វិទ្យុអាស៊ីសេរី/ RFA Khmer
14.1K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នក​នាង​គួរ​អាន​នៅថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២៖ ១.អ្នក​ជំនាញ​កិច្ចការអន្តរជាតិ​ថា ជំនួប​មេដឹកនាំ​វៀតណាម ​ជាមួយ​លោក ​ហ៊ុន សែន​ គឺ​វៀតណាម​ចង់​បង្ហាញ​ថា ខ្លួន​នៅ​តែ​មាន​ឥទ្ធិពល​លើ​កម្ពុជា...

👉 អានសង្ខេបព័ត៌មានសំខាន់ៗកាលពីថ្ងៃពុធឡើងវិញ...

#RFAKhmer #Cambodia #USA #StateDepartment #DepartmentofState #Diplomacy #HunSen #JoeBiden #ThearySeng #ASEAN2022
ក្រុម​គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​ខកចិត្ត​ចំពោះ គណៈកម្មការ​ជំនាញ​ដែល​បាន​បញ្ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​និង​សម្រេច​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ ដើម្បី​ផ្ដល់​ការ​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត ក្នុង​ឱកាស​ព្រះរាជពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំនេះ​ដោយ​គ្មាន​ឈ្មោះ​សមាជិក​គ្រួសារ​ពួកគេ។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRights #ThearySeng #CNRP #CLP #OppositionsParties #WaterFestival #FridayWives
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​ចិន ​នៅ​ល្ងាច​ថ្ងៃទី៩​ ខែវិច្ឆិកា ​នៅ​វិមាន​សន្តិភាព ​ដែល​ធ្វើ​ឡើង​នៅមុន​​មួយ​ថ្ងៃ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ។ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​យល់ថា ​ជំនួប​ទ្វេភាគី​នេះ ​ចិន​ទំនង​ជា​ព្យាយាម​បញ្ចុះ​បញ្ចូល​​មេដឹកនាំ​កម្ពុជា​​រឿង​សមុទ្រ​ចិន​ខាងត្បូង។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #China #LiKeqiang #ASEAN #Chinareach #ASEAN2022Cambodia #ASEAN2022
អានព័ត៌មានពីអាស៊ានជាភាសាអង់គ្លេសតាមរយៈ #RFAKhmer
Around two dozen VIPs at the ASEAN summit in Phnom Penh this week will receive a limited-edition, luxury watch that a website for collectors said was “worthy of a Swiss or German high end manufacture label.”

👉 Read Full Article

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #ASEANWatch
មេដឹកនាំអាស៊ានបានចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខា អូតែល ត្រើយខាងកើតនៃរាជធានីភ្នំពេញ។ ក្នុងចំណោមបណ្តាមេដឹកនាំអាស៊ាន​ដែលចូលរួមកិច្ចប្រជុំនៅថ្ងៃនេះ គេមិនឃើញមេដឹកនាំយោធាភូមា ឬ មីយ៉ាន់ម៉ា ចូលរួមនោះទេ ដោយកៅអីរបស់ប្រទេសនេះ ទុកឱ្យនៅទំនេរ​។
រូបភាព៖ Reuters
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits