វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ សំណូមពរ​រដ្ឋាភិបាល​កែ​លម្អ និង​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​សង្គម ជំនួស​ឱ្យ​ការដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​តុលាការ។ ពួកគេថា រដ្ឋាភិបាល​គួរផ្ដល់​អំណាច​ដល់​ស្ថាប័ន​តុលាការ ឱ្យ​មាន​ឯករាជភាព និង​លុបបំបាត់​ការ​សូកប៉ាន់ ជាជាង​មាន​មន្ត្រីយុត្តិធម៌​ច្រើន ​តែ​ដំណើរការ​នីតិរដ្ឋ​កាន់​តែ​ធ្លាក់​ចុះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #NGOs #Justics #WJP
សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទៅ​ស្វែងរក​កម្លាំង​គាំទ្រ​ពី​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ជិត​មក​ដល់។ សកម្មជន​គណបក្ស​ភ្លើង​ទៀន បាន​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​បក្ស និង​លើក​ទឹកចិត្ត​ឲ្យ​ពលករ​ខ្មែរ​ទៅ​ចូល​រួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​នេះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Election2023
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ស្ថាប័ន បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​១៦ថ្ងៃ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​តាម​រយៈ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​ដែល​មាន​ករណី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
គណបក្ស​ភ្លើងទៀន​រំឭកខួប​២៧​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស និង​កំណត់ទិសដៅ​សកម្មភាព​ឆ្ពោះ​ទៅ​រក​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាមរយៈ​ការ​បោះឆ្នោត​ឆ្នាំ២០២៣ ដើម្បីមាន​ឱកាស​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និងសង្គម​ជូន​ប្រជាពលរដ្ឋ។ ​អ្នកវិភាគ​នយោបាយ​មើលឃើញថា សកម្មភាព​បក្សនេះ​នឹង​ក្លាយ​ជា​គូប្រជែង​នយោបាយ​ដ៏ធំជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​សម្រាប់ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #27th #SamRainsy
មាតិកា​ព័ត៌មាន​សំខាន់ៗ​របស់​វិទ្យុអាស៊ីសេរី​ដែល​ផ្សាយ​នៅ​រាត្រី​នេះរួមមាន៖
១. អ្នកវិភាគ និង​យុវជនថា បណ្ឌិត យ៉ង សាំងកុមារ ចុះចូល​ជាមួយ​គណបក្ស​កាន់ អំណាច​ជារឿង​នយោបាយ​ជាជាង​ធ្វើ​ដើម្បី​ជួយ​វិស័យ​កសិកម្ម
២. សមាជិក​សភាសហព័ន្ធអូស្ត្រាលី លោក Jillian Hill ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង កញ្ញា ឈឹម ស៊ីថរ
៣. ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ឲ្យ​សាធារណជន​ជួយ​សង្គ្រោះ​កោះកុងក្រៅ តាមរយៈ​ការ​ទៅ​កម្សាន្ត​កោះ​នេះ
៤. ពលរដ្ឋ​នៅខេត្តបាត់ដំបង រិះគន់​អាជ្ញាធរ​យកដី​សួរ​ច្បារ​សាធារណៈ ទៅធ្វើ​ជា​ផ្សារ​រាត្រី
រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត...
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
ក្រុមអង្គការសង្គមស៊ីវិលរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃក្រោមប្រធានបទ គាំពាស្ត្រី និងក្មេងស្រី ដើម្បីសង្គមគ្មានអំពើហិង្សា
👉 ទស្សនាវីដេអូ https://fb.watch/h4nD3fGP4X/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #Politics
លោក ហ៊ុន សែន ទម្លាយរូបភាព​ជាច្រើន​សន្លឹក​ស្តីពី​ជំនួប​រវាង​លោក ជាមួយ​លោកបណ្ឌិត យ៉ង សាំងកុមារ អតីតជាប្រធានអង្គការសេដាក និងជាប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) និង​លោក ឡឹក សុធា អតីត​បេក្ខជន​ចៅសង្កាត់ដង្កោ និង​ជា​អ្នកនាំ​ពាក្យ​គណបក្ស​នេះ។ ការ​ទម្លាយ​រូបភាព​ជាច្រើន​សន្លឹក​នេះ កើតឡើងបន្ទាប់​ពី​មាន​ដំណឹង​ថា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទាំងពីរ​រូប បានស្នើធ្វើជាសមាជិក ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបភាព៖ ហ្វេសប៊ុក SPM
#RFAKhmer #Cambodia #Politics #GDP #CPP #Farm #HunSen #CLP #RFANews
សមាជិក​សភា​ជាន់ខ្ពស់​អូស្ត្រាលី​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព ​ប្រចាំ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (Naga world) កញ្ញាឈឹម ស៊ីថរ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ មន្ត្រី​សហជីព ​យល់ថា​ រដ្ឋាភិបាល ​គួរតែ​ប្រគល់​សេរីភាព​ជូន​កញ្ញា ឈឹម ស៊ីថរ ​ឡើងវិញ ​ព្រោះ​ការ​ចាប់​ឃុំ​ខ្លួន​​ស្ត្រី​សហជីព​វ័យ​ក្មេង​នេះ គ្មាន​ផល​ចំណេញ​អ្វី​ឡើយ ប៉ុន្តែ​កាន់តែ​ធ្វើឲ្យ​រដ្ឋាភិបាល​ ទទួល​រង​នូវ​ការរិះគន់​និង​ភាព​អាម៉ាស់​ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs #Australia #JulianHill