វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
រដ្ឋមន្ត្រី​ការពារ​ជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានមកដល់ប្រទេសកម្ពុជាហើយ នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) ដែល​នឹង​ប្រព្រឹត្ត​ទៅនៅខេត្តសៀមរាប នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា។
#RFAKhmer #Cambodia #ASEAN2022 #ADMMPlus #US #LloydAustin
អង្គការសង្គមស៊ីវិល ​និង​យុវជន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យស្វែង​រក​យុត្តិធម៌​ជូន​អតីត​សកម្មជន​បក្ស​សង្រ្គោះជាតិ​ដែល​បាន​ស្លាប់​អស់​រយៈ​ពេល​១ឆ្នាំ​ ខណៈ​ដែល​ពេល​នេះ​នៅ​មិន​ទាន់​រក​ឃើញ​មុខ​ឃាត់​ករ​ពិត​ប្រាកដ​នៅ​ឡើយ។​ ពួក​គេ​ថា ​បើសិន​ជា​អាជ្ញាធរ​មិន​ស្រាវជ្រាវ​រក​ឃាតករ​ពិតមក​ផ្ដន្ទាទោស​តាម​ច្បាប់​ទេ​នោះ​ ​កាន់​តែ​បង្ហាញ​ថា​ ឃាត់​កម្ម​នេះ​ជា​រឿង​នយោបាយ​ជា​ជាង​គំ​នុំ​បុគ្គល។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #OppositionParty #CNRP #CLP #US #Shinkhon
Cambodia’s government used the COVID-19 pandemic as an excuse for busting unions by jailing union members, preventing new unions from being formed, and stopping strikes and protests, a new report by Human Rights Watch said.

👉​Read Full Article

#RFAKhmer #Cambodia #Economy #NagaWorld #HRW #NagaCorp #Strikers
លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា នឹង​មាន​ជំនួប​រវាង​រដ្ឋមន្រ្តីការពារជាតិ​សហរដ្ឋអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd J. Austin) និង​រដ្ឋមន្រ្តីការពារជាតិ​ចិន​លោក វ៉ៃ ហ្វេងហេ (Wei Fenghe) ​នៅ​លើ​ទឹកដី​ខេត្តសៀមរាប អំឡុងពេល​មេទ័ពនៃ​ប្រទេស​មហាអំណាច​ទាំង២​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បូក​លើកទី៩​ជាមួយ​ដៃគូពាក់ព័ន្ធ (ADMM Plus)។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ADMMPlus #US #LloydAustin
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នក​នាង​គួរ​អាននៅអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ចេញ​​របាយការណ៍​​​​បង្ហាញ​​ពី​​រដ្ឋាភិបាល​​កម្ពុជា​​ប្រើការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩ ដើម្បី​រំលាយ​សហជីព។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ...

#RFAKhmer #Cambodia #ASEAN2022 #ADMMPlus #US #LloydAustin #HRW
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ដោយ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ដើម្បី​រំលាយ​សហជីព។ អង្គការ​នេះ​អំពាវនាវ​ដល់​សហភាពអឺរ៉ុប និង​អាមេរិក ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRightsWatch #Covid19Kh #Union
កសិករនៅស្រុកបាទីខេត្តតាកែវស្នើរដ្ឋាភិបាលជួយរកទីផ្សារលក់ស្រូវក្នុងតម្លៃសមរម្យ
👉 ទស្សនាវីដេអូ៖ : https://fb.watch/gY7R-xttEm/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
តុលាការក្រុងភ្នំពេញលើកពេលសវនាការសំណុំរឿងរបស់ស្ថាបនឹកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក
👉 ទស្សនាវីដេអូ៖ : https://fb.watch/gYl0YxAgNs/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកា​ព័ត៌មាន​សម្រាប់​រាត្រី​នេះ
១. លោក ហ៊ុន សែន ថា ជំនួប​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​បាន​ជជែក​ឱ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​មុន​ការ​បោះឆ្នោត​ឆ្នាំ២០២៣
២. អ្នក​ជំនាញ​ថា កម្ពុជា​គួរ​បង្ហាញ​ពី​តម្លាភាព​នៅ​កំពង់ផែ​សមុទ្រ​រាម ស្រប​ពេល​ប្រមុខ​ការពារ​ជាតិ​អាមេរិក និង​ចិន​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា
៣. តុលាការ​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​ក្ដី​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក
ប្រជា​កសិករ​នៅ​ខេត្ត​បាត់ដំបង​បន្ត ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​នៅ​តែ​ចុះថោក
រួម​នឹង​ព័ត៌មាន​សំខាន់ៗ​ផ្សេង​ទៀត
#RFAKhmer #Cambodia #Politics #HunSen #RFANews
ក្រុម​អ្នក​ឃ្លាំមើល​លើក​ឡើង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក វ៉ី ហ្វេងហឺ (Wei Fenghe) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កំពុង​ពង្រីក​ឥទ្ធិពល​ខ្លួន​មក​លើ​កម្ពុជា​កាន់តែ​ខ្លាំង​ឡើង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HunSen #WeiFenghe #Chinareach #US
លោក​អ្នក​នាង​ជា​ទី​មេត្រី!
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃអង្គារ ទី២២ ខែ​វិច្ឆិកា​នេះ​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា ថា​តើ​កម្ពុជា​អាច​រក្សា​តម្លាភាព ឯករាជ្យ អព្យាក្រឹត្យ និង​ភាព​ជា​ម្ចាស់ការ​ផុត​ពី​ឥទ្ធិពល​របស់​ប្រទេស​កុម្មុយនិស្ត​ចិន និង​វៀតណាម​បាន​ឬ​ទេ?
#RFAKhmer #Cambodia #Politics #China #US #HunSen
សហព័ន្ធខ្មែរ​កម្ពុជាក្រោម​និង​ពលរដ្ឋខ្មែរ​ក្រោម​ស្វាគមន៍​ស្ថាប័ន​ការពារសិទ្ធិ​សេរីភាព​ផ្នែក​សាសនា​របស់​សហរដ្ឋអាមេរិក ដែលបាន​ស្នើឲ្យ​រដ្ឋាភិបាល លោកប្រធានាធិបតី (Joe Biden) ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម​ឲ្យបញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​សេរីភាព​សាសនា​របស់​ជនជាតិ​ដើម​ខ្មែរ​ក្រោម។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #KhmerKrom #Vietnam #US
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា ជំនួប​ទ្វេ​ភាគី​រវាង​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោកចូ បៃឌិន (#JoeBiden) កាល​ពី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន គឺ​លោក ចូ បៃឌិន បាន​ប្រាប់​លោក​ទៅ​ឱ្យ​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោតឆ្នាំ២០២៣ ឡើង​វិញ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #HunSen #ThearySeng #Election2023Kh