វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន យុវជន និង​ប្រជា​សហគមន៍​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សរុប​ជិត១ពាន់ ៥រយនាក់ (១.៥០០នាក់) បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី១០ ធ្នូ នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ស្នើ​សុំ​ឲ្យ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
មន្ត្រី​សង្គម​ស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើង​ថា កម្ចី​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជានៅតែបង្ក​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​។ ទោះ​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្សថា វិស័យ​កម្ចី​ដែល​កំពុង​រីក​ដុះដាល​​ដូច​សព្វ​ថ្ងៃ​នេះ បាន​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ ផ្ទុយ​ទៅ​វិញ​ពលរដ្ឋដែលជា​កូន​បំណុល​មិន​បាន​បំពេញ​​​កាតព្វកិច្ច គឺ​ម្ចាស់​បំណុល​មាន​សិទ្ធិ​​រឹបអូស​ទ្រព្យ​បញ្ចាំ​​របស់​កូន​បំណុល។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Economy #Debt #Bank
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​បាន​កំណត់​តំបន់ឆ្នេរសមុទ្រ​ខេត្តព្រះសីហនុ​ជាគោលដៅ​អភិវឌ្ឍសេដ្ឋកិច្ច​ទី២ ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ពហុបំណង។ សកម្មជន​ការពារ​បរិស្ថាន និង​អ្នកតាមដាន​ការអភិវឌ្ឍសង្គម ព្រួយបារម្ភ​ថា គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រ​នៅ​ព្រះសីហនុ​នេះ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សមុទ្រ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HunSen #Beach #PrahSihanoukBeach
ក្រសួងអប់រំ យុវជន និង​កីឡាបង្កើត​ក្រុម​អធិការកិច្ច​មួយចុះស្រាវជ្រាវ​ជុំវិញ​ករណី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តត្បូងឃ្មុំ​ម្នាក់​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើរលួយ​ជាពិសេស​បាន​កេងប្រវ័ញ្ច​យក​ប្រាក់ពី​បុគ្គលិក​របស់​ខ្លួន​ក្នុង​ចំនួន​រាប់រយ​លាន​រៀល ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Education #MoE #TbongKhmum #Corruption
#វីដេអូពេញនិយមប្រចាំសប្តាហ៍ សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​​សកម្មជន​​គណបក្ស​ប្រឆាំង​៣៩​នាក់
👉 ទស្សនាវីដេអូ https://fb.watch/hin7IuDcEi/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
រឿងដែលគេចូលមើលច្រើនបំផុតនៅក្នុងសប្តាហ៍នេះ៖ «លោក ហេង សួរ មន្ត្រី​ចិត្ត​ឆៅ​ដ៏​មាន​ឥទ្ធិពល​ក្បែរ​លោក ហ៊ុន ម៉ាណែត»។
តើហេតុអ្វីបានជារឿងនេះ មានប្រិយមិត្តចូលអានច្រើនជាងគេនៅក្នុង សប្តាហ៍នេះ?

👉 អានព័ត៌មានឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HengSour #HunManet #Workers #HumanRights #Union
តើពេញមួយសប្តាហ៍នេះ មានព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗអ្វីខ្លះកើតឡើង? ខាងក្រោមនេះ គឺជាព័ត៌មាន​សំខាន់ៗ​ចំនួន ២៥ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២៖ ១. សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិសេរីភាព។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍​ឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
ក្រុម​អង្គការ​សង្គមស៊ីវិល​គាំទ្រ​ ចំណាត់ការ​របស់​សហភាព​អឺរ៉ុប (EU) បាន​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​ហាមនាំចូល​ផលិតផល ដែល​ដុត​បំផ្លាញ​ព្រៃឈើ។ ពួកគាត់​រំពឹង​ថា វិធានការ​នេះ​នឹង​រួម​ចំណែក ​ទប់ស្កាត់​ការ​កាប់​រុករាន​ទន្ទ្រាន​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ ដោយ​ក្រុម​អ្នក​មាន​អំណាច និង​ឧកញ៉ា ឃុបឃិត​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
សហព័ន្ធខ្មែរ​អូស្ត្រាលី​សាជីវកម្ម ​ធ្វើពិធី​បុណ្យ​ផ្កា​ទ្រទ្រង់​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅថ្ងៃ១០ ​ខែធ្នូ ​នៅ​​ទីស្នាក់ការ​សមាគម​ខ្មែរ​រដ្ឋ​វិចតូរីយ៉ា (Victoria )ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​បុគ្គលិក​នៃ​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍​ (Naga world) ដែល​កំពុង​ប្រឈម​បញ្ហា​លំបាក​ផ្នែក​ជីវភាព និង​ការរំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ ​ដោយសារ​តែ​ថៅ​កែ​ក្រុមហ៊ុន​មួយ​នេះ ​បាន​បញ្ឈប់​ពួកគេ​ពី​ការងារ​ទាំង​បំពាន​ច្បាប់។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Australia #Sithar #NagaWorld
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួមមាន៖
១. ក្រុម​គ្រួសារ​ស្នើឱ្យ​អាជ្ញាធរ​បញ្ឈប់​ការរើសអើង​សកម្មជន​បក្សប្រឆាំង​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង
២. សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​អូស្ត្រាលី ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ
៣. ពលករខ្មែរ​មួយ​ក្រុម​ធ្វើការ​នៅ​ប្រទេសថៃ ត្អូញត្អែរ​ពី​ថៅកែ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដោយ​មិន​បើកប្រាក់​ខែ​ឲ្យ​ពួកគាត់
៤. កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ខេត្តមួយ​ចំនួន ប្រឈម​នឹង​ការ​បោះបង់​មុខរបរ ដោយសារ​តម្លៃជ្រូក​បន្ត​ចុះថោក
រួមជាមួយព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត...
#RFAKhmer #Cambodia #Politics #RFANews #HumanRights
តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រដ្ឋ​វិចតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី (Australia) លើក​ឡើង​ថា ​រដ្ឋាភិបាល​វៀតណាមកាន់តែ​បំបិទ​សិទ្ធិ​និង​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់បែប​យ៉ាង​ លើ​ពលរដ្ឋខ្មែរ​ក្រោម។ ការ​លើក​ឡើង​របស់​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បែបនេះ ធ្វើឡើង​ក្នុងឱកាស​ដែល​ពួកគាត់ ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ​នៅថ្ងៃទី១១ ​ខែធ្នូ ​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម បាន​យល់​ដឹង​អំពី​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​គោរព​សិទ្ធិមនុស្ស។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HumanRights #Australia #KhmerKrom
ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ខ្មែរ​ដែល​កំពុង​រស់នៅ​ទ្វីប​អឺរ៉ុប​ចូលរួម​បាតុកម្មប្រឆាំង លោក ហ៊ុន សែន ឱ្យបាន​ច្រើន​កុះករ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​ប៊េលហ្សិក ​នៅថ្ងៃ១៤ ខែធ្នូ ខាងមុខ។ លោក សម រង្ស៊ី បានសរសេរ​នៅ​លើ​ហ្វេសប៊ុក កាលពីយប់​ថ្ងៃទី១០ ខែធ្នូថា ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ ២០២២ នេះ គឺជាលើកចុងក្រោយ​ហើយ ​ពីព្រោះ​ចាប់ពីឆ្នាំ ២០២៣ ទៅគាត់នឹង​ចុះចេញ​ពី​តំណែង​គាត់​បច្ចុប្បន្ន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HumanRights #Australia #HunSen #SamRainsy #EU #ASEAN
ក្រុម​គ្រួសារ​ស្នើ​ដល់​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​បំបិទ​សិទ្ធិ និង​ការ​ដាក់សម្ពាធផ្លូវចិត្ត​មក​លើ​សកម្មជន​បក្សប្រឆាំង​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​តទៅទៀត។ ពួកគេចាត់​ទង្វើ​នេះ​ថា គឺជា​ការ​រើសអើង និង​ធ្វើ​ទុក្ខបុក​ម្នេញ​ផ្នែក​នយោ​បាយ។ មន្រ្តីជាន់ខ្ពស់​ពន្ធនាគារ​ជំរុញ​ឱ្យ​ក្រុម​គ្រួសារ​ដាក់​ពាក្យ​ប្តឹង​មកក្រសួងមហាផ្ទៃ​ដើម្បី​ឲ្យ​មន្រ្តី​ជំនាញ​ដោះ​ស្រាយ​រឿង​នេះ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HumanRights #CNRP #CLP