វិទ្យុអាស៊ីសេរី/ RFA Khmer
13.2K subscribers
3.66K photos
1.18K videos
60 files
7.06K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
យុវជន​ខ្មែរថាវរៈម្នាក់​ធ្លាក់​ខ្លួនឈឺធ្ងន់​រហូត​ទៅ​ព្យាបាលជំងឺ​នៅ​មន្ទីរពេទ្យ​ប្រទេសថៃ ​ក្រោយ​ពេល​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ដួលសន្លប់​នៅ​នឹង​កន្លែង ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ និង​តុលាការ​ដោះលែង​កញ្ញា សេង ធារី និងអ្នកជាប់ឃុំផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ហេតុផល​នយោបាយ​ដោយ​អយុត្តិធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #KhmerThavrak #HungerStrike
ព័ត៌មាន​​សំខាន់ៗ​ចំនួន ១១ រឿង ដែល​​លោកអ្នក​នាង​​​គួរ​​អាន​​នៅ​ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២៖ ១.អ្នក​សិក្សា​ផ្នែក​ច្បាប់និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ​លោក ហ៊ុន សែន គួរ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​សេដ្ឋកិច្ច។

👉 អានព័ត៌មានសំខាន់ៗឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HunSen #SamRainsy
គោលការណ៍​បញ្ចេញ​មតិ​៖
វិទ្យុ​អាស៊ីសេរី​សូម​រក្សា​សិទ្ធិ​លុប​រាល់​ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ណា​ ដែល​មាន​ពាក្យ​អសុរោះ​ ជេរប្រមាថ​ មើលងាយ​ និង​គំរាមកំហែង​។
វិទ្យុ​អាស៊ី​សេរី​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​នាង​បញ្ចេញ​មតិ ដោយ​គោរព​គ្នា​ទៅវិញទៅមក​ ប្រកប​ដោយ​សីលធម៌​ និង​បញ្ចេញ​មតិ​ផ្ដោត​លើ​ប្រធានបទ​ ចៀសវាង​ការរិះគន់​ ឬ​ជេរប្រមាថ​បុគ្គល​ ឬ​វាគ្មិន​កិត្តិយស​៕
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «គោលការណ៍​បញ្ចេញ​មតិ​៖ វិទ្យុ​អាស៊ីសេរី​សូម​រក្សា​សិទ្ធិ​លុប​រាល់​ការ​បញ្ចេញ​មតិ​ទាំង​ឡាយ​ណា​ ដែល​មាន​ពាក្យ​អសុរោះ​ ជេរប្រមាថ​ មើលងាយ​ និង​គំរាមកំហែង​។ វិទ្យុ​អាស៊ី​សេរី​លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​នាង​បញ្ចេញ​មតិ ដោយ​គោរព​គ្នា​ទៅវិញទៅមក​ ប្រកប​ដោយ​សីលធម៌​ ន…»
អាជ្ញាធរ​វៀតណាម​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​ជាង​មួយ​រយ​នាក់ ទៅ​លោមព័ទ្ធ​វត្ត​មង្គលបូរី​ទ្រនំ​សេក ខេត្ត​លង់​ហោរ ដែល​វៀតណាម​ហៅថា​ខេត្ត​វិញឡុង (Vinh Long) ក្នុង​បំណង​ចាប់​ព្រះសង្ឃ ដែល​តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​វៀតណាម​វាយកម្ទេច​សាលាឆទាន​ថ្មី។ សាលាឆទាន​នេះ វៀតណាម​ចេញ​លិខិត​វាយកម្ទេច​បី​លើក​មក​ហើយ ប៉ុន្តែ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ចេញ​មក​រារាំង​មិន​ឲ្យ​វាយកម្ទេច។

👉អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #RFANewsTrivia #Cambodia #HumanRights #KKF #KhmerKrom #VietName
ជនភៀសខ្លួន​ខ្មែរ​ក្រោម​នៅ​ប្រទេស​ថៃ ជាង​មួយ​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជាយ​ក្រុង​បាងកក ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន​គណៈកម្មការ​ថ្មី សម្រាប់​អាណត្តិទី៨ នៅ​រសៀលថ្ងៃទី២៥ ខែធ្នូ ដើម្បី​ដឹកនាំ​សមាគម​ជនភៀសខ្លួន​ខ្មែរ​ក្រោម។

👉អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #RFANewsTrivia #Cambodia #HumanRights #KKF #KhmerKrom #Thailand
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១. លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ខណៈសង្គម​ស៊ីវិល​ថា ការ​អនុវត្តន៍​ច្បាប់​ចរាចរ​មិន​ស្មើ​គ្នា រវាង​អ្នកមាន និង​អ្នកក្រ
២. មន្ត្រីបក្ស​ភ្លើង​ទៀន​ថា មេឃុំ​គណបក្ស​កាន់អំណាច​នៅ​តែ​បំពាន​តួនាទី និង​រើសអើង​សមាជិក​របស់​ខ្លួន
៣. អង្គការ​សង្គមស៊ីវិល​បន្តធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង កញ្ញា ឈឹម ស៊ីថរ
៤. ផ្សោតទន្លេ​មេគង្គ​ជាង ១០ ក្បាល​បន្ត​ងាប់​ក្នុង​ឆ្នាំ២០២២ ដោយសារ​អាជ្ញាធរ​មិនអើពើ​ទប់ស្កាត់​បទល្មើស​នេសាទ
រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar
មន្ត្រីសង្គមស៊ីវិល​រិះគន់​ថា​ ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​ ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ ​ដរាបណា​មន្ត្រីជំនាញ​នៅ​តែ​អនុវត្ត​ច្បាប់​មាន​ស្ដង់​ដារ​ពីរ​។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #RFANewsTrivia #Cambodia #Politics #HunSen #TrafficAccidence #TrafficLaws
ពលរដ្ឋមួយ​ចំនួន​រិះគន់​គ្រូពេទ្យ ថា​មិន​សូវ​យក​ចិត្ត​ទុកដាក់​ព្យាបាល អ្នក​ជំងឺ ដែល​ប្រើប្រាស់​ប័ណ្ណបេឡាជាតិ​របប​សន្តិសុខ​សង្គម ហៅកាត់​ថា (ប.ស.ស) នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ឃើញ​ថា ក្រសួង​សុខាភិបាល និង​ធ្វើ​កិច្ចសន្យា និង​ជាមួយ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ ប្រាស់​ចាក​ពី​ក្រម​សីលធម៌ និង​វិជ្ជាជីវៈ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #RFANewsTrivia #Cambodia #Politics #HunSen #MoH #Health #HealthCare #Hospital
ក្រុម​អង្គការ​សង្គមស៊ីវិល បាន​ប្រកាស​អាសន្ន​បង្ហាញ​ពី​ការ​ផុត​ពូជ​សត្វផ្សោត​ដ៏​កម្រ ក្នុង​​អាងទន្លេមេគង្គ​ខេត្តក្រចេះ។ ការ​លើកឡើង​នេះ ក្រោយ​ពី​សត្វផ្សោត​ជាង ១០​ក្បាល​ទៀត​ ងាប់​ជា​បន្ត​បន្ទាប់ ក្នុង​ឆ្នាំ២០២២នេះ ដោយ​សារ​ភាព​ធូររលុង​នៃ​ការ​អនុវត្តច្បាប់​នេសាទ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #RFANewsTrivia #Cambodia #Politics #HunSen #Environment #Mekong #MekongRiver #Dolphins
វិទ្យុអាស៊ីសេរី​សូមអរគុណចំពោះប្រិយមិត្តដែលចូលរួម សាកល្បងឆ្លើយសំណួរលើ​សម្រង់សម្តី​របស់បុគ្គល និងអ្នកនយោបាយខាងក្រោមនេះ៖

តើសម្រង់សម្តីខាងក្រោមនេះ ជារបស់អ្នកនយោបាយ​ ឬ បុគ្គលរូបណា?

ចម្លើយ៖ លោក អ៊ំ សំអាន តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្ស សង្គ្រោះជាតិ។
---------------------
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #Politics#HunSen #Quote
លោក​អ្នក​នាង​ជា​ទី​មេត្រី!
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃ​អង្គារ ទី២៧ ខែ​ធ្នូ​នេះ យើង​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ការ​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ឆ្នាំ២០២២ និង​ការ​រំពឹង​ទុក​នៅ​ក្នុង​ឆ្នាំ២០២៣ ខាង​មុខ។
សូមលោកអ្នកនាងរង់ចាំទស្សនាកុំបីខាន!
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រី​នេះ​រួមមាន៖
១. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ រក្សាជំហរ​ជួបជុំ​គ្នា​សម្ដែង​មតិ​នៅទីលាន​ប្រជាធិបតេយ្យ បើ​ទោះ​ជា​សាលារាជធានី​ភ្នំពេញ​មិន​អនុញ្ញាត
២. ពលរដ្ឋជាង ២០០នាក់ នៅខេត្តកណ្តាល​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​បំភ្លឺ​រឿង​បង្ខំ​ឱ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​សម្បែង
៣. កសិករ​ចិញ្ចឹម​ជ្រូក រិះគន់​ការលើកឡើង​របស់​លោក ហ៊ុន សែន ថា​តម្លៃជ្រូក​រស់​ធ្លាក់​ចុះ គឺ​ស្រប​ទៅ​តាម​ការចង់បាន​របស់​អ្នកទិញ
៤. វេទិកា​អ្នកស្តាប់​វិទ្យុអាស៊ីសេរី នៅយប់នេះ​យើង​នឹង​ពិភាក្សា​អំពី ថាតើស្ថានភាព​បក្សកាន់អំណាច​នៅ​ឆ្នាំ២០២៣​ខាង​មុខ អាច​នឹង​ជួបព្យុះសង្ឃរា​នយោបាយ​ដូចកាល​ពី១០​ឆ្នាំមុនដែរឬទេ?
រួម​នឹង​ព័ត៌មាន​សំខាន់ៗមួយ​ចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #HunSen #NagaWorld #SiThar
ប្រជាពលរដ្ឋ និង​យុវជន​សកម្ម​ជិត​៣០នាក់ បន្ត ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ និង​មិន​ត្រូវ​បង្រៀន​អក្សរ​សាស្ត្រ​វៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

👉អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HunSen #China #Vietnam