វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.74K photos
1.53K videos
86 files
7.44K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ទេសចរ​និយម​ទៅ​លេង​ថៃ​ឬ​ម៉ាឡេស៊ី​ ដោយសារ​«​កម្ពុជា​កំពុង​មាន​ឈ្មោះ​ស្អុយ​ស្រដៀង​កូរ៉េ​ខាង​ជើង​»
---
មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្ពុជា​ធ្លាក់​ចុះ ដោយសារ​ផល​ប៉ះពាល់​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល ពិសេស​សង្ក្រាម​នៅ​អ៊ុយក្រែន ប៉ុន្តែ​ផល​ប៉ះពាល់​ទាំង​នេះ ហាក់​មិន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន ដូច​ជា ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី​ឡើយ​។ អ្នក​វិភាគ​បញ្ហា​សង្គម​មើលឃើញ​ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​នៅ​កម្ពុជា បណ្ដាល​មក​ពី​កម្ពុជា​ដឹក​នាំ​តាម​របប​ផ្ដាច់ការ ហើយ​រដ្ឋាភិបាល​អសមត្ថភាព​ទប់ស្កាត់​អំពើ​ជួញដូរ និង​បទ​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​ជាដើម​៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #Politics #Foreigner #Tourist #Malaysia #Thailand #Asean #ForeignTourist #Insecurity
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
គ្រួសារ​អ្នក​ទោស​នយោបាយ សុំ​អន្តរាគមន៍​ពី​ស្ថានទូត​សហភាព​អឺរ៉ុប​ឱ្យ​ដោះ​លែង​ប្តី
---
ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ដែលជា​ប្រពន្ធ​សកម្មជន និង​មន្ត្រី​បក្សប្រឆាំង​៣​នាក់ នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​ចូលជួប​មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ដើម្បី​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​របស់លោក ហ៊ុន ម៉ាណែត ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្មជន​នយោបាយ និង​ដោះលែង​ប្តី​របស់​ពួកគាត់ ព្រមទាំង​អ្នក​កំពុង​ជាប់ឃុំ​ទាំងអស់។ នៅក្នុង​ជំនួប​នោះ ក្រុម​ប្រពន្ធ​អ្នក​ទោសនយោបាយ​លើកឡើង​ថា មន្ត្រី​ស្ថានទូត​សហភាព​អឺរ៉ុប​បានទទួល​យក​សំណើ​របស់​ពួកគាត់ និង​សន្យា​នាំសារ​ពី​ក្ដីកង្វល់​ទាំងនេះ ជម្រាប​ទៅ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ដើម្បី​ពិនិត្យ តាមដាន និង​ជជែក​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/lKUu1oQVpYQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #PoliticsKH #PoliticalPersecutions #DivideandConquer #CPP #RulingParty #OppositionParties #ArbitraryArrests #PrisonerofConscience #PoliticalPrisoners #Reels #Shorts
Media is too big
VIEW IN TELEGRAM
ការ​ចាប់​មេគុក​ម្នាក់​ដាក់​គុក «មិន​ទាន់​គ្រប់គ្រាន់​ទេ» ខណៈ​មាន ​«អំពើ​ពុករលួយ​ខ្នាត​ធំ​ជា​ប្រព័ន្ធ» ​ក្នុង​ជួរ​រដ្ឋាភិបាល
---
មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​ពន្ធនាគារ​ម្នាក់​ គឺលោក ព្រុំ ចាន់នី ពាក់ព័ន្ធ​នឹង​អំពើពុករលួយ នៅ​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ ព្រោះថា អំពើ​ពុករលួយ​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ច្រើន​ស្កេះស្កះ ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​តែ​បោសសម្អាត​ដោយ​តម្លាភាព និង​ស្នើ​ភាព​គ្នា។ ក្រុម​អ្នក​ឃ្លាំមើល​ថា អំពើ​ពុករលួយ​បន្ត​កើន​ឡើង​នេះ ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់​តែ​ក្រីក្រ និង​ពលរដ្ឋ​កាន់​តែ​រង​ភាព​អយុត្តិធម៌៕ 
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/lKUu1oQVpYQ
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #Corruption #ACU #OmYentieng #PrumChanny #DirectorateGeneralofPrisons #MoI #SarSokha #NuthSavana
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ​ក្នុង ​និង​ក្រៅ​ប្រទេស​ធ្វើយុទ្ធនាការនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និង​បាតុកម្មទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ និងវៀតណាម
---
ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​មួយ​ចំនួន បាន​បញ្ចេញមតិ​ព្រោង​ព្រាត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញ​ពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ដោយ​បារម្ភ​ខ្លាច​មាន​គ្រោះ​បាត់បង់​ខេត្ត​ខ្មែរ​ទាំង ៤ នៅ​ភាគឦសាន។ យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថា​ ទឹក​ដី​ខ្មែរ​ខេត្ត​ទាំង ៤ មិន​ទាន់​បាត់​បង់​ទេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Laos #Vietnam #HunManet #HunSen #DevelopmentTriangle #CLVDTA #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​ដាំ​ពោត​នៅ​កំពង់ចាម ត្អូញត្អែរ​ពី​ទឹក​ជន់​លិច​ពោត​ស្អុយ​រលួយ​ខាតបង់​អស់​ជាច្រើន​ហិកតារ
---
ប្រជាកសិករ​ជាច្រើន​គ្រួសារ នៅ​ភូមិ​កោះ​ព្រលូង ភូមិ​កំពង់​ត្រុំ​ក្រោម និង​ភូមិ​ស្វាយជ្រុំ ក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្អូញត្អែរ​ថា ពួកគាត់​ខាតបង់​ថវិកា​រាប់ពាន់​ដុល្លារ និង​ជំពាក់​បំណុល​ធនាគារ ដោយសារ​ដំណាំ​ពោត​របស់​ពួកគាត់​រង​ការ​ជន់​លិច​បង្កឡើង​ដោយ​ទឹកទន្លេ​ហក់​ឡើង​លឿន។ កសិករ​លើកឡើង ថា អំឡុងពេល​ទឹក​ជន់​លិច​នេះ ដំណាំ​ពោត​របស់​ពួកគាត់​ទទួលរង​ផលប៉ះពាល់​រាប់រយ​ហិកតា ហើយ​កសិករ​ខ្លះ​ត្រូវ​បង្ខំចិត្ត​កាច់​យក​ផ្លែ​ទាំង​នៅ​ខ្ចី។ ក្រុម​កសិករ​ទាំងនោះ លើកឡើង​ស្រដៀងៗ​គ្នា​ថា កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ខ្វះខាត​ស្បៀង និង​គ្មាន​ប្រាក់​សង​ម្ចាស់បំណុល ដែល​ពួកគាត់​ខ្ចី​បុល​លុយ​យក​មក​ធ្វើ​ជា​ដើមទុន៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#Cambodia #HunSen #HunManet #KompongCham #DithTina #Agriculture #MAFF #Farmers #Corn #AgricultureMarket
Media is too big
VIEW IN TELEGRAM
សម្ភាសទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ជុំវិញការចុះទៅតាមខេត្ត​តាមព្រំដែនរបស់លោក ហ៊ុន ម៉ាណែត ។

កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ដូចតទៅនេះ៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
👉 ប៉ុស្ដិ៍ SW 12.14 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 13.71 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 22 ម៉ែត្រ

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
👉 ប៉ុស្ដិ៍ SW 9.33 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 32 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW 11.88 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ
👉 ប៉ុស្ដិ៍ SW W 12.15 មេហ្គាហឺត្ស ស្មើនឹងកម្ពស់ 25 ម៉ែត្រ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH

#RFAKhmer #Cambodia #Vietnam #Lao #Australia #HunManet #HunSen #Border #LamChea #ForeignInterference
Media is too big
VIEW IN TELEGRAM
កសិករ​ដាំ​ពោត​នៅ​កំពង់ចាម ត្អូញត្អែរ​ពី​ទឹក​ជន់​លិច​ពោត​ស្អុយ​រលួយ​ខាតបង់​អស់​ជាច្រើន​ហិកតារ
---
ប្រជាកសិករ​ជាច្រើន​គ្រួសារ នៅ​ភូមិ​កោះ​ព្រលូង ភូមិ​កំពង់​ត្រុំ​ក្រោម និង​ភូមិ​ស្វាយជ្រុំ ក្នុង​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ត្អូញត្អែរ​ថា ពួកគាត់​ខាតបង់​ថវិកា​រាប់ពាន់​ដុល្លារ និង​ជំពាក់​បំណុល​ធនាគារ ដោយសារ​ដំណាំ​ពោត​របស់​ពួកគាត់​រង​ការ​ជន់​លិច​បង្កឡើង​ដោយ​ទឹកទន្លេ​ហក់​ឡើង​លឿន។ កសិករ​លើកឡើង ថា អំឡុងពេល​ទឹក​ជន់​លិច​នេះ ដំណាំ​ពោត​របស់​ពួកគាត់​ទទួលរង​ផលប៉ះពាល់​រាប់រយ​ហិកតា ហើយ​កសិករ​ខ្លះ​ត្រូវ​បង្ខំចិត្ត​កាច់​យក​ផ្លែ​ទាំង​នៅ​ខ្ចី។ ក្រុម​កសិករ​ទាំងនោះ លើកឡើង​ស្រដៀងៗ​គ្នា​ថា កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​ខ្វះខាត​ស្បៀង និង​គ្មាន​ប្រាក់​សង​ម្ចាស់បំណុល ដែល​ពួកគាត់​ខ្ចី​បុល​លុយ​យក​មក​ធ្វើ​ជា​ដើមទុន៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#Cambodia #HunSen #HunManet #KompongCham #DithTina #Agriculture #MAFF #Farmers #Corn #AgricultureMarket
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក ទាមទារឲ្យតុលាការទម្លាក់ចោលបណ្តឹងរបស់អាជ្ញាធរ ដែលចោទពួកគាត់ពីបទហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ
---
ពលរដ្ឋមានជម្លោះដីធ្លីបឹងតាមោក ២នាក់ប្ដីប្រពន្ធ ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាមានចេតនា និងបទប្រឆាំងអ្នករាជការសាធារណៈ។

ពលរដ្ឋរងគ្រោះដីធ្លីនៅបឹងតាមោក លោក ស៊ា សំបាត់ ក្នុងចំណោមពលរដ្ឋចំនួន ១០នាក់ នៅថ្ងៃទី២ ខែសីហា បានចូលខ្លួនបំភ្លឺតាមការកោះហៅរបស់តុលាការ។ លោកបដិសេធចំពោះការចោទប្រកាន់នេះ និងស្នើឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើពួកគាត់។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រវត្តិ​សង្ខេប​ស្រ្តីទី១ អ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
---
អ្នកស្រី ពេជ ចន្ទមុន្នី បាន​ក្លាយ​ជា​ស្រ្តីទី១ របស់​កម្ពុជា​ក្រោយ​ប្ដី​របស់អ្នកស្រី គឺ​លោក ហ៊ុន ម៉ាណែត ត្រូវបាន​​ឪពុក​ គឺ​លោក ហ៊ុន សែន លើក​បន្តុប​ឱ្យ​បន្ត​គ្រប់គ្រង​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី កាល​ពី​ខែ​សីហា​ឆ្នាំ២០២៣។ តើ​អ្នកស្រី ពេជ ចន្ទមុន្នី ឬ​ស្ត្រី​ទី១ រូប​នេះ​ មាន​ប្រវត្តិ​យ៉ាងណា?

សូមរង់ចាំទស្សនាវីដេអូពិស្ដារនៃប្រវត្តិ អ្នកស្រី ពេជ ចន្ទមុន្នី ដែលនឹងផ្សាយជូនក្នុងពេលឆាប់ៗ នេះ!
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #BunRany #BunRanyHunSen #PichChanmony #FirstLady #HunDynasty #CambodianRedCross #TYDA #Nepotism #Authoritarianism #PatronageSystem
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ទឹក​ជំនន់​បន្ត​លិច​ផ្ទះ​និង​បំផ្លាញ​ផលដំណាំ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន
---
ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​ខេត្ត​មួយ​ចំនួន ហាក់​មិន​ទាន់​ថមថយ​នៅ​ឡើយ បន្ទាប់​ពី​ភ្លៀង​នៅ​តែ​ធ្លាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ បណ្ដាល​ឱ្យ​ខូចខាត​ដំណាំ​កសិផល របស់​ប្រជាពលរដ្ឋ​ជាច្រើន​ហិកតារ និង​លិច​ផ្លូវ​គមនាគមន៍ សាលា​រៀន ផ្ទះ​ រហូត​ដល់​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ នៅ​តាម​តំបន់​មួយ​ចំនួន​ទៀត​។ ទឹក​ជំនន់ ក៏​កំពុង​គំរាមកំហែង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​នៅ​តាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#Cambodia #HunSen #HunManet #DithTina #Agriculture #MAFF #Farmers #Corn #AgricultureMarket #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer