វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងជួបជុំ​គ្នាប្រារព្ធខួប​បាញ់សម្លាប់លោក ជា វិជ្ជា
👉 ទស្សនាវីដេអូ https://fb.watch/ic_1lmC_f6/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #SouthKorea #Politics
សាច់ញាតិ​និង​ក្រុម​មេដឹកនាំ​សហជីព​ឯករាជ្យ ជំរុញ​​ជាថ្មី​ទៅ​​រដ្ឋាភិបាល​ឲ្យ​បើក​ការ​ស៊ើបអង្កេត​​រក​ឃាតក​ពិត​និង​អ្នក​ពាក់ព័ន្ធ​ក្នុង​អំពើ​បាញ់​សម្លាប់​មេដឹកនាំ​សហជីព​ដ៏​ល្បី​មួយ​រូប ​គឺ​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ការ​ទាមទារ​របស់​ពួកគាត់​នេះ ធ្វើឡើង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​១៩ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity
អ្នកជំនាញ​បារម្ភថា​ បរិយាកាស​នយោបាយ​សព្វថ្ងៃ​ឈានដល់​កម្រិតតានតឹង​គួរឱ្យ​ព្រួយបារម្ភ​នៅ​មុនការបោះឆ្នោត។ ការលើកឡើងនេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានព្រមាន និង​ប្តឹងចាប់ខ្លួន​មេដឹកនាំបក្សក្រៅ​រដ្ឋាភិបាល​ដាក់គុក​ជា​បន្ទាប់បន្ទាប់...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ស្រប​ពេលដែល​​គណបក្ស​កាន់អំណាច​​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដាក់​គំនាប​ចោទប្រកាន់​ទៅលើ​គណបក្សប្រឆាំង​ទៅតាម​គ្រប់​វិធី កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​ស្នើ​ដល់​មេធាវី​ឱ្យ​ចូល​រួមចំណែក​កសាង​សង្គម​ដោយ​យុត្តិធម៌។ អ្នកច្បាប់​លើកឡើង​ថា មេធាវី​គ្រប់​ផ្នែក​ត្រូវ​គោរព​តាម​វិជ្ជាជីវៈ​ក្រម​សីលធម៌​របស់​ខ្លួន ដើម្បី​ធានា​ដល់​យុត្តិធម៌​សង្គម...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy #Lawyers
មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បិទវគ្គហ្វឹកហ្វឺន​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន ដល់​មន្ត្រី​ជំនាញ​ដោះមីន​អ៊ុយក្រែន (Ukraine) ចំនួន​១៥​នាក់ នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី២០ ខែមករា...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #Ukraine #CMAC
ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ដែល​ត្រូវ​បាត់បង់​ដី​ផ្ទះ​បាន​រើ​សម្ភារៈ និង​ឥវ៉ាន់​ចេញ​ពី​ផ្ទះ និង​ដី​របស់​លោក។ លោក ហ៊ុន សែន ចោទ​លោក​ គង់ គាំ ថា បាន​យក​ដី​ផ្ទះ​របស់​រដ្ឋ ប៉ុន្តែ ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​លោក គង់ គាំ មាន​ប្លង់​ដី និង​មាន​ម្ចាស់​សិទ្ធិ​ស្រប​ច្បាប់...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #TopStory #Politics #Court #Candlelight #SonChhay #LeeSothearayuth #TeavVannol #ThachSetha #KongKoam
ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តបនឹង​ស្ថានទូត​អាមេរិក​ថា មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ធានា​ឯករាជ្យ​សម្រាប់​កម្ពុជា គឺ​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ឬ​ការ​គាំទ្រ​ភាគី​ម្ខាង​ប្រឆាំង​នឹង​ភាគី​ម្ខាង​ទៀត...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #ElectionKH2023 #CPP #CLP #ThachSetha #US
ស្ថានទូត​ហ្វីលីពីន​ប្រចាំ​កម្ពុជា (Philippine) ត្រៀម​រៀបចំ​បញ្ជូន​ពលរដ្ឋ​ហ្វីលីពីន​ចំនួន៨នាក់ ដែល​រង​គ្រោះ​ពី​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា។ សារ​ព័ត៌មាន​ ស៊ី.អ៊ិន.អ៊ិន ហ្វីលីពីន (CNN)​ ចុះ​ផ្សាយ​ថា​ ជន​រង​គ្រោះ​ជា​ជនជាតិ​ហ្វីលីពីន​៨នាក់​នេះ ​ត្រូវ​បាន​ជន​ជាតិ​ចិន លួងលោមឲ្យ​ទៅ​ធ្វើ​ការងារ​នៅ​កម្ពុជា...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #Trafficking #HumanTrafficking #Chines #Philippines
ពលករខ្មែរ​គាំទ្របក្សភ្លើងទៀន​នៅ​ក្រៅប្រទេស​​ចេញ​ធ្វើ​បាតុកម្ម​ដើម្បីទាមទារយុត្តិធម៌​ជូន​លោក ថាច់ សេដ្ឋា និង​អ្នកជាប់ឃុំ​ដោយ​អយុត្តិធម៌​ផ្សេងទៀត។ ពួកគេ​ចាត់ទុក ករណី​ទាំងនោះ គឺជា​ការធ្វើទុក្ខ​បុកម្នេញ​​ផ្នែកនយោបាយ ហើយ​ទាមទារ រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​អ្នកទោសមនសិការ​ទាំងអស់​មុនការបោះឆ្នោត ថ្នាក់ជាតិ​ខាងមុខនេះ...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #News #Cambodia #HumanRights #Worker #Law #Court #CheaVichea #Impunity #TachSetha
ការហ៊ាន​និយាយ​ការពិត​ក្នុង​សង្គម ​គឺ​ជា​តួនាទី​សំខាន់​មួយ​របស់​អ្នក​និពន្ធ។ តួនាទី​នេះ​គឺ​កាន់​តែ​សំខាន់​ទៅ​ទៀត​នៅ​ពេល ដែល​ពលរដ្ឋ​ក្នុង​សង្គម​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ពី​ការរិតត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​មតិ។ យុវជន គា សុគន្ធ ដែល​ជា​អ្នកនិពន្ធ និង​ច្រៀង​ចម្រៀង​បែប​រ៉ែប (Rap) ជា​ប្រភេទ​អ្នកនិពន្ធ​កម្រ ដែល​បាន​បំពេញ​តួនាទី​សំខាន់​របស់​អ្នកតែង​និពន្ធ​នេះ។ ការណ៍​នេះ​ស្ដែង​ចេញ​តាម​រយៈ​ស្នាដៃ​ជា​ច្រើន​របស់​លោក​ជា​ពិសេស​បទចម្រៀង «ឈាមបាតុករ»...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #KeaSokun #ElectionKH2023
អតីត​បុគ្គលិក​​ក្នុង​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង​ក្នុង​ក្រុងបាវិត​នៅ​តែ​អះអាង​ថា ក្នុង​មជ្ឈមណ្ឌលកម្សាន្ត​នេះ​ពិតជា​មាន​ករណី​បង្ខាំង​មនុស្ស​បង្ខំ​ធ្វើការ​ឆបោក​តាម​អនឡាញ (Online) និង​​ធ្វើទារុណកម្ម​បុគ្គលិក​ណា​ដែល​មិន​បាន​បំពេញ​លក្ខខណ្ឌ​ក្រុមហ៊ុន...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Trafficking #US #Report #Corruptions #China
ក្រុមប្រទេស​លោកខាងលិច ចង់ឃើញ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នៅខែកក្កដាខាងមុខ​នេះ ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មាន​ការចូលរួម​ពី​គ្រប់ភាគី​នយោបាយ​ពាក់ព័ន្ធ។ ប្រតិកម្ម​បែប​នេះ កើតមាន​ឡើង​ក្រោយ​អាជ្ញាធរ​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ឃុំខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង គឺលោក ថាច់ សេដ្ឋា...
👉 អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ព័ត៌មាន​​សំខាន់ៗ​ ចំនួន ៧ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣៖ ១. សាច់ញាតិ​និង​មេដឹកនាំ​សហជីព បន្ត​ទាមទារ​យុត្តិធម៌​ជូន​លោក ជា វិជ្ជា...
👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy #Lawyers
ប្រធាន​សហភាពសហជីពកម្ពុជា​លោក រ៉ុង ឈុន ប្រកាសថា ​លោក​នឹងដឹកនាំ​ធ្វើធម្មយាត្រា​នៅសប្តាហ៍ក្រោយ​ដើម្បី​លើកកម្ពស់​សីលធម៌សង្គម។ ទន្ទឹមនឹងនេះ លោក​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋខ្មែរ​ចូលរួម និង​ទទួលស្វាគមន៍​ធម្មយាត្រា​នៅតាម​ដងផ្លូវ​ឱ្យបាន​ច្រើនកុះករ ដើម្បី​លើកមុខមាត់ជាតិ​ឡើងវិញ។
👉អានព័ត៌មានពិស្តារ...
#RFAKhmer #Cambodia #Politics #Union #RongChhun #HumanRights