង្គម​កម្ពុជា។ ការប្តេជ្ញាចិត្ត​នេះ គឺជា​ផ្នែកមួយ​នៃ​សេចក្តីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​កាន់អំណាច រយៈពេល​ពីរ​ថ្ងៃ ដែល​ទើបនឹង​បិទបញ្ចប់​ទៅ​កាលពី​ថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
មេសហជីព​លើកឡើង​ថា ​សហជីព​មាន​សិទ្ធិ​ទទួល​ជំនួយ​មនុស្សធម៌​ពី​ប្រភព​ស្របច្បាប់។ ពួកគាត់​លើកឡើង​ថា​ ធនាគារ​ក្នុង​ស្រុក​ដែល​បដិសេធ​ពុំ​បើក​ប្រាក់​មូលនិធិ​មនុស្សធម៌​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ធនាគារ​អេប៊ីអេ (ABA) បាន​រារាំង​ការផ្ទេរ​ប្រាក់​ឧបត្ថម្ភ​ចំនួន ១ម៉ឺន៥ពាន់ ១៥០ ដុល្លារ ចូល​គណនី​ធនាគារ​របស់​សហជីព​បុគ្គលិក​ណាហ្គាវើលដ៍​...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #humanrights #worker #NagaWorld #Court #ChhimSithar
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដឹក​នាំ​ប្រតិភូ​ទៅ​ចូល​រួម​សន្និសិទ​សេរីភាព​សាសនា​អន្តរជាតិ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ នៅ​ដើម​សប្តាហ៍​នេះ​ ដើម្បី​ធ្វើរបាយការណ៍​ស្តីពី​​ស្ថានភាព​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​សាសនា​ទៅ​លើ​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​កំពុង​គង់​នៅ​លើ​ទឹក​ដី​កំណើត។
👉​អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #KhmerKrom #Vietnam #US
ព័ត៌មាន​​សំខាន់ៗ​ ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣៖ ១. គណបក្ស​ភ្លើង​ទៀន​ចាប់​ផ្ដើម​យុទ្ធនាការ​ពង្រឹង​​សមាជិក​បក្ស​តាម​មូលដ្ឋាន ដើម្បី​ទទួល​បាន​​ការ​​គាំទ្រ​​ពី​​ប្រជាពលរដ្ឋ...
👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវ​ផ្សាយនៅ​រាត្រីនេះ​រួមមាន៖
១. សមាគម​ធ្វើការជាមួយ​កសិករ និង​អ្នកប្រកប​របរក្រៅ​ប្រព័ន្ធ​ថា គោលនយោបាយ​បក្ស​កាន់​អំណាច គ្មានអ្វីថ្មី
២. សកម្មជន​គណបក្សភ្លើងទៀន​ម្នាក់​ក្នុង​ខេត្តត្បូងឃ្មុំ ស្នើសុំឱ្យ​អាជ្ញាធរ ផ្ដល់​ប្រាក់​ឧបត្ថម្ភ តាមរយៈ​ប័ណ្ណ​សមធម៌​ឡើង​វិញ
៣. រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ប្រកាស​បង្កើតច្បាប់​ចរាចរណ៍​ថ្មី ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍
៤. ជនជាតិដើម​ភាគតិច​ធ្វើចំណាកស្រុក​ច្រើន ក្រោយពី​បាត់បង់​ព្រៃឈើ និងដីធ្លី​សមូហភាព
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy