វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.71K photos
1.39K videos
79 files
7.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ជំនួប​ទ្វេ​ភាគី​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោកចូ បៃឌិន (#JoeBiden) កាល​ពី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គឺ​លោក ចូ បៃឌិន បាន​ប្រាប់​លោក​ទៅ​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោតឆ្នាំ២០២៣ ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #HunSen #ThearySeng #Election2023Kh
ចៅក្រម​ជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឃុន សូណា សម្រេច​លើក​ពេល​សវនាការ​ជម្រះ​ក្ដីសំណុំរឿង​ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ទៅ​ពេល​ក្រោយ ព្រោះ​អវត្តមាន​មេធាវី​ការពារ​ក្ដី។ តុលាការ​ក៏​មិន​ទាន់​កំណត់​ថ្ងៃ​ជាក់លាក់​សម្រាប់​ការ​កាត់ក្ដី​សំណុំរឿង «ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង» នេះ​នៅ​ឡើយ​ដែរ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #SiemPlouk #PhnomPenhCourt
អានព័ត៌មានពាក់ព័ន្ធកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
U.S. Secretary of Defense Lloyd Austin met with his Chinese counterpart, Gen. Wei Fenghe, Tuesday in the Cambodian city of Siem Reap to discuss managing the competition between the two superpowers.

👉 Read Full Article
👉 JOIN US

#RFAKhmer #Cambodia #ASEAN2022 #ADMMPlus #US #LloydAustin #China
ព័ត៌មាន​សំខាន់ៗ​ចំនួន ១៣ ដែល​លោក​អ្នក​នាង​គួរ​អាននៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ប្រធានាធិបតី​អាមេរិក​ប្រាប់​ឱ្យ​កែ​លំអ​ស្ថានភាព​សិទ្ធិមនុស្ស មុន​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃពុធ
👉 JOIN US

#RFAKhmer #Cambodia #ASEAN2022 #ADMMPlus #US #LloydAustin #HRW
ចម្លើយល្បងចំណេះដឹងព័ត៌មាន៖ សូមប្រិយមិត្ត​ចូលរួម​ឆ្លើយសំណួរ​អំពីព័ត៌មាន​ខាងក្រោមនេះ៖
តើសម្រង់សម្តីខាងក្រោមនេះ ជារបស់អ្នកនយោបាយ​ ឬ បុគ្គលរូបណា?
.................
👉 ចម្លើយ៖ លោកមេធាវី ជូង ជូងី
---------------------
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #Politics #HunSen #SamRainsy #KemSokha
ពលរដ្ឋអាស្រ័យផលលើបឹងទំពុនព្រួយបារម្មពីរការបាត់បង់មុខរបរ
👉 ទស្សនាវីដេអូ https://fb.watch/gZv-s0fXya/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅ​រាត្រី​នេះរួមមាន
១. លោក ទៀ បាញ់ ស្នើសុំឲ្យ​អាមេរិក​ឈប់​សង្ស័យ​ពី​វត្តមានទ័ពចិន​នៅ​កំពង់ផែរាម
២. សង្គមស៊ីវិលជាង ១០០ ស្នើឱ្យ​រដ្ឋាភិបាល​បញ្ឈប់ការ​ធ្វើទុក្ខ​បុកម្នេញ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​តាម​ប្រព័ន្ធតុលាការ
៣. មជ្ឈមណ្ឌល​សិទ្ធិកម្ពុជា​រកឃើញ​ថា ការមិនអនុវត្ត​ច្បាប់ជាតិ​និង​អន្តរជាតិ​អនុញ្ញាត​ឲ្យរដ្ឋាភិបាល​រំលោភ​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​សារព័ត៌មាន
៤. អាជីវករ​ខ្មែររស់នៅ​តាមព្រំដែន​ថៃ​មួយ​ចំនួន ត្អូញត្អែរ​ពីការលក់​មិន​ដាច់ ដោយសារ​អាជ្ញាធរ​រឹតបន្តឹង​ការ​ចេញចូល
រួមជាមួយ​ព័ត៌មាន​ជាច្រើន​ទៀត...
#RFAKhmer #Cambodia #Politics #HunSen #RFANews
លោក​អ្នកនាង​ជាទី​មេត្រី!
ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា​នេះ យើង​ខ្ញុំ​នឹង​មាន​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​ជំនាញ​កសិកម្ម អំពី​បញ្ហា ដែល​នាំ​ឲ្យ​ស្រូវ​ធ្លាក់​ថ្លៃ រហូត​រក​ថ្លៃ​ដើម​សង​ធនាគារ​មិន​បាន និង​ថា តើ​រដ្ឋាភិបាល ឬ​ក្រសួង​កសិកម្ម គួរ​រៀបចំ​គោល​នយោបាយ​កសាង​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​ស្រូវ​អង្ករ​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​មាន​ស្ថិរភាព​ជូន​កសិករ?
សូមរង់ចាំទស្សនាកុំបីខាន!
រញ្ជួយដីកម្រិត ៥,៦ រិចទ័រ នៅក្នុង​ប្រទេសឥណ្ឌូនេស៊ី ដែល​បាន​កើត​ឡើង កាលពី​ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបណ្តាល​ឱ្យមនុស្ស​ស្លាប់​កើន​ឡើងដល់ ២៧១ នាក់ និងជាង ២ពាន់នាក់​បាន​រងរបួស។ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ចំនួន​អ្នកស្លាប់​អាច​កើន​ឡើង​ថែមទៀត ដោយសារ​តែ​នៅ​មាន​ជនរងគ្រោះ​ជាច្រើននាក់​ទៀត​កំពុង​បាត់ខ្លួន។
រូបភាព៖ AP
#RFAKhmer #Cambodia #ASEAN2023 #Indonesia #EarthQuake