វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
បេក្ខជន​ជា​ច្រើន​នាក់​បាន​បោះបង់​ការ​ប្រឡង​ក្នុង​ថ្ងៃ​ចុង​ក្រោយ នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ២០២២។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​បោះបង់​ការ​ប្រឡង​របស់​យុវជន​នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​របស់​ប្រទេស​ជាតិ​នៅ​ពេល​ខាង​មុខ ដែល​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ប្រព័ន្ធ​អប់រំ​ចាប់​ពី​ថ្នាក់​ទាប​ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Education #highschool #exam #BacII2022
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២៖ ១. សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​ទាស់​អនុប្រធាន​បក្ស​ភ្លើងទៀន​ដែលចាញ់​ក្ដី គ.ជ.ប និង​បក្ស​កាន់អំណាច។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #RFANews #HumanRights
មាតិកាព័ត៌មានសំខាន់ៗរបស់វិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២រួមមាន៖
១. សង្គមស៊ីវិលរិះគន់ការតែងតាំងនិងផ្ដល់ឋានៈបន្ថែមដល់កូនប្រុសលោក ហ៊ុន សែន ថា ដើម្បី​រក្សា​អំណាច​ត្រកូលហ៊ុន
២. ក្រុមយុវជនបន្តធ្វើយុទ្ធនាការថ្ងៃទី២ ជិះកង់ពីខេត្តសៀមរាបទៅភ្នំពេញ ដើម្បីទាមទារឱ្យ​រដ្ឋាភិបាល​គោរពសិទ្ធិមនុស្ស
៣. អង្គការលីកាដូ ស្នើអោយរដ្ឋាភិបាលបិទមណ្ឌលសង្គមកិច្ចព្រៃស្ពឺ ក្រោយពីរកឃើញមាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់
៤. សិស្សដែលបោះបង់ការប្រឡងសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ​ឆ្នាំ២០២២ ភាគច្រើន​ដោយសារ​បញ្ហាជីវភាពនិងគុណភាពអប់រំសាលារដ្ឋ
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #HunSen #RFANews
អង្គការ​លីកាដូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បិទ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ​របស់​រដ្ឋ បន្ទាប់​ពី​រក​ឃើញ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​មណ្ឌល​នេះ​បាន​ស្លាប់​ដោយសារ​ការ​ឃុំខ្លួន​មិន​ត្រឹមត្រូវ​ជា​បន្តបន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា​ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ គួរ​បិទ​មណ្ឌល​សង្គមកិច្ច​ទាំង​ឡាយ​ណា​ ដែល​រំលោភ​សិទ្ធិមនុស្ស​ ដោយ​មាន​ការ​ឃុំ​ខ្លួន​ និង​ធ្វើ​ទារុណ​កម្ម​មនុស្ស​។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #HumanRights #Licadho #PreySpue #Prison
សមាគម​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​អាមេរិក​ខាងជើង ស្នើឲ្យ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្តលង់ហោរ ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​និង​ពលរដ្ឋខ្មែរ​ក្រោម អាច​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ដោយ​សេរី និង​គ្មាន​ការ​ធ្វើទុក្ខ​បុកម្នេញ។ សំណើនេះ​ធ្វើឡើង ក្រោយ​ពេល​អាជ្ញាធរ​វៀតណាម​បាន​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព​ផ្នែក​សាសនា​របស់​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម។ ក្រសួង​ការបរទេស​អាមេរិក​នៅ​ដើម​ខែធ្នូនេះ បានដាក់​ប្រទេស​វៀតណាម ក្នុង​បញ្ជីតាមដាន​ពិសេស​នៃ​ប្រទេស​ដែល​រំលោភ​និង​អនុញ្ញាត​ឲ្យ​មានការ​រំលោភ​សិទិ្ធសេរីភាព​សាសនា។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #HumanRights #KhmerKrom #KampucheaKrom
ថ្ងៃទី២ នៃ​យុទ្ធនាការ​ជិះកង់​ប្រវែង​ជាង ៣០០​គីឡូម៉ែត្រ​ពី​ខេត្តសៀមរាប ទៅកាន់​រាជធានី​ភ្នំពេញ​ របស់​ក្រុម​សកម្មជន​សិទ្ធិមនុស្ស បាន​ធ្វើដំណើរ​ដល់​ព្រំប្រទល់​ស្រុកស្ទោង និង​ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ហើយ នៅ​រសៀលថ្ងៃទី៧ ខែធ្នូ ក្រោមការ​ឃ្លាំមើល និង​សួរនាំពី​អាជ្ញាធរ​តាម​ដង​ផ្លូវ​ជា​ហូរហែ។ យុទ្ធនាការ​ថ្ងៃដដែល​នេះ ក្រុមយុវជន​ផ្ញើសារ​ទៅ​កាន់ រដ្ឋាភិបាល​ឱ្យ​ចាប់​អារម្មណ៍​ ជួយ​ជ្រោមជ្រែង​យុត្តិធម៌​សង្គម​ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #HumanRights #KhmerThavrak
អ្នកឃ្លាំមើល រិះគន់​រដ្ឋាភិបាលលោក ហ៊ុន សែន ករណី​ជនជាតិចិន​អាច​ដឹកជញ្ជូន​សារធាតុគីមីផ្សំកែច្នៃ​គ្រឿងញៀន និង​បើករោងចក្រ​ផលិត​នៅ​កម្ពុជា។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ទទួលស្គាល់​ថា សមត្ថកិច្ច​នៃស្ថាប័ន​ជំនាញ​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ក្នុងការ​បង្ក្រាប​ក្រុមឧក្រិដ្ឋជន​ដែល​ដឹកជញ្ជូន​សារធាតុគីមី​យកមក​ផលិត​គ្រឿងញៀន​នៅកម្ពុជា។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #China #Drug