វិទ្យុអាស៊ីសេរី/ RFA Khmer
15.1K subscribers
3.98K photos
2.44K videos
102 files
8.36K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ពី​បទ«​មិន​រាងចាល»
---
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​យប់​ថ្ងៃ​ទី​០២ ខែ​មករា ថា លោក​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​ចោទ​ ​«ការ​មិន​រាង​ចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពីការ​ផ្ដន្ទាទោស​បទមជ្ឈិម និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា​ខាង​មុខ​នេះ​។ លោក រ៉ុន ឈុន បញ្ជាក់​ថា លោក​នឹង​គោរព​តាម​ការ​សន្យា​ថា នឹង​មិន​ចាកចេញ​ទៅ​ណា​ចោល​អ្នកគាំទ្រ​ឡើយ ទោះ​ត្រូវ​ប្រឈម​ឧបសគ្គ​យ៉ាង​ណា​ក្ដី​។ ផ្ទុយ​ទៅ​វិញ លោក​បន្ត​ថា ប្រសិន​បើ​នៅ​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​ជំទាស់ នឹង​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កាន់​តែ​ខាតបង់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CPP #Court #Justice #PoliticalRights #NationPowerParty #RongChhun #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
អ្នក​តាម​ដាន​បញ្ហា​សង្គម​​ចង់​ឃើញ​រដ្ឋាភិបាល​វែក​មុខ​រក​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន
---
មេ​បញ្ជា​ការ​រង និង​មន្រ្ដី​កង​រាជ​អាវុធ​ខេត្ដ​តាកែវ ២រូប​ផ្សេង​ទៀត បាន​បញ្ជូន​ និង​បន្ដ​ការ​សាក​សួរ​នៅ​បញ្ជា​ការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ខេត្ដកណ្ដាល កាល​ពី​ថ្ងៃទី២ ខែ​មករា ខណៈ​អ្នក​តាម​ដាន​បញ្ហា​សង្គម និង​អ្នក​វិភាគ​នយោបាយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់​ព័ន្ធ​វែក​មុខ​រក​មេ​ខ្លោង​ និង​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ទាំង​នោះ​ មក​ដាក់​ទោស​តាម​ច្បាប់៕​
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/lhaNnT0oOIU
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Mol #SarSokha #NationalAuthorityforCombatingDrugs #TakeoProvincialMilitaryPolice #Arrest #Takeo #Drugs #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ៖ លោក ហ៊ុន សែន យកថ្ងៃ ៧មករា បន្តជំរុញកូនឱ្យធ្វើច្បាប់ដាក់អ្នករិះគន់ជា «ក្រុមភេរវករ»
---
ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ដែលតាំងខ្លួនឯងថាជា «បិតាសន្តិភាព» បានយកថ្ងៃ០៧ មករា បន្តជំរុញឱ្យរដ្ឋាភិបាលកូនរបស់លោកគឺ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើច្បាប់ដាក់ក្រុមអ្នករិះគន់ជា «ក្រុមភេរវករ»។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/p9zZCLExXzo
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #China #HunManet #HunSen #January7 #InvasionAndOccupationOfCambodia #WhyDidVietnamInvadeCambodia #HunDynasty #Nepotism #Authoritarianism #PoliticalPrisoners #ArbitraryArrests #LawTerrorismOppositionGroups #KeyQuote #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បុណ្យ​៧​ថ្ងៃ និង​ទាមទារ​យុត្តិធម៌​ជូន​សព​លោក លិម គិមយ៉ា

---
ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ថៃ កាណាដា និង​សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី (Australia) បាន​រៀបចំ​ពិធី​បុណ្យ​៧​ថ្ងៃ​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ និង​ឧទ្ទិស​បុណ្យ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លិម គិមយ៉ា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ក្នុង​ទីក្រុង​បាងកក (Bangkok)។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HunMany #CPP #CNRP #Parliamentarian #LimKimya #Killing #Bangkok #Thailand #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តុលាការថៃចេញដីកាចាប់ខ្លួន «ទីប្រឹក្សាលោក ហ៊ុន សែន» លោក លី រតនរស្មី
---
នៅថ្ងៃទី១៥ ខែមករា នេះ តុលាការ​ថៃ​ចេញ​ដីកា​ចាប់​ខ្លួន​លោក លី រតនរស្មី ទីប្រឹក្សា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន។ លោក លី រតនរស្មី ជា​ជនជាតិ​ខ្មែរ​ទី​២ ដែល​តុលាការ​ថៃ​តាម​រក​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​ឃាតកម្ម​អតីត​តំណាងរាស្រ្ដ​គណបក្ស​សង្គ្រោះជាតិ​លោក លិម គិមយ៉ា បន្ទាប់​ពី​ជន​សង្ស័យ​ឈ្មោះ ពេជ្រ គឹមស៊្រិន​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRotanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ពលរដ្ឋនៅខេត្តមណ្ឌលគិរី ជិត១ពាន់នាក់ធ្វើពិធីសែនព្រេន ឲ្យក្រុមហ៊ុនរបស់លោក គិត ម៉េង បញ្ឈប់គម្រោងវារីអគ្គិសនីស្រែពកក្រោម៣
---
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្រែពកក្រោម៣ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ជិត១ពាន់នាក់បាននាំគ្នាធ្វើពិធីសែនព្រេនលោកតាម្ចាស់ស្រុក ឲ្យជួយបញ្ឈប់គម្រោងវារីអគ្គិសនីក្រុមហ៊ុន រ៉ូយ៉ាល គ្រុប (Royal Group) របស់លោកអ្នកឧកញ៉ា គិត ម៉េង ដោយពលរដ្ឋមិនព្រមទទួលយកសំណង និងមិនចាកចេញពីភូមិកំណើតរបស់ពួកគាត់នោះឡើយ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/5902j07XOVo
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Malaysia #China #PRC #ChinaReach #HunManet #HunSen #KeoRottanak #KithMeng #UngDipola #MME #RoyalGroup #KhmerFoundationAppraisal #LowerSrepok3Dam #LandDisputes #EconomyKH #Mondulkiri #Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
តុលាការថៃចេញដីកាតាមចាប់ទីប្រឹក្សាលោក ហ៊ុន សែន លោក លី រតនរស្មី រឿងបញ្ជាឱ្យសម្លាប់លោក លិម គិមយ៉ា
---
បន្ទាប់​ពី​ព្យាយាម​លាក់​បាំង​ពី​អត្តសញ្ញាណ​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​ អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ពេល​នេះ ខ្មាន់​កាំ​ភ្លើង​ជន​ជាតិ​ថៃ​ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) បាន​យល់​ព្រម​សារភាព​ប្រាប់​ទៅ​ប៉ូលិស​ហើយ​ថា អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​ជា​ជន​ជាតិ​ខ្មែរ ឈ្មោះ លី រតនរស្មី ដែល​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ លោក ហ៊ុន សែន។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/AQXuReP3XYc
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
តុលាការបារាំង បានសាកសួរភរិយា លោក លិម គិមយ៉ា ពីករណីឃាតកម្មលើលោក លិម គិមយ៉ា
---
ភរិយារបស់សពលោក លិម គិមយ៉ា គឺអ្នកស្រី លិម អានី នៅក្នុងពិធីបុណ្យសព ដែលធ្វើឡើងនៅវត្តពោធិ៍វង្ស ឬវត្ត សង់ សៀក ម៉ាន នៅជាយទីក្រុងប៉ារីស បានប្រតិម្មប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៦មករា ថា ឃាតកបាញ់សម្លាប់ ប្ដីរបស់អ្នកស្រី ជារឿងនយោបាយ ដែលទាក់ទងនឹងរដ្ឋាភិបាលកម្ពុជា មិនមែនជារឿងគំនុំ ឬរឿងបុគ្គល ដូចដែលជនសង្ស័យជាឃាតកបានឆ្លើយប្រាប់ ប៉ូលីសថៃឡើយ។ អ្នកស្រី អះអាងថា អ្នកស្រីបានដាក់ពាក្យប្ដឹងពីរឿងឃាតកម្មនេះ ទៅតុលាការបារាំងរួចហើយ ស្របពេលតុលាការថៃកំពុងតែដំណើរការស៊ើបអង្កេតរឿងនេះ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
សហគមន៍​ខ្មែរ​នៅ​កាណាដា​ធ្វើ​បាតុកម្ម​អំពាវនាវ​រក​យុត្តិធម៌​ដល់​លោក លិម គិមយ៉ា
---
សហគមន៍​ខ្មែរ​នៅ​ប្រទេស​កាណាដា (Canada) ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​រក​យុត្តិធម៌​ជូន​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​លោក លិម គិមយ៉ា ព្រម​ទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សំឡេង​ប្រឆាំង​ត​ទៅ​ទៀត​។ បាតុកម្ម​នេះ ធ្វើ​ឡើង​ស្រប​ពេល​មជ្ឈដ្ឋាន​ទូទៅ​ចាត់​ទុក​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​ឃាតកម្ម​នយោបាយ​ដែល​មាន​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​នៅ​ពី​ក្រោយ​ខ្នង​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PaetongtarnShinawatra #Thaksin #CPP #PoliticalAssassination #CNRP #LimKimya #EkkalakPhaenoi #PichKimsrin #KhuongSreng #ChakitBuaplee #SumvangBamrongkit #LyRatanakraksmey #TransnationalRepression #TNR #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ខ្មែរ-អាមេរិកាំង៖ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​បើ​ធ្វើ​ឱ្យ​បាត់បង់​កោះគជ់​ទាំង​ស្រុង​ទៅ​ថៃ​
---
ពលរដ្ឋខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​ទាមទារ​អធិបតេយ្យ​របស់​ខ្លួន​នៅ​លើ​កោះគជ់​ពី​ប្រទេស​ថៃ​មកវិញ។​ ពួកគាត់​ថា​រដ្ឋាភិបាលត្រកូល​«ហ៊ុន»​ត្រូវ​ទទួល​ខុស​ត្រូវ​​បើ​សិន​ធ្វើ​ឱ្យ​បាត់​កោះគជ់​ទាំង​ស្រុង​ទៅ​ភាគី​ប្រទេស​ថៃ៕ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #KohKut #VerticalVideo #Trending #Reels #Shorts