វិទ្យុអាស៊ីសេរី/ RFA Khmer
13.3K subscribers
3.69K photos
1.27K videos
69 files
7.18K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា​បាន​ធ្វើ​ពិធីប្រគល់​ញញួរ​និមិត្តរូប​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​ (ASEAN) ទៅ​ឱ្យ​ប្រទេស​ឥណ្ឌូនេស៊ី ខណៈកិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០, ​៤១ និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ បានបិទបញ្ចប់​នៅព្រឹក​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្ពុជា​ត្រូវ​រង់ចាំ​១០ឆ្នាំ ឬ ១១ឆ្នាំ​ទៀត ទើបអាច​វិល​​ត្រលប់​​មក​​ធ្វើ​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​សា​ជា​ថ្មីវិញ។ នេះ​មានន័យថា ជា​ឱកាស​ចុង​ក្រោយ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាននៅត្រឹម​​ឆ្នាំ​២០២២នេះ។
ក្រោយ​ទទួល​ញញួរ​ពី​លោក ហ៊ុន សែន នោះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី សន្យាថា លោក​នឹង​ធ្វើអោយ​តំបន់​អាស៑ាន មាន​កំណើនស្ថេរភាព សន្តិសុខ និង​ជា​តំបន់​ថ្លៃថ្នូរ មិនមែន​ជា​តំបន់​អាយ៉ង​របស់​មហាអំណាច​ណា​មួយ​នោះ​ទេ។
រូបភាព៖ AP, AFP
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023
ព័ត៌មាន​សំខាន់ៗ​ចំនួន ២៧ ដែល​លោក​អ្នក​នាង​គួរ​អាន​ប្រចាំសប្តាហ៍ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១. លោក ចូ បៃឌិន លើក​ពី​កង្វល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​ជំរុញ​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​មុន​បោះឆ្នោត។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) បានចាកចេញពីប្រទេសកម្ពុជា ហើយ​តាមរយៈ​យន្តហោះ​ពិសេស Air Force One បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅភ្នំពេញ។ លោកនឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី។
រូបភាព៖ AFP
#RFAKhmer #Cambodia #HumanRights #Democrasy #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
ពលរដ្ឋចង់ឱ្យមេដឹកនាំអាស៊ានជួយស្តាប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ
👉 ទស្សនាវីដេអូ៖https://fb.watch/gMz5ZNM3T4/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
មាតិកាព័ត៌មាន​សំខាន់ៗ​ដែលត្រូវផ្សាយ​នៅរាត្រីនេះរួមមាន៖
១. លោក ហ៊ុន សែន អះអាងថា កិច្ចប្រជុំកំពូល​អាស៊ាន​ទទួលបាន​លទ្ធផល​ជាទីគាប់ចិត្ត ទោះ​បញ្ហា​ជា​ច្រើន​នៅ​មិន​ទាន់​ដោះស្រាយ
២. សង្គមស៊ីវិល និងអ្នកជំនាញ​ចង់​ឃើញ​រដ្ឋាភិបាល​ឆ្លើយតប​សំណើ​អាមេរិក​ដោយ​វិជ្ជមាន រឿង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ
៣. យុវជន​ខ្មែរថាវរៈ បដិសេធ​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ពីបទ​រំលោភសេពសន្ថវៈ
៤. កសិករ​ដាំដំឡូងមី បារម្ភពី​តម្លៃដំឡូងមី​ធ្លាក់​ថ្លៃ ប៉ះពាល់​ដល់​ជីវភាព
រួមជា​មួយ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត...
#RFAKhmer #Cambodia #Politics #ASEAN2022 #ASEANCambodia #ASEANSummits #RFANews
កម្ពុជា និង​សហរដ្ឋ​អាមេរិក បន្ត​ប្ដេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា នេះ​ជា​សញ្ញា​ល្អ​បន្ថែម​ទៀត​ដែល​កម្ពុជា​នឹង​ទទួល​បាន​យុទ្ធ​សាស្ត្រ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់​ភារកិច្ច​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​​ហើយ ក្នុង​កិច្ច​ពិធី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើកទី៤០ លើក​ទី៤១​ និង​កិច្ច​ប្រជុំ​ពូល​ពាក់ព័ន្ធ​ផ្សេង​ទៀត ថ្ងៃ​ទី១៣ ខែវិច្ឆិកា។ លោក ហ៊ុន សែន បាន​ប្រគល់​ញញួរ​ទៅ​ប្រធាន​អាស៊ាន​ប្ដូរ​ថ្មី ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែល​នឹង​ដឹកនាំ​អាស៊ាន​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ទាំងបញ្ហាភូមាមិនទាន់បាន​ដោះនៅឡើយ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #Indonesian #JokoWidodo #HunSen #ASEAN2023
អ្នក​ជំនាញ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឆ្លើយតប​សំណើ​របស់​សហរដ្ឋអាមេរិក​ដោយ​វិជ្ជមាន​ទាក់ទង​រឿង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ប្រយោជន៍​ជាតិ​ និង​ស្រប​តាម​បំណង​​ប្រាថ្នា​​របស់​ពលរដ្ឋ​ខ្មែរ​ចង់​បាន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN