វិទ្យុអាស៊ីសេរី/ RFA Khmer
13.1K subscribers
3.62K photos
1.15K videos
58 files
7.01K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវផ្សាយ​នៅ​រាត្រី​នេះ​រួមមាន៖
១. ក្រុម​អ្នកសារព័ត៌មានឯករាជ្យ ខកចិត្តចំពោះការរើសអើងអ្នកកាសែត ក្នុង​សន្និសីទសារព័ត៌មាន​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន
២. មន្ត្រីអង្គការ​សង្គមស៊ីវិល​ថា រដ្ឋាភិបាល​គួរយក​លុយ​ជួយ​ជនក្រីក្រ ជាជាងផលិត​នាឡិកា​ប្រណីត​ជូន​ភ្ញៀវ​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន
៣. កូដករ​កាស៊ីណូ​ណាហ្គាវើលដ៍២​នាក់ ចូល​បំភ្លឺ​នៅតុលាការ​តាម​បណ្តឹង​ក្រុមហ៊ុន
៤. ប្រជាសហគមន៍​ខេត្តកំពង់ស្ពឺ បារម្ភពី​សុវត្ថិភាព​សត្វព្រៃ​កម្រ នៅតំបន់​ឧទ្យានជាតិ​ជួរភ្នំក្រវាញ​កណ្តាល ដោយ​សារ​ការ​ដាក់​អន្ទាក់
រួមជាមួយព័ត៌មានសំខាន់ៗជាច្រើនទៀត...
#RFAKhmer #Cambodia #Politics #RFANews #ASEAN2022 #ASEANCambodia
នាយករដ្ឋមន្ត្រីជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio) ចង់ឃើញ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ២០២៣ ខាងមុខ ដំណើរការ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និងយុត្តិធម៌​ និង​ឆ្លុះបញ្ចាំង​ពី​សំឡេង​ចម្រុះ​របស់​ពលរដ្ឋ​កម្ពុជា។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #Election2023 #HunSen #KishidaFumio #Japan #China #UN
ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំដំឡូងមី បារម្ភ​តម្លៃ​ដំឡូង​ចុះ​ធ្លាក់​ថ្លៃ ប៉ះពាល់​ដល់​ជីវភាព​ ស្រប​ពេល​កសិករ​កំពុង​មមាញឹក​ប្រមូល​ផល​បណ្ដើរៗ។ មន្ត្រីសង្គមស៊ីវិល​យល់ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ស្វះស្វែង​រក​វិនិយោគ​ទុន​បរទេស មក​កែច្នៃ​ដំឡូងមី និង​ដំណាំ​ផ្សេងៗ​ ដើម្បី​អោយ​កសិករ​មាន​ទីផ្សារ​លក់​កសិផល​សមរម្យ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Economy #Farmer
អានព័ត៌មានស្តីពីកម្ពុជាជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Prime Minister Hun Sen justified spending about U.S.$500,000 of the national budget on domestically produced luxury watches as gifts for visiting ASEAN dignitaries, arguing they showcased Cambodia’s “scientific and technical progress.”

👉 Read Full Article

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN #HunSen #Watch
ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ខេត្តកំពង់ស្ពឺ​ព្រួយបារម្ភ ពី​សកម្មភាព​ដាក់អន្ទាក់​ចាប់​សត្វ​ព្រៃ​ កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំង ដល់​សុវត្ថិភាព​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ​ ដែល​កំពុង​រស់​នៅ ក្នុង​តំបន់​ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ់​កណ្តាល។ ពួកគាត់​អះអាង​ថា សត្វ​ព្រៃ​ងាប់ និង​បាត់​ខ្លួន​ជា​រៀង​រាល់​ថ្ងៃ​ ដោយសារ​មានជនល្មើសអន្ទាក់ និង​ការ​លួច​បរបាញ់​ខុសច្បាប់ ក្នុង​តំបន់​អភិរក្ស​មួយ​នេះ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Environment #wildlife #KampongSpeu
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា រដ្ឋា​ភិបាល គួរ​តែ​យក​លុយ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​នោះ ទៅ​ជួយ​ជន​ក្រីក្រ​វិញ ជាជាង​យក​ទៅ​ផលិត​នាឡិកា​ដៃ​ដ៏​ប្រណិត​ជូន​ទៅ​ដល់​មេ​ដឹក​នាំ​អាស៊ាន និង​មេ​ដឹក​នាំ​ពិភព​លោក ដែល​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN #HunSen #Watch
អាជ្ញាធរថៃ​មិន​ទាន់​បញ្ជូន​មន្ត្រីយោធា​កម្ពុជា ដែល​បើក​ឡាន​ចូល​ប្រទេសថៃ​ខុស​ច្បាប់ កាល​ពី​ព្រលប់​ថ្ងៃទី៥ ខែវិច្ឆិកា ត្រង់ចំណុច​ព្រំដែន​អន្តរជាតិ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង មក​កម្ពុជា​វិញ​នោះ​ទេ។ តុលាការ​ថៃ​នឹង​កាត់ទោស​នាយទាហាន​ខ្មែរ​ស័ក្ដិ៥​នោះ តាម​បទចោទ​៤​ករណី ដែល​ប៉ូលិស​ព្រំដែនថៃ​បាន​ចោទ​ប្រកាន់ ហើយ​ត្រូវ​អនុវត្តទោស​នៅ​ប្រទេសថៃ​គ្រប់​ពេល​កំណត់ ទើប​បញ្ជូន​ទៅ​ខ្មែរ​វិញ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #Thailand
ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោក​អ្នក​នាង​គួរ​អានសម្រាប់ថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ស្នើ​ឱ្យ​បញ្ឈប់​ការ​រើសអើង​ក្នុង​ការ​អនុញ្ញាត​ឱ្យ​ចូល​យក​ព័ត៌មាន។
👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំថ្ងៃឡើងវិញ

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
សង្គម​ស៊ីវិល និងអ្នកសារព័ត៌មាន​ខក​ចិត្ត​ចំពោះ​ការ​រើស​អើង​មិន អនុញ្ញាត​ឱ្យ​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​ចូល​យក​ព័ត៌មាន។ ពួកគេ​ទាមទារ​រដ្ឋាភិបាល​បក​ស្រាយ​មូល​ហេតុ និង​កែ​លម្អ​ស្ថានភាព​រើសអើង​ឡើង​វិញ បន្ទាប់​ពីមន្ត្រី​ក្រសួងព័ត៌មាន​ហាមអ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) ក្នុង​សន្និសីទ​សារ​ព័ត៌មាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំកំពូលអាស៊ាន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៣ ខែវិច្ឆិកា។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRights #Politics #ASEAN2022 #HunSen
លោក ហ៊ុន សែន តេស្ត​វិជ្ជមាន​កូវីដ១៩ ពេល​ធ្វើ​ដំណើរ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី
👉អាន​ព័ត៌មាន​ពិស្ដារ... ទស្សនាវីដេអូ
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកាព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​ថ្ងៃអង្គារ​នេះ​រួម​មាន៖
១. លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លុបចោលការចូលរួមកិច្ចប្រជុំG20 ដោយសារកើតជំងឺកូវីដ-១៩
២. គណបក្សភ្លើងទៀននៅខេត្តស្ទឹងត្រែង​ចោទអាជ្ញាធរថា រុះរើស្លាកគណបក្ស
៣. ក្រុមយុវជនខ្មែរថាវរៈ នៅតែបន្តទាមទារ​ឲ្យរដ្ឋាភិបាលដោះលែងកញ្ញា សេង ធារី
៤. វេទិការអ្នកស្តាប់វិទ្យុអាស៊ីសេរី នឹងជជែក​ពិភាក្សាលើប្រធានបទ «តើកម្ពុជា ដែលដឹកនាំ​កិច្ចប្រជុំ​អាស៊ាន បាន​ជោគជ័យ និង​បរាជ័យ​យ៉ាង​ណាខ្លះ?»
រួមនឹងព័ត៌មានសំខាន់ៗជាច្រើនទៀត...
#RFAKhmer #Cambodia #Politics #G20 #ASEAN2022 #HunSen #COVID19KH #RFANews
លោក​អ្នក​នាង​ជា​ទី​មេត្រី!
វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃអង្គារ ទី១៥ ខែ​វិច្ឆិកា​នេះ យើង​នឹង​ពិភាក្សា​លើ​ប្រធានបទ​ទាក់ទង​នឹង​ការ​ដឹក​នាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​របស់​កម្ពុជា​ថា តើ​បាន​ជោគជ័យ និង​បរាជ័យ​យ៉ាង​ណា​ខ្លះ?
សូមលោកអ្នកនាងរង់ចាំទស្សនាកុំបីខាន!
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN #SamRainsy
កូដករណាហ្គាវើលដ៍២នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ
👉 ទស្សនាវីដេអូ៖https://fb.watch/gPcM3I1nRt/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH