វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.31K videos
69 files
7.21K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានដែលគេចូលអានច្រើនជាងគេក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ»។

👉 អានព័ត៌មានឡើងវិញ
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar
លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ចាត់​ទុក​ការ​សម្រេច​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់​លោក​ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ​ថា ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា នេះ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay
ពលរដ្ឋអាស្រ័យផលលើបឹងទំពុនព្រួយបារម្ភពីការបាត់បង់មុខរបរ
👉 ទស្សនាវីដេអូ https://fb.watch/g_y-aC9EU_/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រី​នេះ​រួម​មាន៖
១. គណបក្ស​ភ្លើងទៀន​រំឭក​ខួប​២៧​ឆ្នាំ និង​កំណត់​ទិសដៅ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ឆ្នាំ២០២៣
២. ក្រុមអង្គការ​សង្គមស៊ីវិល​រួមគ្នា​ធ្វើយុទ្ធនាការ​១៦ថ្ងៃ ក្រោម​ប្រធាន​បទ គាំពារ​ស្ត្រី និង​ក្មេងស្រី ដើម្បី​សង្គម​គ្មាន​អំពើ​ហិង្សា
៣. សង្គមស៊ីវិល និង​កូដករ​ក្រុម​បនល្បែងណាហ្គាវើលដ៍​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ
៤. ក្រុម​អ្នក​ស្រលាញ់ និង​អភិរក្ស​ចាប៉ីដងវែង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​៦​ឆ្នាំ នៃការ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្ស​ជាតិ
រួមជា​មួយព័ត៌មាន​សំខាន់ៗ​មួយ​ចំនួនទៀត...
#RFAKhmer #Cambodia #Politics #RFANews #HunSen #CNRP #CLP
ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោកបណ្ឌិត យ៉ង សាំងកុមារ និង​អ្នកនាំពាក្យ​គណបក្ស​នេះ គឺ​លោក ឡឹក សុធារ បាន​ប្រកាស​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បំណង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម។

👉អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #GDP #CPP #Farm
ក្រុមកូដករក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍ និង​មន្ត្រី​ការពារសិទ្ធិមនុស្ស​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។ ពួកគាត់​ចាត់​ទុកការ​ចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ជា​ថ្មី​ទៀត​នេះ​ថា ជា​ការ​សម្លុត​គំរាមកំហែង​បំបាក់​ស្មារតី​ក្រុមសហជីព និង​ជា​ការព្រមាន​ដល់​កូដករ​ដែល​នៅ​បន្ត​ធ្វើ​ការ​តវ៉ា​ដោយ​សន្តិវិធី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
លោក ហ៊ុន សែន រំលឹក​សមាជិក​បក្ស ឲ្យ​បំពេញ​តួនាទី​បំរើជាតិ​និង​ប្រជាពលរដ្ឋ។ តែទោះជាមានការ​លើកឡើង​របស់​លោក ហ៊ុន សែន បែបនេះក្តី តុលាការនៅតែ​បន្ត​ផ្តន្ទាទោស​មន្ត្រីបក្ស​ប្រឆាំង សកម្មជន​បរិស្ថាន សកម្មជន​សហជីព និង​សកម្មជនដីធ្លី ជាដើម​ឲ្យ​ជាប់​ពន្ធនាគារ ពី​បទចោទ​ប្រកាន់​មួយ​ចំនួន ដែល​ទាំង​មន្ត្រី​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​លើកឡើង​ថា គ្មាន​ភស្តុតាង​ត្រឹមត្រូវ និង​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់។សណ្ដាប់ធ្នាប់​សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ជាដើម។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #CPP #HunSen #OppositionParty #CLP #Sonchhay
ប្រជា​សហគមន៍​ក្នុង​តំបន់​អារ៉ែង ជា​មួយ​ក្រុម​យុវជន​ករុណា​អារ៉ែង និង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ បាន​រួមគ្នា​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​មន្ទីរ​បរិស្ថាន បង្ហាញ​ព្រំ​ប្រទល់​ដី​ដែល​ត្រូវ​កាត់​ឆ្វៀល​ដើម្បី​អភិរក្ស។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា ដើម្បី​រក្សា​ព្រៃ​សហគមន៍​ឱ្យ​បាន​គង់​វង្ស អាជ្ញាធរ​ចាំ​បាច់​ត្រូវ​តែ​បង្ហាញ​ព្រំ​ប្រទល់​ដី​ព្រៃ​សហគមន៍​ឱ្យ​បាន​ច្បាស់​លាស់។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #KhmerThavirak #ArengForest #Areng
ក្រុម​អ្នក​អភិរក្ស​សិល្បៈ​ចាប៉ី​ដង​វែង​បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប​៦​ឆ្នាំ​ នៃ​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​អរូបី​ នៃ​មនុស្ស​ជាតិ​ នៅ​ខេត្ត​កំពត នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ការ​ប្រារព្ធ​ខួប​ចាប៉ី​នេះ​ឡើង ដើម្បី​បណ្ដុះ​ស្មារតី​ដល់​យុវជន​ជំនាន់​ក្រោយ​ ​ឱ្យ​ចូលរួម​ថែរក្សា​ និង​អភិរក្ស​មរតក​វប្បធម៌​ជាតិ​ ខណៈ​ដែល​សិល្បៈ​តន្ត្រី​បុរាណ​មួយ​នេះ​សព្វថ្ងៃ ​​មិនសូវ​មាន​យុវជន​ចាប់​អារម្មណ៍​សិក្សា​។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Culture #UNESCO #WorldHeritage #ShadowPuppetTheatre #ChapeyDangVeng
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ សំណូមពរ​រដ្ឋាភិបាល​កែ​លម្អ និង​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​សង្គម ជំនួស​ឱ្យ​ការដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​តុលាការ។ ពួកគេថា រដ្ឋាភិបាល​គួរផ្ដល់​អំណាច​ដល់​ស្ថាប័ន​តុលាការ ឱ្យ​មាន​ឯករាជភាព និង​លុបបំបាត់​ការ​សូកប៉ាន់ ជាជាង​មាន​មន្ត្រីយុត្តិធម៌​ច្រើន ​តែ​ដំណើរការ​នីតិរដ្ឋ​កាន់​តែ​ធ្លាក់​ចុះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #NGOs #Justics #WJP
សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទៅ​ស្វែងរក​កម្លាំង​គាំទ្រ​ពី​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ​និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​ឆ្នាំ២០២៣ ជិត​មក​ដល់។ សកម្មជន​គណបក្ស​ភ្លើង​ទៀន បាន​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​បក្ស និង​លើក​ទឹកចិត្ត​ឲ្យ​ពលករ​ខ្មែរ​ទៅ​ចូល​រួម​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​នេះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Election2023
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៧​ស្ថាប័ន បាន​រួមគ្នា​ធ្វើ​យុទ្ធនា​ការ​១៦ថ្ងៃ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​ក្មេង​ស្រី នៅ​ក្នុង​គោល​បំណង​លុប​បំបាត់​អំពើ​ហិង្សា​នៅ​ក្នុង​សង្គម។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ឱ្យ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​តាម​រយៈ​ការ​បញ្ឈប់​វប្បធម៌​និទ្ទណ្ឌភាព និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព នៅ​ពេល​ដែល​មាន​ករណី​រំលោភ​បំពាន​ទៅ​លើ​ស្ត្រី។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar #NGOs
គណបក្ស​ភ្លើងទៀន​រំឭកខួប​២៧​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស និង​កំណត់ទិសដៅ​សកម្មភាព​ឆ្ពោះ​ទៅ​រក​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាមរយៈ​ការ​បោះឆ្នោត​ឆ្នាំ២០២៣ ដើម្បីមាន​ឱកាស​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច និងសង្គម​ជូន​ប្រជាពលរដ្ឋ។ ​អ្នកវិភាគ​នយោបាយ​មើលឃើញថា សកម្មភាព​បក្សនេះ​នឹង​ក្លាយ​ជា​គូប្រជែង​នយោបាយ​ដ៏ធំជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​សម្រាប់ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២៣​ខាងមុខ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #27th #SamRainsy