វិទ្យុអាស៊ីសេរី/ RFA Khmer
15.1K subscribers
3.97K photos
2.39K videos
99 files
8.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តព្រមាន​រឹបអូស​ទ្រព្យសម្បតិ្ត​មន្ត្រីបក្ស​ភ្លើងទៀន​
២. ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កោះហៅ​មន្ត្រីសង្គមស៊ីវិល​៤នាក់​ ចូលបំភ្លឺ​រឿង​បង្ហោះ​បទចម្រៀង "ឈាមបាតុករ”
៣. កូនប្រុស​សកម្មជន​បក្សភ្លើងទៀន​នៅខេត្តត្បូងឃ្មុំ​ម្នាក់​ត្រូវជន​មិនស្គាល់​មុខ​យក​កាំបិត​គប់​បណ្ដាល​ឱ្យ​រងរបួស
៤. កូដករណាហ្គាវើលដ៍​ដាក់​លិខិត​ស្នើតុលាការ​ពន្យល់ពី​លក្ខខណ្ឌ​ដាក់​ឱ្យស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ...
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP
កូន​ប្រុស​របស់​សកម្មជន​គណ​បក្ស​ភ្លើង​ទៀន​ម្នាក់​នៅ​ខេត្ត​ត្បូង​ឃ្មុំ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ យកកាំបិតគប់​ចំ​ដៃ​ខាង​ឆ្វេង​បណ្ដាល​ឱ្យរង​របួស​ធ្ងន់។​ សាច់ញាតិ​ជន​រង​គ្រោះ​ចាត់​ទុក​ទង្វើ​នេះថា ​ជា​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ ​និង​អំពាវនាវ​ដល់​អាជ្ញាធរ​ស្វែង​រកជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​​ទោស​តាម​ផ្លូវ​ច្បាប់។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #RFANews #CNRP #CLP
តំណាង​កូដករ​ណាហ្គាវើលដ៍៦នាក់ រួមមាន លោកស្រី ហៃ សុភាព អ្នកស្រី ឃ្លាំង សុបិន្ត និង​មនុស្ស​មួយ​ចំនួន​ទៀត​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​ភ្នំពេញ​ឱ្យ​ពន្យល់ពី​លក្ខខណ្ឌ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ នៅថ្ងៃទី០៩ ខែមករា​នេះ។ ពួកគាត់​អះអាង​ថា មូល​ហេតុ​ដែល​ពួកគាត់​ដាក់​លិខិត​ស្នើ​សុំ​នេះ ដោយ​សារ​ពួក​គាត់​បារម្ភ​ពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន​។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #RFANews #HunSen #NagaWorld #SiThar
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅតែ​បន្ត​គំរាម​គណបក្ស​ភ្លើងទៀន​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​និង​ឈាន​ទៅ​រក​ការ​ប្រើ​ហិង្សា ​បន្ទាប់ពី​លោក​ចោទ​ប្រកាន់​លើ​មន្ត្រី​បក្ស​ប្រឆាំង​មួយ​នេះ​ថា ​បាន​និយាយ​វាយ​ប្រហារ​ទៅលើ​គណបក្សប្រជាជន​កម្ពុជា។ អ្នកតា​ម​ដាន​សង្គម ​ថា​ការ​គំរាមកំហែង​បែប​នេះ​នឹង​ជះ​ឥទ្ធិពល​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​កាន់តែ​អាក្រក់​សម្រាប់​ការបោះឆ្នោត​ក្នុង​ពេល​ខាងមុខ ​ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ​ហ៊ុន សែន ​កំពុង​ទាល់ច្រក។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ព័ត៌មាន​​សំខាន់ៗ​ចំនួន ៩ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣៖ ១. លោក ​ហ៊ុន សែន​ បន្ត​ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​មន្ត្រី​គណបក្ស​ភ្លើងទៀន​ណា​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល...

👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ

#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ប្រជា​កសិកររស់​នៅ​ស្រុកស្អាង និង​ស្រុក​​កោះធំ ខេត្ត​កណ្តាល ត្អូញ​ត្អែរ​ពី​តម្លៃ​ដំណាំ​បន្លែ​ធ្លាក់​ចុះថ្លៃ​ខ្លាំង ធ្វើឱ្យ​ពួកគាត់​ត្រូវ​ខាតបង់​ច្រើន និង​ ខ្វះ​ប្រាក់​សង​ម្ចាស់​បំណុល។ ប្រជា​កសិករ​ទាំង​នោះ​ បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការ​នាំចូល​បន្លែ​ពី​ប្រទេស​វៀតណាម​ ដើម្បី​លើក​កម្ពស់​ផលិតផល​ក្នុងស្រុក។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #RFANews #Farm #Farmer
លោក​អ្នក​នាង​ជា​ទី​មេត្រី!
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​អង្គារ ទី១០ ខែមករា​នេះ យើង​នឹង​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​នយោបាយ លើ​ប្រធានបទថា តើ​ចិន​មាន​មហិច្ឆតា​យ៉ាង​ណា​ខ្លះ​មក​លើ​កម្ពុជា ក្នុង​ឆ្នាំ២០២៣ នេះ?
សូមលោកអ្នកនាងរង់ចាំទស្សនាកុំបីខាន!
អានព័ត៌មានស្តីពីនយោបាយកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Cambodian Prime Minister Hun Sen renewed his threat to seize properties belonging to opposition Candlelight Party members and others who accuse him and the ruling party of stealing last year’s local elections...

👉 Read Full Article

#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
ល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្ត​ចូលរួម​ឆ្លើយសំណួរ​អំពីព័ត៌មាន​ខាងក្រោមនេះ៖
តើសម្រង់សម្តីខាងក្រោមនេះ ជារបស់អ្នកនយោបាយ​ ឬ បុគ្គលរូបណា?
---------------------
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer

#RFAKhmer #RFANewsTrivia #Cambodia #Politics #HunSen #CPP #CLP #QuoteOfTheDay
ក្រុមអ្នកជំនាញ​កិច្ចការអន្តរជាតិ​មើលឃើញថា ឆ្នាំ២០២២ គឺជាឆ្នាំមួយ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​​បង្កើន​សកម្មភាព​ពង្រីក​ឥទ្ធិពល​មកលើ​កម្ពុជា​លើ​គ្រប់វិស័យ​គួរឱ្យកត់សម្គាល់ រាប់ចាប់ពី​វិស័យសេដ្ឋកិច្ច នយោបាយ យោធា ការពារជាតិ និង​វិស័យអប់រំ ជាដើម។ ការបង្កើន​សកម្មភាព​ពង្រីក​ឥទ្ធិពល​របស់ចិន​មកលើ​កម្ពុជា​នេះ គឺស្របពេល​ដែល​កម្ពុជា​បានធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​...

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #ASEANCambodia #ASEAN2022 #China #Chinareach #ReamNavalBase
កូដករ​ណាហ្គាវើលដ៍បន្តតវ៉ានៅមុខពន្ធនាគារព្រៃសទាមទារដោះលែងកញ្ញា ឈឹម ស៊ីថរ
👉 ទស្សនាវីដេអូ ៖ https://fb.watch/hY-chpoQgf/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #politic #Nagaworld
https://www.youtube.com/live/kBCfQcbk0Bo?feature=share
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​នេះ
១. មន្ត្រី​សង្គម​ស៊ីវិល​យល់ព្រម​លុប​វីដេអូ​ចម្រៀង "ឈាម បាតុករ" តាម​ការ​បង្គាប់​របស់​ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ
២. ប៉ូលិស​ខេត្ត​បាត់ដំបង​កោះ​ហៅ​មន្ត្រី​បក្ស​ភ្លើងទៀន​រឿង​បង្ហោះ​ដ្រូន
៣. ក្រុម​កូដករ​បង្ហោះ​ប៉ោងប៉ោង​នៅ​ខាងមុខ​គុក​ព្រៃស​ទាមទារ​ឱ្យ​ដោះលែង កញ្ញា ឈឹម ស៊ីថរ
៤. វេទិកា​វិទ្យុអាសេរី នៅ​យប់​នេះ​យើង​នឹង​ជជែក​អំពី ថា​តើ​ចិន​បាន​សម្រេច​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា​យ៉ាងណា​ខ្លះ​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។ សូម​អរគុណ!
មន្ត្រីសង្គមស៊ីវិលពីររូបបានចូលបំភ្លឺនៅអគ្គស្នងការដ្ឋានករណីបង្ហោះចម្រៀង "ឈាមបាតុករ”
👉 ទស្សនាវីដេអូ ៖ https://fb.watch/hZbpaUFUaF/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #politic
យុវជន​ខ្មែរ​កម្ពុជា​ក្រោម​ដែល​សកម្ម​ ធ្វើ​ការងារ​ផ្នែក​ សិទ្ធិ​មនុស្ស​លោក ​យឿង​ ខាយ​ បាន​សម្រេច​ចិត្ត​បួស​ជា​សង្ឃ​។ ​ទោះបី ​សាមណេរ​ យឿង​ ខាយ​ សាង​ផ្នួស​ក្តី ប៉ុន្តែ​ព្រះអង្គ​ប្តេជ្ញា​បន្ត​ធ្វើការ​តស៊ូ​មតិ​ដើម្បី​ទាមទារ​សិទ្ធិ​ស្វ័យ​ស​ម្រេច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កំណើត​។ តើ ​​សាមណេរ ​យឿង​ ​ខាយ ​បាន​លះ​បង់​អ្វីខ្លះ​ដើម្បី​បុព្វ​ហេតុ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្រោម​?

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom
មន្ត្រី​សង្គម​ស៊ីវិល​ម្នាក់​ទៀត​ហើយ បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ មករា ករណី​បង្ហោះ​ចម្រៀង "​ឈាម​បាតុករ​” របស់​តារា​ចម្រៀង​រ៉េ​ប លោក គា សុគន្ធ ដែល​រៀបរាប់​ពី​ស្ថានភាព​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ កាលពី​៩​ឆ្នាំមុន នៅ​ផ្លូវ​វេងស្រេង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #KeaSokun #Central #RightsKH
ព័ត៌មាន​​សំខាន់ៗ​ចំនួន ១០ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣៖ ១. មន្រ្តីបក្ស​ភ្លើងទៀន និង​សង្គមស៊ីវិល​លើកឡើង​ថា ការបោះឆ្នោត​ថ្នាក់ជាតិ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ លុះត្រាតែ​ស្ថាប័ន​ពាក់ព័ន្ធ​មានភាព​ឯករាជ្យ...

👉 អានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ

#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. លោក គង់ គាំ រក​មេធាវី​ជួយការពារក្ដី ក្រោយ​បក្សកាន់អំណាច​ប្ដឹង​ពី​បទញុះញង់​និង​ទារ​សំណង​ជំងឺ​ចិត្ត​៥០​ម៉ឺនដុល្លារ
២. ម្ចាស់បទ "ឈាមបាតុករ"ខកចិត្តដែល​អាជ្ញាធរ​ដែល​បង្ខំឱ្យ​អង្គការ​សង្គមស៊ីវិល​លុបបទចម្រៀង​លោកចេញ​ពី​បណ្ដាញសង្គម
៣. សកម្មជន​ចលនា​មាតាធម្មជាតិ​ទាំង​៦​នាក់ នឹង​ចូលសវនាការ​នៅសាលាដំបូង​រាជធានី​ភ្នំពេញ​ខែក្រោយ
៤. អ្នកឃ្លាំមើល​ព្រៃឈើ​រកឃើញ​រដ្ឋាភិបាល​គាំទ្រ​ឱ្យ​មានការ​កាប់​បំផ្លាញព្រៃឈើ​ធំធេង
រួមជាមួយព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #CNRP #ElectionKH2023 #CPP #CLP #HunSen #SamRainsy