វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ហោច​ណាស់ ៣០ស្ថាប័ន រួមជាមួយយុវជន សកម្មជន​សិទ្ធិមនុស្ស កូដករណាហ្គាវើលដ៍ រួមទាំង​ប្រជាពលរដ្ឋ​ប្រមាណ​ជា​១៥០០នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ដើម្បី​ប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ខួប​លើក​ទី​៧៤ឆ្នាំ។ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ឆ្នាំ​នេះ ធ្វើឡើងក្នុងគោលបំណងទាមទារ​ឱ្យ​មាន​ការ​ធានា​សិទ្ធិ​នយោបាយ ដើម្បី​លើក​កម្ពស់​ការ​ចូលរួម​របស់​ពលរដ្ឋ។ ទិវា​នេះ ក៏មាន​ការ​ចូលរួម​ពី​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (US) និង​សហភាព​អឺរ៉ុប (EU) ប្រចាំ​នៅ​កម្ពុជា​ដោយ​ផ្ទាល់​ដែរ។

👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១.អង្គការ​សង្គមស៊ីវិល២៧​ស្ថាប័ន រួមគ្នា​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ
២. សហគមន៍ខ្មែរ ធ្វើពិធីរៃអង្គាសថវិកា​ជួយ​ដល់​កូដករ​ណាហ្គាវើលដ៍
៣.ក្រសួងអប់រំ ស៊ើបអង្កេត​ករណីសង្ស័យថា ប្រធាន​មន្ទីរអប់រំ​ខេត្តត្បូងឃ្មុំ​ជាប់ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើរលួយ
៤. សកម្មជនបរិស្ថាន​រិះគន់​ថា លោក ហ៊ុន សែន ផ្តល់​អទិភាព​អភិវឌ្ឍ​តំបន់ឆ្នេរ​ព្រះសីហនុ​សម្រាប់​ប្រយោជន៍​តែជនជាតិ​ចិន​និង​ក្រុម​ឈ្មួយ​អ្នកមាន​អំណាច.....
រួមទាំង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត!
#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន យុវជន និង​ប្រជា​សហគមន៍​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សរុប​ជិត១ពាន់ ៥រយនាក់ (១.៥០០នាក់) បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី១០ ធ្នូ នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ស្នើ​សុំ​ឲ្យ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
មន្ត្រី​សង្គម​ស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្សលើកឡើង​ថា កម្ចី​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជានៅតែបង្ក​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​។ ទោះ​យ៉ាងណា មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្សថា វិស័យ​កម្ចី​ដែល​កំពុង​រីក​ដុះដាល​​ដូច​សព្វ​ថ្ងៃ​នេះ បាន​រួម​ចំណែក​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ ផ្ទុយ​ទៅ​វិញ​ពលរដ្ឋដែលជា​កូន​បំណុល​មិន​បាន​បំពេញ​​​កាតព្វកិច្ច គឺ​ម្ចាស់​បំណុល​មាន​សិទ្ធិ​​រឹបអូស​ទ្រព្យ​បញ្ចាំ​​របស់​កូន​បំណុល។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Economy #Debt #Bank
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា រដ្ឋាភិបាល​បាន​កំណត់​តំបន់ឆ្នេរសមុទ្រ​ខេត្តព្រះសីហនុ​ជាគោលដៅ​អភិវឌ្ឍសេដ្ឋកិច្ច​ទី២ ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ពហុបំណង។ សកម្មជន​ការពារ​បរិស្ថាន និង​អ្នកតាមដាន​ការអភិវឌ្ឍសង្គម ព្រួយបារម្ភ​ថា គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរសមុទ្រ​នៅ​ព្រះសីហនុ​នេះ នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សមុទ្រ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HunSen #Beach #PrahSihanoukBeach
ក្រសួងអប់រំ យុវជន និង​កីឡាបង្កើត​ក្រុម​អធិការកិច្ច​មួយចុះស្រាវជ្រាវ​ជុំវិញ​ករណី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តត្បូងឃ្មុំ​ម្នាក់​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើរលួយ​ជាពិសេស​បាន​កេងប្រវ័ញ្ច​យក​ប្រាក់ពី​បុគ្គលិក​របស់​ខ្លួន​ក្នុង​ចំនួន​រាប់រយ​លាន​រៀល ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Education #MoE #TbongKhmum #Corruption
#វីដេអូពេញនិយមប្រចាំសប្តាហ៍ សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ត​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំ​រឿង​​សកម្មជន​​គណបក្ស​ប្រឆាំង​៣៩​នាក់
👉 ទស្សនាវីដេអូ https://fb.watch/hin7IuDcEi/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
រឿងដែលគេចូលមើលច្រើនបំផុតនៅក្នុងសប្តាហ៍នេះ៖ «លោក ហេង សួរ មន្ត្រី​ចិត្ត​ឆៅ​ដ៏​មាន​ឥទ្ធិពល​ក្បែរ​លោក ហ៊ុន ម៉ាណែត»។
តើហេតុអ្វីបានជារឿងនេះ មានប្រិយមិត្តចូលអានច្រើនជាងគេនៅក្នុង សប្តាហ៍នេះ?

👉 អានព័ត៌មានឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HengSour #HunManet #Workers #HumanRights #Union